uz
Feedback
អ្នកគាំទ្រ-CPP

អ្នកគាំទ្រ-CPP

Kanalga Telegram’da o‘tish

🇰🇭អ្វីៗដេីម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន🇰🇭

Ko'proq ko'rsatish
253
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
+330 kun
Postlar arxiv
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ សម្តេចមហាបវរធ
+6
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ អញ្ជេីញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ ========== (ត្បូងឃ្មុំ)៖ សម្តេចអ
+6
សម្តេចពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ ========== (ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចហើយ នៅខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

អ្នកនាំពាក្យគ.ជ.ប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិ ទៅរលូនល្អ និងរំពឹងថា ការបញ្ចប់ទៅល្អប្រសើរ អានបន្ត https://
អ្នកនាំពាក្យគ.ជ.ប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិ ទៅរលូនល្អ និងរំពឹងថា ការបញ្ចប់ទៅល្អប្រសើរ អានបន្ត https://ams.page/c/1079350 #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

កម្ពុជា រៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ (ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត
កម្ពុជា រៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ (ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សចំនួន៤ ចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំង តាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេង ជ្រើសរើសតាមការបោះឆ្នោតអសកល។ មណ្ឌលបោះឆ្នោតព្រឹទ្ធសភា ត្រូវរៀបចំនិងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖ * ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ * ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ * ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ * ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ * ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ * ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ * ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ * ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត ២ខែ កម្ពុជាទទួលបានទេសចរ ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក តាមរយៈប
+6
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត ២ខែ កម្ពុជាទទួលបានទេសចរ ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រយៈពេលជិត២ខែមកនេះ កម្ពុជា ទទួលបានទេសចរចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្សចំនួន ១០លើក ក្នុងនោះរួមមាន៖ - SEABOURN ENCORE ចំនួន ៤លើក - WESTERDAM -  RIVIERA - AIDA BELLA - SEVEN SEAS EXPLORER - CRYSTAL SYMPHONY - LE JAQQUES CARTER សម្ដេចធិបតី បានអរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេសតាមរយៈបដិសណ្ឋារកិច្ច​ដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធដែលបន្តទាក់​ទាញ​អ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនា​របស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក ។ ការបោះឆ្នោតព្រឹទ្ធសភាជាទិវាប្រវត្តិសាស្ត្រក្នុងការបន្តបុព្វហេតុកសាងអភិវឌ្ឍជាតិមាតុភូមិ និងពូនជ្រំលិទ្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឯកឧត្តម សាយ សំអាល់ ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាទិវាប្រវត្តិសាស្ត្រក្នុងការបន្តបុព្វហេតុកសាងជាតិមាតុភូមិ ពូនជ្រំប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងការឯកភាពជាតិដោយបានជ្រោងខ្ពស់ទង់ភាពជាម្ចាស់ ក្នុងការអនុវត្តគោលនយោបាយ ដើម្បីរក្សាដំណើរនៃការអភិវឌ្ឍកម្ពុជា អាយុជីវិតប្រជាជន លំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពោរពេញដោយចំណេះដឹង បំណិនជីវិត មានសុខភាពល្អ មានបរិស្ថានល្អប្រសើរ សុខុដុមរមនា និងក្តាប់ជាប់នូវឧត្តមប្រយោជន៍ជាតិលើឆាកអន្តរជាតិ។ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ការបោះឆ្នោតព្រឹទ្ធសភាជាទិវាប្រវត្តិសាស្ត្រក្នុងការបន្តបុព្វហេតុកសាងអភិវឌ្ឍជាតិមាតុភូមិ និងពូនជ្រំលិទ្ធប្រជាធិបតេយ្យសេរីពហុបក្
+3
ការបោះឆ្នោតព្រឹទ្ធសភាជាទិវាប្រវត្តិសាស្ត្រក្នុងការបន្តបុព្វហេតុកសាងអភិវឌ្ឍជាតិមាតុភូមិ និងពូនជ្រំលិទ្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឯកឧត្តម សាយ សំអាល់ ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាទិវាប្រវត្តិសាស្ត្រក្នុងការបន្តបុព្វហេតុកសាងជាតិមាតុភូមិ ពូនជ្រំប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងការឯកភាពជាតិដោយបានជ្រោងខ្ពស់ទង់ភាពជាម្ចាស់ ក្នុងការអនុវត្តគោលនយោបាយ ដើម្បីរក្សាដំណើរនៃការអភិវឌ្ឍកម្ពុជា អាយុជីវិតប្រជាជន លំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពោរពេញដោយចំណេះដឹង បំណិនជីវិត មានសុខភាពល្អ មានបរិស្ថានល្អប្រសើរ សុខុដុមរមនា និងក្តាប់ជាប់នូវឧត្តមប្រយោជន៍ជាតិលើឆាកអន្តរជាតិ។ ប្រសាសន៍ក្នុងពិធីបិទយុុទ្ធការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ | ២៣ កុម្ភៈ ២០២៤ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

គោលនយោបាយគណបក្សប្រជាជនកម្ពុជា លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច! #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ប្រជាធិបតេយ្យបានក្លាយជាទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រជាធិបតេយ្យនៅកម្ពុជា មានអាយុ ៣១ ឆ្នាំប៉ុណ្ណោះគិតត្រឹមឆ្នាំ២០២៤នេះ ខុសគ្នារាប់រយឆ្នាំ បើធៀបនឹងវ័យនៃលទ្ធិប្រជាធិបតេយ្យនៅបណ្ដាប្រទេសលោកខាងលិច។ តែលទ្ធិប្រជាធិបតេយ្យ ត្រូវបានប្រជាជនកម្ពុជាគ្រប់ស្រទាប់ ទទួលយកដោយពេញចិត្ត និងប្រកបដោយក្តីសង្ឃឹម ហើយក៏បានបន្តពូនជ្រំ ការពារ មិនឱ្យនរណាមកបំផ្លាញបានទេ។ សម្រាប់ប្រទេសកម្ពុជាដែលធ្លាប់តែហែកហួរគ្នាដោយជម្លោះផ្ទៃក្នុងអស់រាប់សតវត្សរ៍ និងការផ្លាស់ប្តូររបបតាមរយៈចុងកាណុងជាច្រើនលើកច្រើនសារ ប្រែក្លាយមកជាប្រទេសដែលអនុវត្តរបបលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ ដែលក្លាយទៅជាប្រពៃណីនិងទម្លាប់របស់ប្រជាជននិងសង្គមជាតិទាំងមូល។ #អ្នកគាំទ្រ-CPP

គោលការណ៍សំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤-២០៣០ #CPP Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើង ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីមានទម្ងន់លើការកែទម្រង់រដ្ឋបាលសាធារណៈ ខ្ញុំសូមបញ្ជាក់ថា បើរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនជា ហ៊ុន ម៉ានី ក៏នៅត្រូវតែដំឡើងឋានៈជា ឧបនាយករដ្ឋមន្ត្រី ដែរ។

អនុសាសន៍ ៨ចំណុច របស់សម្ដេចធិបតី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន! #សម្ដេចធិបតីហ៊ុនម៉ាណែត #នាយករដ្ឋមន្រ្តី​ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia​ #PM អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ ចែករំលែកបទពិសោធន៍ការអនុវត្ត ការងារកន្លងមក​ ពិសេសការងារសង្គម! #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ព្រះមហាក្សត្រកោតសរសើរ ប្រមុខដឹកនាំកម្ពុជា ដែលបាន​យក​អស់​កម្លាំង​កាយ​ចិត្ត​បម្រើ​ប្រជា​រាស្ត្រ និងកសាងប្រទេសជាតិកាន់តរីកចម្រើន! #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះ នៅទីក្រុងបាងកក។ ឯកឧត្តមថាក់ សុីនទោះបីមានជម្ងឺក៏ បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួម
+3
ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះ នៅទីក្រុងបាងកក។ ឯកឧត្តមថាក់ សុីនទោះបីមានជម្ងឺក៏ បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់អ៊ុង អុីង កូនស្រីពៅនិងជាប្រធានគណបក្ស ភឿថៃផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបាន អញ្ជើញអ៊ុងអុីងប្រធានគណបក្ស ភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ ១៤និង១៥មិនា២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយ នោះទេតែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់ យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុសនិងក្មួយស្រីដែល បានទទួលខ្ញុំនៅថ្ងៃនេះ៕ #សម្ដេចតេជោហ៊ុនសែន #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ចំណាប់អារម្មណ៍របស់តារាចម្រៀង ខេម ដែលគាំទ្របទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

សូមគោរពអបអរសាទរជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែល រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងបំពេញបន្ថែមជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

សម័យប្រជុំរដ្ឋសភាវិសាមញ្ញ​ នីតិកាលទី៧ ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤! #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថ
TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia អ្នកគាំទ្រCPP ✔️ 🌐Telegram 🌐Facebook​ 🌐Tiktok

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាឆ្នាំ២០៥០ មិនត្រឹមតែមានចំណូលខ្ពស់ តែជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ បរិស្ថានល្អ និងសង្គមដែលគាំពារពលរដ្ឋគ្រប់បែបយ៉ាង ................. យុទ្ធសាស្ត្របញ្ចកោណមានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូគ្រប់ទិដ្ឋភាពដើម្បីធ្វើឱ្យកម្ពុជាឆ្នាំ២០៥០ក្លាយជាសប្រទេសដែលមានចំណូលខ្ពស់ សេដ្ឋកិច្ចរឹងមាំ និងសង្គមបរិយាកាសល្អគ្រប់បែបយ៉ាង។ ឯកឧត្តមក៏ឆ្លៀតអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនិងយុវជនខ្មែរទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រាននាវាកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សូមអញ្ជើញទស្សនាប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា ថ្លែងនៅក្នុងវេទិកាសារព័ត៌មានលើកទី២ ដូចខាងក្រោម៖ 👉🔗  តាមដានព័ត៌មានពី នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ 🌐 Telegram 🌐 Facebook 🌐 Twitter