អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Відкрити в Telegram
Показати більше
1 351
Підписники
-124 години
-67 днів
-3430 день
Архів дописів
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិដោយសុខសុវត្ថិភាព ក្រោយប្រកាសដកខ្លួនចេញពីការចូលរួមប្រកួតស៊ីហ្គេមលើកទី៣៣នៅថៃ!
9:57 នៅតំបន់ថ្មដា និងអូរភ្លុកដំរី យោធាថៃបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។
10-12-2025
9:55 ថៃនៅបន្តបាញ់ផ្លោង និងទម្លាក់គ្រាប់ ច្រើនគ្រាប់នៅសមរភូមិ ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន កងកម្លាំងយើងក៏បន្តឆ្លើយតបយ៉ាងចាស់ដៃ និងឈរលើទីតាំងមូលដ្ឋានរឹងមាំដដែល៕
10-12-2025
ក្នុងព្រះបរមនាមជាអគ្គមេបញ្ជារការកំពូល នៃកងយោធពលខេមរភូមិន្ទ ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន 100000 ដុល្លារសហរដ្ឋអាមេរិក ជូនដល់កងយោធពលខេមរភូមិន្ទសម្រាប់ប្រតិបត្តិការប្រឆាំងការឈ្លានពានដ៏ខុសច្បាប់របស់ប្រទេសថៃមកលេីបូរណភាពទឹកដីខ្មែរ ។
BREAKING (Update): គិតត្រឹមម៉ោង៩៖៣០នាទីយប់ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា
(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលឡើយ យោធាថៃបន្ដបាញ់ផ្លោង និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជា។
បើតាមសេចក្ដីរាយការណ៍, នៅតំបន់ថ្មដា និងអូរភ្លុកដំរី យោធាថៃបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ ខណៈតំបន់បឹងត្រកួន ថៃបន្ដបាញ់ផ្លោងអាវុធធន់ធ្ងន់។
ដោយឡែក សមរភូមិទិសឧត្តរមានជ័យ និងព្រះវិហារ ក៏ដូចជាតំបន់ប្រាសាទ យោធាថៃបន្ដបាញ់ផ្លោងចូលដដែលដូចកាលពីថ្ងៃមិញ និងម្សិលមិញ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕
បងប្អូនអាជីវករផ្សាររុងក្លឿ បានវិលមកស្រុកកំណើតវិញ។ សូមជូនពរបងប្អូនសំណាងល្អទាំងអស់គ្នា។
10-12-2025
9:00យប់នេះ សមរភូមិបឹងត្រកួន ភូមិជោគជ័យ ព្រៃចាន់ នៅបន្តបាញ់ផ្លោង មិនទាន់ធូរទេ។
10-12-2025
8:36 នៅសមរភូមិទិសខេត្តព្រះវិហារ មុំបី ជាំតែ អានសេះ ភ្នំទ្រព្យ ភ្នំខ្មោច នៅបន្តផ្លោងទៅមកជាប់ដៃ មិនទាន់ថមថយឡើយ BM-21យើង បន្តសន្ធប់យ៉ាងធ្ងន់ទៅមូលដ្ឋានយោធាថៃ៕
10-12-2025
មានតេជោ-ធិបតី ពួកចោរមិនអាចចូលមកយកដីយើងបានទេ។ សូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងយើង។
8:00 BM-21 សម្រុកបាញ់កម្ទេចសត្រូវឈ្លានពានទិសអូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ ជប់គគីរ៕
10-12-2025
ការផ្សព្វផ្សាយរបស់អ្នកការសែត Wassana Nanuam ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់សាជាថ្មីថា៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត៕
7:38នេះ គ្រប់សមរភូមិប្រយុទ្ធ នៅមិនទាន់ថមថយនៅឡើយ វាបុកខ្លាំង យើងក៏តបតយ៉ាងខ្លាំងដោយBM-21របស់យើង។
10-12-2025
+6
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយជាស្បៀង-សម្ភារៈ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជូនប្រជាជនភៀសសឹកជាង ៧,០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ
(ភ្នំពេញ)៖ នៅចំពោះមុខការលំបាក និងតម្រូវការចាំបាច់របស់ប្រជាជនភៀសសឹករាប់ម៉ឺនគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយជាស្បៀង-សម្ភារៈ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនប្រជាជនភៀសសឹកជាង ៧,០០០គ្រួសារ ដែលភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕
📣📣📣សូមបងប្អូនយើងដែលមាន បងប្អូន សាច់ញាតិ មិត្តភក្តិ ដែលរស់នៅ ធ្វើការ ក្នុងផ្សារុងគ្លឿ
សូមប្រញាប់ឲ្យពួកគាត់ចេញពីផ្សារុងគ្លឿ ជាបន្ទាន់⚡️⚡️⚡️
7:15យប់ សមរភូមិព្រះវិហារ ជាំតែ ភ្នំទ្រព្យ ភ្នំខ្មោច អានសេះ វាកំពុងសម្រុកបាញ់ផ្លោងច្រើន និងទម្លាក់គ្រាប់បែក កងកម្លាំងយើងនៅបន្តទប់បានយ៉ាងរឹងមាំលើទីតាំងដដែល BM-21យើង ក៏សម្រុកបាញ់ចេញតបតសត្រូវយ៉ាងធ្ងន់ផងដែរ៕
10-12-2025
6:50 ភ្នំខ្មោច ស្ងាច់បន្តិច ក្រោយBM-21យើង សន្ធប់ខ្លាំង៕
10-12-2025
ម៉ោងជាង10ព្រឹក កម្រងរូបភាព វីដេអូរ និងជាភស្តុតាងច្បាស់ៗរបស់ក្រុមយោធាថៃ ដែលបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក កម្ទេចប្រាសាទព្រះវិហារ និងប្រើកាំភ្លើងធំផ្លោងបំបាក់(គ្រែន)ជួសជុលនៅលើប្រាសាទព្រះវិហារខ្ទេចទាំងស្រុង។
10-12-2025
+4
រូបភាព ថតពីដ្រូនទម្លាក់គ្រាប់បែកថៃ នៅអាគារកាសុីណូ ច្រកអូរស្មាច់ ចាប់តាំងពីយប់ថ្ងៃទី9-ដល់ព្រឹកថ្ងៃទី10
10-12-2025។
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
