ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Відкрити в Telegram
Показати більше
1 272
Підписники
-124 години
-47 днів
-1930 днів
Архів дописів
🚨 អភិបាលខេត្តស្រះកែវ មិនឆ្លើយតបតាមលិខិតអញ្ជើញចូលរួមប្រជុំរបស់អភិបាលខេត្តបន្ទាយមានជ័យ រឿងដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ យើងខំប្រឹងដោះស្រាយតាមសន្តិវិធី និងយន្តការច្បាប់គ្រប់យ៉ាង តែថៃតែងគេចវេស និងមិនទទួលស្គាល់។
+1
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់កងទ័ពជើងគោកថៃ ជើងទឹកថៃ និងកាសែត The Nation ដែលចោទប្រកាន់ទាំងបំពាន និងគ្មានមូលដ្ឋានថា ប្រជាពលរដ្ឋខ្មែរកំពុងតែឈ្លានពានទឹកដីថៃទាំង១៧កន្លែង ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង រួមទាំងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខស្រុកមឿង ខេត្តត្រាត។
#សូមបងប្អូនកុំថតវីដេអូ បង្ហោះហ្វេសប៊ុក ពេល ប្រជាពលរដ្ឋយេីងធ្វេីដំណេីរភៀសសឹក ទៅរកទីតាំងសុវត្ថិភាព 🙏.កុំអោយខ្មាំងសត្រូវដឹងមុនថាយេីងរៀបគំរោងទប់ទល់ជាមួយពួកវា 🙏។
25/09/2025 ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ មួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា/ថៃផ្តើមធ្វើដំណើរចាកចេញពីផ្ទះសំបែងដោយមធ្យោបាយរថយន្តកន្រ្តៃយន៏ដើម្បីរកទីតាំងជម្រកសុវត្ថិភាពខណះពួកគាត់មានការបារម្មណ៏ភ័យខ្លាចចំពោះបញ្ហាសង្រ្គាមរវាងកម្ពុជា/ថៃផ្ទុះឡើងម្តងទៀតនៅតាមបន្ទាត់ព្រំដែននោះ។
+3
លោក Michael B Alfaro បានត្រឡប់មកកម្ពុជាវិញហើយ ក្នុងបេសកកម្មថ្មីមួយ ក្នុងទឹកដីខេត្តព្រះវិហារ 🇰🇭
ខណៈពេលនេះ លោកក៏កំពុងតែឡាយផ្ទាល់ក្នុងហ្វេសប៊ុកផងដែរ
👉 https://www.facebook.com/share/v/1Cvi4GboqP/?mibextid=wwXIfr
នាយករដ្ឋមន្ត្រីថៃ៖ គ្មានការចរចាជាមួយកម្ពុជាទេ រហូតដល់ដកអាវុធធុនធ្ងន់ចេញពីព្រំដែន
នាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរបានផ្តល់បទសម្ភាសន៍កាលពីយប់ថ្ងៃពុធអំពីវិធីសាស្ត្រក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជា។ លោកថាមិនទាន់មានកិច្ចពិភាក្សាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានៅឡើយទេ ប៉ុន្តែជំហររបស់ប្រទេសថៃនៅតែច្បាស់លាស់លើការរក្សាអធិបតេយ្យភាព ដោយយោធាធ្វើការសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ។
ទោះបីជាមានការផ្លាស់ប្ដូរមេបញ្ជាការកងទ័ពទី 2 នាពេលខាងមុខបន្ទាប់ពីខែកញ្ញាក៏ដោយ មេបញ្ជាការថ្មីបានស្គាល់តំបន់នេះរួចហើយ ដោយធានាឱ្យមានការផ្លាស់ប្តូរដោយរលូន។
«ប្រសិនបើកម្ពុជាមិនដកអាវុធធុនធ្ងន់របស់ពួកគេចេញទេ យើងនៅតែមិនអាចចរចាបានទេ។ យើងរក្សាជំហររបស់យើងក្នុងការបិទច្រកព្រំដែនរហូតដល់ការគំរាមកំហែងពីកម្ពុជាត្រូវបានលុបចោល»។
11:00នាទីយប់នេះ គ្រប់សមរភូមិ គឺសភាពការណ៍ធម្មតាទេ សូមបងប្អូនចូលសម្រាកចុះ បងៗជួរមុខផ្តាំថាកុំភ័យអី គាត់នៅចាំការពារ24/24ម៉ោង៕
សូមអរគុណទឹកចិត្តបងៗកងទ័ព
🙏❤️🇰🇭👮♂️
គាត់បានចេញវីដេអូសុំទោសដល់បងប្អូនទាំងអស់គ្នាហើយ ចឹងសូមបងប្អូនមេត្តាអាធ្យាស្រ័យដល់គាត់ផង៕
ជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ស្នងការខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការចំពោះករណីនេះ ក្រោយមានការផ្តល់ព័ត៌មានពីខ្ញុំផ្ទាល់។
សូមអរគុណ!🙏❤️🇰🇭👮♂️
គិតត្រឹមម៉ោង9:20នាទីយប់នេះ សភាពការណ៍នៅទិសឧត្តរមានជ័យ មានច្រកជាំសាងាំ តំបន់ប្រាសាទតាក្របី ប្រាសាទតាមន្តធំ ថ្មដូន ថ្មរមៀល គឺនៅធម្មតានៅឡើយ កងកម្លាំងរបស់យើងក៏បន្តនៅការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ ក្នុងនេះតំបន់ជួរភ្នំដងរែកក៏កំពុងតែមានភ្លៀងធ្លាក់។
សូមអរគុណ!🙏❤️🇰🇭👮♂️
សូមជូនពរដល់បងប្អូនកងទ័ពជួរមុខ គ្រប់ទិសទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា៕
🙏❤️🇰🇭👮♂️
ធ្លាក់ភ្លៀង នឹកឃើញមុនគេ គឺកងកម្លាំងយើងឈរជើងនៅជួរមុខ។ សូមជូនពរពូៗបងៗសុខសប្បាយទាំងអស់គ្នា។
🙏❤️🇰🇭👮♂️
+9
ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី
២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង
បន្តនៅជាមួយប្រជាជនដើម្បីបន្ត
អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី
បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។
ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់
ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ
ឡើយព្រោះម្ចាស់នៃនយោបាយ
ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង
ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្ត
សៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។
គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល
នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង
សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ
បន្តទៀត។
ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕
