uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali យុវជនគណបក្សថ្នាក់កណ្តាល-CYCPP analitikasi

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 856 obunachidan iborat bo'lib, Siyosat toifasida 4 689-o'rinni va Kambodja mintaqasida 527-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 856 obunachiga ega bo‘ldi.

21 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 72 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.63% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.64% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 828 marta ko‘riladi; birinchi sutkada odatda 504 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 21 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 22 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 856
Obunachilar
-324 soatlar
+17 kun
+7230 kun
Postlar arxiv
ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសនៃដ
+6
ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Hosting an Official Welcome Ceremony in honor of the Right Honourable Mark Joseph Carney, Prime Minister of Canada, on the occasion of his Official Visit to the Kingdom of Cambodia. Phnom Penh, Monday afternoon, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 Noy, 06:28

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញផ្តល់បទអន្តរាគមន៍ក្នងវេទិកា​តុមូលស្តីពី «បេសកកម្មរបស់យុវជនជំនាន់ថ្មីក្នុងបរិបទបច្ចុប្បន្ន» នៅរដ្ឋធានីមូស្គូ​ សហព័ន្ធរុស្សុី 🌐 https://www.facebook.com/share/p/1FDfkTKrXJ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
16 Noy, 05:26

ចូលរួមពិធីបិទ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Attending the Closing
+6
ចូលរួមពិធីបិទ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Attending the Closing Ceremony of the 20th Francophonie Summit. Phnom Penh, Monday afternoon, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 Noy, 04:47

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ នាព្រឹកនេះ នាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ បានរួមដំណើរជាមួយ លោកជំទាវជាភរិយានៃប្រមុខ
+9
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ នាព្រឹកនេះ នាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ បានរួមដំណើរជាមួយ លោកជំទាវជាភរិយានៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីបណ្តាប្រទេសជាមិត្ត ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនេះ គឺជាកិត្តិយស និងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីមិត្តភាព ការគោរព និងការយោគយល់គ្នា ព្រមទាំងចំណងដ៏ស្អិតរមួតរវាងប្រជាជាតិយើងទាំងអស់គ្នា។ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ H.E.Dr. Pich Chanmony Hun Manet: This morning, I was deeply honoured to accompany the visiting spouses of Heads of State and Government from friendly countries to a Royal Audience with Her Majesty Queen Mother Norodom Monineath Sihanouk at the Royal Palace, during Cambodia’s hosting of the 20th Francophonie Summit. This distinguished Royal Audience was a precious and memorable occasion, reflecting the spirit of friendship, mutual respect, and understanding that brings our nations closer together. Phnom Penh, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 Noy, 03:14

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “លៀងសាយភោជន៍ នាឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០”។ រាជធានីភ្នំពេញ យប់ថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
15 Noy, 23:34

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនឹង ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ រាជធានីភ្នំពេញ ល្ងាចថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
15 Noy, 23:34

Cambodia and France Agree to Strengthen and Deepen Cooperation On the afternoon of 15 November 2026, at the Peace Palace, Sam
+3
Cambodia and France Agree to Strengthen and Deepen Cooperation On the afternoon of 15 November 2026, at the Peace Palace, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, held bilateral talks with His Excellency Emmanuel Macron, President of the French Republic, on the occasion of His Excellency the President’s State Visit to the Kingdom of Cambodia and participation in the 20th Francophonie Summit, from 14 to 16 November 2026. During the meeting, the French President commended Samdech Thipadei’s visionary leadership and congratulated Cambodia on the successful hosting of the 20th Francophonie Summit. He noted that his current State Visit would open a new chapter in the history of friendship and cooperation between France and Cambodia. At the same time, His Excellency the President expressed his appreciation for the progress made in cooperation between the two countries and emphasised the importance of continuing to strengthen and deepen their partnership. In response, Samdech Thipadei regarded the French President’s State Visit and participation in the 20th Francophonie Summit in Cambodia as a historic occasion, marking 60 years since the State Visit of General Charles de Gaulle to Cambodia in 1966 and the Visit of President François Mitterrand in 1993. Samdech Thipadei noted that the President’s visit had provided fresh momentum to Cambodia–France relations and would further strengthen practical cooperation between the two countries. He also highlighted the importance of further strengthening and expanding the partnership, particularly in economic development, capacity building, people-to-people exchanges and business-to-business connectivity. Samdech Thipadei expressed his gratitude for France’s role in Cambodia’s peace process, as well as its continued support for Cambodia’s development. Samdech Thipadei and the French President also exchanged views on ways to further strengthen and expand cooperation across key sectors, including the economy, trade and investment, security and national defence, energy, health, education, science and technology, artificial intelligence, culture and agriculture. Within regional and international frameworks, both leaders reaffirmed their shared commitment to multilateralism, the Charter of the United Nations, international law and the peaceful resolution of disputes. With regard to the Cambodia–Thailand border situation, Samdech Thipadei reaffirmed Cambodia’s firm commitment to seeking a peaceful resolution based on international law and existing agreements between the two countries. He also expressed his gratitude to the French President for his facilitation efforts and commitment to upholding international law and the fundamental principles of the Charter of the United Nations, particularly respect for the sovereignty and territorial integrity of states. During this State Visit, a total of 29 cooperation documents were signed, in addition to a Joint Political Declaration. (Unofficial Translation) 🌐 https://www.facebook.com/share/p/19qQR7CAxh ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 22:18

សេចក្តីប្រកាសព័ត៌មានស្តីពី­លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Em
+2
សេចក្តីប្រកាសព័ត៌មានស្តីពី­លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ 🌐 https://www.facebook.com/share/p/1JxSm8rYpu ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 22:15

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញ
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញប្រជុំទ្វេភាគីជាមួយឯកឧត្តម Anton Vyacheslavovich Demidov ប្រធានយុវជនគណបក្សរុស្ស៊ីរួបរួម 🌐 https://www.facebook.com/share/p/1CphSXHZsR ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 21:40

កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព
កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។ ឯកឧត្តម បានបន្តថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។   ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។ សម្ដេចធិបតីបានបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដមប្រធានាធិបតីនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្ដេចធិបតីក៏បានគូសរំលេចពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត​ ជាពិសេស ការការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា។   សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបារាំង ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ​ ​ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌, និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ចំពោះការខិតខំសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។   ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ,  ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
15 Noy, 21:30

ជួបជាមួយ ឯកឧត្ដម Nikol Pashinyan នាយករដ្ឋមន្ត្រីសាធារណរដ្ឋអាម៉េនី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។ រាជធានីភ្នំពេញ ព្រឹកថ
+5
ជួបជាមួយ ឯកឧត្ដម Nikol Pashinyan នាយករដ្ឋមន្ត្រីសាធារណរដ្ឋអាម៉េនី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទទី ១៦ វិច្ឆិកា ២០២៦ Holding a Bilateral Meeting with His Excellency Nikol Pashinyan, Prime Minister of the Republic of Armenia. Phnom Penh, Monday morning, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
15 Noy, 21:30

ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានី ភ្នំពេញ។ យើងបានពិភាក្សាគ្នាអំពីកិច្ចការដែលត្រូវធ្វើ ដើម្បីឈានទៅពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងបារាំង។ ថ្ងៃអាទិត្យ ទី ១៥ វិច្ឆិកា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
15 Noy, 19:14

គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមវេទិកា​ «អាណានិគមនិយមបែបថ្មីក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ការអភិ
គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមវេទិកា​ «អាណានិគមនិយមបែបថ្មីក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ការអភិវឌ្ឍទំនាក់ទំនងស្មើភាពគ្នា រវាងបណ្ដាប្រទេសនៃពិភពលោកខាងត្បូង ដើម្បីជាកម្លាំងទប់ទល់នឹងទណ្ឌកម្មឯកតោភាគី អត្រាពន្ធគយ និងការរឹតត្បិតនានា»​ នៅរដ្ឋធានីមូស្គូ​ សហព័ន្ធរុស្សុី 🌐 https://www.facebook.com/share/p/18Hf4QiGeu ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 18:55

ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំយុវជនគណបក្សក្រសួងធម្មការ និងសាសនាសួរសុខទុក្ខព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង ដែល
ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំយុវជនគណបក្សក្រសួងធម្មការ និងសាសនាសួរសុខទុក្ខព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង ដែលកំពុងមានព្រះរោគាពាធ 🌐 https://www.facebook.com/share/p/1M5NQmoRDb ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 18:54

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមធ្វើសន្និសីទសារព័ត៌មានរួម ជាមួយនឹង ឯកឧត្តម Emmanu
+3
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមធ្វើសន្និសីទសារព័ត៌មានរួម ជាមួយនឹង ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ រាជធានីភ្នំពេញ ល្ងាចថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦ Joint Press Conference with His Excellency Emmanuel MACRON, President of the French Republic. Phnom Penh, Sunday evening, 15 November 2026 🌐 https://www.facebook.com/share/p/1Bw2QmuYyw ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
15 Noy, 08:11