អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Відкрити в Telegram
Показати більше
1 353
Підписники
-124 години
-67 днів
-3530 день
Архів дописів
ម៉ោង11:05យប់នេះ ពួកសៀមបានទម្លាក់គ្រាប់ចូលផ្ទះភូមិប្រជាជនស៉ីវិល នៅចុងកាល់.ឧត្តរមានជ័យ ជិតព្រំប្រទល់និងស្រីស្នំ.ខេត្តសៀមរាប៕
19-12-2025
11:00យប់ លឺសម្លេងវាទម្លាក់គ្រាប់.ដល់ស្រុកវ៉ារិន.ខេត្តសៀមរាប.យ៉ាងណាមិញយើងរងចាំ.ការUPDATEបន្ថែមទៀត៕
19-12-2025
10:10យប់នេះ សូមបងប្អូនចូលសម្រាកចុះ.ស្ថានការណ៍ស្ងាត់នៅតំបន់ខ្លះ និងកន្លែងខ្លះទៀត.វានៅបន្តបាញ់ផ្លោងមួយៗនៅឡើយ។ យើងរងចាំមើល នៅវេលាទៀបភ្លឺថ្ងៃសៅរ៍ ទី20 ខែធ្នូ ឆ្នាំ2025បន្តទៀត៕
សូមអរគុណ សូមគោរពលា!🙏❤️🇰🇭👮♂️
19-12-2025
គិតៗទៅ.ខ្មោចពួកអាចោរសៀមចង្រៃនេះ.ងាប់ភ្លាមៗក៏ដោយ ប៉ុន្តែក្លិនវិញស្អុយពេញព្រៃ៕
19-12-2025
BREAKING: គិតត្រឹមម៉ោង៨៖៤០នាទី តាមបណ្ដាសមរភូមិមុខមានភាពស្ងប់ស្ងាត់ ប៉ុន្ដែគោលដៅខ្លះទាហានសៀមបាញ់យូរៗបាញ់ផ្លោងមួយ
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់បន្ដិច ប៉ុន្ដែនៅតាមគោលដៅខ្លះទាហានឈ្លានពានរបស់សៀម យូរៗបាញ់ផ្លោងមួយចូលដីរបស់យើង។
* សមរភូមិពោធិ៍សាត់ មកទល់ពេលនេះមានភាពស្ងប់ស្ងាត់
* សមរភូមិបន្ទាយមានជ័យ នៅម៉ោងប្រមាណ៨ ទាហានសៀមបានបាញ់ផ្លោងមួយគ្រាប់ចូលភូមិជោគជ័យ តែក្រៅពីនេះស្ងប់ស្ងាត់
* សមរភូមិឧត្តរមានជ័យ ប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន មានភាពស្ងប់ស្ងាត់ បន្ទាប់ពីទាហានសៀមបានបាញ់ផ្លោងច្រើនគ្រាប់ចូលស្រុកបន្ទាយអំពិល កាលពីវេលាទាបភ្លឺ រហូតមកដល់ល្ងាច
* សមរភូមិព្រះវិហារ កាលពីម៉ោងជិត៨ ទាហានសៀមបាញ់ផ្លោងច្រើនគ្រាប់ចូលតំបន់ជាំតែ ភ្នំខ្មោច និងរុញកម្លាំងថ្មើរជើងមកជាមួយតែមិនអាចចូលដោយកម្លាំងកម្ពុជាទប់ទល់ ក្រោយមករៀងស្ងប់ស្ងាត់ហើយ
* សម្រាប់ខេត្តកោះកុង ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃ បាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម៕
7:46យប់ នៅទិស.ភូមិព្រៃចាន់.ជោគជ័យ.បឹងត្រកួន.វានៅបន្តបាញ់ផ្លោង និងបាញ់ផ្សែងពុល៕
19-12-2025
6:40យប់ បងប្អូនប្រជាពលរដ្ឋ.ចាប់ផ្តើមភៀសខ្លួនចេញពីតំបន់ដែនសមុទ្រខេត្តកោះកុង.បន្ទាប់ពីយោធាថៃបានបាញ់១៤គ្រាប់.ចូលកោះយ៉េ៕
19-12-2025
6:40យប់ បងប្អូនប្រជាពលរដ្ឋ.ចាប់ផ្តើមភៀសខ្លួនចេញពីតំបន់ដែនសមុទ្រខេត្តកោះកុង.បន្ទាប់ពីយោធាថៃបានបាញ់១៤គ្រាប់.ចូលកោះយ៉េ៕
19-12-2025
+2
កាលពីម៉ោង3:40នាទីរសៀល ពួកវាបាញ់ផ្លោង បណ្តាលឲ្យឆេះការ៉ាស់សាំង.របស់ពលរដ្ឋយើងមួយកន្លែងនៅឃុំបន្ទាយឆ្មារ.ស្រុកថ្មពួក៕
19-12-2025
កាលពីម៉ោង3:40នាទីរសៀល ពួកវាបាញ់ផ្លោង បណ្តាលឲ្យឆេះការ៉ាស់សាំង.របស់ពលរដ្ឋយើងមួយកន្លែងនៅឃុំបន្ទាយឆ្មារ.ស្រុកថ្មពួក៕
19-12-2025
6:05យប់ វានៅបន្តបាញ់ផ្លោង.និងបាញ់ផ្សែងពុល នៅទិស.ភូមិព្រៃចាន់.ជោគជ័យ៕
19-12-2025
4:27ល្ងាច នៅទិសប្រាសាទតាមាន់.ខាងមុខស្ងាត់បន្តិច ប៉ុន្តែមុននេះ.វាបាញ់ផ្លោងចូលទិសខាងក្រោយ.ម្តុះភូមិគូរ.ស្រុកបន្ទាយអំពិល៕
19-12-2025
4:21ល្ងាច វាបន្តបាញ់ផ្លោង.ដ្រូនទម្លាក់គ្រាប់.និងបាញ់ផ្សែងពុល.នៅភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន៕
19-12-2025
3:45រសៀល វាបានបន្ដប្រើប្រាស់យន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅ ក្នុងមូលដ្ឋានស្រុកជាំកម្សាន្ដ ខេត្តព្រះវិហារ ដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីរបស់កម្ពុជា៕
19-12-2025
+3
ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែប
19-12-2025 14:45
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរសព្ទជាមួយ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕
អាមេរិក🇱🇷 និងចិន🇨🇳 ចេញមកជួយបញ្ចប់សង្គ្រាមបង្ហូរឈាមនេះហើយ! តើថៃ🇹🇭 ព្រមធ្វើតាមទេ?
ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។
នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕
អំណាចដ៏ខ្លាំងបំផុតរបស់វីរៈកងទ័ពគឺ «សាមគ្គីរាស្រ្តខ្មែរតែមួយ» ធ្វើឲ្យចោរខ្មាំងសត្រូវឈ្លានពានទឹកដីបុរាណរបស់យើងដួលរំលំខ្ចាត់ខ្ចាយ !
12:10ថ្ងៃ នៅទិសដមរភូមិព្រះវិហារ បន្ទាប់ពីយើងសន្ធាប់BMយ៉ាងចាស់ដៃ.ពេលនេះវាបាញ់ផ្លោងរង្វើលៗ៕
19-12-2025
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
