uk
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Відкрити в Telegram
1 352
Підписники
-324 години
-97 днів
-3730 день
Архів дописів
ខ្ញុំនៅតែប្រកាសឲ្យបងប្អូនទូទាំងប្រទេស ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង វ៉ៃចោរឈ្លានពាន។ ទាំងកម្លាំង និងអាវុធ មានគ្រប់
+1
ខ្ញុំនៅតែប្រកាសឲ្យបងប្អូនទូទាំងប្រទេស ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង វ៉ៃចោរឈ្លានពាន។ ទាំងកម្លាំង និងអាវុធ មានគ្រប់គ្រាន់ មិនឲ្យពួកចោរចូលមកបានទេ។

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ៤:៥០នាទីរសៀល យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

BREAKING: គិតត្រឹមម៉ោងជិត៥ល្ងាច សមរភូមិទិសព្រះវិហារ បន្តក្តៅ មិនទាន់ចប់ទេ (ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី១៣ ខែធ្ន
BREAKING: គិតត្រឹមម៉ោងជិត៥ល្ងាច សមរភូមិទិសព្រះវិហារ បន្តក្តៅ មិនទាន់ចប់ទេ (ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិទិសព្រះវិហារ រួមមាន អានសេះ ភ្នំខ្មោច ទល់មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា តែកម្លាំងយើងបានឆ្លើយតបទៅវិញ ជាពិសេសនៅអានសេះ និងភ្នំខ្មោច ដោយបាញ់ស្រោច BM-21៕

វីដេអូខាងថៃនៅវេលាម៉ោង04:00ថៃបានប្រើប្រាស់យន្តហោះចម្បាំង Green Pen ទម្លាក់គ្រាប់បែកនៅ ព្រៃចន្ទ័ គ្រាប់រំសេវ។ 503ផោន13/12/2025

4:55 BM-21 បាញ់ស្រោចលើខ្មាំងនៅ សមរភូមិខេត្តឧត្តរមានជ័យ៕ 13-12-2025
4:55 BM-21 បាញ់ស្រោចលើខ្មាំងនៅ សមរភូមិខេត្តឧត្តរមានជ័យ៕ 13-12-2025

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្
BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ (បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់យោធានោះទេ និងបានបញ្ជាក់ថានឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។ ទង្វើនិងពាក្យសម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ ហើយទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ៕

8:35 ធ្លាក់ចូលក្រុងសំរោង1គ្រាប់មិញៗ រសៀល។ 13-12-2025
8:35 ធ្លាក់ចូលក្រុងសំរោង1គ្រាប់មិញៗ រសៀល។ 13-12-2025

8:27 BM-21 បាញ់ស្រោចថែមនៅអានសេះ និងភ្នំខ្មោច។ 13-12-2025
8:27 BM-21 បាញ់ស្រោចថែមនៅអានសេះ និងភ្នំខ្មោច។ 13-12-2025

ក្រសួងការពារជាតិ៖ នៅវេលាម៉ោង៤ ថ្ងៃទី១៣ ខែធ្នូ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសា
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង៤ ថ្ងៃទី១៣ ខែធ្នូ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់ (ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ *ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់។ *ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 បានទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ទៀត។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

4:18 F-16ថៃ បានទម្លាក់២គ្រាប់ នៅ ព្រៃចាន់ ជោគជ័យ នារសៀលនេះ៕ 13-12-2025
4:18 F-16ថៃ បានទម្លាក់២គ្រាប់ នៅ ព្រៃចាន់ ជោគជ័យ នារសៀលនេះ៕ 13-12-2025

BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង (ព្រំ
BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង (ព្រំដែន)៖ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើយន្ដហោះចម្បាំង F16 បន្ដទម្លាក់គ្រាប់បែកចំនួន៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក (ស្ពានជ័យជម្នះ) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង។ * ម៉ោង១៥ៈ៣០នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត * ម៉ោង១៥ៈ៣៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត * ម៉ោង១៥ៈ៤១នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត * ម៉ោង១៥ៈ៤៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត៕

BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង
BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង

3:4៨ ទាហានថៃចាប់ផ្តើមប្រើ F-16 ទម្លាក់នៅថ្មដា ទៀតហើយ នៅរសៀលថ្ងៃទី 13-12-2025
3:4៨ ទាហានថៃចាប់ផ្តើមប្រើ F-16 ទម្លាក់នៅថ្មដា ទៀតហើយ នៅរសៀលថ្ងៃទី 13-12-2025

BREAKING: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា ប្រកាសជំរុញឱ្យកម្ពុជានិងថៃ បញ្ឈប់ការប្រយុទ្ធគ្នា ដែលនឹងចូលជាធរមាននៅម៉ោង10:00យប់នេះ៕
BREAKING: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា ប្រកាសជំរុញឱ្យកម្ពុជានិងថៃ បញ្ឈប់ការប្រយុទ្ធគ្នា ដែលនឹងចូលជាធរមាននៅម៉ោង10:00យប់នេះ៕ 13-12-2025

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើស
+2
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើ កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ ចោល។ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។ ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។ ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះគឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។ សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។ សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ សុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ ផ្សែងពុលរបស់ថៃ៕

1:50 ទិសឧត្តរមានជ័យ នៅបន្តក្តៅ BM-21 បាញ់ស្រោចទៅអូរស្មាច់ និងទៅតាក្របី ដើម្បីកំទេចសត្រូវ។ រថក្រោះពួកវាបើករត់ចុះឡើង និងឆេះ។ 13
1:50 ទិសឧត្តរមានជ័យ នៅបន្តក្តៅ BM-21 បាញ់ស្រោចទៅអូរស្មាច់ និងទៅតាក្របី ដើម្បីកំទេចសត្រូវ។ រថក្រោះពួកវាបើករត់ចុះឡើង និងឆេះ។ 13-12-2025

ពីទីប្រចាំការ សម្ដេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បន្តផ្តល់យុទ្ធវិធីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់បណ្តាមេទ័ព ដោយ
ពីទីប្រចាំការ សម្ដេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បន្តផ្តល់យុទ្ធវិធីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លានពាន! នេះបើតាមលោក ជា ធិរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា ពីទីប្រចាំការ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥៕

1:35 នៅថ្មដា វាបុកផ្លោងមកច្រើនគ្រាប់ យើងក៏បានតបតទៅកាន់សត្រូវ៕ 13-12-2025
1:35 នៅថ្មដា វាបុកផ្លោងមកច្រើនគ្រាប់ យើងក៏បានតបតទៅកាន់សត្រូវ៕ 13-12-2025