CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 693
Підписники
+124 години
+77 днів
+6930 день
Архів дописів
1 693
«សូមគោរពដឹងគុណដល់វិរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរយើង»
បើសិនលោកអ្នក ត្រូវការប្រើប្រាស់ Frame រូបថតនេះ សូមចុចលើ link ខាងក្រោម៖
👉 https://www.twibbonize.com/support-military
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៩-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំមិនឱ្យមានការផ្សព្វផ្សាយទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធរបស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដល់និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាអរគុណចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដំណើរការសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា និងថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ពេលថៃប្រើភាសាការទូត ផ្ទុយពីទង្វើពិតនៅលើដី៖ កម្ពុជា ត្រូវបង្ហាញយុត្តិធម៌ដល់ពិភពលោកតាមរយៈភស្តុតាងច្បាប់ និងពេលវេលា។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ សិស្សភៀសសឹកបានចុះឈ្មោះចូលរៀនបណ្តោះអាសន្នជាង ១ម៉ឺន ៣ពាន់នាក់ ក្នុងគ្រឹះស្ថានសិក្សា ២០៣៣សាលា។(ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ជំរំសុវត្ថិភាពកម្ពុជា មានដល់ ១៤ខេត្ត រួមជាមួយជនភៀសសឹក ជិត ៥០ម៉ឺននាក់។ (ប្រភព៖ BTV NEWS) ចុចអាន
៧) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។(ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ពូទីន នឹងមិនធ្វើការសម្របសម្រួលលើបញ្ហាអ៊ុយក្រែនឡើយ, ចោទអឺរ៉ុបថា «ប្លន់ទ្រព្យរុស្ស៊ីទាំងថ្ងៃ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍ និងត្រឡប់ ទៅអនុវត្តកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មហាអំណាចចិន និងសហរដ្ឋអាមេរិក នាំគ្នាចូលរួមជួយស្វែងរកបទឈប់បាញ់ថៃ-កម្ពុជា នៅមុនកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន។(ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក Trump ធ្វើការទាមទារសំដៅ លើប្រេងត្រឡប់ពី វេណេស៊ុយអេឡាមកវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
អបអសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៦៤!
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+1
សំឡេងបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទីពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថាយើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិ កម្ពុជា-ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស។
The voice of Cambodian citizens from all over the world are truly powerful in expressing our strong will that we want peace for the people of Cambodia-Thailand and for the people around the country.
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៨-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ប្រជាជនកម្ពុជា ពិតជាមិនចង់បានសង្គ្រាម និងមិនចង់ឃើញការខូចខាត វិនាសកម្ម ការបាត់បង់អាយុជិវិត និងការបែកបាក់គ្រួសារឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុបបារាំងមានការអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែនជាមួយថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ទូតអឺរ៉ុបនៅកម្ពុជា រំពឹងផ្តល់ជំនួយថែមទៀត សម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីផ្តល់ជំនួយ ៧០ម៉ឺនអឺរ៉ូ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន ៖ កងកម្លាំងឯករាជ្យតៃវ៉ាន់ ធ្វើសកម្មភាពប្រឆាំង នឹងរលកនៃប្រវត្តិសាស្ត្រ ដែលត្រូវបរាជ័យ។(ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងដាក់អាណានិគម លើវេណេហ្ស៊ុយអេឡា។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនអះអាងថា ជប៉ុននៅតែបើកចំហទ្វារ ស្វាគមន៍ការសន្ទនាជាមួយចិនជានិច្ច។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ ក្រសួងការពារជាតិរុស្សី អះអាងថា អ៊ុយក្រែនឆ្នាំ២០២៥នេះ បានបាត់បង់ជីវិតទាហាន យ៉ាងហោចណាស់ ៥០ម៉ឺននាក់មកហើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ថាខ្លួននាំយកសន្តិភាពដំបូងគេ ក្នុងប្រវត្តិសាស្រ្ត៣០០០ឆ្នាំដល់មជ្ឈិមបូព៌ា។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-ធ្នូ-២០២៥
១) ភ្នំពេញ៖ សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជា និងថៃ ត្រូវស្ដារឡើងវិញនូវបទឈប់បាញ់ជាបន្ទាន់ និងប្រកាសផ្តល់ជូនរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់នេះ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា បន្តជំរុញដំណោះស្រាយដោយសន្តិវិធី ខណៈថៃបដិសេធ និងនៅបន្តសកម្មភាពយោធា ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ទូតកម្ពុជាប្រចាំនៅបារាំងប្រាប់តំណាង UNESCO ថ្មី អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ប្រាសាទខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ផ្លាស់ប្តូរយោបល់ជាមួយតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) អន្តរជាតិ៖ ប្រទេសអឺរ៉ុប៣៥ប្រទេស សម្រេចបង្កើតគណៈកម្មការទាមទារសំណងខូចខាតជូនអ៊ុយក្រែន។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិនចោទហ្វីលីពីនថាបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា វាយបកទៅអន្តរជាតិចំពោះការរិះគន់ការបោះឆ្នោត។(ប្រភព៖ Kampucheathmey Dialy) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ ដាក់បន្ថែម៧ប្រទេសទៀតចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទផ្លូវទាំងស្រុង នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័តឱ្យធ្វើដំណើរទៅ និងមកពីប្រទេសវេណេស៊ុយអេឡា។(ប្រភព៖ DAP NEWS) ចុចអាន
១០) ភ្នំពេញ៖ ចិន និយាយថា ជប៉ុនគ្មានសិទ្ធិរិះគន់លើកំណើនថវិកាការពារជាតិរបស់ប្រទេសចិននោះទេ។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ស្មារតីស្នេហាជាតិ! ខ្មែរតែមួយ! ខ្មែរជួយខ្មែរ!🇰🇭
📍ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ខឿនការពារជាតិប្រជាជន
#ខ្មែរជួយខ្មែរ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ៖ កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀត ចូលរួមប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជាឡើយ។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រេស៊ីល ឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ “កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ” ។ (ប្រភព៖ CEN NEWS) ចុចអាន
៤) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ ICRC បញ្ជាក់ថា នាយទាហានទាំង ១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ៖ «យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ហើយកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា» !។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ត្រាំ ខកចិត្តខ្លាំង ដែលចិនកាតទោសសេដ្ឋីហុងកុងមួយជីវិត និងស្នើលោកស៊ី ពិចារណាដោះលែង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ បេសកជនអាម៉េរិក ជួបមេដឹកនាំអ៊ីស្រាអ៊ែល ដើម្បីពិភាក្សាកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាដំណាក់កាលទី២។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ ការភ័យខ្លាចកំពុងកើនឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ថៃ ជាមួយសហរដ្ឋអាមេរិក អាចនឹងត្រូវលុបចោលដោយសារជម្លោះជាមួយកម្ពុជា, ព្រោះតែ អនុទីន ទាត់ចោលបទឈប់បាញ់ ខណៈ សម្តេចធិបតី ស្វាគមន៍សំណើរបស់លោក អាន់ វ៉ា !។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ អ៊ុយក្រែនត្រូវទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ប៉ុន្តែចំណុចសំខាន់គឺធានាសន្តិសុខបច្ចុប្បន្ន មិនឱ្យសង្គ្រាមផ្ទុះឡើងវិញ។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ
ដោយសាព័ត៌មានថៃមួយចំនួនដោយ
បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម
ប្រយុទ្ធនៅកម្ពុជា។
ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង
ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព
កម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដី
កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ
ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។
យើងទទួលស្គាល់ថាយើងធ្លាប់មាន
យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី
នៅលើទឹកដីកម្ពុជាពិសេសកងទ័ព
ជើងទឹកបរទេសដែលមកតាមច្រក
សមុទ្រខេត្តព្រះសីហនុដែលនេះជា
ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត
ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច
សហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន
ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន
បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ
យោធាឬការប្រយុទ្ធនោះឡើយ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៥-ធ្នូ-២០២៥
១) ភ្នំពេញ៖ សាលារៀនចំនួន ១០៣៩ នៅបណ្ដាខេត្តជាប់ព្រំដែន ត្រូវបិទទ្វារដោយសារការឈ្លានពានពីយោធាថៃ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្រសួងការពារជាតិអំពាវនាវសូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាព ដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាវាយការពារខ្លួនផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ ខណៈថៃបានបាញ់ប្រហារជនស៊ីវិលកម្ពុជា ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា និងវៀតណាម បង្ហាញពីការចាប់ដៃពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ។ (ប្រភព៖ FRESH NEWS ចុចអាន
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធបន្ថែមលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ថៃ នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកុម្ភៈ២០២៦ ក្រោយរំលាយសភា ខណៈការបែកបាក់ផ្ទៃក្នុងនិងវិបត្តិនយោបាយកប់យ៉ាងជ្រៅ។ (ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ ទីបំផុត មហាយក្សចិន ចេញមកជំរុញឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ និងស្តារសន្តិភាពឡើងវិញ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
១០) អន្តរជាតិ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកកថា ការចោទថា ពលរដ្ឋរុស្ស៊ីជាប់ពាក់ព័ន្ធ ជាទាហានស៊ីឈ្នួល ក្នុងជម្លោះព្រំដែនថៃ-កម្ពុជា គឺអាចប្រឈមនឹងហានិភ័យបំផ្លាញ ទំនាក់ទំនងយូរអង្វែង រវាងរុស្ស៊ី និងថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ មនុស្ស៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសលើទីក្រុងហ្គាហ្សា ខណៈអ៊ីស្រាអ៊ែលអះអាងថា ខ្លួនកំណត់គោលដៅលើមេបញ្ជាការក្រុមហាម៉ាស់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១២) អន្តរជាតិ៖ មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កម្ទេចអគារនៅជាប់ព្រំដែនថៃ ដែលជាសម្បុក Scammer។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖
សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ផ្លូវអាកាសអាចធ្វើដំណើរបានធម្មតា។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន រំឭកពីតួនាទី UN ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ នៅថ្ងៃខួបទី៧០ ដែលកម្ពុជាក្លាយជាសមាជិក។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ខួប៣៣ឆ្នាំរមណីយដ្ឋានអង្គរចូលបញ្ជីបេតិកភណ្ឌ សម្ដេច ហ៊ុន សែន រំឭកស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់ ថែរក្សា និងការដឹងគុណ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ម៉ោងប្រមាណ៤រសៀលនេះ យោធាថៃបានផ្សែងពុលយ៉ាងគំហុក ចូលភូមិជោគជ័យ នៅខេត្តបន្ទាយមានជ័យ ដើម្បីបន្ដមហិច្ឆតាឈ្លានពានកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅជប៉ុនប្រមាណ១៥០០នាក់ប្រមូលផ្តុំគ្នាប្រឆាំងការវា.យប្រហារដ៏ឃោរឃៅរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែររាប់សែននាក់រងទុ.ក្ខ។ (ប្រភព៖ KohSantepheap Daily) ចុចអាន
៧) ភ្នំពេញ៖ ក្រសួងការពារជាតិ៖ ការផ្សាយរបស់ផេក Army Military Force ដែលបង្ហោះរូបភាពបង្ហាញប្រមូលបានសម្លៀកបំពាក់ ឡូហ្គោ និងវិទ្យុទាក់ទងទាហានកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោកប្រធានាធិបតីអាម៉េរិក ព្រមានថានរណាម្នាក់នឹងត្រូវទទួលខុសត្រូវ ប្រសិនបើការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នៅតែបន្ត! ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ គណបក្សប្រជាជនថៃ ព្រមានកុំយកបញ្ហាជម្លោះព្រំដែនជាលេសពន្យារពេលបោះឆ្នោត សម្រាប់ផលប្រយោជន៍គណបក្សណាមួយឱ្យសោះ។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ការវាយប្រហារដោយដ្រូន សម្លាប់ទាហានរក្សាសន្តិភាព UN ៦នាក់នៅស៊ូដង់។(ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ លោក ត្រាំ ប្តេជ្ញាសងសឹក ក្រោយកងទ័ពអាមេរិកស្លាប់ ក្នុងការវាយប្រហាររបស់ក្រុម ISIS នៅប្រទេសស៉ីរី។(ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ បេឡារុសដោះលែងអ្នកទោសនយោបាយ១២៣នាក់ ក្រោយអាម៉េរិកដកទណ្ឌកម្មសេដ្ឋកិច្ច។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
យើងសាមគ្គីជាធ្លុងមួយបន្ត និងជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពយើង!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+7
អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។
គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។
កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
វគ្គបំប៉នការងារបច្ចេកទេសគ្រប់គ្រង និងប្រើប្រាស់បណ្ដាញព័ត៌មានសង្គម របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៤ របស់គណៈកម្មាធិការគណបក្សខណ្ឌដង្កោ ក្រោមអធិបតីភាព សេង រតនៈ តំណាងដ៍ខ្ពដង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ៕
កាលពីរសៀលថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-ធ្នូ-២០២៥
១) ភ្នំពេញ៖ UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ លោក កែវ រ៉េមី «យុទ្ធសាស្ត្របង្កសង្គ្រាមរបស់ អានុទីន នឹងបរាជ័យក្នុងការស្តារប្រជាប្រិយភាព»។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៣) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការផ្សាយរបស់អ្នកសារព័ត៌មាន Wassana Nanuam ដែលចោទប្រកាន់ថាកម្ពុជា បានបាញ់រ៉ុក្កែត ទៅលើសហគមន៍ស៊ីវិលមួយក្នុងខេត្តត្រាត ប្រទេសថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ទង្វើអរិភាព និងដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកាពារជាតិ ៖ ៦ថ្ងៃហើយ យោធាថៃបានបន្តរំលោភបទឈប់បាញ់ និងឈ្លានពានកម្ពុជា បាញ់ប្រហាចូលក្នុងភូមិសាស្ត្រជនស៊ីវិល។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៦) អន្តរជាតិ៖ រុស្ស៉ី និងបេឡារុស សម្តែងការគាំទ្រ និងស្វាគមន៍វត្តមាន លោក Maduro ចំពោះមុខការដាក់សម្ពាធពីអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ យន្តវិមានក្រឹមឡាំង៖ បទឈប់បាញ់អាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាសទាំងមូល។ (ប្រភព៖ FRESH NEWS ) ចុចអាន
៨) អន្តរជាតិ៖ ចិនជំរុញជប៉ុនមិនឱ្យបារម្ភ ដោយនិយាយថា សមយុទ្ធដែនអាកាសរួមចិន-រុស្ស៊ី ជួយរក្សាតំបន់ឱ្យមានសុវត្ថិភាព។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ ត្រាំ ថា មួយប្រទេសអ៊ុយក្រែន ពេញចិត្តផែនការសន្តិភាពរបស់លោកទាំងអស់ អត់តែ ហ្សេលេនស្គី ម្នាក់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ លោក Tucker Carlson លើកឡើងថា ប្រទេសរុស្សី នឹងអាចក្លាយទៅជា សម្ព័ន្ធមិត្តដ៏ល្អបំផុត សម្រាប់សហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ រុស្ស៊ី ទទួលបានយន្តហោះទម្លាក់គ្រាប់បែក Su-34 ជំនាន់ចុងក្រោយបង្អស់ ដែលទើបនឹងធ្វើទំនើបកម្ម។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ព្រះមហាក្សត្រថៃ ឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul រំលាយសភា នៅថ្ងៃសុក្រនេះ ធ្វើឲ្យលោកក្លាយជា នាយករដ្ឋមន្រ្តីត្រឹម៣ខែ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
