uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
8 556
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
+2830 kun
Postlar arxiv
រថយន្តក្រុងជាង​ ៦០០គ្រឿង​ ដែលរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់សម្រាប់ដឹកបងប្អូនទៅស្រុកចាប់ពីថ្ងៃស្អែក សូមអញ្ជេីញទៅទទួលសេវាកម្មនេះដោយឥតគិតថ្លៃ​ ទៅកាន់ស្រុកកំណេីតរៀងៗខ្លួន​ ដេីម្បីជួបជុំក្រុមគ្រួសារ​ និងធ្វេីបុណ្យតាមប្រពៃណីជាតិ។ ទីតាំងស្ថានីយ (Location) ជិះរថយន្តក្រុងសាធារណៈដោយមិនបង់ប្រាក់ ចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -គោលដៅទី១ ស្ថានីយរថយន្តក្រុងវាលស្បូវ https://www.google.com/maps/place/Veal+Sbov+Bus+Station+%7CConnecting+Line+1A%7C1B%7C1C%7C7%7C10/@11.5323925,104.9782895,98m/data=!3m1!1e3!4m6!3m5!1s0x31095704494d6e59:0x43e2adac88a35de1!8m2!3d11.5324879!4d104.9779576!16s%2Fg%2F11ntnyk38d?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D ស្ថានីយរថយន្តក្រុងចាក់អង្រែលើ https://www.google.com/maps/place/Chak+Angre+Leu+Bus+Station+%7CConnecting+Lines+2B%7C2C%7C11C%7C12B/@11.5165358,104.9354769,82m/data=!3m1!1e3!4m6!3m5!1s0x310950b45dcac9ad:0xbb09f09c34136ad2!8m2!3d11.516523!4d104.935515!16s%2Fg%2F11ntnymywl?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D -គោលដៅទី២ ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ https://www.google.com/maps/place/Street+2004+Bus+Station+Connecting+Line+8%7C10/@11.5528809,104.857491,69m/data=!3m1!1e3!4m6!3m5!1s0x310951ce0361d527:0x53f2782f3b53f2ba!8m2!3d11.552803!4d104.857501!16s%2Fg%2F11ntnyfkbq?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D -គោលដៅទី៣ ស្ថានីយរថយន្តក្រុងស្ថានីយ៍ឫស្សីកែវ https://www.google.com/maps/place/%E1%9E%9F%E1%9F%92%E1%9E%90%E1%9E%B6%E1%9E%93%E1%9E%B8%E1%9E%99%E1%9F%8D%E1%9E%AB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B8%E1%9E%80%E1%9F%82%E1%9E%9C+%E1%9E%82.%E1%9E%98+%E1%9F%A3/@11.6056831,104.9185591,277m/data=!3m1!1e3!4m14!1m7!3m6!1s0x310953ebc8b6b5fb:0x1a9abc99ce37a064!2sRussey+Keo+Garden+Station+%7CConnecting+Line1A%7C3%7C4A%7C5%7C8!8m2!3d11.605368!4d104.9191045!16s%2Fg%2F11zdd314m3!3m5!1s0x310953eba44ed88d:0x955230723406e88a!8m2!3d11.6055509!4d104.9188683!16s%2Fg%2F11ddyrvqm3?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D -គោលដៅទី៤ ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) https://www.google.com/maps/place/11%C2%B036'38.6%22N+104%C2%B055'32.2%22E/@11.6107291,104.9247038,554m/data=!3m2!1e3!4b1!4m4!3m3!8m2!3d11.6107291!4d104.9256142?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D -គោលដៅទី៥ ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង https://www.google.com/maps/place/Kouch+Cannon+Roundabout+Bus+Station+%7CConnecting+Line+AEB%7C2A%7C6%7C12A%7C12B/@11.5840572,104.9167665,138m/data=!3m1!1e3!4m6!3m5!1s0x3109515e47578483:0x4dc817995c74dd56!8m2!3d11.5840571!4d104.9169942!16s%2Fg%2F11zdd2yd74?entry=ttu&g_ep=EgoyMDI2MDkzMC4wIKXMDSoASAFQAw%3D%3D https://heylink.me/PPCITYBUS/ #យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia

Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ» 🔎 វាគ្មិនពិស
Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ» 🔎 វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។ ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram) #MLVT #HENGSour

សេចក្ដីជូនដំណឹងជ្រើសនិស្សិត ស្ម័គ្រចិត្តជួយសម្របសម្រួល បេក្ខជនដាក់ប្រឡងចូលរៀនឆ្នាំទី១
+3
សេចក្ដីជូនដំណឹងជ្រើសនិស្សិត ស្ម័គ្រចិត្តជួយសម្របសម្រួល បេក្ខជនដាក់ប្រឡងចូលរៀនឆ្នាំទី១

#សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិក
#សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ -ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ #MoEYSNews #MoEYSCambodia

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយ ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។ ការអប់រំ និងការពង្រឹងសតិជាតិ ត្រូវបានជ្រើសរើសជាប្រធានបទសម្រាប់បាឋកថាសាធារណៈលើកទី២ ដោយផ្តោតលើតួនាទីរបស់ការអប់រំក្នុងការបណ្តុះ និងពង្រឹងសតិជាតិ ព្រមទាំងការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ។ លើសពីការផ្តល់ចំណេះដឹង និងជំនាញសម្រាប់ការងារ ការអប់រំក៏មានតួនាទីសំខាន់ក្នុងការបណ្តុះការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ការគោរពច្បាប់ វិន័យ និងស្មារតីសាធារណៈ។ តាមរយៈការអប់រំ បុគ្គលអាចស្គាល់ខ្លួនឯង យល់ពីតួនាទីរបស់ខ្លួនចំពោះគ្រួសារ សង្គម និងប្រទេសជាតិ និងអភិវឌ្ឍខ្លួនជាពលរដ្ឋដែលមានសមត្ថភាព និងទំនួលខុសត្រូវ។ 📅 ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២៦ 📍 សាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) 🔗 ចុះឈ្មោះចូលរួមត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈ QR Code ឬ៖ https://forms.gle/d5YCxDir8Kiwrs798

លទ្ធផល របស់កីឡាករ កីឡាការិនី របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមប្រកួតពានរង្វាន់ឧត្តមសិក្សា២០២៦ : ១. អត្តពលកម្មនារី រត់៤០០
+4
លទ្ធផល របស់កីឡាករ កីឡាការិនី របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមប្រកួតពានរង្វាន់ឧត្តមសិក្សា២០២៦ : ១. អត្តពលកម្មនារី រត់៤០០mមេដៃប្រាក់ រត់៥០០០mមេដៃសំរិទ្ធិ រត់១៥០០mមេដៃប្រាក់ ២.បាល់ទះនារី -មេដៃប្រាក់ ៣. បាល់បោះនារី - មេដៃសំរិទ្ធឹ

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាកលវិទ្យាធិការ លោកសាស្ត្រាចារ្យ កៀន តាក់ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី នៃសាកលវិទ្យាល័
+9
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាកលវិទ្យាធិការ លោកសាស្ត្រាចារ្យ កៀន តាក់ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ "កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ កៀន តាក់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការលើកទឹកចិត្តរបស់ ឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំងបានជំរុញឱ្យប្អូនៗនិស្សិតទាំងអស់ប្រកួតប្រជែងដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រកួតឱ្យបានខ្ជាប់ខ្ជួន។ លោកសាស្ត្រាចារ្យ កៀន តាក់ សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗតំណាងឱ្យសាកលវិទ្យាល័យយើង នឹងខិតខំប្រឹងប្រែងដណ្តើមយកមេដាយឱ្យបានកាន់តែច្រើនជាងបណ្តាឆ្នាំមុនៗជាមិនខាន៕

ថ្នាក់ត្រៀមប្រឡងរយៈពេលវែង នៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស វិទ្យាស្ថានភាសាបរទេស​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វគ្គសិក្សានេះសាកសមសម
ថ្នាក់ត្រៀមប្រឡងរយៈពេលវែង នៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស វិទ្យាស្ថានភាសាបរទេស​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វគ្គសិក្សានេះសាកសមសម្រាប់សិស្ស​ និងនិស្សិតដែលមានបំណងត្រៀមប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១)​នៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។ ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនតំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

នារសៀលថ្ងៃអង្គារខែពិសាខ ឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រា
+9
នារសៀលថ្ងៃអង្គារខែពិសាខ ឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្ធកម្មវិធីបិទការប្រកួតពានរង្វាន់ជើងឯងបាល់ទាត់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមអធិបតីភាពលោក កៀន តាក់ សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជេត ជាលីសាកលវិទ្យាធិការសសកលវិទ្យាល័យភូមិន្ទភ្នំពេញ

សេចក្តីណែនាំស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិ
+1
សេចក្តីណែនាំស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា #RUPP​

សេចក្ដីជូនដំណឹងជ្រើសរើសកីឡាបាល់ទះនារីចូលរួមពានរង្វាន់ក្រសួងអប់រំ យុវជននឹងកីឡា
សេចក្ដីជូនដំណឹងជ្រើសរើសកីឡាបាល់ទះនារីចូលរួមពានរង្វាន់ក្រសួងអប់រំ យុវជននឹងកីឡា

ពិធីបើកវគ្គបំប៉នសមត្ថភាពស្តីពី ការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត
+4
ពិធីបើកវគ្គបំប៉នសមត្ថភាពស្តីពី ការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីភាពក្នុងឱកាសនៃពិធីបើកវគ្គបំប៉នសមត្ថភាពស្តីពី ការរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ដោយមានការគោរពអញ្ជើញចូលរួមពីសំណាក់ក្រសួង ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាព្រមទាំងលោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយ៉ាល័យនៃនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា។