uk
Feedback
CPP_PP Official

CPP_PP Official

Відкрити в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Показати більше
1 693
Підписники
+524 години
+67 днів
+6930 день
Архів дописів
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៤-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រីកនូវកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នាក្នុងក្របខណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បីគាំទ្រដល់ទំនាក់ទំនងនយោបាយ និងការទូត។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ២) ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត។ (ប្រភព៖  BTV NEWS)     ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣។  (ប្រភព៖ BTV NEWS)     ចុចអាន ៤) ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ច្រាន​ចោលការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​ថា ​កម្ពុជា​ត្រៀម​ផ្ទុះអាវុធ​លើក​ទី​៣។ (ប្រភព៖ Kohsantepheap daily)     ចុចអាន ៥) ភ្នំពេញ៖ បញ្ហា​រំលោភ​ព្រំដែន​ពី​ភាគី​ថៃ​បាន​ក្លាយជា​របៀប​​វារៈ​ដ៏​សំខាន់ និង​ចាំបាច់​មួយ​របស់​កម្ពុជា សម្រាប់​កិច្ច​ពិភាក្សា​នានា​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស។  (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៦) អន្តរជាតិ៖ ​ ត្រាំ ដាក់សម្ពាធពេក! ពេលនេះ ណាតូ បង្កើតក្រុមមួយមាន២២ប្រទេស ដើម្បីធានាសន្តិសុខច្រក Hormuz។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៧) អន្តរជាតិ៖ ​​​​​ លោក គីម ជុងអ៊ុន សន្យាពង្រឹងកូរ៉េខាងជើងជាមហាអំណាច​នុយក្លេអ៊ែរ និង​ចាត់ថា្នក់​កូរ៉េខាងត្បូង​ជារដ្ឋ​ «អរិភាព​បំផុត»។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៨) អន្តរជាតិ៖ តម្លៃប្រេងហក់ឡើងមកវិញ ក្រោយអ៉ីរ៉ង់បដិសេធថាគ្មានការទាក់ទង ឬការចរចាជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ ទីបំផុត អារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីវាយអ៊ីរ៉ង់ហើយ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ១០) អន្តរជាតិ៖ ​ កងកម្លាំងអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដេីមវាយប្រហារដោយកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងទីក្រុង នានារបស់អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ អ៊ីរ៉ង់ អះអាងថា ខ្លួនមិនចាំបាច់ប្រើមីនក្រោមទឹកដើម្បីការពារដែនសមុទ្រនោះទេ ព្រោះកងទ័ពអាកាស និងជើងទឹករបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ហើយ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-មីនា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។(ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ។ (ប្រភព៖  BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មី ៦គម្រោង មានទុនវិនិយោគសរុប ១៧៤លានដុល្លារ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ជប៉ុន ផ្ដល់ជំនួយប្រមាណ ១៧លានដុល្លារ ដល់ពលរដ្ឋកម្ពុជា ដែលត្រឡប់មកពីថៃ និងជនងាយរងគ្រោះនៅតាមព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ DCNC HOT NEWS)      ចុចអាន ៥) អន្តរជាតិ៖ អ៉ីស្រាអែល បើកការវាយប្រហារតាមអាកាសលើទីក្រុងតេហេរ៉ង់ ភ្លាមៗក្រោយលោក​​ ត្រាំ​ ថា​​ អាមេរិក-អ៉ីរ៉ង់ បានបើកកិច្ចចរចាគ្នា។ (ប្រភព៖ DAP NEWS)       ចុចអាន   ៦) អន្តរជាតិ៖ ​ អ៊ីរ៉ង់បញ្ជាក់ថា​ ច្រកសមុទ្រហ័រមូស​ មិនត្រូវបានបិទនៅឡេីយទេ​ ហេីយនៅតែត្រូវបានគ្រង់គ្រង ដោយអ៊ីរ៉ង់ដដែល។ (ប្រភព៖ DAP  NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​​​​ អ៊ីរ៉ង់​ ព្រមានពីការសងសឹក កាន់តែទូលំទូលាយ ប្រសិនបើសហរដ្ឋអាមេរិក កំណត់គោលដៅរោងចក្រ ថាមពលរបស់ខ្លួន។(ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ កងទ័ពអ៊ីរ៉ង់ ប្រកាសពីការវាយប្រហារលើទីតាំងផលិតយន្តហោះនិងមីស៊ីលរបស់អ៊ីស្រាអ៊ែល រួមទាំងទីតាំងយន្តហោះស៊ើបការណ៍អាម៉េរិក ក្នុងតំបន់។(ប្រភព៖ CNC HOT  NEWS)      ចុចអាន ៩) អន្តរជាតិ៖ មេបញ្ជាការនគរបាលអ៊ីរ៉ង់ ស្នើជួយការពារកោះ Greenland បើអឺរ៉ុបគ្មានលទ្ធភាពទប់ទល់នឹងការគំរាមកំហែង។(ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោស ៥០០នាក់ ត្រូវពិចារណាដោះលែង។(ប្រភព៖ BTV NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមទស្សនាវីដេអូប្រសាសន៍របស់ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាម​ពល ធ្វេីការពន្យល់អំពីស្ថានភាពថាមពលរបស់កម្ពុជា​ ជាពិសេសស្ថានភាពនៃការផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា​ ក្នុងសភាពការណ៍ដែលមានជម្លោះនៅមជ្ឈិមបូព៌ា​ ហេីយដាក់សម្ពាធមកលេីប្រទេសទាំងអស់នៅលេីពិភពលោក​ ក្នុងតំបន់​ ជាពិសេសនៅកម្ពុជា។ ជាមួយគ្នានេះ​ ឯកឧត្តរដ្ឋមន្ត្រី​ ក៏បានរំលេចនូវវិធានការអន្តរាគមន៍​ និងចាំបាច់មួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ក្នុងគោលបំណងជួយសម្រួលជីវភាពប្រជាពលរដ្ឋ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី បញ្ជាឱ្យសម្រួលការរឹតបន្តឹងចរាចរណ៍ ដើម្បីសន្សំសំចៃពេលសាំងឡើងថ្លៃ។ (ប្រភព៖ Kohsantepheap Daily)     ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីតាមក្រសួងស្ថាប័នទាំងអស់។ (ប្រភព៖ Kohsantepheap Daily)     ចុចអាន ៤) ភ្នំពេញ៖ រដ្ឋមន្រ្តីវប្បធម៍ ៖ ស្នាមរបួសលើផ្ទាំងថ្ម ប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ មិនទុកពលរដ្ឋចោល! រដ្ឋរៀបចំជម្រកបណ្ដោះអាសន្នជូនជនភៀសសឹកជាមួយរចនាសម្ព័ន្ធខ្វាត់ខ្វែង ឱ្យងាយស្រួលរស់នៅ ខណៈការទាមទារទឹកដីពីថៃនៅតែបន្ត។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៦) អន្តរជាតិ៖ អ៉ីរ៉ង់៖ កប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz លើកលែងតែកប៉ាល់របស់សត្រូវ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ ​ប្រឈមវិបត្តិប្រេង​​ ប្រទេស​២២ រួម​ទាំងសមាជិក​ណាតូ​​ខ្លះផង ទទូច​​​ឲ្យ​អ៊ីរ៉ង់​បើក​​​ច្រក Hormuz​​​។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៨) អន្តរជាតិ៖ លោក​ ដូណាល់​ ត្រាំ​ បញ្ជាក់ថា សហរដ្ឋអាមេរិក ខិតជិតទៅដល់គោលដៅរបស់ខ្លួន​ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់​ មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល​ ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ (ប្រភព៖ DAP NEWS)     ចុចអាន ១០) អន្តរជាតិ៖ ក្រុម G7 ត្រៀមរួចជាស្រេចដើម្បីការពារការផ្គត់ផ្គង់ថាមពលសកល និងគាំទ្រសន្តិសុខច្រកសមុទ្រហ័រមូស។ (ប្រភព៖ BTV NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-មីនា-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត អបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យ ប្រតិមាព្រះឥសូររាំដ៏ធំមួយ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងការងារ ប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ស្វែងរកលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។(ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា ស្នើសុំហិរញ្ញប្បទានក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣គម្រោង មានទឹកប្រាក់សរុបប្រមាណ ៣.៦៨០លានដុល្លារ។ (ប្រភព៖ CNC HOT NEWS)       ចុចអាន ៥) ភ្នំពេញ៖ គ.ជ.ប ប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៦) អន្តរជាតិ៖ ត្រាំប្រាប់អ៊ីស្រាអែលឲ្យ​ឈប់វាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ខណៈវិបត្តិប្រេង​កាន់តែ​អាក្រក់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ ចិនបង្ហាញឆន្ទៈធ្វើការជាមួយបណ្តាប្រទេសអាស៉ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាថាមពល ដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ា។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​អ៊ីរ៉ង់ គំរាមអង់គ្លេស ឲ្យប្រយ័ត្នកើតរឿងធំ បើហ៊ានផ្តល់មូលដ្ឋានទ័ពឲ្យអាមេរិក ប្រើ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ប្រទេសអឺរ៉ុប៥និងជប៉ុន ប្រកាសជួយដល់ការបើកច្រកសមុទ្រ Hormuz។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ ផ្ញើសារទៅប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ទំនងយឺតពេលហើយដែលព្យាយាមមកបន្លំធ្វើខ្លួនជាមនុស្សល្អចង់ចូលមកជួយច្រកសមុទ្រហ័រមូស។(ប្រភព៖  CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-មីនា-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត អបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យ ប្រតិមាព្រះឥសូររាំដ៏ធំមួយ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងការងារ ប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ ស្វែងរកលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។(ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា ស្នើសុំហិរញ្ញប្បទានក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣គម្រោង មានទឹកប្រាក់សរុបប្រមាណ ៣.៦៨០លានដុល្លារ។ (ប្រភព៖ CNC HOT NEWS)       ចុចអាន ៥) ភ្នំពេញ៖ គ.ជ.ប ប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៦) អន្តរជាតិ៖ ត្រាំប្រាប់អ៊ីស្រាអែលឲ្យ​ឈប់វាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់ ខណៈវិបត្តិប្រេង​កាន់តែ​អាក្រក់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ ចិនបង្ហាញឆន្ទៈធ្វើការជាមួយបណ្តាប្រទេសអាស៉ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាថាមពល ដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ា។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​អ៊ីរ៉ង់ គំរាមអង់គ្លេស ឲ្យប្រយ័ត្នកើតរឿងធំ បើហ៊ានផ្តល់មូលដ្ឋានទ័ពឲ្យអាមេរិក ប្រើ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ប្រទេសអឺរ៉ុប៥និងជប៉ុន ប្រកាសជួយដល់ការបើកច្រកសមុទ្រ Hormuz។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ ផ្ញើសារទៅប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបថា ទំនងយឺតពេលហើយដែលព្យាយាមមកបន្លំធ្វើខ្លួនជាមនុស្សល្អចង់ចូលមកជួយច្រកសមុទ្រហ័រមូស។(ប្រភព៖  CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូ៖ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត។ (ប្រភព៖ BTV NEWS)     ចុចអាន ៣) ភ្នំពេញ៖ រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៤) ភ្នំពេញ៖ លោក ប្រាក់ សុខុន ជួបអនុរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ដោយជជែកពីការរឹតចំណងទាក់ទងកម្ពុជា-ប្រេស៊ីល។ (ប្រភព៖ Kampucheathmey Daily)    ចុចអាន ៥) ភ្នំពេញ៖ ជនភៀសសឹក ជាង ៨០០គ្រួសារ បានចាប់ឆ្នោតរេីសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន នាខេត្តបន្ទាយមានជ័យ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៦) អន្តរជាតិ៖ រដ្ឋសភាថៃ ជ្រើសតាំង Anutin ជានាយករដ្ឋមន្ត្រីថ្មីផ្លូវការហើយ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៧) អន្តរជាតិ៖ សិង្ហបុរី និងម៉ាឡេស៊ី ដូចសមាជិកអាស៊ានទៀតដែរ ប្រឈមនឹង​សម្ពាធនៃការផ្គត់ផ្គង់ប្រេង។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៨) អន្តរជាតិ៖ ​តម្លៃប្រេង និងឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ ខណៈអ៊ីរ៉ង់ វាយប្រហាររោងចក្រថាមពល នៅក្នុងប្រទេសកាតា , ប្រេងឆៅប្រភេទ Brent ឡើងដល់ជិត ១១៤ ដុល្លារ។ (ប្រភព៖ DAP NEWS)     ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់ទារសំណង ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយ​ចោទថា បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើទឹកដីខ្លួនវាយប្រហារ ទៅលើទឹកដីអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ១០) អន្តរជាតិ៖ កប៉ាល់ដឹកប្រេង​​រុស្ស៊ីរសាត់អណ្តែត​គ្មាន​អ្នកបញ្ជា​កណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ (ប្រភព៖  Kampucheathmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការតស៊ូមិនចោល ពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងថ្ងៃខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីសំណាក់លន់ នល់។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ណែនាំដល់ក្រសួងសង្គមកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងពង្រឹងកម្លាំងសេវាសង្គមសមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ ក្រសួងការបរទេស ទាមទារឱ្យថៃ បញ្ឈប់ការសង់ផ្លូវ រូបសំណាកព្រះពុទ្ធ លេណដ្ឋាន លើដីខ្មែរ។ (ប្រភព៖ THMEY THMEY NEWS)       ចុចអាន ៥) ភ្នំពេញ៖ រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ (ប្រភព៖ CEN NEWS)      ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ថា NATO មិនព្រមជួយរឿងអ៉ីរ៉ង់ គឺជាកំហុសដ៏ឆោតល្ងង់ ប៉ុន្តែមិនទាន់មានគម្រោងសងសឹក NATO ទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ក្រោយទើបផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់និងមេបញ្ជាការអ៉ីរ៉ង់២រូបទៀត អ៉ីស្រាអែលប្តេជ្ញាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei ឱ្យបាន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​បារាំង និងអាល្លឺម៉ង់ ប្រកាសមិនចូលរួមពាក់ព័ន្ធក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីបើកច្រកសមុទ្រហ័រមូសនោះឡើយ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីបាដាដ ប្រទេសអ៉ីរ៉ាក់ រងការវាយប្រហារ។ (ប្រភព៖  FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ នាវាផ្ទុកយន្តហោះ Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលកំពុងត្រូវបានដាក់ពង្រាយ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ នឹងចូលចតកំពង់ផែ ជាបណ្តោះអាសន្ន បន្ទាប់ពីភ្លើងឆេះក្នុងនាវា។ (ប្រភព៖  DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-មីនា-២០២៦   ១) ភ្នំពេញ៖ ធនាគារពិភពលោក ប្ដេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ រាជរដ្ឋាភិបាល និងពលរដ្ឋចងចាំជានិច្ចនូវវីរភាពដ៏អង់អាចរបស់វីរកងទ័ព វីរនគរបាល បានបូជាអាយុជីវិតការពារប្រជាជន និងបូរណភាពទឹកដី។(ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ចិន មានឆន្ទៈសហការជាមួយកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីក នៃការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ ក្រុមហ៊ុនអូទ្រីសចំនួន១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។ (ប្រភព៖ CEN NEWS)  ចុចអាន ៥) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់បណ្ដឹងសរុបចំនួន ៦០ ទៅកាន់យន្តការសិទ្ធិមនុស្ស ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា ដោយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) ភ្នំពេញ៖ ដើមខែមេសានេះរដ្ឋបាលរាជធានីនឹងនាំអំណោយទៅជូនកងយោធពលខេមរភូមិន្ទឈរជើងការពារខ្សែក្រវាត់ព្រំដែន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ លោក ត្រាំ អន់ចិត្តជាមួយដៃគូធំៗរបស់អាមេរិក ដែលមិនបញ្ជូននាវាចម្បាំងទៅអមដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស និងចោទថា មិនដឹងគុណអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់អ្នកគ្រប់គ្នា លើកលែងតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។(ប្រភព៖ DAP NEWS)    ចុចអាន ៩) អន្តរជាតិ៖ ចិនគ្រោងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសមជ្ឈិមបូព៌ា ដែលរងគ្រោះព្រោះតែសង្រ្គាម បង្កឡើងដោយអាមេរិកនិងអ៉ីស្រាអែល​។(ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ មហាអំណាចលោកខាងលិច៥ប្រទេស ព្រមានអ៊ីស្រាអែល កុំបើកការវាយលុកជើងគោកទ្រង់ទ្រាយធំនៅលីបង់ ឲ្យសោះ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាមថា អាមេរិក នឹងជួប «សង្គ្រាមវៀត​ណាមទី២» បើហ៊ានបញ្ជូនទ័ពជើងគោកមកមែន។(ប្រភព៖  Kampucheathmey Daily)      ចុចអាន ១២) អន្តរជាតិ៖ អ៊ីស្រាអ៊ែល អះអាងថា កងទ័ពរបស់ខ្លួនបានសម្លាប់ប្រធានសន្តិសុខ និងមេបញ្ជាការកងកម្លាំងបាស៊ីជីរបស់អ៊ីរ៉ង់។(ប្រភព៖  CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ជំរុញឱ្យកម្ពុជា និងដាណឺម៉ាក់ ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ ថ្នាក់ដឹកនាំកម្ពុជាចង់ឱ្យកូនខ្មែរគ្រប់រូបរក្សាសាមគ្គី និងពង្រឹងខ្លួន ​ដើម្បីការពារ​អធិបតេយ្យ​ភាព​ជាតិ និងបូរណភាពទឹកដី។ (ប្រភព៖ BTV NEWS)     ចុចអាន ៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ កម្ពុជារង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យសក្តានុពល និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក ។  (ប្រភព៖ BTV NEWS)     ចុចអាន ៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតកំពង់ផែអន្តរជាតិចំនួន ២បន្ថែមទៀត នៅកំពង់ឆ្នាំង និងកំពត មានសមត្ថភាពផ្ទុកទំនិញដល់ ៥លានតោនក្នុងមួយឆ្នាំ។  (ប្រភព៖ CNC HOT NEWS)     ចុចអាន ៥) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្លាំងមហាសាមគ្គី ដើម្បីបុព្វហេតុជាតិ ពិតជាខ្លាំងក្លាក្រៃលែង។ (ប្រភព៖ DAP NEWS)     ចុចអាន ៦) អន្តរជាតិ៖ លោក ត្រាំ គំរាមថា NATO នឹងជួបអនាគតដ៏អាក្រក់ បើមិនជួយបើកច្រកសមុទ្រ Hormuz ចំពោះមុខសង្រ្គាមជាមួយអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ អ៉ីរ៉ង់ ប្រើមីស៉ីលស៊េរីទំនើប វាយប្រហារលេីគោលដៅអ៉ីស្រាអែល និងអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨) អន្តរជាតិ៖ ចិន​​ប្រាប់​ឲ្យ​ឈប់សកម្មភាព​យោធា ក្រោយត្រាំដាក់សម្ពាធឲ្យ​​ចូលរួម​​ការ​ពារ​នាវាដឹកប្រេង​។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៩) អន្តរជាតិ៖ អ៉ីស្រាអែល ប្រកាសបើកប្រតិបត្តិការយោធាតាមផ្លូវគោកប៉ុន្តែមានដែនកំណត់ ប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ (ប្រភព៖ FRESH NEWS)     ចុចអាន ១០) អន្តរជាតិ៖ ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី​ ប្រើសម្តី​ប្រមាថ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ប្រធានាធិបតី​បារាំង។ (ប្រភព៖  Kampucheathmey Daily)     ចុចអាន ១១) អន្តរជាតិ៖ កងទ័ពអ៊ីស្រាអ៊ែល បញ្ចេញខ្សែអាត់វីដេអូដែលអះអាងថា ជាការកម្ទេចទីតាំងផលិតដ្រូនរបស់អ៊ីរ៉ង់។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១២) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន៖ ជប៉ុនពុំទាន់មានផែនការបញ្ជូននាវាទៅច្រក Hormuz។ (ប្រភព៖ THMEY THMEY  NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៥-មីនា-២០២៦   ១) ភ្នំពេញ៖ អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោ។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ថៃជាប្រទេសអាណានិគមថ្មី ដែលយកច្បាប់អន្តរជាតិមកទ្រាប់អង្គុយ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ៣) ភ្នំពេញ៖ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតប្រហែល ៨០ភាគរយ ដោយសារទម្ងន់សព្វាវុធធុនធ្ងន់របស់យោធាថៃ ក្នុងកំឡុងសង្គ្រាមឈ្លានពានទាំង២លើក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៤) អន្តរជាតិ៖ លោក ហ្សេលេនស្គី៖ អ៊ុយក្រែនទាមទារថវិកា និងបច្ចេកវិទ្យា ជាថ្នូរនឹងការជួយទប់ទល់ដ្រូនអ៉ីរ៉ង់នៅមជ្ឈិមបូព៌ា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) អន្តរជាតិ៖ មន្ត្រីអាមេរិក-ចិន នឹងជួបគ្នាក្នុងទីក្រុងប៉ារីស ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង។ (ប្រភព៖ FRESH NEWS)     ចុចអាន ៦) អន្តរជាតិ៖ លោក ហ្សេលេនស្គី៖ អ៊ុយក្រែនមិនចង់បាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក ដោយសារតែសង្រ្គាមអ៉ីរ៉ង់ឡើយ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះមានសមត្ថភាពនុយក្លេអ៊ែរ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨) អន្តរជាតិ៖ លោកត្រាំគំរាមកម្ទេចទីតាំងប្រេងដ៏ធំ​របស់​អ៊ីរ៉ង់ តែ​អ៊ីរ៉ង។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់ ប្រកាសថា ខ្លួនកំពុងសហការផ្នែកយោធាជាមួយរុស្ស៊ីនិងចិន។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-មីនា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចបវរធិបតី សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ (ប្រភព៖ CNC HOT NEWS)       ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់​បីលានតោនក្នុង១ឆ្នាំ។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលកំពុងការពារអធិបតេយ្យ បូរណភាពដែនដី និងអាយុជីវិតប្រជា ពលរដ្ឋយ៉ាងម៉ឺងម៉ាត់ តាមរយៈយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោក ហ្សេលែនស្គី សុំជំនួយប្រេងម៉ាស៊ូតពីរូម៉ានី ខណៈកំពុងមានជម្លោះរឿងបំពង់ប្រេងជាមួយហុងគ្រី និងស្លូវ៉ាគី។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៨) អន្តរជាតិ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា៖  រុស្ស៊ីទាមទារឲ្យដកចេញថែមទៀតនូវ ទណ្ឌកម្មលើប្រេងឆៅរបស់ខ្លួន។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ត្រាំ គំរាមថាអាមេរិកនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅកោះ Kharg ប្រសិនបើអ៉ីរ៉ង់មិនបញ្ឈប់ការវាយប្រហារនាវានៅច្រកសមុទ្រ Hormuz។(ប្រភព៖  FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ «ជិតនឹងចុះចាញ់ហើយ» ប៉ុន្តែ ២៤ ម៉ោងក្រោយមក មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ សន្យាសងសឹកវិញ។(ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ អាមេរិកប្រើយុទ្ធសាស្រ្តផ្តល់រង្វាន់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន របស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។(ប្រភព៖ DAP  NEWS)     ចុចអាន ១២) អន្តរជាតិ៖ អាល្លឺម៉ង់ នឹងអាចក្លាយទៅជាគោលដៅសំខាន់ សម្រាប់ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ។(ប្រភព៖ DAP NEWS )     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-មីនា-២០២៦   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចបវរធិបតី សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ (ប្រភព៖ CNC HOT NEWS)       ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់​បីលានតោនក្នុង១ឆ្នាំ។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលកំពុងការពារអធិបតេយ្យ បូរណភាពដែនដី និងអាយុជីវិតប្រជា ពលរដ្ឋយ៉ាងម៉ឺងម៉ាត់ តាមរយៈយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោក ហ្សេលែនស្គី សុំជំនួយប្រេងម៉ាស៊ូតពីរូម៉ានី ខណៈកំពុងមានជម្លោះរឿងបំពង់ប្រេងជាមួយហុងគ្រី និងស្លូវ៉ាគី។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៨) អន្តរជាតិ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា៖  រុស្ស៊ីទាមទារឲ្យដកចេញថែមទៀតនូវ ទណ្ឌកម្មលើប្រេងឆៅរបស់ខ្លួន។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ត្រាំ គំរាមថាអាមេរិកនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅកោះ Kharg ប្រសិនបើអ៉ីរ៉ង់មិនបញ្ឈប់ការវាយប្រហារនាវានៅច្រកសមុទ្រ Hormuz។(ប្រភព៖  FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ «ជិតនឹងចុះចាញ់ហើយ» ប៉ុន្តែ ២៤ ម៉ោងក្រោយមក មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ សន្យាសងសឹកវិញ។(ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ អាមេរិកប្រើយុទ្ធសាស្រ្តផ្តល់រង្វាន់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន របស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។(ប្រភព៖ DAP  NEWS)     ចុចអាន ១២) អន្តរជាតិ៖ អាល្លឺម៉ង់ នឹងអាចក្លាយទៅជាគោលដៅសំខាន់ សម្រាប់ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ។(ប្រភព៖ DAP NEWS )     ចុចអាន គោរពជូនជ្រាប សូមអរគុណ!

កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែកុម្ភៈ និងទិសដៅការងាប្រចាំខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន
+9
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ ថ្ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១២-មីនា-២០២៦   ១) ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងបន្តបេសកកម្មការទូតសម្ម «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាព​ថ្មី»លើឆាកតំបន់ និងអន្តរជាតិ ។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី ជំរុញ​ការលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ព្រម​ទាំង​ស្វែង​រក​វិស័យ​ថ្មី​ៗ​បន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ។(ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា​សម្រេច​បានវឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​ចរចា​ដំឡើង​កម្រិត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”។ (ប្រភព៖ CEN NEWS)       ចុចអាន ៥) ភ្នំពេញ៖ កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងខែមីនា  ។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ រដ្ឋបាលលោក Trump ប៉ាន់ប្រមាណថា សង្គ្រាមអ៊ីរ៉ង់បានចំណាយលុយជាង១១ ពាន់លានដុល្លារក្នុងរយៈពេល៦ថ្ងៃ  ។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៉ីតាលី រិះគន់សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ថាជាគំរូដ៏គ្រោះថ្នាក់នៃការធ្វើអន្តរាគមន៍នៅក្រៅវិសាលភាពច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ អាមេរិកបញ្ជូនយន្តហោះយោធាហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ មុនគម្រោងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសចិន នាចុងខែនេះ។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ សង្គ្រាមមជ្ឈិមបូព៌ា ដ៏ក្ដៅគគុក ធ្វើឱ្យក្តីសង្ឃឹម របស់អាមេរិក សម្រាប់ជ័យជម្នះរហ័សថយចុះ និងជំរុញឱ្យមានការអំពាវនាវ ជាសកលសម្រាប់ការបន្ធូរបន្ថយ ភាពតានតឹង។(ប្រភព៖  FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមានថា តម្លៃប្រេងនឹងឡើងដល់ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយថា នឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីមួយលីត្រទៅដល់អាមេរិក និងអ៊ីស្រាអែល។(ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ អានុទីន បន្ទោសអ៊ីរ៉ង់ ថា ការវាយប្រហារលើកប៉ាល់ដឹកទំនិញថៃ គឺ «មិនសមស្របទាល់តែសោះ»។(ប្រភព៖ Kampucheathmey Daily)     ចុចអាន ១២) អន្តរជាតិ៖ អាមេរិក នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់វិបត្តិតម្លៃ។(ប្រភព៖ BTV NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១១-មីនា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ «អ្វី​ដែលក្មួយស្រីកន្និដ្ឋាលើក​ឡើង​មានចរិតជាការគំរាមកំហែងមក​លើ​​ពលរដ្ឋ​​នៃរដ្ឋអធិបតេយ្យមួយ, អ្វីដែលគួរ​ឲ្យខ្លាចជាងសង្គ្រាមអាវុធ គឺសង្គ្រាម​សាសនា»។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាង​ស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS)     ចុចអាន ៣) ភ្នំពេញ៖ CMAC កម្ពុជា បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មី ៣០គ្រឿង គិតជាថវិកា ១លាន ៣សែនដុល្លារ ពីរដ្ឋាភិបាលជប៉ុន។ (ប្រភព៖ DAP NEWS)     ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា បដិសេធការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ជុំវិញការចរចា​ព្រំ​ដែន​ក្រោយចូលឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៥) ភ្នំពេញ៖ ពលរដ្ឋ​កម្ពុជា ​រួម​ទាំង​សិស្ស​-​និស្សិត៥៩៥​នាក់ ដែល​កំពុង​ស្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា​មាន​សុវត្ថិ​ភាព​​ទាំងអស់​គ្នា។  (ប្រភព៖ Kohsantepheap daily)     ចុចអាន ៦) អន្តរជាតិ៖ កូរ៉េខាងជើង បាញ់មីស៊ីល ស្របពេលអាម៉េរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៧) អន្តរជាតិ៖ លោក Mojtaba ទំនងរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈគេចមិនបង្ហាញខ្លួនជាសាធារណៈ។ (ប្រភព៖ BTV NEWS)     ចុចអាន ៨) អន្តរជាតិ៖ កាតាប្រកាសអាសន្ន៖ សង្គ្រាមមជ្ឈិមបូព៌ាជា «គ្រោះមហន្តរាយប្រវត្តិសាស្ត្រពិភពលោក» និងអំពាវនាវឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារ។ (ប្រភព៖ Kohsantepheap daily)     ចុចអាន ៩) អន្តរជាតិ៖ មេដឹកនាំ EU ថាសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្តល់ផលចំណេញឱ្យរុស្ស៉ី។ (ប្រភព៖  FRESH NEWS)     ចុចអាន ១០) អន្តរជាតិ៖ ថៃ ថា នឹងប្រជុំ JBC ជាមួយកម្ពុជា ក្រោយរដ្ឋាភិបាលទីក្រុងបាងកកថ្មី ចូលកាន់អំណាច។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១១) អន្តរជាតិ៖ អ៉ីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមខ្លួនទទួលយកតម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែល ដោយសារតម្លៃប្រេងសកលគឺអាស្រ័យលើសន្តិសុខក្នុងតំបន់។ (ប្រភព៖ FRESH NEWS)     ចុចអាន ១២) អន្តរជាតិ៖ លោក Xi Jinping ប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំលើកទីបួន នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ (ប្រភព៖ DAP NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok