cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

អប់រំ-Education for ICT

សិក្សាអំពីចំណេះដឹងផ្នែកបច្ចេកវិទ្យាអប់រំ និងចែកចាយនូវឯកសារជាប្រយោជន៍ដល់មន្ត្រីអប់រំ។ ខ្ញុំបាទឈ្មោះ អោ ប៉េងសុង ជាមន្ត្រីអប់រំក្រៅប្រព័ន្ធ (បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាល និងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភំ្នពេញ។) Telegram 010987236

Ko'proq ko'rsatish
Reklama postlari
9 999
Obunachilar
Ma'lumot yo'q24 soatlar
-97 kunlar
-5730 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

#អំណាចរបស់គ្រូបង្រៀនមានប្រាំយ៉ាងគឺ៖🙏👩‍🏫🇰🇭👨‍🏫🙏 ១.អំណាចស្របច្បាប់ (Legitimate Power)៖ គឺមានន័យថា រដ្ឋប្រគល់ជូន មុនបានក្លាយជាគ្រូ សុទ្ធតែបានឆ្លងកាត់ ការបណ្តុះបណ្តាល មានព្រះរាជក្រិត្យ ឬការប្រកាស មានបៀវត្ស ។ល។ ២.អំណាចជំនាញ (Expert Power)៖ គឺមានន័យថាប៉ិនប្រសប់ក្នុងការផ្ទេរចំណេះដឹង ដល់សិស្ស មានវិធីសាស្រ្តបង្រៀន។ ៣. អំណាចលាភសក្ការៈ (Reward Power)៖ គឺមានន័យថា គ្រូអាចមានឱកាស រកកម្រៃក្រៅបន្ថែមបាន និងទទួល បានបៀវត្សប្រចាំខែ។ ៤. អំណាចមន្តស្នេហ៏ (Charismatic Power) ៖ គឺមាន ន័យថា គ្រូអាចធ្វើឱ្យសិស្សចូលចិត្ត គោរពស្រឡាញ់ដូចឪពុកម្តាយទី២របស់ពួកគេ។ ៥. អំណាចទណ្ឌកម្ម (Punishment Power)៖ គឺមាន ន័យថា គ្រូមានសិទ្ធិដាក់ទណ្ឌកម្មសិស្សក្នុងខណ:ពេលខ្លះ។ (វិទ្យាស្ថានជាតិអប់រំ ឬ NIE)
Hammasini ko'rsatish...
Repost from N/a
ក្រសួងអប់រំយុវជននិងកីឡាសម្រេចផ្អាកការផ្ទេរបុគ្គលិកទាំងក្នុងនិងឆ្លងខេត្តសម្រាប់ឆ្នាំសិក្សា២០២៣
Hammasini ko'rsatish...
#ខេត្តកំពង់ឆ្នាំង បញ្ជីប៉ុស្តិ៍តម្រូវការជ្រើសរើសគ្រូបឋម និងមត្តេយ្យសិក្សារបស់មន្ទីរ.អ.យ.កខេត្ត។ *បញ្ជាក់ ៖ នេះជាបញ្ជីតម្រូវការជ្រើសរើសរបស់មន្ទីរ រីឯការសម្រេចឱ្យមានការប្រឡងជ្រើសរើសគ្រូ ឬអត់ ជាការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រសួងមុខងារ ឬសម្ដេចនាយករដ្ឋមន្ត្រី សូមអរគុណ🌺🙏
Hammasini ko'rsatish...
ប៉ុស្តិ៍គ្រូកម្រិតមូលដ្ឋាន 2023 #ខេត្តកំពង់ស្ពឺ
Hammasini ko'rsatish...
ប្រទីបនៃក្រសួងអប់រំ យុវជន និងកីឡា ប្រទីបនៃក្រសួងអប់រំ យុវជន និងកីឡា បានរចនាជាមួយរូបសញ្ញានៃក្រសួង អមជាមួយ ក្បាច់ភ្ញីដ៏រស់រវើកនិងមានជីវិត ដែលជាតំណាងដល់តួនាទីនៃការអប់រំសម្រាប់មូលធនមនុស្ស ក្នុងការផ្តល់ឱកាស ការបណ្តុះ ការថែរក្សា និងការផ្តល់ផ្លែផ្កា នៃចំណេះដឹងគំនិតពិចារណា បំណិនប្រកប ដោយសមត្ថភាព ចរិយាសម្បត្តិល្អប្រពៃ សុខភាពផ្លូវកាយនិងផ្លូវចិត្ត និងការចូលរួមជាពលរដ្ឋសកល។ កុមារីនិងកុមារាដែលកំពុងញញឹមដោយសប្បាយរីករាយ យុវតីនិងយុវជនដែលកំពុងឈរត្រៀមខ្លួនដើម្បីបម្រើការងារសង្គមនិងមនុស្សធម៌ និងកីឡាការនីនិងកីឡាករដែលកាន់ភ្លើងគប់អគ្គីជ័យកីឡា ជា តំណាងដល់សកម្មភាពចម្បងនៃក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្តូរមុខមាត់នៃការអប់រំ ដើម្បីការកសាងសង្គមប្រកបដោយពុទ្ធិនិងវិបុលភាព និងពលរដ្ឋពោរពេញដោយភាពធន់និងរស់រវើក។ ប្រទីបនៃក្រសួងអប់រំ យុវជន និងកីឡា រចនានៅលើរូបនាគរាជដ៏ឋាមវ័ន្ត ជាទម្រនៃវេទិកាដ៏រឹងមាំដែលប្រៀបដូចជាមូលដ្ឋាននៃសន្តិភាពទូទាំងព្រះរាជាណាចក្រកម្ពុជា ការធ្វើអាទិភាវូបនីយកម្មនៃគោលនយោបាយនិងយុទ្ធសាស្រ្ត ការចូលរួមដោយសកម្មនៃសហគមន៍ ប្រសិទ្ធភាពនិងភាពជាគំរូនៃការដឹកនាំនៅសាលារៀន និងភាពកក់ក្តៅនៃសុភមង្គលក្នុងគ្រួសារ ដែលជាបរិស្ថានដ៏សមប្រកបបំផុត សម្រាប់សកម្មភាពនៃការអប់រំពេញមួយជីវិត ដែលជាការផ្ទេរចំណេះដឹងនិងបទពិសោធន៍អន្តរជំនាន់ ការគាំពារនិងអភិវឌ្ឍកុមារតូច ការអប់រំនិងតម្រង់ទិសប្រកបដោយគរុកោសល្យ ការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ការកំសាន្តនិងទទួលបទពិសោធពីការអប់រំ និងការស្វែងរកឃើញសក្តានុពលទៅតាមបំណងប្រាថ្នា នៃសិស្សានុសិស្សកម្ពុជា។
Hammasini ko'rsatish...