cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

TVET-News

Providing information about skills training programs, scholarships, career guidance, labour market information, and TVET institutions

Ko'proq ko'rsatish
Reklama postlari
5 107
Obunachilar
-224 soatlar
+157 kunlar
+15330 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

02:39
Video unavailableShow in Telegram
តោះ! មកស្តាប់ពីចំណាប់អារម្មណ៍របស់ប្អូនៗនិស្សិតចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលខ្លី --------- 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 🌐website: www.tvet.gov.kh 📱Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details... - Huawei Gallery: https://appgallery.huawei.com/app/C109430421 ☎️ព័ត៌មានបន្ថែម៖ - Hot Line: ១២៩៧ / ១២៨៦ #TVETជំនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជំនាញសតវត្សរ៍ទី២១ #21stCenturySkill
Hammasini ko'rsatish...
02-0709​ 09090.mov308.11 MB
1
03:15
Video unavailableShow in Telegram
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង។ ----------- 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 🌐website: www.tvet.gov.kh 📱Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details... - Huawei Gallery: https://appgallery.huawei.com/app/C109430421 ☎️ព័ត៌មានបន្ថែម៖ - Hot Line: ១២៩៧ / ១២៨៦ #TVETជនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជនាញសតវត្សរ៍ទី២១ #21stCenturySkill
Hammasini ko'rsatish...
163-News for feacbook page 2024-07-08.mp4297.61 MB
3
Hammasini ko'rsatish...
HENG Sour

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តពោធិ៍សាត់ (ពោធិ៍សាត់)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសណ្ឋាគារពោធិ៍សាត់ រីវើសាយដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។ នាឱកាសនោះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ពោលគឺរាជរដ្ឋាភិបាលការពារទាំងសុវត្ថិភាពផ្លូវកាយរបស់ពួកគេ ក្នុងពេលពួកគេកំពុងមានកម្លាំងបំពេញការងារ និងការពារសុវត្ថិភាពផ្លូវចិត្ត ដែលអាចជួយបងប្អូន ក្នុងការធានានូវសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ ឯកឧត្តម ហួត ស៊ីនាដ មានប្រសាសន៍បន្ថែមថា ការដាក់ចេញនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១» គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ អាចមានចំណេះដឹង ចំណេះធ្វើអាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការជីកស្រះឱ្យធំ ដើម្បីចិញ្ចឹមត្រី និងត្រូវបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី ឬចាប់ត្រីដោយខ្លួនឯង។ នេះគឺជាមធ្យោបាយយូរអង្វែង ដែលជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួចចាកផុតពីភាពក្រីក្រ ទៅជាគ្រួសារដែលមានជំនាញមួយ ដែលអាចប្រកបការងារ និងមុខរបរ បង្កើតជាចំណូលយូរអង្វែង និងមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធសន្តិសុខសង្គម នាពេលណាមួយនៅថ្ងៃអនាគត។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ បងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ជាពិសេស គឺជំរុញដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមកចុះឈ្មោះទទួលការបណ្តុះបណ្តាល ដើម្បីអាចមានជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត និងក្រុមគ្រួសារទៅអនាគត៕ #MLVT #HENGSour #TVET #បសស #NSSF

5
Hammasini ko'rsatish...
HENG Sour

បទ ៖ អត្ថប្រយោជន៍ ប.ស.ស. -  ទំនុកច្រៀង៖ MLVT-NSSF -  លំនាំបទ ៖ តន្ត្រីឆ្លងឆ្លើយ -  សម្រួលតន្ត្រីឡើងវិញ ៖ ថន ថាក់ -  ច្រៀងដោយ ៖ ពិន ស្រីពេជ្យ-តេវ៉ូ -  ផលិត MV៖ ប.ស.ស. #MLVT #HENGSour #បសស #NssfCambodia

5
Repost from HENG Sour
កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ (ភ្នំពេញ)៖កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ បានបង្ហាញការសប្បាយចិត្តពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង អាយុច្រើនហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។ កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។» សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និងអត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យឆាប់យល់ឆាប់ចេះ និងមានទំនុកចិត្ត។ កញ្ញាប្រាប់បន្ថែមថា ការរៀនជំនាញកុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមានវិធីសាស្ត្រពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូង ដូចៗគ្នា។ ជាមួយគ្នានេះ កញ្ញាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដទៃទៀត ដែលគ្មានលទ្ធភាពបន្តការសិក្សា ឬបានបោះបង់ចោលការសិក្សាច្រើនឆ្នាំ ទោះមានអាយុច្រើនក៏ដោយ អាចស្វែងរកការចុះឈ្មោះចូលរៀននៅតាមសាលាបង្រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងរាជធានី-ខេត្ត។ បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញមួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕ #MLVT #HENGSour #TVET
Hammasini ko'rsatish...
9
Photo unavailableShow in Telegram
អបអរសាទរ ទិវាប្រជាជនពិភពលោក លើកទី៣៥ ១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៤ 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 👉website: www.tvet.gov.kh 👉Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details?id=com.tvet.scholarship.app - Huawei Gallery: https://appgallery.huawei.com/app/C109430421 #TVETជំនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជំនាញសតវត្សរ៍ទី២១ #21stCenturySkill
Hammasini ko'rsatish...
05:38
Video unavailableShow in Telegram
ការងារអ្វីក៏ដោយគឺសុទ្ធតែមានតម្លៃ! --------- 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 👉website: www.tvet.gov.kh 👉Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details... - Huawei Gallery: https://appgallery.huawei.com/app/C109430421 #TVETជនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជនាញសតវត្សរ៍ទី២១ #21stCenturySkill ប្រភពវីដេអូ៖ CAMBO PLUS
Hammasini ko'rsatish...
162-JVC Jeang Car_1.mp4357.72 MB
7
Hammasini ko'rsatish...
HENG Sour

ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។ លោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្របជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។ ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕ #MLVT #HENGSour #TVET

7🙏 2
06:22
Video unavailableShow in Telegram
ឯកឧត្តម ហេង សួរ៖ ពេលរៀនចប់ ក្រសួងធានារកការងារឱ្យធ្វើ ប្រាក់ខែយ៉ាងតិច៨០ម៉ឺនរៀល។ ---------- 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 👉website: www.tvet.gov.kh 👉Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details... - Huawei Gallery: https://appgallery.huawei.com/app/C109430421 #TVETជំនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជំនាញសតវត្សរ៍ទី២១ #21stCenturySkill
Hammasini ko'rsatish...
160-8F.mp4296.52 MB
6
03:51
Video unavailableShow in Telegram
វិស័យឯកជន៖ ទោះសិក្សាជំនាញបច្ចេកទេសមានរយៈពេលខ្លី តែសិស្សមានជំនាញច្បាស់លាស់។ ————— 👉ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៖ 👉website: www.tvet.gov.kh 👉Mobile App: TVET 1.5M - IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193 - Play Store: https://play.google.com/store/apps/details... - Huawei Gallery: https://appgallery.huawei.com/app/C109430421 #TVETជំនាញពិតជីវិតប្រសើរ! #MLVT #HENGSour #TVET #ជំនាញសតវត្សរ៍ទី២១ #21stCenturySkill ប្រភពវីដេអូ៖ ស៊ីស៊ីថាមស៍
Hammasini ko'rsatish...
159-ម៉ោង១២.mp4294.28 MB
3
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.