មជ្ឈមណ្ឌលបច្ចុប្បន្ន PC - Cambodia
Kanalga Telegram’da o‘tish
🔅At the Center for Excellence (C4E), our dedicated team of exceptional individuals leads by example, serving as shared role models to inspire and empower others to enhance life productivity. ♻️
Ko'proq ko'rsatish734
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
+1230 kun
Postlar arxiv
+8
ថ្នាក់សិក្សាបំប៉នសុខភាពផ្លូវចិត្ត និងសម្រួលដល់ស្មារតីចិត្ត កម្រិតមូលដ្ឋាន
----------------
ថ្នាក់សិក្សាមិនយកប្រាក់កម្រៃ (Free)
ទីតាំងភូមិគ្រឹះសមាធិបុរីលីមឈាងហាក់ឫស្សីកែវ
ទំនាក់ទំនង តេឡេក្រាម (Telegram) 085 73 29 07
និស្សិតសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា ខេត្តសៀមរាប ចូលរួមសូត្របទ "អភិក្រមសិរីសួស្តីស៥" ៖ ទំនៀមទម្លាប់ ទំនៀមទាមឱ្យជាប់ ទម្លាប់ល្អ ស៥ ក្លាយជាប្រពៃណីវប្បធម៌បវរ និងអរិយធម៌ថ្កើងថ្កានរបស់ខ្មែរយើង។
+3
វគ្គសិក្សា មិនគិតប្រាក់កម្រៃ (Free) សមាធិ កម្រិតដំបូង Mindfulness Meditation រៀងរាល់ល្ងាចថ្ងៃអាទិត្យ
ការផ្តោតសំខាន់លើសុខភាពផ្លូវចិត្ត ជីវិតពិតជាមានឥស្សរៈ, លើកកម្ពស់ផ្លូវចិត្តអ្នក មានន័យថាជាការលើកកម្ពស់ផលិតភាពជីវិត (Life Productivity)។
ទីតាំងបុរីលីមឈាងហាក់ឫស្សីកែវ គល់ស្ពានបាឡេ
Telegram 085 73 29 07
+8
🏡 ការបណ្តុះទម្លាប់ល្អ ជារឿងពិបាក ប៉ុន្តែឱ្យតែយើងមិនបោះបង់ និងធ្វើចំគោលដៅ ដោយមានគោលការណ៍អនុវត្តច្បាស់លាស់ នោះលទ្ធផលនឹងកើតមានជាបន្តបន្ទាប់។
សកម្មភាពចុះបង្រៀនសិស្សានុសិស្ស ស្តីអំពីវិធីសាស្ត្រ គេហកិច្ចល្អ "សិរីសួស្តី ស៥" ដើម្បីបង្កើតទម្លាប់ ការរស់នៅស្អាត និងមានសណ្តាប់ធ្នាប់ល្អ។ តាមរយៈវិធីសាស្ត្រដ៏ងាយស្រួលទាំង៥យ៉ាងនេះ ក្មេងៗងាយយល់បាន និងចងចាំបានល្អ ថែមទាំងហ្វឹកហាត់អនុវត្តបានភ្លាមៗ ដែលជាហេតុនាំឱ្យពួកគាត់ អាចយកមកអនុវត្តនៅផ្ទះសម្បែង ឬបន្ទប់ដែលគាត់រស់នៅ ព្រមទាំងគ្រប់ទីកន្លែងដែលគាត់ទៅ។
🔑 វិធីសាស្ត្រ "ស" ទាំង៥ ប្រការគឺ៖
១. ស សម្រិតសម្រាំង គឺការបែងចែក សំរាម និង របស់ប្រើប្រាស់នៅល្អ
២. ស សណ្តាប់ធ្នាប់ គឺការបែងចែក ឱ្យមានរបៀប ជាក្រុមៗ
៣. ស សម្អាត គឺការបោស ជូត សម្អាត ទាំងលើតុ ឬឥតការ៉ូ និងវត្ថុ
៤. ស ស្តង់ដារ គឺការធ្វើឱ្យមានកម្រិត កំណត់ច្បាស់លាស់ និងអាចទទួលយកបាន
៥. ស ស្ថិតស្ថេរ គឺការអនុវត្តធ្វើជាប្រចាំ ជាកាលវិភាគ និងមានសាមគ្គីភាព
🇰🇭 កាលប្បវត្តិ ថ្ងៃទី៣១ ខែឧសភា ២០២៤ សាលាបឋមសិក្សាត្រពាំងអញ្ចាញ ភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
+9
សុខភាពផ្លូវចិត្ត អ្នកត្រូវថ្នាក់ថ្នម និងបង្កើនកម្លាំងវាជាប្រចាំ
ចិត្តជាម្ចាស់នៃជីវិតគ្រប់រូបកាយ អ្នកមិនគួរធ្វេសប្រហែសម្តងណាឡើយ ចំពោះសុខភាពចិត្តនេះ។ កាលដែលអាចថែររក្សាចិត្តល្អបាន នោះក៏មានន័យថា ជាការថែរក្សាជីវិតបានយ៉ាងល្អ ហើយក៏ជាវត្ថុបំណងពិតប្រាកដ់នៃការរស់រានមានជីវិតនេះផងដែរ។
តើអ្នកមានចាប់អារម្មណ៍ឬទេ ថាអ្នកបានបំភ្លេចខ្លួនឯងចោលទៅហើយ ខ្លួនអ្នកត្រូវបានទុកចោលអស់ជាយូរ ព្រោះម្ចាស់នៃជីវិតនេះកំពុងរវល់វីវក់ជាមួយអ្វីផ្សេងៗ។ ជីវិតដ៏កំសត់នេះ ពេលខ្លះរស់នៅមិនខុសពីសត្វ មិនធ្លាប់មានការអើពើម្តងណាឡើយ ហើយមួយថ្ងៃៗមានតែការរងទុក្ខ ខកចិត្ត និងកំហឹងដុតរាលរោលពេញប្រាណ។ ដូចនេះបើនៅតែបន្ត ជីវិតនេះនឹងមិនមានក្តីសុខម្តងណាឡើយ, សូមបញ្ឈប់ត្រឹមនេះ ហើយអ្នកងាកខ្លួនមកផ្តោតលើសុខភាពចិត្តរបស់ខ្លួនវិញ មានខ្លួនឯងជាទីពឹងវិញ ដើម្បីកសាងសុខដុមរមនារបស់ខ្លួន និងសុភមង្គលផ្ទាល់ខ្លួន ដែលគ្មានថ្ងៃសាបរលាបទៅវិញជារាងរហូតទៅ។
រូបភាព៖ កម្មវិធី សតិសម្ប នៃមជ្ឈមណ្ឌលលើកកម្ពស់ផលិតភាពជីវិត PC
អត្ថបទដោយ៖ គ្រូផលិតភាពជីវិត លើបច្ចេកទេស DP Principle
ទំនាក់ទំនង៖ 085 73 29 07 (វគ្គបដិបត្តិគ្រប់កម្រិត មិនគិតប្រាក់)
+9
សកម្មភាពចុះពន្យល់ណែនាំ ស្តីពីការអនុវត្តទម្លាប់ល្អ វិធីសាស្ត្រគេហកិច្ច "សិរីសួស្តី ស៥" ដោយរៀបចំក្រុមការងារវត្ត និងសិស្សានុសិស្ស អនុវត្តនូវទម្លាប់ល្អជាប្រចាំ លើទីបរិវេណវត្តអារាមដែលមណ្ឌលផ្សព្វផ្សាយបញ្ជ្រាប ទម្លាប់ល្អ និងការយល់ដឹងដល់សហគមន៍។ សកម្មភាពនេះបានធ្វើឡើង ឆ្លើយតបដល់ស្មារតីនៃទស្សនាទាន៖ "ទំនៀមទម្លាប់ ទំនៀមទាមឱ្យជាប់ទម្លាប់ល្អ ស៥ ក្លាយជាប្រពៃណីវប្បធម៌បវរ បន្តដរាបរយពាន់ឆ្នាំ"។
ទីតាំងវត្តគិរីរតនារាម (ភ្នំយ៉ាត) ក្រុងប៉ៃលិន និងវត្តអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កាលប្បវត្តិ ទី២៧ ឧសភា ឆ្នាំ២០២៤
សកម្មភាពចុះពន្យល់ណែនាំ ស្តីពីការអនុវត្តទម្លាប់ល្អ វិធីសាស្ត្រគេហកិច្ច "សិរីសួស្តី ស៥" ដោយរៀបចំក្រុមការងារវត្ត និងសិស្សានុសិស្ស អនុវត្តនូវទម្លាប់ល្អជាប្រចាំ លើទីបរិវេណវត្តអារាមដែលមណ្ឌលផ្សព្វផ្សាយបញ្ជ្រាប ទម្លាប់ល្អ និងការយល់ដឹងដល់សហគមន៍។ សកម្មភាពនេះបានធ្វើឡើង ឆ្លើយតបដល់ស្មារតីនៃទស្សនាទាន៖ "ទំនៀមទម្លាប់ ទំនៀមទាមឱ្យជាប់ទម្លាប់ល្អ ស៥ ក្លាយជាប្រពៃណីវប្បធម៌បវរ បន្តដរាបរយពាន់ឆ្នាំ"។
ទីតាំងវត្តគិរីរតនារាម (ភ្នំយ៉ាត) ក្រុងប៉ៃលិន និងវត្តអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កាលប្បវត្តិ ទី២៧ ឧសភា ឆ្នាំ២០២៤
+8
ចលកររុញច្រានចលនាថែរក្សាវត្តអារាមឡើងវិញ!
ចលនាអនុវត្តទម្លាប់ល្អ វិធីសាស្ត្រគេហកិច្ច "សិរីសួស្តី ស៥" ផ្សាភ្ជាប់វត្តអារាម ដែលជាមណ្ឌលផ្សព្វផ្សាយដ៏ល្អបំផុតរបស់សហគមន៍ក្នុងភូមិនីមួយៗ។ យើងបានបណ្តុះបណ្តាលសិស្សានុសិស្ស ដោយពន្យល់ណែនាំពីវិធីសាស្ត្រសាមញ្ញងាយស្រួល "ស" ទាំង៥ប្រការ ភ្ជាប់នឹងការអនុវត្តជាក់ស្តែង លើទីបរិវេណវប្បធម៌ប្រពៃណី និងជាទីកន្លែងគំរូដល់សហគមន៍ ព្រមទាំងជាទីសក្ការៈបូជា។
ស១ សម្រិតសម្រាំង៖ ចេះបែងចែក វត្ថុប្រើប្រាស់ និងសម្ភារៈខូចៗ និងចេះរក្សាទុកសម្រាម
ស២ សណ្តាប់ធ្នាប់៖ ចេះរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ ទៅតាមក្រុមប្រភេទ
ស៣ សម្អាត៖ ដឹងពីវិធីសម្អាត និងកាលវិភាគសម្អាត
ស៤ ស្តង់ដា៖ ចេះអនុវត្តការងារ ច្បាស់លាស់ និងមានរបៀបរៀយរយល្អ
ស៥ ស្ថិតស្ថេរ៖ បង្កើតជាទម្លាប់ល្អ និងស្មារតី មានអនាម័យ សណ្តាប់ធ្នាប់
កាលប្បវត្តិ ទី២៥ ឧសភា ឆ្នាំ២០២៤ , វត្តព្រំគិរីមរកត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
+7
ការដឹកនាំអនុវត្តទម្លាប់ល្អ ស៥ ដែលជាវិធីសាស្ត្រគេហកិច្ចល្អ លើកកម្ពស់ការរស់នៅស្អាត សណ្តាប់ធ្នាប់ និងបរិយាកាសមជ្ឈដ្ឋានរស់នៅល្អ។ សកម្មភាពនេះដឹកនាំដោយ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សារតនសោភ័ណ ឋិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទម្លាប់ល្អ ស ទាំង៥ប្រការគឺ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដា ៥. ស្ថិតស្ថេរ។
កាលប្បវត្តិ ថ្ងៃទី២៣ ឧសភា ២០២៤ , ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕
+6
តើធ្វើយ៉ាងណាឱ្យជីវិតយើងថ្ងៃនេះបានល្អជាងកាលពីមុន?
រឿងនេះផ្លូវចិត្តយើងមានភាពចាំបាច់សម្ខាន់ណាស់ ព្រោះមានតែចិត្តគំនិតយើងនេះទេ ដែលដឹកនាំបញ្ជាឱ្យយើងទៅជាអ្វីមួយបាន។ បើដូចនេះដើម្បីធ្វើឱ្យជីវិតថ្ងៃនេះល្អឡើងជាងកាលពីមុន គឺត្រូវតែលត់ដំចិត្ត ត្រូវតែហ្វឹកហាត់ឱ្យមានសមាធិ ធ្វើឱ្យគំនិតស្ងប់ល្អ មានភាពស្រស់ស្រាយចេញពីក្នុងខ្លួន មានការផ្តោត មានស្មារតីជានិច្ច ប្រកបដោយការដឹងខុសត្រូវក្នុងជីវិតបច្ចុប្បន្នរបស់ខ្លួន។
វគ្គសិក្សាហ្វ្រី (Free)
ម៉ោង ៤ៈ៣០ ល្ងាច - ៧ៈ០០ យប់ | អនុញ្ញាតចេញមុន ឬចូលមុនបានធម្មតា
ភូមិគ្រឹះសមាធិ (Mindfulness Meditation) បុរីលីមឈាងហាក់ឫស្សីកែវ
ទំនាក់ទំនង៖ 085 73 29 07 និង Chat Telegram
+6
ការអនុវត្តទម្លាប់ល្អ "ស៥" ផ្សារភ្ជាប់វត្តអារាម ដែលជាមូលដ្ឋានផ្សព្វផ្សាយរបស់សហគមន៍ ដើម្បីធ្វើការលើកកម្ពស់ និងបញ្ជ្រាប ស្តីពីវិធីសាស្ត្រគេហកិច្ចល្អ ទាំង៥ប្រការ គឺ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដា ៥. ស្ថិតស្ថេរ។
ចលនាទម្លាប់ល្អនេះ បានអនុវត្តធ្វើឡើង លើទីបរិវេណវត្តពុទ្ធស្ថាននគររាជធម្មមេត្តា ( ហៅវត្តមេត្តាករុណា ) ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្ត សៀមរាប។
ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤
+7
គណៈគ្រប់គ្រងកម្មវិធី ចលនាទម្លាប់ល្អ "ស៥" ចុះដឹកនាំពន្យល់ វិធីសាស្ត្រគេហកិច្ចល្អ ដែលលើកកម្ពស់ការរស់នៅស្អាត សណ្តាប់ធ្នាប់ ដើម្បីបង្កើនផលិតភាពជីវិត ធ្វើឱ្យការរស់រានរបស់ពលរដ្ឋកាន់តែរីកចម្រើនល្អប្រសើរឡើង។
សកម្មភាពនេះបានអនុវត្តធ្វើឡើងនៅទីតាំង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ខេត្តសៀមរាប ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងនិស្សិតប្រចាំសាកលវិទ្យាល័យ។
កាលប្បវត្តិ៖ សៀមរាប ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
តើអ្នកធ្លាប់ដឹងអំពីពាក្យថា ចរណៈ ឬទេ?
ចរណៈ ត្រូវបានចែកចេញជាបីកម្រិត ហៅថាគុណសម្បទា ដែលមាន៖
១. ចម្រើនចិត្ត៖
__ ប្រតិបត្តិសុជីវធម៌ សីលធម៌ គុណធម៌
__ គ្រប់គ្រងអារម្មណ៍
__ បរិភោគអាហារត្រឹមត្រូវ
__ រំឭកចិត្ត ដាស់សតិ ឱ្យភ្ងាក់ដឹងខ្លួនជាប្រចាំ
២. ចម្រើនធម្មបដិបត្តិ៖
__ ប្រតិបត្តិសទ្ធាទម្លាប់
__ ប្រតិបត្តិហិរិទម្លាប់
__ ប្រតិបត្តិឱតប្បទម្លាប់
__ ប្រតិបត្តិសិក្ខាទម្លាប់
__ ប្រតិបត្តិវីរិយទម្លាប់
__ ប្រតិបត្តិសតិទម្លាប់
__ ប្រតិបត្តិបញ្ញាទម្លាប់
៣. ចម្រើនឈាន
__ ពិចារណាកាយ
__ ពិចារណាវេទនា (សមាធិ)
__ ពិចារណាចិត្ត (សមាធិ)
__ ពិចារណាធម៌ (សមាធិ)
Credit: Khieu Vicheanon គ្រូដឹកនាំផលិតភាពជីវិត តាមរយៈផ្លូវចិត្ត និងសុខភាព
+5
រឿងដ៏សម្ខាន់បំផុតមួយ សម្រាប់ជីវិតយើងនោះគឺ ការរស់នៅថ្ងៃនេះឱ្យបានល្អជាងកាលពីមុន!
ផ្លូវចិត្តយើងមានតម្លៃខ្លាំងណាស់សម្រាប់ជិវិត ដូចនេះត្រូវស្ទុះស្ទារ លៃលកពេលវេលាមួយចំនួនខ្លះដើម្បីសិក្សាស្វែងយល់ និងសម្ងំហាត់ពត់ ចម្រើនចិត្តឱ្យកាន់តែល្អ កាន់តែមានសុខភាព មានសេចក្តីសុខឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ម៉ោង ៤ៈ៣០ ល្ងាច - ៧ៈ០០ យប់ | អនុញ្ញាតចេញមុន ឬចូលមុនបានធម្មតា
វគ្គសិក្សាហ្វ្រី (Free) ចូលក្រុម៖
ភូមិគ្រឹះសមាធិ (Mindfulness Meditation) បុរីលីមឈាងហាក់ឫស្សីកែវ
ទំនាក់ទំនង៖ 085 73 29 07
+7
លោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្សបឋមសិក្សាស្រីសិទ្ធិ អនុវត្តទម្លាប់ល្អ "ស៥" សម្អាតបរិស្ថានទីធ្លាសាលារៀន ដើម្បីបណ្តុះផ្សាំទម្លាប់ល្អដល់សិស្ស
និងលើកកម្ពស់បរិយាកាសរស់នៅ។
ស សម្រិតសម្រាំង៖ ចេះបែងចែក វត្ថុប្រើប្រាស់ និងសម្ភារៈខូចៗ និងចេះរក្សាទុកសម្រាម
ស សណ្តាប់ធ្នាប់៖ ចេះរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ ទៅតាមក្រុមប្រភេទ
ស សម្អាត៖ ដឹងពីវិធីសម្អាត និងកាលវិភាគសម្អាត
ស ស្តង់ដា៖ ចេះអនុវត្តការងារ ច្បាស់លាស់ និងមានរបៀបរៀយរយល្អ
ស ស្ថិតស្ថេរ៖ បង្កើតជាទម្លាប់ល្អ និងស្មារតី មានអនាម័យ សណ្តាប់ធ្នាប់
ទីតាំងភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ
+5
អនុវត្តទម្លាប់ល្អ ស៥ នាំមកវិញនូវសិរីសួស្តី
១. ស: សម្រិតសម្រាំង
២. ស: សណ្តាប់ធ្នាប់
៣. ស: សម្អាត
៤. ស: ស្តង់ដា
៥. ស: ស្ថិតស្ថេរ
លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានដឹកនាំសិស្សានុសិស្សអនុវត្តទម្លាប់ល្អទាំង៥ប្រការ ដើម្បីលើកកម្ពស់ការរស់នៅ ប្រកបដោយបរិស្ថានគ្មានសំណល់ផ្លាស្ទិក។
ថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ២០២៤ , សង្កាត់បារាយណ៍ ក្រុងព្រៃវែង លើដងផ្លូវសាធារណៈនៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន បារាយណ៍
ចំណាប់អារម្មណ៍ ប្រធានមជ្ឈមណ្ឌលបច្ចុប្បន្ន PC Cambodia ក្នុងកម្មវិធីសិក្ខាសាលាជំនួយស្មារតី ស្តីពី "ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០"
Credit: អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
+4
ជាឧបនិស្ស័យកម្រ ដែលបុគ្គលបានមកដល់ទីនេះ
សុខភាពផ្លូវចិត្ត មានតម្លៃខ្ពស់ដូចគ្នានិងសុខភាពកាយ ដូចនេះជារាងរាល់ថ្ងៃក្នុងជីវិត យើងត្រូវបណ្តុះនិងធ្វើឱ្យសុខភាពផ្លូវចិត្ត កាន់តែល្អចម្រើនឡើងជាបន្តឥតដាច់។
គ្រូដឹកនាំ ព្រះតេជៈព្រះគុណ ភិក្ខុកស្សប ហ៊ុន ខេមរ៉ា
វគ្គ សុខភាពចិត្ត តាមក្បួនព្រះអនាបានស្សតិ Mindfulnes Meditation
បញ្ជាក់៖ វគ្គសិក្សាមិនតម្រូវឱ្យបង់ប្រាក់ឡើយ / Free
ទំនាក់ទំនង៖ 085 73 29 07
