Exam Practice Center⚡️
Відкрити в Telegram
💬ចែករំលែកពត៏មានប្រលងអាហារូបករណ៍ និងវិញ្ញាសាប្រលងក្របខ័ណ្ឌរដ្ឋ⚡️
Показати більше9 493
Підписники
-524 години
-167 днів
+24930 днів
Архів дописів
🏆 ឱកាសការងារ | Job Re-Announcement
សេចក្ដីជូនដំណឹង
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាចំនួន ១៦ រូប៖
- អ្នកសម្របសម្រួលគម្រោង (Project Coordinator)
- បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation Officer)
- បុគ្គលិកទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយ (Public Relation and Dissemination Officer)
- បុគ្គលិកអភិវឌ្ឍកម្មវិធី (Full-stack Developer)
- បុគ្គលិកអភិវឌ្ឍកម្មវិធីផ្នែកខាងក្រោយ (Backend Developer)
- បុគ្គលិកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile Developer)
—————————
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
📘Facebook (https://www.facebook.com/digitaleconomyandbusinesscommittee)
📙Telegram (https://t.me/digitaleconomybusinesscomittee)
📕TikTok (https://www.tiktok.com/@digitaleconomycambodia)
📗Website (https://digitaleconomy.gov.kh/?lang=kh)
🗂 ទាញយក៖ លក្ខខណ្ឌយោង (https://drive.google.com/file/d/1V74Bbke6H92M6A-y8XvBc6W0apo8vTfu/view?usp=sharing)
💻 គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.digitaleconomy.gov.kh
🚀 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 77 930 693 (នៅរៀងរាល់ម៉ោងធ្វើការ)។
🔵ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រេីសរេីសមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរមុខងារសាធារណ:ខេត្តកំពង់ធំសម្រាប់ឆ្នាំ២០២៦
ប្អូនៗបេីធ្វេីទៅខុស ត្រូវអាន Feedback ហេីយគិតតិចសិនទេីបចេះ បេីចុចអោយតែបានៗដេីម្បីមេីលពិន្ទុ ពេលប្រលងមែនទែនគឺ ចប់ហេីយ☺️✔️
https://forms.gle/XpYQx3vn9yz3sqy3A
តេស្ត អង់គ្លេស់ (បេីប្អូនៗធ្វេីខុស ខ្ញុំបានពន្យល់ហេីយៗ)
+4
លទ្ធផលបេក្ខជនជាប់ដំណាក់កាលសម្រាំង(Shortlist) ដើម្បីបន្តទៅកាន់វគ្គសម្ភាសន៍សម្រាប់ការជ្រើសរើសឱ្យចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម្រាប់ឆ្នាំ២០២៦
+1
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឲ្យបំពេញតួនាទីជាជំនួយការរដ្ឋបាលឃុំ រវៀង។
#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓
💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។
💡មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។
ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។
💡សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖
- មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ
- មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ
- មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន
ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ
- ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖
. (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់
. (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់
. (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់
- ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖
. (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់
. (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់
. (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។
- ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖
. (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់
💡ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖
- តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។
- តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។
- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។
💡មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។
