uk
Feedback
និទានអារម្មណ៍ - Nitean Arom

និទានអារម្មណ៍ - Nitean Arom

Відкрити в Telegram

នៅទីនេះ នឹងនិទានអារម្មណ៍ជាច្រើន!

Показати більше
535
Підписники
+224 години
+137 днів
+3130 день
Архів дописів
មនុស្សម្នាក់ដែលព្រមផ្តល់ក្តីស្រលាញ់ទៅកាន់គេ ដោយមិនទាមទារ ទាំងពេលខ្លះដឹងការពិតថាគេយកក្តីស្រលាញ់នោះ ជូនទៅអ្នកផ្សេងបន្តទៀត... មន
មនុស្សម្នាក់ដែលព្រមផ្តល់ក្តីស្រលាញ់ទៅកាន់គេ ដោយមិនទាមទារ ទាំងពេលខ្លះដឹងការពិតថាគេយកក្តីស្រលាញ់នោះ ជូនទៅអ្នកផ្សេងបន្តទៀត... មនុស្សម្នាក់ដែលព្រមផ្តល់ភាពស្មោះត្រង់ទៅកាន់គេ ដោយមិនគិតថាគេថ្ងៃមួយនឹងបកត្រឡប់មកអ្នកវិញយ៉ាងណា គឺគ្រាន់តែចង់បានការរាប់អានដែលស្មោះត្រង់... មនុស្សម្នាក់ដែលព្រមផ្តល់សេរីភាពទៅកាន់គេ ដោយមិនហាមឃាត់ មិនទាមទារ មិនបង្ហាញភាពសោកស្តាយ ឬឈឺចាប់ គ្រាន់តែញញឹម ទទួលយកការពិត ទោះដឹងថាការពិតត្រូវបាត់បង់គេក៏ដោយ... ជាការផ្តល់ ផ្តល់ដោយមិនទាមទារ តែថ្ងៃមួយក៏ចាកចេញដោយស្ងប់ស្ងាត់បំផុត... © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ពាក្យសុំទោសលែងមានន័យ សម្រាប់ខ្ញុំគឺខ្ញុំទទួលយករឿងគ្រប់យ៉ាងដែលបានកើតឡើង ទង្វើដែលបានធ្វើបំពានខ្ញុំ និងរឿងជាច្រើនដែលខ្ញុំលាក់ក្រ
ពាក្យសុំទោសលែងមានន័យ សម្រាប់ខ្ញុំគឺខ្ញុំទទួលយករឿងគ្រប់យ៉ាងដែលបានកើតឡើង ទង្វើដែលបានធ្វើបំពានខ្ញុំ និងរឿងជាច្រើនដែលខ្ញុំលាក់ក្រោយស្នាមញឹមមួយនេះ។ ឈប់សុំទោស ហើយបន្តទៅដើរទៅមុខ អ្នកគ្មានកំហុស ខ្ញុំក៏មិនអាចកែប្រែអ្វីបាន។ ឈប់សុំទោស ហើយឈប់បន្តធ្វើរឿងអាត្មានិយមដែលគិតថាដើម្បីមនុស្សគ្រប់គ្នា តែគឺអ្នកធ្វើដើម្បីតែអារម្មណ៍ខ្លួនឯងម្នាក់គត់។ ឈប់គ្រប់យ៉ាង ហើយពាក្យសុំទោស គឺមិនអាចសុំស្នាមរបួសពីចិត្តនោះទេ។ រឿងគ្រប់យ៉ាងនៅពេលនេះ សូមបិទបញ្ចប់ដោយពាក្យថា ខ្ញុំអាត្មានិយម អ្នកក៏អាត្មានិយម ពួកយើងសុទ្ធតែធ្វើរឿងគ្រប់យ៉ាងតាមអារម្មណ៍អាត្មានិយមខ្លួនឯង។ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

គ្មានអ្នកយល់ តែខ្ញុំមិនត្រូវការបកស្រាយអ្វីឡើយ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/Nite
គ្មានអ្នកយល់ តែខ្ញុំមិនត្រូវការបកស្រាយអ្វីឡើយ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

កំដរខ្លួនឯង... Telegram: https://t.me/NiteanArom #វាចាអារម្មណ៍ #FeelMeQuote #NiteanArom #និទានអារម្មណ៍
កំដរខ្លួនឯង... Telegram: https://t.me/NiteanArom #វាចាអារម្មណ៍ #FeelMeQuote #NiteanArom #និទានអារម្មណ៍

មកដល់សព្វថ្ងៃនេះ បញ្ហាតូច ឬធំ ស្ងាត់ៗ ដោះស្រាយតែម្នាក់ឯង © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https:
មកដល់សព្វថ្ងៃនេះ បញ្ហាតូច ឬធំ ស្ងាត់ៗ ដោះស្រាយតែម្នាក់ឯង © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ពួកយើងសុទ្ធតែកំពុងរត់តាមក្ដីស្រមៃរៀងខ្លួន ឆ្លងកាត់បញ្ហារៀងខ្លួន ដំណើរមួយនេះពិតជាឆ្លងរឿងជាច្រើន ពីក្ដីស្រមៃដ៏តូច ខំប្រឹងជម្នះ
ពួកយើងសុទ្ធតែកំពុងរត់តាមក្ដីស្រមៃរៀងខ្លួន ឆ្លងកាត់បញ្ហារៀងខ្លួន ដំណើរមួយនេះពិតជាឆ្លងរឿងជាច្រើន ពីក្ដីស្រមៃដ៏តូច ខំប្រឹងជម្នះ ក្រោកឡើងរៀងរាល់ថ្ងៃដើរទៅមុខដោយស្ងប់ស្ងាត់។ សួរថាជីវិតនេះ អ្នកណាដែលមិនឆ្លងកាត់បញ្ហា ពេលខ្លះបន្តដំណើរទៅមុខជាមួយក្ដីស្រមៃដ៏សែនឆ្ងាយ ជាមួយអារម្មណ៍ដ៏ខ្ទេចខ្ទាំជាច្រើន។ នៅពេលយប់ងងឹត សម្លឹងមើលមេឃស្វែងរកកូនពន្លឺតូចៗ ក្ដីស្រមៃពួកយើងមិនដូចគ្នា ដែលពេលខ្លះគ្រាន់តែចង់អង្គុយចុះ សម្រាកបន្តិច ជូតទឹកភ្នែកបន្តិច រៀបរាប់ពីជីវិតមួយនេះហើយក៏ក្រោកឡើងដើរទៅរកក្ដីស្រមៃរៀងខ្លួនទៀត។ ដំណើរដ៏សែនឆ្ងាយ ជួបមនុស្សល្អៗ ពិតជានិស្ស័យ តែបើដល់ពេលត្រូវនិយាយពាក្យ 'លា' ក៏ត្រូវតែលាទាំងស្នាមញញឹម។ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

មេឃកំពុងងងឹត ដូចជីវិតខ្ញុំនៅពេលនេះ Telegram: https://t.me/NiteanArom #វាចាអារម្មណ៍ #FeelMeQuote #NiteanArom #និទានអារម្មណ៍
មេឃកំពុងងងឹត ដូចជីវិតខ្ញុំនៅពេលនេះ Telegram: https://t.me/NiteanArom #វាចាអារម្មណ៍ #FeelMeQuote #NiteanArom #និទានអារម្មណ៍

អាយុខ្ញុំកាន់តែច្រើន ក្ដីស្រមៃខ្ញុំកាន់តែតិចជាងមុន! Telegram: https://t.me/NiteanArom
អាយុខ្ញុំកាន់តែច្រើន ក្ដីស្រមៃខ្ញុំកាន់តែតិចជាងមុន! Telegram: https://t.me/NiteanArom

នៅរាត្រីដ៏ស្ងប់ស្ងាត់ មុនគេងយប់នេះខួរក្បាលរបស់មនុស្សម្នាក់នេះមានរឿងជាច្រើន ពេលខ្លះគ្រាន់តែត្រូវការសេរីភាព ដើរចេញពីភាពឈឺចាប់ ម
នៅរាត្រីដ៏ស្ងប់ស្ងាត់ មុនគេងយប់នេះខួរក្បាលរបស់មនុស្សម្នាក់នេះមានរឿងជាច្រើន ពេលខ្លះគ្រាន់តែត្រូវការសេរីភាព ដើរចេញពីភាពឈឺចាប់ មានស្នាមញញឹមជាថ្មី តើហេតុអ្វីបេះដូងមួយនេះតែងត្រូវជាប់ស្នាមជាច្រើនយ៉ាងនេះ? ក្ដីសង្ឃឹមលាក់ទុក្ខ បេះដូងដ៏តូចមួយនេះ ពិតជាគ្រាន់តែត្រូវការសេរីភាព ដើរទៅមុខឱ្យបានឆ្ងាយ ញញឹមចេញពីចិត្តឱ្យបានច្រើន។ ទោះបីជីវិតមួយនេះ ឆ្លងកាត់រឿងជាច្រើន អ្វីដែលខំប្រឹង គឺគ្រាន់តែចង់ឱ្យខ្លួនឯងអាចដកដង្ហើមឱ្យធូរ ដោយគ្មានសម្ពាធពីស្រមោលអតីតកាល។ រស់ពឹងដង្ហើមខ្លួនឯង ជាអ្វីដែលខ្ញុំតែងស្រមៃចង់បាន។ តែទោះជាយ៉ាងណា អតីតកាលនៅតែជាស្រមោល ហើយជាមិត្តចាស់ កំដរពេលវេលានៅពេលរាត្រី។ មុនគេងយប់នេះ ភាពឯកា ភាពសោកសៅ និងភាពស្ងប់ស្ងាត់ តែងនៅក្បែរមនុស្សដូចខ្ញុំ។ មុនគេងយប់នេះ ខ្យល់ដ៏ត្រជាក់ធ្លាក់ចុះមកកាត់តាមបង្អួច អង្រួនបេះដូងឱ្យនៅតែខំប្រឹង ជម្នះ និងតស៊ូ បើថ្ងៃមួយខ្ញុំជ្រើសរើសភាពស្ងប់ស្ងាត់ ក៏ជាថ្ងៃដែលខ្ញុំព្រមទទួលយកការពិតថាខ្លួនឯង ពិតជាមានតែខ្លួនឯង និងអតីតកាលដែលជាមិត្តល្អពិតមែន គឺទទួលយកដោយមិនទាមទារ។ មេឃដ៏ងងឹត កែវភ្នែកសម្លឹងមើលហ្វូងតារាតាមបង្អួច ខ្ញុំទទួលយករឿងគ្រប់យ៉ាងដោយស្លាកស្នាមជាច្រើន តែមិនត្អូញត្អែរ។ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ហេតុអ្វីពិបាកម៉្លេះ? © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom
ហេតុអ្វីពិបាកម៉្លេះ? © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

សៀវភៅ 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ចេញលក់ផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ស្វែងរកសៀវភៅស្នាមញញឹម នៅតាមដៃគូចែកចាយផ្លូវការរបស់ស
សៀវភៅ 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ចេញលក់ផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ស្វែងរកសៀវភៅស្នាមញញឹម នៅតាមដៃគូចែកចាយផ្លូវការរបស់ស្នាមញញឹម ឬបញ្ជាទិញតាមរយៈអនឡាញ នៅទីនេះផ្ទាល់។ 🥰🌿 អំពីការវេចខ្ចប់៖ ការវេចខ្ចប់បែបស្តង់ដាក្នុងសឺមីគគី 🍪 ដោយក្តីគោរពពីស្នាមញញឹម ❤ សហគមន៍ស្នាមញញឹម: https://t.me/SmileBrandCambodia បញ្ជាទិញសៀវភៅ៖ @SmileBrandAdmin

គ្រាន់តែចង់រស់នៅដោយមានស្នាមញញឹមពិត 💙 © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom
គ្រាន់តែចង់រស់នៅដោយមានស្នាមញញឹមពិត 💙 © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ញញឹមក្បែរទុក្ខ ស្នា.មរបួសនោះនៅដក់ជាប់ក្នុងចិត្តជានិច្ច។ ញញឹមក្បែរទុក្ខ ទុក្ខនេះបកស្រាយចេញត្រឹមស្នាមញញឹមលើមុខ។ ញញឹមក្បែរទុក្ខ
ញញឹមក្បែរទុក្ខ ស្នា.មរបួសនោះនៅដក់ជាប់ក្នុងចិត្តជានិច្ច។ ញញឹមក្បែរទុក្ខ ទុក្ខនេះបកស្រាយចេញត្រឹមស្នាមញញឹមលើមុខ។ ញញឹមក្បែរទុក្ខ ភាពស្ងប់ស្ងាត់មិនបកស្រាយបាន ហត់តែក៏ខំ។ ញញឹមក្បែរទុក្ខ សុខទុក្ខខ្ញុំយ៉ាងណា មានតែខ្ញុំខ្លួនឯងយល់ដោយស្ងប់ស្ងាត់។ ញញឹមក្បែរទុក្ខ ពេលខ្លះក៏អស់សង្ឃឹម តែលតោលម្នាក់ឯង។ ញញឹមក្បែរទុក្ខ មិត្តចាស់ជាស្នាមរបួស ដែលមិនទៅណា។ © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ញញឹមក្បែរទុក្ខ Telegram: https://t.me/NiteanArom
ញញឹមក្បែរទុក្ខ Telegram: https://t.me/NiteanArom

ស្នាមញញឹមក្លែងក្លាយ 🙂 Telegram: https://t.me/NiteanArom
ស្នាមញញឹមក្លែងក្លាយ 🙂 Telegram: https://t.me/NiteanArom

ស្នាមញញឹម សូមបើកកក់សៀវភៅ 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ជាផ្លូវការ 🍃💚 ជាសៀវភៅខ្នាតខ្លី ដែលសរសេរអំពីដំណើរ ទៅកាន់ខេត្តស
ស្នាមញញឹម សូមបើកកក់សៀវភៅ 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ជាផ្លូវការ 🍃💚 ជាសៀវភៅខ្នាតខ្លី ដែលសរសេរអំពីដំណើរ ទៅកាន់ខេត្តសៀមរាប ដោយផ្ដល់ត្រឡប់មកវិញ នូវឃ្លាលើកទឹកចិត្តខ្លីៗ រូបភាពនៅឯខេត្តសៀមរាប (ពណ៌ និងសខ្មៅ) និងអត្ថបទដំណើរមួយចំនួន ដែលជាដំណើរមួយ នៃការផ្សារភ្ជាប់ទេសចរណ៍ និង ការស្វែងរកខ្លួនឯង។ 🍃 ឈុតបើកក់ មានត្រឹម ១០០ឈុតប៉ុណ្ណោះ ដែលនឹងទទួលបាន 🍃 សៀវភៅ x1 (ក្របបត់ចូលក្នុង) 🍃 ស្នៀតសៀវភៅ x3 🍃 រូបកាតទំហំ A6 x1 🍃 ស្ទីកគឺ A6 ជំនាន់១ x1 🍃 ស្ទីកគឺ A6 ជំនាន់២ x1 🍃 ហត្ថលេខាពីអ្នកនិពន្ធ 🍃 ការវេចខ្ចប់ក្នុងកាបូបស្មុកយ៉ាងស្រស់ស្អាត តម្លៃសៀវភៅ៖ ២៨០០០រៀល = 7.00$ សេវាដឹក៖ ៨០០០រៀល = 2.00$ ការមកយកដល់ទីតាំង (Pickup)៖ ពុំមានឡើយ (ដោយសារពួកយើងពុំទាន់មានទីតាំង) 💚 សម្រាប់ការកក់ នឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយសៀវភៅ នឹងទទួលបាននៅថ្ងៃទី ១១ ឧសភា ២០២៦ តទៅ។ រក្សាសិទ្ធិគ្រប់យ៉ាង © ២០២៦ ស្នាមញញឹម ប្រេន Copyright © 2026 by Smile Brand Cambodia ដើម្បីកក់ សូមចុចលើលេខ Telegram: 087525346 (@SmileBrandAdmin)

ស្នាមញញឹម សូមបើកបង្ហាញក្របសៀវភៅថ្មី 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ដែលសៀវភៅនឹងចាប់ផ្ដើមកក់ពីថ្ងៃស្អែក ម៉ោង ១២ថ្ងៃត្រង់ត
ស្នាមញញឹម សូមបើកបង្ហាញក្របសៀវភៅថ្មី 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ដែលសៀវភៅនឹងចាប់ផ្ដើមកក់ពីថ្ងៃស្អែក ម៉ោង ១២ថ្ងៃត្រង់តទៅ។ 🍃💚 អំពីសៀវភៅ៖ ជាសៀវភៅខ្នាតខ្លី ដែលសរសេរអំពីដំណើរ ទៅកាន់ខេត្តសៀមរាប ដោយផ្ដល់ត្រឡប់មកវិញនៅ នូវឃ្លាលើកទឹកចិត្តខ្លីៗ រូបភាពនៅឯខេត្តសៀមរាប (ពណ៌ និងសខ្មៅ) និងអត្ថបទដំណើរមួយចំនួន ដែលជាដំណើរមួយ នៃការផ្សារភ្ជាប់ទេសចរណ៍ និង ការស្វែងរកខ្លួនឯង។ 🍃💚 ISBN : 978-9924-9983-1-0 និពន្ធដោយ៖ ឃី ហួយអ៊ាង និង ពេជ វិស្សុត វិចិត្រ​ករ​គំនូរក្រប៖ លន់​ ទិត្យ រចនាក្របសៀវភៅ៖ ពេជ វិស្សុត រក្សាសិទ្ធិគ្រប់យ៉ាង © ២០២៦ ស្នាមញញឹម ប្រេន Copyright © 2026 by Smile Brand Cambodia Telegram: https://t.me/SmileBrandCambodia

កប់អារម្មណ៍ឈឺចាប់ ក្រោយការខំប្រឹង © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom
កប់អារម្មណ៍ឈឺចាប់ ក្រោយការខំប្រឹង © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ខំ ដើម្បី ខ្លួនឯង! © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom
ខំ ដើម្បី ខ្លួនឯង! © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom

ស្នាមគ្មានស្នាម ជាស្នាមដែលឈឺចាប់ តែបែរជាមិនអាចមើលឃើញនឹងភ្នែក។ ស្នាមគ្មានស្នាម ជាស្នាមបានចាក់ជ្រៅកប់ក្នុងបេះដូង ឈឺចាប់ណាស់ តែស
ស្នាមគ្មានស្នាម ជាស្នាមដែលឈឺចាប់ តែបែរជាមិនអាចមើលឃើញនឹងភ្នែក។ ស្នាមគ្មានស្នាម ជាស្នាមបានចាក់ជ្រៅកប់ក្នុងបេះដូង ឈឺចាប់ណាស់ តែសំបកក្រៅគឺធម្មតាបំផុត។ ស្នាមគ្មានស្នាម ជាស្នាមដែលនៅចាក់ជាប់ចំណុចដដែលៗ តែញញឹមដោយស្ងប់ស្ងាត់បំផុត ព្រោះថាឈឺ គឺស្មើនឹងមិនឈឺ។ ស្នាមគ្មានស្នាម ជាស្នាមដែលខ្លួនឯងព្រមទទួលយក របួសមួយនេះ តើឈឺពេកមែនទេ ទើបពេលនេះខ្ញុំលែងមានអារម្មណ៍អ្វីសោះ។ ញញឹមស្ងប់ស្ងាត់ ព្រោះការពិត ស្នាមរបួសមិនបានទៅណានោះទេ គឺជាមិត្តចាស់ដែលតែងខ្សឹបនឹងត្រចៀករៀងរាល់ថ្ងៃប្រាប់ថា "ភ្លេចរបួសចាស់ហើយមែនទេ?" © រក្សាសិទ្ធិអត្ថបទដោយ៖ និទានអារម្មណ៍ - Nitean Arom Telegram: https://t.me/NiteanArom