ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Відкрити в Telegram
Показати більше
1 278
Підписники
-124 години
-47 днів
-1730 днів
Архів дописів
🙏🏻ប្រសាសន៍របស់ សម្តេចតេជោ ៖ «កម្ពុជាមិនមានការចរចាកាត់ ឬដោះដូរដី ដើម្បីប្ដូរយកសន្តិភាពនោះទេ។ បើគង់តែកាត់ដីឱ្យថៃ តើចាំបាច់ច្បាំងគ្នាតាំងពីដំបូងធ្វើអី?»។
វីដេអូថតដោយយោធាថៃ🇹🇭ក្រោយបទឈប់បាញ់នៅម៉ោង12:00នាទីថ្ងៃត្រង់ នៅទិសច្រកអន្តរជាតិ(ជាំសាងាំ)។
- យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា🇰🇭នៅព្រឹកម៉ោង7:03នាទី ដែលបានបណ្តាលឲ្យមានការខូចខាតដូចជា: អាគារកាស៊ីណូ ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្សារចាស់លើច្រកជាំ។
- ក្នុងនេះក៏មានជនសុីវិលជាជនជាតិ ១នាក់ស្លាប់ និង១នាក់ រងរបួសផងដែរ៕
មានបងប្អូនយើង ស្គាល់លោកពូ នាក់ វង្ស ទេ មេទ័ពដ៏អង់អាចក្លាហាន🙏❤️🇰🇭
ក្រោយបទឈប់បាញ់ចូលជាធរមានបាន២ម៉ោង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមេទ័ពជើងខ្លាំងប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤២ បានជួបគ្នាផ្ទាល់ដោយក្តីនឹករលឹក បារម្ភ និងរីករាយ ព្រោះសង្គ្រាម២០ថ្ងៃនេះ លោកទាំង២ បានត្រឹមទាក់ទងតាមអាយកូម តាមទូរស័ព្ទ ដឹកនាំកម្លាំងទាំងមន្រ្តី និងកងទ័ព ប្រយុទ្ធជាមួយកងទ័ពថៃ។
សម្រាប់មេទ័ពខ្លាប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ពុកមាត់កាន់តែប្រែពណ៌ច្រើន តែស្មារតីដឹកនាំកម្លាំងប្រយុទ្ធនៅតែខ្លាំង។
សូមជូនពរលោកទាំង២ និងមន្រ្តីរាជការ កងកម្លាំងទាំងអស់សុខភាពល្អ ជួបតែសំណាងល្អ និងបន្តទទួលជោគជ័យលើបេសកកម្មបម្រើជាតិ និងការពារទឹកដីឲ្យបានរឹងមាំ៕
+9
ច្រកជាំសាងាំ 27.12.2025 ក្រោយរងការវាយប្រហារគ្រាប់ផ្លោង ចាប់ពីម៉ោង 07:03 នាទីព្រឹក ដល់ម៉ោង 12:00រសៀល 🫡សូមចូលរួមសោកស្តាយ ដល់បងប្អូនដែលមានលំនៅដ្ឋាន រងគ្រោះដោយសារ សង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃ🫡៕
ប្រភពរូបភាព: PheaRun Ou
ការរួបរួមជាតិ គឺកម្លាំងធំសម្រាប់ការពារបូរណភាពដែនដីកម្ពុជា! ពលរដ្ឋកម្ពុជាគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយឈរលើមូលដ្ឋានច្បាប់៕
+6
(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងថា ក្រោយបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ មិនទាន់អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញភ្លាមៗនោះទេ។
លោក គឹម ចាន់បញ្ញា ថ្លែងបញ្ជាក់មូលហេតុថា «ដោយយើងនៅរង់ចាំតាមដានសភាពការណ៍សិន បើសិនក្នុងរយៈពេលនៃបទឈប់បាញ់ សភាពការណ៍ល្អប្រសើរ គឺបងប្អូនភៀសសឹកមួយចំនួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយឡែកបងប្អូនមួយចំនួនទៀត យើងមិនទាន់អនុញ្ញាតឱ្យទៅនោះទេ ដោយសារពួកគាត់មានផ្ទះជាប់នឹងបណ្តោយព្រំដែន»។
បើតាមលោក គឹម ចាន់បញ្ញា, ការមិនទាន់ឱ្យប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺរង់ចាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសិន ថាតើតំបន់ណាដែលយើងអនុញ្ញាតឱ្យទៅ និងតំបន់ណាដែលមិនទាន់ អនុញ្ញាតឱ្យទៅ ដោយសារទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ពួកគាត់ ដូច្នេះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ គឺអាស្រ័យលើការពិនិត្យរបស់អាជ្ញាធរសិន ពិសេសអង្គភាពស៊ីម៉ាក់៕
បកប្រែជាភាសាខ្មែរ:
បន្ទាន់! មុនពេលមានបទឈប់បាញ់រវាងថៃ -កម្ពុជា ទាហានថៃ🇹🇭ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជាន់មីននៅតំបន់កងទ័ពភូមិភាគទី២។ កងទ័ពថៃជំរុញឱ្យកម្ពុជា🇰🇭 «បង្ហាញភាពស្មោះត្រង់»។ នៅវេលាម៉ោង ១២:២២ រសៀល ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕
ក្រយ៉ៅជាន់មីន នៅតែជាន់មីន មួយជីវិតពួកវាប្រហែលជាយកមីនធ្វើជាមិត្តហើយមើលទៅ!🇹🇭
ទិដ្ឋភាពនៅច្រកអន្តជាតិ ជាំសាងាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលយោធាសៀម🇹🇭បានបើកការវាយប្រហារចាប់តាំងពីម៉ោង៧:០៨នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ អាគារកាស៊ីណូ ត្រូវបានរងការខូចខាត និងមានផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ដែលនៅនិងមាត់ច្រក ក៏មានការខូចខាតផងដែរ៕
ប្រភពរូបភាព: PheaRun Ou
27-12-2025
នៅរយៈពេល3នាទីទៀត ដល់ម៉ោង12:00ថ្ងៃត្រង់ ដែលត្រូវមានបទឈប់បាញ់៕
27-12-2025
