uz
Feedback
ALL-UYFCers

ALL-UYFCers

Kanalga Telegram’da o‘tish

📈 Telegram kanali ALL-UYFCers analitikasi

ALL-UYFCers (@uyfc_news) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 16 621 obunachidan iborat bo'lib, Yangiliklar & Media toifasida 13 332-o'rinni va Kambodja mintaqasida 293-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 16 621 obunachiga ega bo‘ldi.

30 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -60 ga, so‘nggi 24 soatda esa 5 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 11.85% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 8.68% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 970 marta ko‘riladi; birinchi sutkada odatda 1 442 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 9 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 31 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

16 621
Obunachilar
+524 soatlar
+237 kunlar
-6030 kunlar
Postlar arxiv
ថ្ងៃនេះជា ខួបលើកទី១៧ នៃការចុះសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ
ថ្ងៃនេះជា ខួបលើកទី១៧ នៃការចុះសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៦) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩ និងត្រូវបានចុះក្នុងបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជនមណ្ឌលផ្សះផ្សា និងសន្ដិភាព ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ សារមន្ទីរនេះ ជាទីតាំងប្រវត្តិសាស្រ្ដដែលបានបន្សល់ទុកនូវតឹកតាង និងការចងចាំដែលបំភ្លេចមិនបានរបស់ប្រជាជនកម្ពុជាដែលបានទទួលរងទុក្ខលំបាកវេទនាយ៉ាងច្រើនរាប់មិនអស់ក្នុងរបបខ្មៅងងឹតយង់ឃ្នងប្រល័យពូជសាសន៍ខ្មែរក្រហម និងជាសក្ខីកម្មសម្រាប់សច្ចធម៌ប្រវត្តិសាស្រ្ដដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងបានយល់ច្បាស់នូវទុក្ខសោកវេទនានិងមហន្ដរាយនៃសង្គ្រាម ហើយបេ្ដជ្ញាចិត្តរួមគ្នាការពារឱ្យខានតែបាននូវសុខសន្ដិភាពដែលជាគ្រិះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ក្នុងស្មារតីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រដល់យុវជនជំនាន់ក្រោយ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានចូលរួមយ៉ាងសកម
+9
ក្នុងស្មារតីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគាំទ្រដល់យុវជនជំនាន់ក្រោយ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបំប៉នសិក្សា ផ្តល់ការណែនាំ និងចែក រំលែកចំណេះដឹងបន្ថែមជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ លើសពីនេះ សមាជិក សមាជិកា ស.ស.យ.ក. ក៏បានចូលរួមសម្របសម្រួល និងគាំទ្រ ក្នុងដំណើរការប្រឡងសាកល្បងថ្នាក់ទី១២ ដើម្បីជួយ ឱ្យប្អូនៗស្វែងយល់ពីលក្ខខណ្ឌនៃការប្រឡងនិងពង្រឹង ទំនុកចិត្តរបស់ខ្លួន។ សកម្មភាពទាំងនេះ គឺជាការបង្ហាញពីស្មារតី សាមគ្គីភាពការយកចិត្តទុកដាក់ និងការចូលរួមរបស់ ស.ស.យ.ក. ក្នុងការគាំទ្រដល់ការសិក្សារបស់ប្អូនៗ ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅថ្ងៃទី១០ និងទី១១ ខែសីហា ខាងមុខនេះ!✨🥰
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ក្នុងគ្រាដែលប្រទេសជាតិប្រឈមនឹងការលំបាក ការរួបរួមសាមគ្គីរបស់កូនខ្មែរគ្រប់រូប គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងឯកភាពជាតិ សាមគ្គីភាព និងការត្រៀមខ្លួនគ្រប់ស្ថានការណ៍ ដើម្បីរួមគ្នាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ ស្មារតីជាតិ មិនមែនមានន័យត្រឹមតែការរួមកម្លាំងតតាំងនឹងការយាយីតែមួយគ្រានោះទេ តែត្រូវការដាស់ និងរំឮកគ្រប់កាលៈទេសៈដើម្បីពង្រឹងចំណុចរួម ដែលជាស្នូលនៃខឿនការពារជាតិប្រជាជន។ មេរៀនឆ្នាំ២០២៥ បានបង្ហាញឱ្យយើងឃើញថា ការរួបរួមសាមគ្គី គឺជាកម្លាំងដែលធ្វើឱ្យជាតិឈរយ៉ាងរឹងមាំ អាចឆ្លងផុតរាល់វិបត្តិ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តរក្សាស្មារតីរួបរួម មិនបោះបង់គ្នាក្នុងគ្រាលំបាក ទាំងក្នុងបច្ចុប្បន្ន និងអនាគត។ #គ្មានថៃ្ងបំភ្លេច #ដាស់ស្មារតីជាតិ
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

ព្រិន្ទបាលឯក សួន រោន ជានិមិត្តរូបនៃការលះបង់ ភាពអង់អាចក្លាហាន និងស្មារតីស្នេហាជាតិរបស់វីរៈកងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ដែលបានហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពរបស់ជាតិ ពីការរំលោភបំពាន និងការគំរាមកំហែងពីខាងក្រៅ។ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវការពលីដ៏ឧត្តុង្គឧត្តមរបស់វីរៈជន។ ព្រឹត្តិការណ៍ដ៏ឈឺចាប់ដែលប្រជាជាតិកម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០២៥ គឺជាមេរៀនប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន និងជាការរំលឹកឱ្យយើងបន្តរួបរួមគ្នា ការពារជាតិ និងថែរក្សាសន្តិភាព ដើម្បីកុំឱ្យមានការបាត់បង់វីរៈកងកម្លាំង ឬអាយុជីវិតប្រជាពលរដ្ឋខ្មែរណាម្នាក់កើតឡើងសារជាថ្មីនៅថ្ងៃអនាគត។ #ដាស់ស្មារតីជាតិ #គ្មានថៃ្ងបំភ្លេច
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

ចងចាំគ្មានថ្ងៃបំភ្លេចបាន! ខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា
ចងចាំគ្មានថ្ងៃបំភ្លេចបាន! ខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការលះបង់របស់វីរយុទ្ធជន និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ នឹងស្ថិតជាការចងចាំមិនអាចបំភ្លេចបានក្នុងដួងចិត្តប្រជាជាតិកម្ពុជា។ ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរ ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ តាមរយៈកិច្ចការទូត ការចរចាទ្វេភាគី ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ កម្ពុជាបានបន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការផ្តល់ជំនួយដល់អ្នករងគ្រោះ និងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី ដោយភាពអត់ធ្មត់ ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

គ្មានថ្ងៃបំភ្លេចបាន! នៅថ្ងៃស្អែកនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ង
+9
គ្មានថ្ងៃបំភ្លេចបាន! នៅថ្ងៃស្អែកនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃនោះ យោធាថៃបានចាប់ផ្តើមសកម្មភាពប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះបានបន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងបានឆ្លាក់ជាការចងចាំដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែភាពឈឺចាប់ និងការបាត់បង់ដែលបានកើតឡើងនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជាតិជានិច្ច។ ការចងចាំនេះបានក្លាយជាកម្លាំងជំរុញឱ្យប្រជាជនកម្ពុជាបន្តពង្រឹងឯកភាពជាតិ មហាសាមគ្គីភាព និងការត្រៀមខ្លួនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការរំលោភបំពាននានា។ សូមឧទ្ទិស និងគោរពដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាម។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ឯកឧត្តម ហ៊ុន ម៉ានី ៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ» ថ
+9
ឯកឧត្តម ហ៊ុន ម៉ានី ៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ» ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។ ឯកឧត្តម ហ៊ុន ម៉ានី មានមតិសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង ដោយបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់មន្ត្រីរាជការ ព្រមទាំងក្រុមការងារយុវជននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងកាតព្វកិច្ចកសាងជាតិ ដោយបានលើកឡើងថា៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព និងឯកភាពជាតិ មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»។ ក្នុងន័យនេះ ឯកឧត្តមចង់លើកទឹកចិត្ត និងអំពាវនាវដល់ថ្នាក់ដឹកនាំរចនាសម្ព័ន្ធថ្មី ព្រមទាំងសមាជិក សមាជិកា ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបន្តធ្វើជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីស្នេហាជាតិ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន មិនចាំបាច់ទាល់តែមានការឈ្លានពានទើបយើងប្រឹងប្រែងបណ្ដុះឡើយ។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧ
+9
ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដំណើរការនាពេលបន្តិចទៀតនេះហើយ! 😉🥰 #សសយក #UYFC #កម្ពុជា #Cambodia #សសយកខេត្តកោះកុង
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ខេត្តកោះកុង សូមស្វាគមន៍ 😚 🙏🏻 នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំ «ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង» 📍  ជួបគ្នានៅទីតាំង(សាលមហោស្រព ខេត្តកោះកុង) #សហភាពសហព័ន្ធយុវជនកម្ពុជា #សសយកខេត្តកោះកុង #UYFC #UYFCKohKong

photo content
+9

photo content
+9

ឯកឧត្តម ហ៊ុន ម៉ានី ៖ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំង
+9
ឯកឧត្តម ហ៊ុន ម៉ានី ៖ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបង្រៀនវគ្គបំប៉ននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ =============== ឆ្លៀតឱកាសក្រោយបញ្ចប់ភារកិច្ចនៅស្រុកសាមគ្គីមុនីជ័យ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល។ ពិធីសំណេះសំណាលថ្ងៃនេះ មិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងសាមគ្គីមហាសាលរបស់គ្រួសារ .... នៅទូទាំងប្រទេស ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង យុទ្ធនាការវគ្គបំប៉នសមត្ថភាពដ៏ធំធេងនេះកំពុងតែដំណើរការយ៉ាងផុសផុល ស្រុះគ្នា និងមានសន្ទុះខ្លាំងក្លាចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន គ្រប់រាជធានី-ខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពប្អូនៗសិស្សានុសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុប ដោយមានការចូលរួមដុតដៃដុតជើងពីសមាជិក សមាជិកា គណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នារុញច្រាននាវាចំណេះដឹងរបស់យុវជនឱ្យដល់ត្រើយជោគជ័យ។ សូមជម្រាបជូនថា យុទ្ធនាការវគ្គបំប៉នសិស្សានុសិស្សថ្នាក់ទី១២ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មកម៉្លេះ។ ឆ្លងកាត់អស់រយៈពេលជាង ១០ឆ្នាំនេះ សកម្មភាពនេះបានក្លាយជាវប្បធម៌លះបង់ដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ ស្មារតីចាស់ទុំ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់អនាគតយុវជនជើងខ្លាំងកម្ពុជាគ្រប់រូប។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានក្រុមចូ
+8
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានក្រុមចូលរួមប្រកួតសរុបចំនួន ៦៤ក្រុម ក្នុងនោះមានក្រុមបាល់ទាត់បុរសចំនួន ៥៦ក្រុម និងក្រុមបាល់ទាត់នារីចំនួន ៨ក្រុម។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ម្ចាស់ជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ មានដូចខាងក្រោម៖✨🎉 ម្ចាស់ជ័យលាភីផ្នែកនារី🏆 🥇 លេខ១៖ ក្រុមយុវតីស្ទាំងភ្លើងក្មេងវត្តក្ដីចាស់ 🥈 លេខ២៖ ក្រុម សេនាអង្គរ យូណាយធីត 🥉 លេខ៣៖ ក្រុម អំអេង អេហ្វសុី ម្ចាស់ជ័យលាភីផ្នែកបុរស🏆 🥇 លេខ១៖ ក្រុម សុីប៊ែល អេហ្វសុី 🥈 លេខ២៖ ក្រុម អិនអេសអិម អាយអេសភី អេហ្វធី 🥉 លេខ៣៖ ក្រុម ប៊ីអាយជី អេហ្វធី សូមអបអរសាទរចំពោះម្ចាស់ជ័យលាភីទាំង ៦ក្រុម ដែលបានខិតខំប្រឹងប្រែង និងបញ្ចេញសមត្ថភាពរហូតទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦។ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម/ក្លឹប គ្រឹះស្ថានឧត្តមសិក្សា អង្គការ ស្ថាប័ន និងបណ្តាក្រុមហ៊ុនម្ចាស់ Sponsor ទាំងអស់ដែល តែងតែយកចិត្តទុកដាក់ ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្ររាល់សកម្មភាពរបស់គណៈកម្មការ រៀបចំការប្រកួតនាពេលកន្លងមក។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ឯកឧត្តម ហ៊ុន ម៉ានី «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹ
+9
ឯកឧត្តម ហ៊ុន ម៉ានី «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាំត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លងមក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ាន លះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

ពេញមួយរដូវកាលនៃការប្រកួតដ៏ស្វិតស្វាញ ឥឡូវនេះ យើងបានរកឃើញក្រុមបុរស និងក្រុមនារី ដែលនឹងឈានមកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯក Soccer League លើកទី៩ ឆ្នាំ២០២៦។ 🏆⚽️ ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ត្រូវបានរៀបចំឡើងក្នុងឆន្ទៈបន្តលើកកម្ពស់វិស័យបាល់ទាត់ និងពង្រឹងស្មារតីសាមគ្គីភាពខ្មែរតែមួយ តាមរយៈកីឡាដែលភ្ជាប់បេះដូងមនុស្សគ្រប់រូបឱ្យកាន់តែជិតស្និទ្ធ។ 🇰🇭❤️ សូមអញ្ជើញអ្នកគាំទ្រទាំងអស់ចូលរួមដោយសេរី! មករួមគ្នាគាំទ្រក្រុមដែលអ្នកស្រឡាញ់ បន្លឺសំឡេងហ៊ោកញ្ជ្រៀវ និងធ្វើជាសាក្សីនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យ ដែលនឹងកំណត់ម្ចាស់ជើងឯក Soccer League លើកទី៩។ 🙌🔥 ចូលរួមដោយសេរី! 🗓ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ 📍ពហុកីឡដ្ឋានជាតិអូឡាំពិក មករួមគ្នាបង្កើតសំឡេងគាំទ្រ និងអបអរសាទរជ័យជម្នះជាមួយគ្នា «ខ្ញុំធ្វើបាន អ្នកធ្វើបាន សាមគ្គីភាពជាតិរឹងមាំ!» 🇰🇭🏆 ——————————————————————————————— ផ្សាយផ្ទាល់៖ BTV I UYFC Soccer League #UYFC #SoccerLeague #Sports #Peace #SportsLiveInPeace #Youth #SL2K26 #កឡារស់ក្នុងសន្ដិភាព #សមារតីសាមគ្គីភាព #សាមគ្គីភាពជាតិរឹងមាំ
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអកប្បកិរិយា (វិន័
+9
ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអកប្បកិរិយា (វិន័យ) ________ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១៨០៩អង្គ/នាក់។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងស្ថាប័នដែលជាដៃគូអប់រំ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ អាណាព្យាបាល និងនិស្សិតជ័យលាភី សរុបជាង ៣,៥០០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឡើងធ្វើរបាយការណ៍អំពីលទ្ធផលនៃការបណ្តុះបណ្តាល ព្រមទាំងការចូលរួមក្នុងកិច្ចការសង្គមជាច្រើនរបស់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី ជាពិសេសក្នុងព្រឹត្តិការណ៍សំខាន់ៗសំដៅដល់ការកសាង និងបណ្ដុះស្មារតីជាតិនាពេលកន្លងមក។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយនឹងការអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចដែរថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ការអប់រំទៅលើជំនាញតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ ប្អូនៗត្រូវមានទាំងចំណេះ និងវិន័យទើបអាចក្លាយជាមន្រ្តីដែលពោរពេញទៅដោយសមត្ថភាព និងគុណភាព ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអកប្បកិរិយា (វិន័យ)» សូមជម្រាបថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ១៨០៩អង្គ/នាក់ ក្នុងនោះរួមមាន៖ ថ្នាក់បណ្ឌិត ចំនួន ០១នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥៣នាក់ បរិញ្ញាបត្រ ចំនួន ១៤១០នាក់ និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ៣៤៥នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៣៣នាក់ ស្រី ១៧នាក់ និងនិស្សិតអាហារូបករណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចំនួន ៣០នាក់ ស្រី ១៤នាក់ផងដែរ។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពាន អាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និងទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

សូមអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សានាព្រឹកនេះ ក្រោមអធិបតីភាព
+9
សូមអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សានាព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ #សសយក #UYFC #BELTEIInternationalUniversity #CongratulationGraduates
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

photo content
+1

photo content
+9

photo content
+9