uz
Feedback
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

Kanalga Telegram’da o‘tish

EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
430
Obunachilar
+324 soatlar
+67 kun
+4030 kun
Postlar arxiv
[English Below] 🗣️ ការកសាងបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំ គឺជាគន្លឹះសំខាន់នៅក្នុងការ ឱ្យធុរកិច្ចថ្មី ទទួលបានឱកាសក្នុងការវិនិយោគ
[English Below] 🗣️ ការកសាងបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំ គឺជាគន្លឹះសំខាន់នៅក្នុងការ ឱ្យធុរកិច្ចថ្មី ទទួលបានឱកាសក្នុងការវិនិយោគ ពីវិនិយោគិនដែលល្អ។ ហើយទំនាក់ទំនងនោះ អាចផ្សារភ្ជាប់ឱ្យអ្នកទទួលបានគំនិតថ្មីៗ ក៏ដូចជាព័ត៌មាន និងចំណេះដឹងបូករួមទាំងការណែនាំផ្សេងៗ ដែលមានតម្លៃដល់អ្នក និងអាជីវកម្មរបស់អ្នក។ ចំណុចទាំង ៣ ខាងក្រោមនេះ គឺជាគន្លឹះដើម្បីឱ្យអ្នកកសាងបណ្ដាញទំនាក់ទំនងមួយ ដែលមានអត្ថន័យ៖ 👉🏼 ចូលរួមកម្មវិធីសហគមន៍៖ ស្វែងរក និងចូលរួមកម្មវិធីផ្សារភ្ជាប់បណ្ដាញដែលពាក់ព័ន្ធជាមួយសហគ្រិនភាព ជាពិសេសកម្មវិធីដែលពាក់ព័ន្ធជាមួយការវិនិយោគ ឬ វិស័យអាជីវកម្ម។ 👉🏼 រៀនពីរបៀបសន្ទនា៖ ត្រូវស្វែងយល់ពីវិនិយោគិនជាសិន មុននឹងសាកសួរព័ត៌មានទាក់ទងនឹងការវិនិយោគ។ អ្នកអាចចាប់ផ្ដើមពីការសាកសួរដំបូន្មាន ឬ ការចែករំលែកចំណេះដឹងផ្សេងៗ ជៀសជាងការនិយាយអំពីទំហំទឹកប្រាក់ ឬ សាច់ប្រាក់នៅពេលដែលជួបគ្នាដំបូង។ 👉🏼 ស្ដាប់ និងសួរឱ្យបានច្រើន៖ មនុស្សភាគច្រើនចូលចិត្តនិយាយ ប៉ុន្តែមិនច្បាស់ថានិយាយត្រូវរឿងនោះទេ។ ដូច្នេះហើយអ្នកគួរតែស្ដាប់ ដើម្បីយកបទពិសោធន៍ក៏ដូចជាស្វែងយល់ពីរឿងរ៉ាវមួយចំនួនទាក់ទងនឹងបុគ្គលដទៃទៀត ដែលអាចជួយអ្នកឃើញឱកាសថ្មីៗបាន។ ___ 🗣️ Building a strong network is key to getting new businesses to invest in good investors. And those connections can connect you to new ideas, information, and knowledge, as well as other valuable advice for your business. Here are three tips to help you build a meaningful network: 👉🏼 Join community events: Find and join networking events related to entrepreneurship, especially those related to investing or the business sector. 👉🏼 Learn how to communicate: Get to know the investor before asking for information about investing. You can start by asking for advice or sharing knowledge rather than talking about the amount of money or cash when you first meet. 👉🏼 Listen and ask more: Most people like to talk, but they are not always sure what to say. So, you should listen to gain experience and learn from other people who can help you see new opportunities. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🏆 អបអរសាទរខួបលើកទី ៣២ នៃ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ" នៃព្រះរាជាណាចក្រកម្ពុជា! 📖 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
[English Below] 🏆 អបអរសាទរខួបលើកទី ៣២ នៃ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ" នៃព្រះរាជាណាចក្រកម្ពុជា! 📖 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលដែលត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានបង្កើតជាគោលការណ៍ និងរចនាសម្ព័ន្ធមូលដ្ឋានសម្រាប់ការគ្រប់គ្រងជាតិ ដោយកំណត់ថាជាច្បាប់ខ្ពស់បំផុត និងជាសេចក្តីសម្រេចទាំងអស់ដែលត្រូវតែអនុវត្តស្របតាម។ ឯកសារនេះមានរួមបញ្ចូល ១៧ជំពូក និង ១៦០មាត្រា ដែលរៀបរាប់អំពីសិទ្ធិ កាតព្វកិច្ច និងគោលការណ៍សំខាន់ៗសម្រាប់ប្រទេស។ _________________ 🏆 Happy 32nd Anniversary of Constitution Day of The Kingdom of Cambodia! 📖 The Constitution of the Kingdom of Cambodia is the supreme law of the country, officially promulgated on September 24, 1993, and is the basic principle and structure for national governance, defining it as the highest law and all decisions must be implemented accordingly. The document includes 17 chapters and 160 articles that outline the rights, obligations, and important principles for the country. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🔵 ការវិនិយោគលើចំណូលចិត្ត គឺជាការជ្រើសរើសដាក់ទុនទៅលើអ្វីដែលអ្នកពិតជាជឿជាក់ និងចូលចិត្ត។ វិនិយោគិនប្រភេទនេះ ចូ
[English Below] 🔵 ការវិនិយោគលើចំណូលចិត្ត គឺជាការជ្រើសរើសដាក់ទុនទៅលើអ្វីដែលអ្នកពិតជាជឿជាក់ និងចូលចិត្ត។ វិនិយោគិនប្រភេទនេះ ចូលចិត្តគាំទ្រគម្រោងដែលមានគោលបំណងច្បាស់លាស់ ឬដោះស្រាយបញ្ហានៅក្នុងសង្គម និង សូវយកចិត្តទុកដាក់ទៅលើការចំណេញរហ័ស ឬលុយកាក់ភ្លាមៗនោះទេ។ គេអាចរង់ចាំយូរ ដើម្បីឱ្យគម្រោងនោះអភិវឌ្ឍ និង លូតលាស់ជាមុនសិន ដោយសារគេជឿយ៉ាងមុតមាំលើចក្ខុវិស័យរបស់អាជីវកម្មមួយ។ 🟢 ការវិនិយោគសម្រាប់ប្រាក់ចំណេញ គឺផ្តោតសុទ្ធតែលើលទ្ធផលហិរញ្ញវត្ថុ។ វិនិយោគិនប្រភេទនេះ សម្រេចចិត្តដាក់ទុនដោយមើលទៅលើសក្តានុពលនៃការចំណេញយ៉ាងឆាប់រហ័ស និងការសងត្រឡប់មកវិញខ្ពស់។ ពួកគេចូលចិត្តវិនិយោគក្នុងអាជីវកម្មដែលមានផែនការប្រាក់ចំណេញច្បាស់លាស់ និងអាចលក់ការវិនិយោគចេញភ្លាមៗ ប្រសិនបើអាជីវកម្មនោះ មិនបានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដែលគេបានរំពឹងទុក។ _____________________ 🔵 Passionate investing is choosing to invest in something you truly believe in and are passionate about. This type of investor prefers to support projects that have a clear purpose or solve social problems and is less concerned with quick profits or instant cash. They may wait a long time for the project to develop and grow because they strongly believe in the vision of the business. 🟢 Profit investing is all about financial results. This type of investor makes decisions based on the potential for quick profits and high returns. They prefer to invest in businesses that have a clear profit plan and can sell their investment immediately if the business does not deliver the financial results they expected. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💐 សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 💐 ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ខ្មែរ ដែលត្រូវបានគេប្រ
[English Below] 💐 សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 💐 ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ខ្មែរ ដែលត្រូវបានគេប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់ញាតិសន្តានដែលបានចែកឋានទៅ ជាពិសេសដើម្បីជួយឱ្យពួកគាត់បានផុតពីទុក្ខទោស និងបានទៅកើតក្នុងសុគតិភព។ បន្ថែមទៀតដែរ ពិធីនេះក៏ដាស់តឿនឱ្យកូនចៅនឹកដល់គុណរបស់ឪពុកម្តាយ ដូនតា និងអ្នកមានគុណ ហើយក៏ជាឱកាសដ៏មានតម្លៃសម្រាប់សមាជិកគ្រួសារទាំងអស់ជួបជុំធ្វើបុណ្យរួមគ្នា នៅតាមវត្តអារាម។ ⭐️ ឆ្លៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមជូនពរដល់ពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនជានិច្ច។ ________________________ 💐 Happy Pchum Ben Festival 💐 Pchum Ben Festival is a major Khmer traditional festival celebrated from the 1st waning moon to the 15th waning moon of the month of Phutrobot; it's held to dedicate merits to deceased relatives and ancestor, specifically to help them escape suffering and be reborn in a good realm. In addition, this festival also reminds descendants to remember the kindness of their parents, ancestors, and benefactors, and is also a valuable occasion for all family members to gather and perform good deeds together at pagodas. ⭐️ On this occasion of Pchum Ben Festival, the Entrepreneurship Development Fund wishes all citizens eternal happiness and prosperity. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🚶 នៅពេលដែលយើងនិយាយដល់ការវិនិយោគ យើងមិនអាចគិតតែពីការទទួលបានផលចំណេញ និងការស្វែងរកឱកាសល្អនោះទេ។ វិនិយោគិនក៏ត្រូ
[English Below] 🚶 នៅពេលដែលយើងនិយាយដល់ការវិនិយោគ យើងមិនអាចគិតតែពីការទទួលបានផលចំណេញ និងការស្វែងរកឱកាសល្អនោះទេ។ វិនិយោគិនក៏ត្រូវដឹងថា ពេលណាដែលត្រូវដើរចេញពីស្ថានភាពមួយ ស្របពេលដែលកំពុងវិនិយោគដូចគ្នា។ នៅពេលដែលការវិនិយោគជាប់គាំង វាប្រៀបដូចជាការដាក់ប្រាក់ចូលទៅក្នុងរណ្ដៅ ដែលគ្មានបាត។ ស្ថានភាពនេះ អាចបណ្ដាលឪ្យសុខភាពហិរញ្ញវត្ថុថយចុះ និងខាតបង់ឱកាសល្អៗផ្សេងទៀត។ វិនិយោគិនត្រូវចង់ចាំថា ការបញ្ឈប់ការវិនិយោគនៅក្នុងកាលៈទេសៈណាមួយ អាចជាជម្រើសល្អជាជាងការខាតបង់ខ្លាំង។ ____________ 🚶 When we talk about investing, we can't just think about making a profit and finding good opportunities. Investors also need to know when to walk away from a situation while investing. When an investment is stuck, it's like putting money into a bottomless pit. This situation can lead to a decline in financial health and the loss of other good opportunities. Investors need to remember that stopping an investment in any situation may be a better option than losing a lot. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🕊🌼 អបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី ២៣! ទិវាសន្តិភាពអន្តរជាតិ គឺជាឱកាសចម្បងមួយសម្រាប់មនុស្សជាតិទាំងអស់គ្ន
[English Below] 🕊🌼 អបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី ២៣! ទិវាសន្តិភាពអន្តរជាតិ គឺជាឱកាសចម្បងមួយសម្រាប់មនុស្សជាតិទាំងអស់គ្នាផ្តល់តម្លៃ និងគោរពនូវអំណាចនៃសន្តិភាព ក៏ដូចជាការបញ្ចប់ជម្លោះ និងការកសាងភាពសុខដុមរមនាលើមូលដ្ឋាននៃការយោគយល់ ការអត់ឱន និងការគោរពសិទ្ធិមនុស្ស។ ________ 🕊🌼Happy 23rd International Day of Peace! International Day of Peace is a prime opportunity for all humanity to value and honor the power of peace, as well as ending conflict and building harmony based on understanding, tolerance, and respect for human rights. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 📨 ការវិនិយោគបន្ត គឺជាការដាក់ទុនចូលបន្ថែមទៅក្នុងអាជីវកម្មដែលអ្នកធ្លាប់បានវិនិយោគរួចមកហើយ។ អ្នកគួរពិចារណាការវិ
[English Below] 📨 ការវិនិយោគបន្ត គឺជាការដាក់ទុនចូលបន្ថែមទៅក្នុងអាជីវកម្មដែលអ្នកធ្លាប់បានវិនិយោគរួចមកហើយ។ អ្នកគួរពិចារណាការវិនិយោគបន្តនៅពេលដែលអាជីវកម្មនោះ កំពុងដំណើរការល្អ មានភាពជោគជ័យ និងមានសក្តានុពលខ្លាំងក្នុងការលូតលាស់។ ឧទាហរណ៍ នៅពេលឃើញថាអាជីវកម្មមានអតិថិជនកាន់តែច្រើន ប្រាក់ចំណូលកើនឡើង និងត្រូវការដើមទុនបន្ថែមដើម្បីពង្រីកដូចជា ចេញផលិតផលថ្មី ចូលទីផ្សារថ្មី ឬពង្រីកការលក់។ សំខាន់ជាងនេះទៀត អ្នកនៅតែមានជំនឿ និងឃើញសក្តានុពលក្នុងការអភិវឌ្ឍន៍របស់អាជីវកម្មនោះនៅអនាគត ដែលនឹងធ្វើឱ្យការវិនិយោគដំបូងរបស់អ្នកកាន់តែមានតម្លៃ។ ដូច្នេះ ការវិនិយោគបន្ត គឺជាវិធីដ៏ល្អក្នុងការគាំទ្រអាជីវកម្មដែលជោគជ័យ និងបង្កើតប្រាក់ចំណេញបន្ថែមពីការវិនិយោគដើមរបស់អ្នក។ _________ 📨 You should consider a follow-on investment when the business is performing well, is successful, and has strong growth potential. For example, when you see that the business has more customers, increasing revenue, and needs extra capital to expand such as launching new products, entering new markets, or scaling sales. Most importantly, you should still have confidence and see future development potential in the business, which will make your initial investment more valuable. Therefore, a follow-on investment is an excellent way to support a successful business and generate more profit from your original investment. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] ⏱️ ការវិនិយោគទៅលើធុរកិច្ចថ្មី គឺជាដំណើរមួយដែលមានរយៈពេលវែង។ រឿងនេះមិនមែនកើតឡើងត្រឹមតែរយៈពេលមួយយប់ ហើយចប់ទៅវិញន
[English Below] ⏱️ ការវិនិយោគទៅលើធុរកិច្ចថ្មី គឺជាដំណើរមួយដែលមានរយៈពេលវែង។ រឿងនេះមិនមែនកើតឡើងត្រឹមតែរយៈពេលមួយយប់ ហើយចប់ទៅវិញនោះទេ។ សកម្មភាពនេះ ប្រៀបដូចជាការរត់ប្រណាំង ដែលត្រូវការភាពអត់ធ្មត់ និងពេលវេលាច្រើន មុនពេលទទួលបានជោគជ័យ ព្រោះ៖ 🎯 ពេលវេលានាំមកនូវការលូតលាស់៖ ធុរកិច្ចត្រូវការពេលវេលាដើម្បីសាងផលិតផល ស្វែងរកអតិថិជន និងកែលម្អគំរូអាជីវកម្មរបស់ពួកគេ។ ការជំរុញឱ្យពួកគេធ្វើការឆាប់រហ័សពេក អាចនាំឱ្យមានបញ្ហានិងកំហុសជាច្រើន។ 🎯 ការដោះស្រាយបញ្ហាត្រូវការពេលវេលា៖ ដំណើរការនៃការសាកល្បង បរាជ័យ និងរៀនសូត្រសម្រាប់ធុរកិច្ច។ ដូច្នេះហើយ ភាពអត់ធ្មត់របស់វិនិយោគិន អាចបង្កើតទៅជាបរិយាកាសមួយសម្រាប់ធុរកិច្ចថ្មីដោះស្រាយបញ្ហាបានត្រឹមត្រូវ។ 🎯 ផលចំណេញតម្រូវឪ្យរង់ចាំ៖ ការវិនិយោគដែលផ្តល់ផលចំណេញច្រើន តែងតែត្រូវចំណាយពេលរាប់ឆ្នាំ។ ភាពអត់ធ្មត់អនុញ្ញាតឱ្យវិនិយោគិនមើលឃើញផលប៉ះពាល់ពិតប្រាកដ និងការសម្រេចចិត្តនៃការងារ។ _____________ ⏱️ Investing in a new business is a long-term journey. It doesn’t happen overnight. It’s a race that requires patience and time before it can be successful because: 🎯 Time takes growth: Businesses need time to build products, find customers, and refine their business models. Pushing them too fast can lead to problems and mistakes. 🎯 Problem solving takes time: The process of trying, failing, and learning for businesses. Therefore, investor patience can create an environment for new businesses to solve problems properly. 🎯 Profits take time: Investments that yield high returns often take years. Patience allows investors to see the real impact and decisions of the work. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🌟 សូមចូលរួមអបអរសាទរ ខួបលើកទី ២ នៃការដាក់បញ្ចូល «តំបន់ប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស
[English Below] 🌟 សូមចូលរួមអបអរសាទរ ខួបលើកទី ២ នៃការដាក់បញ្ចូល «តំបន់ប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ! តំបន់ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី ១០ ដែលស្ថិតនៅក្នុង ស្រុកគូលែន ខេត្តព្រះវិហារ។ នាថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត, តំបន់ប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាផ្លូវការ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ _____ 🌟 Join us in Celebrating the 2nd anniversary of the inscription of "The archaeological site of Koh Ker" on the UNESCO World Heritage List! Temple Zone of Koh Ker was built during the reign of King Jayavarman IV in the 10th century, located in Kulen District, Preah Vihear Province. On September 17, 2023, during the 45th session of the World Heritage Committee held in Kraków, Poland, the archaeological site of Koh Ker was officially inscribed as a UNESCO World Heritage Site. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] ✍️ ការសាងសង់ទំនុកចិត្តរវាងវិនិយោគិននិងស្ថាបនិកគឺពិតជាសំខាន់ក្នុងការធ្វើឲ្យការវិនិយោគនោះទទួលបានជោគជ័យតាំងពីថ្ង
[English Below] ✍️ ការសាងសង់ទំនុកចិត្តរវាងវិនិយោគិននិងស្ថាបនិកគឺពិតជាសំខាន់ក្នុងការធ្វើឲ្យការវិនិយោគនោះទទួលបានជោគជ័យតាំងពីថ្ងៃចាប់ផ្ដើមដំបូងហើយខាងក្រុមនេះគឺជាវិធីសាស្ត្រទាំងបីដែលវិនិយោគិនគួរតែពិចារណាក្នុងការបង្កើនការទុកចិត្តពីស្ថាបនិក៖ ១ ចាប់ផ្តើមដោយការជួយ៖ មុនពេលគិតពីប្រាក់ចំណេញ សូមផ្តល់ដំបូន្មាន ឬណែនាំទំនាក់ទំនងដែលអាចជួយគាត់បាន។ នេះបង្ហាញថាអ្នកពិតជាចង់ឃើញគាត់ជោគជ័យ មិនមែនគ្រាន់តែចង់ចំណេញពីគាត់នោះទេ។ ២ ច្បាស់លាស់ និងទាងត្រង់៖ និយាយពីការពិត ទាំងព័ត៌មានល្អ និងអាក្រក់។ ការបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលអ្នករំពឹងទុក និងការយល់ឃើញរបស់អ្នក នឹងកាត់បន្ថយការយល់ច្រឡំ និងកសាងភាពជឿជាក់។ ៣. គាំទ្រនៅពេលមានឧបសគ្គ៖ ដំណើរការធ្វើអាជីវកម្មមិនដែលរលូននោះទេ។ ការនៅជួយគាំទ្រ និងជួយគ្រប់ពេលវេលាលំបាក គឺជាវិធីល្អបំផុតក្នុងការបង្ហាញថាអ្នក គឺជាដៃគូដែលគួរឱ្យជឿទុកចិត្តពិតប្រាកដ។ ______________ ✍️ Building trust between investors and founders is crucial to making an investment successful from day one, and here are three ways investors should consider building trust with founders: 1. Start by helping: Before you think about profit, offer advice, or introduce connections that can help them. This shows that you really want to see them succeed, not just profit from them. 2. Be clear and honest: Tell the truth, both good and bad. Being clear about your expectations and opinions will reduce misunderstandings and build trust. 3. Support when things go wrong: The business process is never smooth sailing. Being there to support and help through tough times is the best way to show that you are a truly trustworthy partner. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💡 ការវិនិយោគដែលពិតប្រាកដ មិនសំខាន់ស្ថិតនៅលើការផ្ដល់ដើមទុនតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅលើការបន្ថែមតម្ល
[English Below] 💡 ការវិនិយោគដែលពិតប្រាកដ មិនសំខាន់ស្ថិតនៅលើការផ្ដល់ដើមទុនតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅលើការបន្ថែមតម្លៃទៅឲ្យអាជីវកម្មក្នុងការលូតលាស់ផ្សេងទៀត។ ការបន្ថែមតម្លៃនេះអាចស្ថិតនៅក្រោមរូបភាពជាការផ្ដល់ចំណេះដឹង ការបន្ថែមជំនាញ ឬការផ្សារភ្ជាប់ទៅកាន់បណ្ដាញផ្សេងៗដែលផ្ដល់ជាអត្ថប្រយោជន៍ទៅដល់អាជីវកម្មនោះ។ លើសពីនេះទៅទៀត ការគាំទ្របែបនេះអាចផ្សារភ្ជាប់ជាមួយនឹងការណែនាំផ្នែកយុទ្ធសាស្ត្រ ការចាត់ចែងឱ្យបាននូវដៃគូអាជីវកម្ម ការជួយសម្របសម្រួលក្នុងការជ្រើសរើសតួនាទីចាំបាច់ ឬការចែករំលែកចំណេះដឹងអំពីការពង្រីកអាជីវកម្ម។ ការណែនាំពីវិនិយោគិនដែលមានបទពិសោធន៍អាចជួយឲ្យអាជីវកម្មលូតលាស់បានឆាប់រហ័ស ហើយក៏ជាមូលដ្ឋានគ្រឹះនៃការវិនិយោគដ៏មានអត្ថន័យ។ _________ 💡 True investment is not just about providing capital, but also about adding value to the business as it grows. This value-adding can take the form of providing knowledge, adding expertise, or connecting to networks that benefit the business. In addition, such support can involve strategic guidance, arranging business partners, helping to coordinate the selection of necessary roles, or sharing knowledge about expanding the business. Guidance from experienced investors can help businesses grow quickly and is the foundation of meaningful investment. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💡 វិនិយោគលើអ្វីដែលអ្នកយល់ច្បាស់ ជាជំហានដ៏ឆ្លាតវៃសម្រាប់វិនិយោគិន។ នៅពេលអ្នកផ្តោតអារម្មណ៍លើអាជីវកម្ម ឬវិស័យដែ
[English Below] 💡 វិនិយោគលើអ្វីដែលអ្នកយល់ច្បាស់ ជាជំហានដ៏ឆ្លាតវៃសម្រាប់វិនិយោគិន។ នៅពេលអ្នកផ្តោតអារម្មណ៍លើអាជីវកម្ម ឬវិស័យដែលអ្នកស្គាល់ច្បាស់ ចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនឹងក្លាយជាគន្លឹះដ៏មានឥទ្ធិពលដែលជួយអ្នកវិភាគ វាយតម្លៃ និងធ្វើការសម្រេចចិត្តបាន។ ចំណុចនេះធ្វើឪ្យអ្នកមានភាពជឿជាក់ក្នុងការវាយតម្លៃសក្តានុពលពិតរបស់ធុរកិច្ច និងការកត់សម្គាល់ហានិភ័យដែលមានសារៈសំខាន់។ ការយល់ដឹងយ៉ាងស៊ីជម្រៅនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងការវិនិយោគដ៏គង់វង្ស និងជោគជ័យក្នុងរយៈពេលវែង ដោយវាជួយកាត់បន្ថយការចូលរួមក្នុងការវិនិយោគដែលគ្មានមូលដ្ឋាន។ _____________ 💡 Investing in what you understand is a smart move for investors. When you focus on businesses or sectors you are familiar with, your personal knowledge becomes a powerful tool that helps you analyze, evaluate, and make decisions. This point gives you the confidence to assess the true potential of a business and identify significant risks. This deep understanding is the fundamental basis for building resilient and successful long-term investments, as it helps reduce participation in uninformed investing. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] ❤️ រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារលេខាធិការដ្ឋានមូល
+9
[English Below] ❤️ រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានចូលរួមធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាម ក្នុងយុទ្ធនាការបរិច្ចាកឈាមក្រោមប្រធានបទ «ឈាមខ្ញុំ ជាឈាមនៃក្តីស្រលាញ់ និងការជួយសង្រ្គោះ»។ គោលបំណងនៃការបរិច្ចាគឈាមនេះផងដែរ គឺដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ក៏ដូចជាមានសារៈប្រយោជន៍ល្អចំពោះសុខភាពរបស់អ្នកបរិច្ចាគផងដែរ។ ក្នុងន័យនេះ, ម.អ.ស. លើកទឹកចិត្តដល់សាធារណៈជនទាំងអស់គ្នា ក្នុងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតតាមដែលអាចធ្វើទៅបាន ជាពិសេសសម្រាប់អ្នកដែលកំពុងតែត្រូវការឈាមជាបន្ទាន់។ __________ ❤️ Phnom Penh-Business Development Center: On the morning of September 12, 2025, the team from the Entrepreneurship Development Fund (EDF) Secretariat participated in a voluntary blood donation event under the theme «My Blood is Blood of Love and Rescue». The purpose of this blood donation is to contribute to saving lives, as well as providing health benefits to the donors themselves. Therefore, EDF strongly encourages everyone to participate in blood donation if possible, to help save lives, especially those who are in urgent need of blood. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🧐 ការចំណាយពេលវេលាដើម្បីសិក្សាពីទីផ្សារមុនពេលវិនិយោគ គឺមានសារៈសំខាន់ណាស់សម្រាប់វិនិយោគិន ហេតុនេះហើយទើបវិនិយោគ
[English Below] 🧐 ការចំណាយពេលវេលាដើម្បីសិក្សាពីទីផ្សារមុនពេលវិនិយោគ គឺមានសារៈសំខាន់ណាស់សម្រាប់វិនិយោគិន ហេតុនេះហើយទើបវិនិយោគិន ត្រូវដឹងឱ្យបានច្បាស់ថា តើគំនិតអាជីវកម្មមួយនៅក្មេងខ្ចីពេក ឬហួសសម័យក្នុងការវិនិយោគ? ⭐️ គំនិតអាជីវកម្មថ្មីពេក គ្មានអ្នកស្គាល់៖ គ្មានចរន្តនៅក្នុងទីផ្សារ ប៉ុន្តែនៅអាចវិនិយោគបាន បើធុរកិច្ចថ្មីនោះមានសក្ដានុពលខ្ពស់។ ⭐️គំនិតអាជីវកម្ម មានគេធ្វើច្រើនហើយ៖ ចំណុចនេះបង្ហាញពីបញ្ហាប្រឈមនឹងការប្រកួតប្រជែងខ្លាំង ប្រសិនបើអាជីវកម្មថ្មីនោះ មិនរឹងមាំដូចអ្នកផ្សេងទេ ការវិនិយោគអាចនឹងត្រូវខាតបង់។ ⭐️គំនិតអាជីវកម្មមិនពេញនិយម៖ អាចជាគំនិតល្អសម្រាប់វិនិយោគ តែមិនសូវមានអ្នកប្រើប្រាស់ ព្រោះមានភាពស្មុគស្មាញច្រើន ដូច្នេះវិនិយោគិន អាចត្រូវចំណាយពេលសិក្សាបន្ថែម ដើម្បីកែលម្អគំនិតនោះ មុនពេលវិនិយោគ។ _________________ 🧐 Taking the time to study the market before investing is very important for investors. Therefore, investors need to know clearly whether a business idea is too early or too late to invest in? ⭐️The idea is too new, no one knows: There is no current market, but it can still be invested if the new business has high potential. ⭐️ Business idea has been done by many people: This point highlights the challenges of facing intense competition. If the new business is not as strong as others, the investment may be at risk of loss. ⭐️ Unpopular business idea: It may be a good idea for investment, but there are not many users because it is too complicated. Therefore, investors can spend more time studying to improve the idea before investing. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🚩 នៅពេលវិនិយោគក្នុងធុរកិច្ចថ្មី ការសម្គាល់នូវសញ្ញាគួរឱ្យប្រុងប្រយ័ត្ននៅក្នុង ឯកសារបទបង្ហាញ គឺជាជំហានដ៏សំខាន់
[English Below] 🚩 នៅពេលវិនិយោគក្នុងធុរកិច្ចថ្មី ការសម្គាល់នូវសញ្ញាគួរឱ្យប្រុងប្រយ័ត្ននៅក្នុង ឯកសារបទបង្ហាញ គឺជាជំហានដ៏សំខាន់មួយក្នុងការការពារដើមទុនរបស់វិនិយោគិន។ ឯកសារបទបង្ហាញ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញគំនិតអាជីវកម្ម ដូច្នេះវាគួរតែមានភាពច្បាស់លាស់ និងជឿជាក់បាន។ ខាងក្រោមនេះ គឺជាចំណុចដែលវិនិយោគិនគួរប្រុងប្រយ័ត្នចំនួន ៣ ពេលត្រួតពិនិត្យឯកសារបទបង្ហាញ៖ 1. កង្វះទិន្នន័យទីផ្សារដែលច្បាស់លាស់៖ ប្រសិនបើ ឯកសារបទបង្ហាញ មិនបានបង្ហាញពីទំហំទីផ្សារ ឬអតិថិជនគោលដៅបានច្បាស់លាស់ទេ នោះបញ្ជាក់ថាក្រុមការងារធុរកិច្ចថ្មីនោះ មិនបានយល់ដឹងពេញលេញអំពីវិស័យ ឬទីផ្សារដែលខ្លួនកំពុងឈានចូលនោះទេ។ ចំណុចនេះធ្វើឱ្យមានការលំបាកក្នុងការវាយតម្លៃឱកាសពិតប្រាកដរបស់អាជីវកម្ម។ 2. ការសន្យាហួសពីការពិតអំពីប្រាក់ចំណេញ៖ ការអះអាងថានឹងទទួលបានប្រាក់ចំណេញខ្ពស់ ដោយគ្មានមូលដ្ឋាន ឬផែនការគាំទ្រច្បាស់លាស់ អាចនាំឱ្យមានការយល់ច្រឡំ។ វិនិយោគិនគួរតែផ្តោតលើការព្យាករណ៍ដែលមានលក្ខណៈជាក់ស្តែង មិនមែនផ្តោតតែលើការសន្មតបែបសុទិដ្ឋិនិយមនោះទេ។ 3. ក្រុមស្ថាបនិកដែលគ្មានបទពិសោធន៍ពាក់ព័ន្ធគ្រប់គ្រាន់៖ ក្រុមការងារដែលគ្មានបទពិសោធន៍ ពាក់ព័ន្ធនៅក្នុងវិស័យដែលខ្លួនមានបំណងចង់បង្កើតធុរកិច្ចថ្មី អាចប្រឈមនឹងការលំបាក នៅពេលអនុវត្តផែនការជាក់ស្តែង។ បទពិសោធន៍មានសារៈសំខាន់ ព្រោះវាបង្ហាញថាពួកគេដឹងពីរបៀបដោះស្រាយបញ្ហា និងអភិវឌ្ឍអាជីវកម្មឱ្យរីកចម្រើន។ _________________ 🚩 When investing in a startup, spotting red flags in the pitch deck is a key step in protecting your capital. A pitch deck is meant to clearly present the business idea, so it should be realistic and well-supported. Here are 3 common red flags to watch out for: 1. Lack of clear market data: If the pitch deck doesn’t show the market size or target customers clearly, it suggests the team doesn’t fully understand the space they’re entering. This makes it hard to assess the real opportunity. 2. Overpromising on profits: Claims of high profits without solid evidence or a clear plan can be misleading. Investors should focus on realistic projections, not just optimistic assumptions. 3. Inexperienced founding team: A team without relevant experience in the industry may struggle to execute the plan. Experience matters because it shows they know how to solve problems and grow the business. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🚨 យុទ្ធសាស្ត្របញ្ចប់ការវិនិយោគ គឺជាផែនការដែលវិនិយោគិន ឬម្ចាស់អាជីវកម្មកំណត់ជាមុន ដែលជាវិធីសាស្ត្រក្នុងការបញ្
[English Below] 🚨 យុទ្ធសាស្ត្របញ្ចប់ការវិនិយោគ គឺជាផែនការដែលវិនិយោគិន ឬម្ចាស់អាជីវកម្មកំណត់ជាមុន ដែលជាវិធីសាស្ត្រក្នុងការបញ្ចប់ការវិនិយោគលើអាជីវកម្មណាមួយ។ វិធីសាស្រ្តអាចមានដូចជា ការលក់ភាគហ៊ុន, ការរួមបញ្ចូលភាគហ៊ុនទៅក្រុមហ៊ុនផ្សេងទៀត ឬការបិទអាជីវកម្ម។ ការរៀបចំផែនការបញ្ចប់ការវិនិយោគតាំងពីដើម មានសារៈសំខាន់ណាស់ ពីព្រោះវាជួយកំណត់គោលដៅវិនិយោគ ធ្វើឪ្យមានការសម្រេចចិត្តច្បាស់លាស់ និងបង្កើនឱកាសទទួលបានប្រាក់ចំណេញខ្ពស់ បូករួមទាំងការបង្ការការបាត់បង់ធនធាននៅពេលអាជីវកម្មមិនដំណើរការផងដែរ។ ________ 🚨 An exit strategy is a plan that an investor or business owner has set out in advance as a method for exiting a business. Methods may include selling shares, merging with another company, or closing the business. Preparing an exit plan from the beginning is important because it helps to set investment goals, make informed decisions, and increase the chances of achieving high returns, as well as preventing the loss of resources when the business fails. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💡 ការវិនិយោគក្នុងធុរកិច្ចថ្មី អាចមានភាគរយនៅក្នុងការបរាជ័យច្រើន ប៉ុន្តែនេះជាឱកាសដ៏ល្អសម្រាប់ ការសិក្សាឡើងវិញទ
[English Below] 💡 ការវិនិយោគក្នុងធុរកិច្ចថ្មី អាចមានភាគរយនៅក្នុងការបរាជ័យច្រើន ប៉ុន្តែនេះជាឱកាសដ៏ល្អសម្រាប់ ការសិក្សាឡើងវិញទៅលើកត្តាដែលជំរុញឲ្យការវិនិយោគនោះមិនទទួលបានជោគជ័យ។ នេះជាចំណុច ៣ ដែល វិនិយោគិនគួររៀនពីការបរាជ័យ ក្នុងការវិនិយោគលើធុរកិច្ចថ្មី៖ 1. ស្វែងយល់ពីមូលហេតុបរាជ័យ៖ តើបញ្ហាជាក់លាក់នៅឯណា? តើជាការគ្រប់គ្រង ហិរញ្ញវត្ថុមិនបានល្អ ឬទីផ្សារ? ការយល់ច្បាស់អំពីមូលហេតុជាជំហានដំបូងក្នុងការកែលម្អ។ 2. កុំយកអារម្មណ៍ក្នុងការដឹកនាំលើការសម្រេចចិត្ត៖ ការបរាជ័យអាចធ្វើ ប៉ះទង្គិចលើផ្លូវចិត្តហើយចេះផលវិជ្ជមានច្រើន ហើយនាំមកនូវការសម្រេចចិត្តខុស។ ដូច្នេះ នៅក្នុងកាលៈទេសៈនេះ ត្រូវរៀនគិតមួយៗ ហើយរកទិសដៅដើរតទៅមុខទៀត។ 3. កំណត់អ្វីដែលត្រូវធ្វើនៅពេលក្រោយ៖ បន្ទាប់ពីយើងដឹងពីចំណុចខ្វះខាតពីកំហុសចាស់ យើងត្រូវតែដៅផ្លូវថ្មីដោយរៀនតាមកំហុសទាំងនោះ។ ចាប់ផ្ដើមសរសេរយុទ្ធសាស្ត្រថ្មី ឬបង្កើតតារាងចំណុចត្រូវធ្វើ និងមិនគួរធ្វើ សម្រាប់ការវិនិយោគលើកក្រោយ។ ________ 💡 Investing in a new business can have a high failure rate, but this is a good opportunity to re-examine the factors that led to the investment not being successful. Here are 3 things investors should learn from failure in investing in a startup: 1. Understand the reasons for failure: Where is the specific problem? Is it poor management, finances, or marketing? Understanding the reasons is the first step to improving. 2. Don’t let emotions guide your decisions: Failure can be emotionally traumatic and can have many positive effects and lead to wrong decisions. So, in this situation, learn to think one by one and find a direction to move forward. 3. Determine what to do next: After we learn from the shortcomings of the old mistakes, we must set a new path by learning from those mistakes. Start writing a new strategy or create a list of dos and don’ts for the next investment. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] ការវិនិយោគលើធុរកិច្ចថ្មី អាចនាំមកនូវឱកាសចំណេញខ្ពស់ ប៉ុន្តែក៏អាចនាំមកនៅហានិភ័យផងដែរ។ ដើម្បីសម្រេចចិត្តបានត្រឹម
[English Below] ការវិនិយោគលើធុរកិច្ចថ្មី អាចនាំមកនូវឱកាសចំណេញខ្ពស់ ប៉ុន្តែក៏អាចនាំមកនៅហានិភ័យផងដែរ។ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវជៀសវាងការបាត់បង់ទុន វិនិយោគិនគប្បីសួរនូវសំណួរចាំបាច់ចំនួន ៥ ដូចខាងក្រោម៖ ១ តើផលិតផល ឬសេវាកម្ម អាចដោះស្រាយបញ្ហាអ្វីដល់សង្គម? 👉 បើផលិតផល ឬសេវាកម្ម មិនអាចដោះស្រាយបញ្ហាប្រឈម ដែលមានសារៈសំខាន់ក្នុងសង្គម វានឹងមិនអាចទាក់ទាញ ឬរក្សាអតិថិជននោះទេ។ ២ តើក្រុមការងារមានបទពិសោធន៍គ្រប់គ្រាន់ទេ? 👉 ក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ អាចដោះស្រាយបញ្ហាបានល្អ និងអាចគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព។ ៣ តើទំហំទីផ្សារមានសក្កដានុពលគ្រប់គ្រាន់សម្រាប់ការលូតលាស់ទេ? 👉 សក្កដានុពលទីផ្សារធំ អាចជួយអោយធុរកិច្ចថ្មីមានឱកាសពង្រីក និងរកចំណូលបានច្រើន។ ៤ តើអាជីវកម្មមានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេ? 👉 អាជីវកម្មដែលមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជួយបង្កើនទំនុកចិត្តដល់វិនិយោគិន និងធានាបាននូវដំណើរការចិរភាពនៃអាជីវកម្ម។ ៥ តើមានហានិភ័យអ្វីខ្លះដែលអាចប៉ះពាល់ដល់ការវិនិយោគ? 👉 វិនិយោគិនតែងតែចង់ដឹងពីហានិភ័យជាមុន ដើម្បីការពារកុំឱ្យកើតមានផលវិបាកនាពេលអនាគត។ ______________ Investing in startups can offer high returns, but it also comes with significant risks. To protect your capital and make informed decisions, here are five essential questions every investor should ask: 1 What problem does the product or service solve for society? 👉 If the startup’s offering doesn’t address a meaningful problem, it’s unlikely to attract or retain customers. 2 Does the team have enough experience? 👉 A skilled and experienced team is better equipped to solve challenges and manage risks effectively. 3 Is the market large enough for growth? 👉 A sizable market provides room for expansion and increases the potential for substantial revenue. 4 Does the startup have a clear financial plan? 👉 A well-defined financial strategy builds investor confidence and ensures the business is prepared for sustainable growth. 5 What risks could affect the investment? 👉 Understanding potential risks upfront helps investors prepare for and mitigate future complications. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 🚀 ហេតុអ្វីបានជាការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ គឺជាចំណុចសំខាន់សម្រាប់ធុរកិច្ចថ្មី? ក្នុងពិភពអាជីវកម្មថ្មីដែលម
[English Below] 🚀 ហេតុអ្វីបានជាការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ គឺជាចំណុចសំខាន់សម្រាប់ធុរកិច្ចថ្មី? ក្នុងពិភពអាជីវកម្មថ្មីដែលមានការប្រកួតប្រជែងខ្លាំង ម្ចាស់អាជីវកម្មភាគច្រើនផ្តោតលើការបង្កើតផលិតផល, ការផ្សព្វផ្សាយ និងការរីកចម្រើន។ ប៉ុន្តែផ្នែកមួយដែលជារឿងសំខាន់ហើយជាញឹកញាប់ ត្រូវបានមើលរំលង គឺការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ។ ការរក្សាគណនេយ្យឱ្យមានសុវត្ថិភាព និងត្រឹមត្រូវ ជួយឱ្យម្ចាស់អាជីវកម្មយល់ច្បាស់ពីប្រាក់ចំណូល, ចំណាយ និងស្ថានភាពហិរញ្ញវត្ថុសរុប។ ផ្នែកនេះជួយឱ្យមានភាពងាយស្រួលដល់ម្ចាស់អាជីវក្នុងការសម្រេចចិត្ត, គ្រប់គ្រងប្រាក់ និងរៀបចំផែនការរីកចម្រើនបានយ៉ាងច្បាស់លាស់។ ការគ្រប់គ្រងគណនេយ្យហិរញ្ញបានរឹងមាំ ក៏ជួយបង្កើនភាពជឿជាក់ពីភាគីទីបី ដូចជាភ្នាក់ងាររដ្ឋ, វិនិយោគិន និងអាចជួយឱ្យអាជីវកម្មទាក់ទាញការវិនិយោគបានងាយស្រួលផងដែរ។ __________________ 🚀 Why Strong Financial Accounting Is Crucial for Startups? In the competitive world of new businesses, most founders focus on product creation, marketing, and growth. However, one area that is extremely important but often overlooked is financial accounting. Keeping accounting secure and accurate helps business owners clearly understand their income, expenses, and overall financial status. This makes it easier to make smart decisions, manage money effectively, and plan for growth with confidence. Strong financial accounting also builds trust with third parties, such as government agencies, investors and can help businesses attract investment easily. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media

[English Below] 💼 ការវិនិយោគទុនដើម គឺជាផ្នែកសំខាន់សម្រាប់សហគ្រិនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ វិនិយោគិនផ្ដល់ជំនួ
[English Below] 💼 ការវិនិយោគទុនដើម គឺជាផ្នែកសំខាន់សម្រាប់សហគ្រិនក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មថ្មី។ វិនិយោគិនផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យអាជីវកម្មអាចទិញឧបករណ៍ថ្មី, បន្ថែមបច្ចេកវិទ្យាទំនើប និងពង្រឹងធនធានសំខាន់ៗ ដែលជាចំណុចគាំទ្រឱ្យអាជីវកម្មអភិវឌ្ឍន៍បានយូរអង្វែង។ ទុនវិនិយោគ អាចមកពី វិនិយោគិនឯករាជ្យ ក្រុមហ៊ុនវិនិយោគភាគទុន, វិនិយោគិនផ្នែកផលជះ ឬកម្មវិធីគាំទ្រសហគ្រិនផ្សេងៗ។ គោលបំណងនៃការវិនិយោគនេះគឺ ដើម្បីជួយឱ្យអាជីវកម្មថ្មីមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ និងទទួលបានចំណូលខ្ពស់ត្រឡប់វិញ នៅពេលអាជីវកម្មរីកចម្រើន។ _____________________ 💼 Capital investment plays a crucial role for entrepreneurs in launching and expanding new businesses. Investors provide financial support to help businesses acquire new equipment, enhance modern technologies, and strengthen essential resources, all of which contribute to long-term business development. This funding can come from independent investors, venture capital firms, impact investors, or various entrepreneurial support programs. The main objective of such investment is to empower new businesses to compete on a global stage and generate high returns as the business grows. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម/ Social media networks: https://edf.gov.kh/social-media