CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 619
Підписники
+124 години
+67 днів
+8130 день
Архів дописів
1 619
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០១-កក្តដា -២០២៤
១) ភ្នំពេញ៖ សម្តេចធិបតី គម្រោងព្រែកជីកហ្វូណនមានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។ (ប្រភព៖ CNC NEWS) ចុចអាន
២) ភ្នំពេញ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងបន្ដមិនយកពន្ធលើដីកសិកម្ម។ (ប្រភព៖ Koh Santepheap daily) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ៥ សីហា គឺចំថ្ងៃខួបកំណើត សម្តេចតេជោ ជាអ្នកផ្តួចផ្តើមគម្រោងនេះ។ (ប្រភព៖ kampucheathey daily) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដាក់ចេញគោលនយោបាយបន្តបន្ទាប់ជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្ម ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រៀបប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តដូចប្ដីប្រពន្ធដែលត្រូវសហការគ្នាឲ្យបានល្អដើម្បីប្រសិទ្ធភាពការងារបម្រើពលរដ្ឋ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ អភិបាលរាជធានីណែនាំ ឱ្យទប់ស្កាត់ការចោលសំរាមចូលទៅក្នុងទន្លេ បង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងឱ្យអស់ពីក្នុងមូលដ្ឋាន។ (ប្រភព៖ kampucheatmey daily) ចុចអាន
៧) អរន្តជាតិ៖ រុស្ស៊ីថា ដណ្ដើមយកបានភូមិចំនួន២ របស់អ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អរន្តជាតិ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅថៃ ស្នើឱ្យកងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំង F-16 Block 70 ពីសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ មូលដ្ឋានយោធា អាមេរិកនៅអឺរ៉ុបដាក់ការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារភេរវកម្មដែលនឹង អាចកើតឡើងនៅសប្តាហ៍ក្រោយ។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
១០) អន្តរជាតិ៖ ភូមាថាខ្លួនមិនបាននាំចូលអា.វុ.ធដូចរបាយការណ៍របស់UNផ្សាយទេ។ (ប្រភព៖ Koh Santepheap daily) ចុចអាន
១១) អន្តរជាតិ៖ ហ្វីលីពីន ថាត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាជាមួយវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ ក្រុមប្រឹក្សាធម្មនុញ្ញរដ្ឋធានី Atlanta អំពាវនាវឲ្យលោក បៃដិន ចាកចេញពីការប្រជែងតំណែងប្រធានាធិបតី។ (ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
ដរាបណាប្រជាជននៅបន្តគាំទ្របោះឆ្នោតឲ្យគណបក្សប្រជាជនដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
អបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២៤
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ។
ខេត្តកំពង់ចាម ព្រឹកថ្ងៃចន្ទ ទី១ កក្កដា ២០២៤
1 619
Repost from Khuong Sreng
២៨ មិថុនា វាសនាជាតិខ្មែរ
គ្រប់គ្រងការផលិតដោយ ៖ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ
និពន្ធទំនុកច្រៀង ៖លោកស្រី ធី សុខា (PeyPey Ly)នាយិកាអង្គភាព សារព័ត៌មាន
TSK HOT NEWS TV
សហការដោយ ៖សាខាគណបក្សប្រជាជនកម្ពុជា ភ.ព.១១
(លំនាំៈ រលឹមផ្សែងក្រូច)
ច្រៀងដោយ ៖ស៊ុន ស្រីពេជ្រ
ផលិតដោយ ៖TSK HOT NEWS TV
1 619
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-មិថុនា -២០២៤
១) ភ្នំពេញ៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួបសំណេះសំណាល និងពិសារអាហារសាមគ្គីលក្ខណះគ្រួសារ ជាមួយគូរស្វាមី-ភរិយាដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថារបាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់។ (ប្រភព៖ kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំរដ្ឋកាលីហ្វ័រញ៉ាអំពាវឱ្យពលរដ្ឋខ្មែរនៅអាមេរិក ចូលរួមគាំទ្រ និងប្រើប្រាស់ CoolApp ដែលបង្កើតទ្បើងដោយកូនខ្មែរ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ពលរដ្ឋបិទផ្លូវតវ៉ា ចោ.ទក្រុមហ៊ុន ING រំលោ.ភយកដីផ្លូវ ហើយប្ដឹងពួកគាត់ទៀត។ (ប្រភព៖ Koh Santepheap daily) ចុចអាន
៥) អរន្តជាតិ៖ ពលរដ្ឋអ៊ុយក្រែន ១២នាក់ស្លា..ប់ ក្នុងការវាយប្រហាររបស់ទាហានរុស្ស៊ី នៅតាមតំបន់ភាគខាងកើត ។ (ប្រភព៖ CNC NEWS) ចុចអាន
៦) អរន្តជាតិ៖ កូរ៉េខាងជើង ថ្កោលទោសទំនាក់ទំនងត្រីភាគី រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជា «NATO អាស៊ី»។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ដ្រូនអ៊ុយក្រែន វាយប្រហារលើទឹកដីគ្រប់គ្រងដោយរុស្សី ស្លាប់មនុស្ស៥នាក់។ (ប្រភព៖ DAP NEWS ) ចុចអាន
៨) អន្តរជាតិ៖ វៀតណាមប្រឈមមុខនឹងចិនដោយបង្កើនការកសាងកោះនៅសមុទ្រចិនខាងត្បូង។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ អាមេរិក បន្តដាក់ទណ្ឌកម្មប្រឆាំងប្រទេសសម្ព័ន្ធមិត្តរបស់រុស្សី។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក បៃឌិន ទទួលស្គាល់ថាខ្លួនអាយុច្រើន និងជជែកដេញដោលខ្សោយ ប៉ុន្តែប្តេជ្ញាយកឈ្នះលោក ត្រាំ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
គោរពជូនជ្រាប
សូមអរគុណ
1 619
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-មិថុនា -២០២៤
១) ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ (ប្រភព៖ CNC NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងមហាផ្ទៃទុកពេល៣០ថ្ងៃ ឱ្យអង្គការសង់ត្រាល់បង្ហាញគណនីធនាគាររបស់ខ្លួននៅកម្ពុជា ក្រោយកម្មកររ៉ាប់ម៉ឺននាក់ដាក់ញត្តិប្តឹង។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ បណ្តុំអង្គការសមាគមសង្គមស៊ីវិលអំពាវនាវឱ្យពលរដ្ឋខ្មែរកុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម។ (ប្រភព៖ kampucheathey daily) ចុចអាន
៤) អរន្តជាតិ៖ ញូយ៉កថាមស៍យល់ថាលោកបៃដិនគួរដកខ្លួនពីបេក្ខភាពប្រធានាធិបតី។ (ប្រភព៖ Koh Santepheap news) ចុចអាន
៥) អរន្តជាតិ៖ សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសឱ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយយោធាថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្ស៊ី នឹងឆ្លើយតបវិញទៅនឹងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅដែនសមុទ្រខ្មៅ។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធីបតីអ៊ុយក្រែន ត្រៀមបង្ហាញផែនការសន្តិភាពពេញលេញ ដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ (ប្រភព៖ CNC NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ហ្សេលេនស្គី ថា កំពុងរៀបចំគម្រោងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីហើយ។ (ប្រភព៖ kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មិថុនា-២០២៤
១) ភ្នំពេញ៖ សម្តេចតេជោ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពារជាតិ ការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប។ (ប្រភព៖ FRESH NEWS ) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ទម្លាយព័ត៌មានសម្ងាត់ថា ក្រុមជ្រុលនិយមកំពុងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលនិរទេសនៅបរទេស ដូច្នេះដើម្បីធានាការពារសន្តិភាព និងប្រជាជន។ (ប្រភព៖ FRESH NEWS ) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដល់មន្ត្រីគណបក្សមួយចំនួន ហើយក្រើនរំឭកត្រូវតែបម្រើប្រជាជនកម្ពុជាឲ្យអស់ពីចិត្ត, មិនមែនជាចៅហ្វាយប្រជាជននោះទេ!។ (ប្រភព៖ CNC News) ចុចអាន
៤) ភ្នំពេញ៖ សម្តេចតេជោ គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា។ (ប្រភព៖ AMS NEWS) ចុចអាន
៥) ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជន ដាស់តឿនមន្ត្រីឱ្យធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) ភ្នំពេញ៖ សម្ដេចតេជោ អំពាវនាវដល់អាជ្ញាធរខេត្តក្រុង ទូទាំងប្រទេស ទូងស្គរតាមទីវត្តអារាមនៅពេល បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ ខាងមុខ ។(ប្រភព៖ BRANDMEDIA NEWS) ចុចអាន
៧) អរន្តជាតិ៖ អាមេរិក ត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសលីបង់ ។ (ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីបញ្ជូនពលរដ្ឋចូលសញ្ជាតិ ១ម៉ឺននាក់ទៅប្រយុទ្ធនៅអ៊ុយក្រែន ។ (ប្រភព៖ AMS NEWS) ចុចអាន
៩) អន្តរជាតិ៖ គ្រាប់រ៉ុក្កែត និងមីស៊ីលចំនួន ៣៥គ្រាប់ ត្រូវបានបាញ់ ចេញពីប្រទេសលីបង់ សំដៅទៅគោលដៅវាយប្រហារ នៅភាគខាងជើងអ៊ីស្រាអែល។ (ប្រភព៖ BRANDMEDAI News) ចុចអាន
១០) អន្តរជាតិ៖ លោកត្រាំ និងលោកបៃដិនពន្លះគ្នាមួយចាស់ដៃនៅក្នុងវេទិកាតតាំងមតិ។ (ប្រភព៖ Koh Santepheap DailY) ចុចអាន
១១) អន្តរជាតិ៖ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធាថ្មី ដើម្បីទប់ទល់ នឹងកូរ៉េខាងជើង។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
២៨ មិថុនា ១៩៥១ ~ ២៨ មិថុនា ២០២៤
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅវិមាន៧មករា រាជធានីភ្នំពេញ។
ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
#គណបក្សប្រជាជនកម្ពុជា #CPP
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
1 619
Repost from Samdech Hun Sen of Cambodia
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើចំពោះរាជរដ្ឋាភិបាល ទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ សីហា ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
1 619
Repost from Khuong Sreng
អបអរសាទរ ខួបលេីកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨.០៦.១៩៥១-២៨.០៦.២០២៤។
ថ្ងៃសុក្រ ០៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤៕
1 619
Repost from Samdech Hun Sen of Cambodia
អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕
1 619
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-មិថុនា -២០២៤
១) ភ្នំពេញ៖ កម្ពុជា កំពុងប្រឹងប្រែងពង្រឹងប្រព័ន្ធអេកូឡូស៊ី MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ (ប្រភព៖ THMEY THMEY News) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ដាក់ទិសដៅខ្ពស់ ទើបយើងប្រឹង ហើយអាចសម្រេចគោលដៅ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ការផ្លាស់ប្តូររបស់ ឡាយ ឡាត់ មកកាន់គណបក្សប្រជាជនកម្ពុជា។ (ប្រភព៖ EAC NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសថៃ ធានាអះអាងថាថៃ នឹងមិនឱ្យអ្នកណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ (ប្រភព៖ kampucheathey daily) ចុចអាន
៥) ភ្នំពេញ៖ ៧៣ឆ្នាំបក្សកាន់អំណាចដ៏មានឥទ្ធិពលនៅតែជាបង្អែកដ៏រឹងមំាសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ (ប្រភព៖ ខ្មែរប៉ុស្តិ៍) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី១ ដើម្បីលើកស្ទួយវិស័យនេះឲ្យកាន់តែរីកមច្រើនថែមទៀត។ (ប្រភព៖ CNC NEWS) ចុចអាន
៧) ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ត្រូវរងបណ្តឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។ (CNC NEWS) ចុចអាន
៨) ភ្នំពេញ៖ ក្រសួងព័ត៌មានជូនដំណឹងពី ជនឆបោកតាមប្រព័ន្ធតេឡេក្រាមដោយភ្ជាប់រូបសម្តេចតេជោថា គ្រាន់តែបញ្ចូលលេខផ្ទាល់ខ្លួនទទួលបានថវិកាចន្លោះពី ៥០០ ទៅ ១៥០០ ដុល្លារ។ (ប្រភព៖ AMS NEWS) ចុចអាន
៩) អរន្តជាតិ៖ NATO តែងតាំងប្រធានថ្មីដែលចាត់ទុករុស្ស៊ីជាសត្រូវធំ។ (ប្រភព៖ ស៊ីស៊ីថាមស៍) ចុចអាន
១០) អន្តរជាតិ៖ អ៊ីស្រាអែលថា ខ្លួនអាចធ្វើឱ្យលីបង់ទៅជាយុគថ្មវិញបាន ខណៈ UN ព្រមានហានិភ័យជម្លោះ។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
១១) អន្តរជាតិ៖ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ២៣ គ្រឿង។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ចិន ចោទអាម៉េរិកថាលួចទម្លាក់ឧបករណ៍ចាប់សញ្ញានាវាមុជទឹកចូលក្នុងសមុទ្រចិនខាងត្បូង ដើម្បីតាមដាននាវាមុជទឹកចិន។ (ប្រភព៖ CNC NEWS ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ឃាតករឈ្មោះ ស្រី ស៊ីណា នឹងមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលេីកលែងទោសឡេីយ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok
1 619
«គណបក្សប្រជាជន ដើម្បីប្រជាជន"
(លំនាំបទ៖ អ្នកស្រែចេះយល់ញាតិ)
គ្រប់គ្រងការផលិតដោយ៖ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ
ដឹកនាំផលិតដោយ៖ លោកស្រី វង រុន្នី ប្រធានសាខាគណបក្សភ.ព១១
និពន្ធដោយ៖ លោក ដួង អរុណរង្សី សមាជិកអចិន្ត្រៃយ៍ សាខាគណបក្សភ.ព១១
កែសម្រួលដោយ៖ លោក សំរិត ប៊ុនថុល សមាជិកអចិន្ត្រៃយ៍ សាខាគណបក្សភ.ព១១
ច្រៀងដោយ៖ លោក ឡុង រដ្ឋានី និង អ្នកនាង ច្រឹង សុផណ្ណារ័ត្ន សមាជិក សាខាគណបក្សភ.ព១៨
បច្ចេកទេសសំឡេងដោយ៖ គណៈឃោសនាអប់រំរាជធានីភ្នំពេញ
បច្ចេកទេសរូបភាព និងតម្លើងអក្សរដោយ៖ អង្គភាពសារព័ត៌មាន TSK HOT NEWS TV
1 619
- «អបអរសាទរខួប៧៣ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា»
(លំនាំបទ៖ ភ័យអ្វីម្ល៉េះទេ)
គ្រប់គ្រងការផលិតដោយ៖ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ
ដឹកនាំផលិតដោយ៖ លោកស្រី វង រុន្នី ប្រធានសាខាគណបក្សភ.ព១១
និពន្ធដោយ៖ លោក ដួង អរុណរង្សី សមាជិកអចិន្ត្រៃយ៍ សាខាគណបក្សភ.ព១១
កែសម្រួលដោយ៖ លោក សំរិត ប៊ុនថុល សមាជិកអចិន្ត្រៃយ៍ សាខាគណបក្សភ.ព១១
ច្រៀងដោយ៖ លោក ឡុង រដ្ឋានី និង អ្នកនាង ច្រឹង សុផណ្ណារ័ត្ន សមាជិក សាខាគណបក្សភ.ព១៨
បច្ចេកទេសសំឡេងដោយ៖ គណៈឃោសនាអប់រំរាជធានីភ្នំពេញ
បច្ចេកទេសរូបភាព និងតម្លើងអក្សរដោយ៖ អង្គភាពសារព័ត៌មាន TSK HOT NEWS TV
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
