uz
Feedback
ចម្រៀង សម្ព័ន្ធ (LDP Song)

ចម្រៀង សម្ព័ន្ធ (LDP Song)

Kanalga Telegram’da o‘tish

📢 ស្តាប់ចម្រៀង

Ko'proq ko'rsatish
6 964
Obunachilar
-124 soatlar
+177 kun
+6230 kun
Postlar arxiv
រំដួលចាំបង - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

នេះគឺស្នេហ៍ខ្ញុំ - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

តម្លៃស្នេហ៍ស្មោះ -  ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ជម្រកដួងចិត្ត -  ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ស្នេហ៍ពិត គឺស្នេហ៍ផ្តល់ឱ្យ -  ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

នឹកស្តាយគ្រាក្រ - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ការឱ្យអភ័យ - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ព្រាត់ប្រាសនិរាស - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

រឿងអស់តម្លៃគ្មានអ្វីត្រូវគិតបន្ត|LDP SONG l.បើកភ្នែកសំឡឹងមើលទៅខាងមុខ​ ទុករឿងស្មោកគ្រោក​ចោលខាងក្រោយចុះ​ រឿងគ្មានតម្លៃហេតុអ្វីស្រណោះ គេទេដែលខុស​យើងគ្មានទោសពៃរ៍។ ll.វាគ្មានតម្លៃឱ្យគិតបន្ត​ ភ្លេចលឿនរឹតល្អ​រឿងអស់និស្ស័យ​ រឿងរ៉ាវជីវិត​អនេកពេកក្រៃ​ រឿងគ្រោះចង្រៃមិនមែនតែយើង។ R.បង្រៀនឱ្យចិត្តព្រមទទួលយក​ គ្រប់រឿងក្នុងលោកដែលបានកើតឡើង​ ជាធម្មតាទេជីវិតមនុស្សយើង ជួបគ្រប់តែរឿង​រៀនទទួលទៅ។ lll.អស់តម្លៃគិតតើគិតធ្វើអ្វី​ គិតនាំចង្រៃនាំចិត្តហ្មងសៅ​ ចោលខាងក្រោយចុះភ្នែកមើលគោលដៅ​ ធ្មិចបើកយូរទៅ​ លាលោកនេះហើយ៕ 🎼និពន្ធដោយ :លោកពូ

ស្នេហ៍ព្រាត់ទាំងតម្លៃ | LDP SONG "ចិត្តមេត្តាជាធម៌ក្នុងចិត្តសត្វព្រហ្ម។ ធម៌នេះធ្វើអោយចិត្តមានមនោសញ្ចេតនា មានអនុស្សាវរីយ៍ជាចិត្តល្អ ចិត្តដែលលះបង់ទៅមានអារម្មណ៍ថាបានគឺបានផ្តល់អោយមនុស្សដែលខ្លួនគោរពស្រឡាញ់ គឺមនុស្សដែលចិត្តខ្លួនអោយតំលៃ ជាមនុស្សចិត្តមិនដាច់ព្រោះមនោសញ្ចេតនា ព្រាត់គូស្នេហ៍ដែលខ្លួននៅស្រឡាញ់ រៀបការថ្មីមិនកើតចេះតែមានអារម្មណ៍ថាខ្លួនក្បត់ ជាចិត្តផ្អែមល្ហែមណាស់៕" 🎼 សំណេរលោកពូ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២០

ពាក្យខ្ញុំខុសអ្វី | LDP SONG លោកពូ"ជាបទចំរៀងមនោសញ្ចេតនាហើយ បង្រៀនអោយចិត្តចេះស្តាប់បទអីចឹងៗធ្វើអោយចិត្តដុះធម៌មេត្តា ជាចិត្តរបស់សត្វថ្នាក់ព្រហ្មនោះហើយ។" 🎼 សំណេរលោកពូ ថ្ងៃទី15 ខែមេសា ឆ្នាំ2020

រំដួលចាំបង |LDP SONG I.រំដួលចាំបង ស្នេហ៍ស្នងយូរម្ល៉េះ គេប៉ងប្រឡេះ អូនប្រេះឱរ៉ា ដង្ហោយហៅបង បងនៅឯណា ឬក្នុងលោកា គ្មានជីវ៉ាទេ? II.បែរបន់យប់ថ្ងៃ ផែនដីមានស្ងួន គ្មានប្រុសនឹមនួន ស្ងួនរស់ម្ដេចស្នេហ៍ ជាតិនេះគ្មានបង មិនរួចដៃគេ ចោរពាលរិះរេ បំពានកាយអូន R.បងអើយអស្ចារ្យ ជីវ៉ាចេញមក ឃើញច្បាស់ពន្លក ដឹងច្បាស់ចិត្តស្ងួន បែរបន់ក្នុងចិត្ត អោយបងជ្រើសអូន ជ្រើសទៅនឹមនួន អូនស្ម័គ្របងណាស់ III.ឃើញបងញញឹម គ្មានផ្ទឹមត្រេកអរ ដឹងចិត្តបរវរ ពេញចិត្តអូនច្បាស់ ចិត្តកាយប្រគល់ អោយបងធ្វើម្ចាស់ នៅក្នុងជាតិនេះ ស្លាប់រស់និងបង។ 🎼និពន្ធដោយ:លោកពូ

លាចិត្តអកតញ្ញូ "វិញ្ញាណគិតមិនយល់ វិញ្ញាណមិនបានទទួលដឹងទេ។ ផ្តល់អោយយ៉ាងណា ក៏វិញ្ញាណមិនបានទទួលទឹកចិត្តផ្តល់អោយដែរ។ ចំរៀងនេះដែលពូដេកស្តាប់រាប់រយដងដោយទឹកភ្នែកហូរមិនស្រាក ពូពាល់ត្រូវច្បាស់ណាស់ថាគិតមិនយល់គឺមិនបានទទួលរបស់ដែលមានតម្លៃគឺទឹកចិត្តទេ៕" សំណេរលោកពូ ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2022

នឹកស្ដាយគ្រាក្រ | LDP SONG ១.ស្តាយគ្រាលំបាក តោកយ៉ាករួមគ្នា ស្តាយពេលវេលា ហួសអស់កែខៃ ជាពេលវេលា ដែលល្អពេកក្រៃ សាងអនុស្សាវរីយ៍ ផ្អែមល្ហែមជីវិត។ ២.តែផ្ទុយទៅវិញ អ្នកសាងរឿងឈឺ នឹកឡើងអួលនៅ ដិតដាមស្នាមឆ្អិត មិនអាចអត់ឱន រឿងរ៉ាវអឌិត ទោះនៅអាណិត ចិត្តឈប់ចង់ជួយ។ R-អ្នកធ្វើអោយឆ្អែត ហួសដែនអនុគ្រោះ ទោះនៅស្រណោះ ក៏នៅចិត្តមួយ នឹកគ្រាកំសត់ លំបាកជួបព្រួយ នឹកដល់គ្រាមួយ ដែលអ្នកហួសហេតុ។ ៣.បច្ចុប្បន្នខ្ញុំមាន អ្នកក្រលំបាក ចង់ជួយអ្នកណាស់ តែនឹកឡើងឆ្អែត គ្រាក្រកំសត់ អ្នកធ្វើហួសហេតុ ណ្ហើយសូមបណ្តែត តាមវាសនាចុះ។

ផ្ដល់ព្រោះតម្លៃ| LDP SONG I.ច្រើនឆ្នាំអ្នកផ្ដល់ស្កប់ស្កល់ជីវិត ខ្ញុំបានមែនពិត ជីវិតស្រស់ថ្លា តែចេញពីភរ​ ថាក្ដីស្នេហា ការពិតនោះណា ជាក្ដីអាណិត។ II.ព្រោះតែករុណា អ្នកផ្ដល់ឱ្យខ្ញុំ ខ្ញុំភ័ន្តច្រឡំ ថាជាស្នេហ៍ពិត ធ្វើឱ្យរីករាយសាន្តសុខជីវិត តែតាមរឿងពិតព្រោះអាណិតទេ។ R.អ្នកសុំទោសខ្ញុំថាអ្នកជាអ្នកខុស គឺអ្នកផ្សេងសោះ ដែលអ្នកស្មោះស្នេហ៍ តើខ្ញុំអាចឱ្យអ្នកខុសកើតទេ គ្រប់យ៉ាងព្រោះតែខ្ញុំសុខជីវិត។ III.អ្នកប្រាប់ខ្ញុំថារីករាយផ្ដល់ឱ្យ គ្មានឈឺចាប់ឡើយ ឱ្យខ្ញំុឈប់ពិត​ មិនបានភរទេ នេះហើយស្នេហ៍ពិត ល្អហួសដួងចិត្ត ក្នុងលោករកគ្មាន៕ ❤️អត្ថន័យនៃបទ |បកស្រាយដោយលោកពូ

#Minsight_Music ជាផេក និងឆានែលចម្រៀងផ្លូវការបក្ស-LDP #លីងសម្រាប់បងប្អូនចុចLikedនិងSubscribed _ហ្វេសប៊ុកផេក https://www.facebo
#Minsight_Music ជាផេក និងឆានែលចម្រៀងផ្លូវការបក្ស-LDP #លីងសម្រាប់បងប្អូនចុចLikedនិងSubscribed _ហ្វេសប៊ុកផេក https://www.facebook.com/MinsightMusic.Art/ _ឆានែលយូធូប https://youtube.com/channel/UC0iBytfDbbc08wmvAVIzOXg _ឆានែលតេលេក្រាម https://t.me/ldpsh

ការឱ្យអភ័យ | LDPSONG ១-ការអោយអភ័យ ជាក្តីលះបង់ ជាចិត្តដែលចង់ អោយក្តីសណ្តោស ចិត្តរកឃើញហេតុ អោយក្តីអនុគ្រោះ នឹកដល់ស្រណោះ ស្រឡាញ់គោរព។ ២-បេះដូងអ្នកស្រស់ ស្រទន់ត្រជាក់ រស់នៅជិតអ្នក កក់ក្តៅថ្ងៃយប់ ដួងចិត្តអ្នកផ្តល់ ហូរចេញឥតឈប់ រស់នៅស្កល់ស្កប់ សុខដុំរម្យនា។ R-វាពិតជាភព្វ សំណាងខ្ញុំណាស់ បានជួបប្រទះ បេះដូងមេត្តា អ្នកអោយអភ័យ អោយក្តីកុរណា ជីវិតស្រស់ថ្លា ក្រោមការមើលថែ។ ៣-ចិត្តខ្ញុំដឹងគុណ ចិត្តខ្ញុំគោរព ចិត្តចង់ឆ្លើយតប នឹងគុណអ្នកដែរ ចិត្តចង់តបនោះ ច្រើនហួសពណ៌នា គ្រប់ជាតិណាៗ ប្រាថ្នាបំរើ៕ 📖 លោកពូ

បណ្តុំចម្រៀងមនោសញ្ចេតនាផ្អែមល្ហែម -ជម្រកដួងចិត្ត -នេះគឺស្នេហ៍ខ្ញុំ -ស្នេហ៍ពិត គឺស្នេហ៍ផ្តល់អោយ -រូបពីរវិញ្ញាណតែមួយ -រសនៃការឱប -ស្នាមញញឹមដែលទាក់ទាញជាងគេក្នុងលោក

បទ ៖ ព្រាត់ប្រាសនិរាស | LDP Song