អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Відкрити в Telegram
Показати більше
1 351
Підписники
Немає даних24 години
-67 днів
-3130 день
Архів дописів
កម្ពុជា🇰🇭 បន្តវាយបកថៃ🇹🇭ក្នុងកិច្ចប្រជុំស្តីពីមីនអន្តរជាតិ ដោយចោទជាសំណួរថា «ក្នុងប្រវត្តិអនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្លាប់ប្រើកម្លាំងយោធាវាយប្រហារប្រទេសជិតខាង ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីន ដោយមិនទាន់ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?»
+1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ🇹🇭លោក Sihasak Phuangketkeow បានថ្លែងប្រាប់សារព័ត៌មានថៃពីទីក្រុងបាងកកថា:
- លោកបានជួបជាមួយនិង ឧត្តមស្នងការនិងជាអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ្សឺណែវ ក្នុងការចូលរួមសន្និសីទលើកទី22 នៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)។
- ឆ្លៀតក្នុងឱកាសនេះ លោកក៏បានបង្ហាញជំហររបស់ថៃ ចំពោះស្ថានការណ៍ព្រំដែនរវាងថៃ🇹🇭និងកម្ពុជា🇰🇭 ដោយលោកសង្កត់ធ្ងន់ថា ថៃបានប្តេជ្ញាចិត្តក្នុងការចង់បានសន្តិភាព។ លោកបានបន្ថែមទៀតថា កម្ពុជាខ្វះភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហារួមគ្នា ហើយបែជាងាកមកប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលបណ្តាលឲ្យយោធាថៃចំនួន៧នាក់ ត្រូវបានរងរបួសដាច់ជើង។
- លោកបន្ថែមថា: ទាក់ទងនិងទាហានកម្ពុជា🇰🇭ទាំង១៨នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ🇹🇭បច្ចុប្បន្ននេះ ពួកគេទាំងអស់ត្រូវបានមើលថែដោយស្របច្បាប់មនុស្សធម៌អន្តរជាតិ ភាគីថៃនិងបន្តសម្របសម្រួលការចុះសួរសុខទុក្ខដោយ គណៈកម្មការធិការកាកបាទក្រហមអន្តរជាតិ(ICRC)៕
ថ្ងៃនេះជា ថ្ងៃទី១៣០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
មានអ្នកជិតខាង ដូចជាអាចោរសៀម🇹🇭នេះ គឺនៅមិនសុខស្រួលទេ!
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
🚨នៅវេលាម៉ោង៩:៤៥នាទីយប់ ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទិសប្រាសាទខ្នារ មានដ្រូនស៊ើបការណ៍សៀម🇹🇭ខ្នាតធំ កំពុងហោះចំនួន១គ្រឿង!
+3
⭕ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ🇹🇭 លោក Atthakorn Sirilatthayakorn បានទៅទស្សនាកីឡដ្ឋាន ខួបលើកទី 60 នៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រី Sirikit នៅទីក្រុង ខូងហុក ខេត្ត ផាធុមថានី។
- ថ្ងៃនេះ ទី 5 ខែធ្នូ ការចុះនេះ គឺដើម្បីពិនិត្យការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣។
- លោកក៏បានឆ្លៀតឱកាសនេះ ដើម្បីសុំទោសដល់ក្រុមជម្រើសជាតិវៀតណាម🇻🇳ចំពោះការខកខានមិនបានលេងភ្លេងជាតិក្នុងការប្រកួតបាល់ទាត់នាពេលថ្មីៗនេះ៕
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ។
សូមជម្រាបជូនសាធារណជនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជាសេនាធិការ
ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម៕
ទស្សនាវីដេអូហាយឡាយ៖ រំលឹកឡើងវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព : Sport Live in Peace" ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជា🇰🇭ជាម្ចាស់ផ្ទះ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ៕🙏❤️🇰🇭
Highlight SEA GAMES PARA GAMES 2023
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង១២:ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ🇹🇭ថា:
- ស្ថានភាពព្រំដែនថៃ🇹🇭និងមីយ៉ាន់ម៉ា🇲🇲ហាក់កំពុងតានតឹងខ្លាំង ដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងកាន់កាប់ឈរជើងនៅតំបន់ចំណុច Pa Sak ជិតច្រាំងទន្លេ ជាប់និងប្រទេសថៃ។
- យោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីវាយបំផ្លិចបំផ្លាញនៅទីតាំងដែលក្រុមឧទ្ទាមកំពុងលាក់ខ្លួន យ៉ាងណាមិញក្រុមឧទ្ទាមក៏បានប្រើប្រាស់អាវុធធន់ធ្ងន់ ដើម្បីឆ្លើយតបនិងយោធារដ្ឋាភិបាល ស្ថានការណ៍ហាក់បីដូចជារាងស្ងប់ស្ងាត់បណ្តោះអាសន្ន នៅពេលដែលមានផ្សែងអួអាប់ គ្របដណ្តប់ដោយភាគីទាំងសងខាង។
- ជាមួយគ្នានេះដែរ របាយការណ៍ដែលទទួលបានគឺ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងខ្លារវាងយោធារដ្ឋាភិបាល និងក្រុមឧទ្ទាមមីយ៉ាន់ម៉ា🇲🇲មានគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ បានធ្លាក់មកកាន់ទឹកដីថៃ🇹🇭ដែលស្ថិតនៅក្នុងស្រុក Mae Sot ខេត្ត Tak។ បណ្តាលឲ្យប្រជាជនថៃ🇹🇭ចំនួន២នាក់ ត្រូវបានរងរបួសធ្ងន់ និងមានការខូចខាតផ្ទះសម្បែងជាច្រើន រួមទាំងមានរថយន្តជាច្រើនគ្រឿងទៀតផង។
- ក្រោយពីមានហេតុការណ៍នេះ ក្រុមយោធាថៃ🇹🇭បានធ្វើការបាញ់គ្រាប់បែកផ្សែងចំនួន៤គ្រាប់ ចូលទៅក្នុងទឹកដីមីយ៉ាន់ម៉ា🇲🇲ដែលកំពុងតែមានការប៉ះទង្គិចគ្នា។
- បច្ចុប្បន្ននេះ ប្រជាជនថៃ ក្មេងចាស់ ត្រូវបានជម្លៀសចេញពីក្នុងតំបន់ដែលមានគ្រាប់ផ្លោងធ្លាក់ចូល ដើម្បីទៅកាន់ទីកន្លែងមានសុវត្ថិភាព។
- អាជ្ញាធរថៃ នៅក្នុងខេត្តTak ក៏បានចាត់កម្លាំងអ្នកស្ម័គ្រចិត្តការពារភូមិ ដើម្បីរួមចំណែកជាមួយក្រុមយោធាថៃ🇹🇭ក្នុងការពង្រឹងសុវត្ថិភាព និងការពារលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃ៕
🚨BREAKING: យោធាមីយ៉ាន់ម៉ា🇲🇲ផ្លោងគ្រាប់កាំភ្លើងធំ ហួសចូលទឹកដីថៃ🇹🇭ធ្វើឲ្យប្រជាជនថៃ២នាក់របួសធ្ងន់ និងខូចខាតផ្ទះ និងរថយន្ត!
+6
🚨ព័ត៌មានក្តៅៗ: កាលពីម្សិលមិញ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បើយោងតាមការបង្ហោះផ្សព្វផ្សាយរូបភាពយន្តហោះចម្បាំងF-16នៅលើគេហទំព័រផេកផ្លូវការ របស់ទីបញ្ជាការកងទ័ពអាកាសថៃ🇹🇭បានបង្ហាញថា:
- យើងជាអ្នកការពារនៅលើផ្ទៃមេឃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពដោយស្មារតី និងភាពក្លាហានរបស់ "អ្នកចម្បាំងរបស់កងទ័ពអាកាសថៃ🇹🇭"។
- ជាមួយនឹងបច្ចេកវិជ្ជាទំនើប និងសមត្ថភាពដ៏ខ្ពង់ខ្ពស់ យើងអាចធ្វើបេសកកម្មតាមអាកាសប្រកបដោយប្រសិទ្ធភាព មិនថាថ្ងៃ ឬយប់ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ!។
- យើងប្រើប្រាស់សព្វាវុធទំនើបៗ ដើម្បីវាយប្រហារគោលដៅដោយភាពជាក់លាក់ និងភាពច្បាស់លាស់ ដើម្បីធានាថារាល់ប្រតិបត្តិការសម្រេចបាននូវបេសកកម្មដែលបានកំណត់របស់វា។
- បេសកកម្មរបស់យើងគឺរក្សាការត្រៀមខ្លួនរបស់កងទ័ពអាកាសថៃ🇹🇭 ដើម្បីឆ្លើយតបគ្រប់ស្ថានភាពសន្តិសុខ ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ និងការពារប្រជាពលរដ្ឋទាំងអស់ពីការឈ្លានពានរបស់សត្រូវ។
- កងទ័ពអាកាសថៃ បានសង្កត់ធ្ងន់ថា "ដែនអាកាសថៃ🇹🇭នឹងមិនត្រូវឲ្យគេមើលងាយ និងជាន់ឈ្លីបាននោះទេ"៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។
ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៕
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុទីន ឆាន់វីរៈគុល បានចុះសួរសុខទុក្ខ ដល់អ្នកស្ម័គ្រចិត្តការពារភូមិ ដែលស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកបានគ្រឹត ខេត្តបុរីរម្យ។
- លោកអនុទីន បានសួរទៅកាន់ អ្នកស្ម័គ្រចិត្តការពារភូមិថា៖ តើត្រៀមខ្លួនហើយឬនៅ? ចំពោះការការឆ្លើយតបគឺ "រួចរាល់ហើយ" និងមានអ្នកខ្លះបាននិយាយថា "ខ្ញុំចង់ប្រយុទ្ធ" លោកអនុទីន ក៏បានជូនពរឱ្យបានសុខសុវត្ថិភាពគ្រប់ៗគ្នា។
- នៅក្នុងខេត្ត ដែលជាប់ព្រំដែនកម្ពុជា🇰🇭-ថៃ🇹🇭 ចំនួន៧ មានខេត្ត Buriram, Surin, Sisaket, Ubon Ratchathani, Sakaeo, Chanthaburi, Trat មានអ្នកស្ម័គ្រចិត្តការពារភូមិចំនួន ១១៥,៣៩៣នាក់។
- មន្ទីររដ្ឋបាលខេត្ត មានផែនការរៀបចំនិងអភិវឌ្ឍសមត្ថភាពអង្គភាពសន្តិសុខភូមិដើម្បីទ្រទ្រង់ស្ថានភាពនេះបន្ថែម១០០០០នាក់ទៀត៕
នៅវេលាម៉ោង12:18នាទីយប់ថ្ងៃទី៥ ខែធ្នូនេះ នៅច្រកអូរស្មាច់ មេឃរលឹមប្រុយៗ៕
សាររបស់សម្តេចតេជោ ហ៊ុន សែន: បង្រៀនទៅភាគីថៃ🇹🇭ថា: សំដែងបានល្អតែខ្វះបច្ចេកទេស។
- ថ្ងៃក្រោយសូមអ្នកដឹកនាំរឿងរៀបចំ
សេនារីយោឲ្យបានល្អ រើសតួសំដែង
ឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យ
បានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោរលួចដាក់មីនទើបគេជឿ៕
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
