អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Відкрити в Telegram
Показати більше
1 351
Підписники
Немає даних24 години
-67 днів
-3130 день
Архів дописів
សុំចិត្តបងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាកុំថតរាល់សកម្មភាពការភៀសសឹកអីបានទេ🙏❤️🇰🇭
អាណិតតែបងប្អូនយើងទេ ខ្លះត្រូវវេចសម្ពាយចេញពីផ្ទះទៀតហើយ ព្រោះតែពួកខ្មាំង។🥹🙏❤️🇰🇭👮♂️
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
យើងអត់ធ្មត់ខ្ពស់បំផុត ព្រោះចង់បានសន្តិភាព តែខ្មាំងឡុកគ្មានពេលឈប់។ ថ្ងៃឡុក មកយប់ក៏ឡុករំខានទៀត។ មានផ្ទះជាប់ចោរ រងកម្មបែបនេះ។
🚨នៅវេលាម៉ោង8:48នាទីយប់ ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ខ្នាតធំ នៅបន្តហោះចំនួន2គ្រឿង!
សៀម🇹🇭នៅបន្តជម្លៀសប្រជាជនវាទាំងយប់តាមបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា🇰🇭!
សារពីជួរមុខ🇰🇭 សូមបិទទូរស័ព្ទ!
🚨នៅវេលាម៉ោង6:14នាទីយប់ ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន3គ្រឿង!
🚨ព័ត៌មានក្តៅៗ:ថៃកងទ័ពភូមិភាគទី២ បានបញ្ជាឱ្យជម្លៀសប្រជាជននៅក្នុងខេត្តចំនួនបួន៖
បុរីរម្យ សូរិន ស៊ីសាកេត និងឧប៊ុនរ៉ាចាថានី។
🚨BREAKING: វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
🚨*ពួកអាក្រ.បីសៀ.ម 🇹🇭 បែកកញ្ឆា លេងថ្នាំគ្រវី រញ៉េរញ៉ៃ បែកកម្មដ្ឋានទៀតហើយ កងទ័ពយើងបន្តប្រុងប្រៀប ស្តាប់បទបញ្ជារបស់រាជរដ្ឋាភិបាល គោរពវិន័យកងទ័ព និងគោរពច្បាប់អន្តរជាតិជាប់ជានិច្ច 🇰🇭❤️💐🙏🏻
អាចោរម្សៀត🇹🇭 បង្ករឿងតែខ្លួនវាសោះ បែជាមកចោទខ្មែរ🇰🇭ទៅវិញ។ អារាសីជាន់មីន ងាប់ក្រោមប្រហោងថ្មនេះ!
នឹកបងប្អូនកងកម្លាំងយើងឈរនៅភ្នំត្រង៉ោល និងថ្ម៣ដុំ! សូមជូនពរសុខសប្បាយទាំងអស់គ្នា!
7-12-2025
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
