CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 618
Підписники
+224 години
+657 днів
+7630 день
Архів дописів
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-មិនា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាពីជំងឺកូវីដ១៩ ព្រមទាំងបង្ហាញរូបថតកាលជំនាន់ចរចាឆ្នាំ១៩៨៩ ជាមួយសំណេរដ៏អត្ថន័យបំផុត «អត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ» !។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមសេដ្ឋកិច្ច និងនយោបាយ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បានពីលោកត្រាំ គឺការយោគយល់ផ្នែក ពាណិជ្ជកម្មខ្លាំងជាងមុន (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ផែនការញុះញង់បង្កអស្ថិរភាពជាតិ ជាមួយអំពើ បោកប្រាស់រកការបរិច្ចាគថវិកា រងបរាជ័យនៅក្រៅប្រទេស!។(ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក ផ្អាកប្រតិបត្តិការវាយលុកតាមប្រព័ន្ធអ៉ីនធើណិត ប្រឆាំងរុស្ស៉ី, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អង់គ្លេស ប្រកាសកិច្ចព្រមព្រៀងថ្មី តម្លៃ ១,៦ ពាន់លានផោន សម្រាប់អ៊ុយក្រែន ដើម្បីទិញមីស៊ីល។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ណេតាន់យ៉ាហ៊ូ អរគុណលោក ត្រាំ សម្រាប់ការផ្ដល់អាវុធ ដើម្បីបង្ហើយការងារប្រឆាំងបក្សសម្ព័ន្ធអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក បញ្ជូននាវាដឹកយន្តហោះ ចូលទៅកាន់កំពង់ផែកូរ៉េខាងត្បូង ក្នុងឈុតឆាកសម្ញែងកម្លាំងយោធា។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
១០) អន្តរជាតិ៖ កាណាដា ក៏ប្រហែលបញ្ជូនទ័ពទៅអ៊ុយក្រែនដែរ ក្នុងនាមកងរក្សាសន្តិភាព។ (ប្រភព៖ kampucheathmey daily) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
អរុណសួស្តីក្រុងភ្នំពេញ🇰🇭🇰🇭🇰🇭
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០១-មិនា-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ៖ ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដើម្បីរួមចំណែកពង្រឹងនូវទំនាក់ទំនងអាស៊ី-អឺរ៉ុប ឲ្យកាន់តែប្រសើរឡើងថែមទៀត។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេច ម៉ែន សំអន ថ្លែងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនសម្រាប់បង្កើតឱកាសការងារ។(ប្រភព៖ CEN NEWS) ចុចអាន
៤) ភ្នំពេញ៖ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា៖ មរតកនយោបាយទឹក របស់សម្ដេចតេជោ គឺកម្ពុជាមានទឹកស្តុកប្រមាណ ៤,០០០លានម៉ែត្រគូបសម្រាប់ប្រើក្នុងរដូវប្រាំង។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ ស្ថានទូតអាមេរិក រំលឹកពីការបំផ្ទុះនៅទីសក្ការៈក្នុងទីក្រុងបាងកក សម្លាប់មនុស្ស ២០នាក់ និងរបួស ១២៥នាក់ ជាទីដែលភ្ញៀវទេសចរមកពីប្រទេសចិនទៅច្រើន ក្រោយការបណ្តេញជនជាតិ អ៊ុយហ្គ័រ កាលពីឆ្នាំ២០១៥។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ចាកចេញពីសេតវិមាន ដោយមិនចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែបន្ទាប់ពីការ ផ្ទុះជម្លោះជាមួយលោក ត្រាំ។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Donald Trump ប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា អ្នកកំពុងលេងល្បែងជាមួយ សង្គ្រាមលោកលើកទី៣ហើយ។ (ប្រភព៖ DAP NEWS ) ចុចអាន
៨) អន្តរជាតិ៖ ចិនព្រមានថា សំណើរបស់អាមេរិក ក្នុងការយកថ្លៃកំពង់ផែលើកប៉ាល់ចិន អាចនឹងមានផលប៉ះពាល់ត្រលប់មកវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោកហ្សេលែនស្គី និយាយថា លោកនៅតែគោរពលោកត្រាំ ក្រោយជម្លោះនៅឯសេតវិមាន អំឡុងកិច្ចព្រមព្រៀងរ៉ែ។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
១០) អន្តរជាតិ៖ ន័រវែស គ្រោងបង្កេីនជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន, នេះបេីតាមលោកនាយករដ្ឋមន្រ្តី Jornas Gahr Stoere។ (ប្រភព៖ FRESH NEWS) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ៖ សូមលើកទឹកចិត្តដល់បងប្អូនយុវជនអ្នកបង្កើតមាតិកាផ្សេងៗ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានបង្កើតព្រឹត្តិការណ៍ធំៗ ដើម្បីផ្សព្វផ្សាយសកម្មភាពល្អៗពីកម្ពុជាទៅកាន់ពិភពលោក ។
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ សម្តេចធិបតី៖ ភូមិមួយផលិតផលមួយបានជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងបានជួយកាត់បន្ថយចំណាកស្រុក។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតីលើកឡើងពីគោលបំណងចង់ឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវកាល។ (ប្រភព៖ kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឆ្នាំ ២០២៥នេះ កម្ពុជា គ្រោងចំណាយ ៥៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះគ្រោងសង់ផ្លូវថ្មី ៩០០គីឡូម៉ែត្រ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋបាលរាជធានី កែសម្រួលខ្សែរត់រថយន្តក្រុងទី១០ និងបន្ថែមម៉ោងប្រតិបត្តិការ ដើម្បីគាំទ្រគម្រោងផ្លូវថ្មើរជើង (Walk Street)។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ សហរដ្ឋអាមេរិកថ្កោលទោសថៃចំពោះការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គួរទៅចិនវិញ។(ប្រភព៖ kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ លោក Putin ព្រមានអំពីការប៉ុនប៉ងទាំងឡាយណា ដែលព្យាយាមបំផ្លាញការពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS ) ចុចអាន
៨) អន្តរជាតិ៖ វៀតណាម គាំទ្រការបញ្ជូនជនជាតិវៀតណាមមកពីអាមេរិកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ពលរដ្ឋអាម៉េរិក លើកទឹកចិត្តដល់ក្រុមបុគ្គលិករបស់ទីភ្នាក់ងារ USAID ដែលត្រូវរដ្ឋបាលលោកត្រាំបណ្តេញចេញពីការងារ។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
១០) អន្តរជាតិ៖ លោក Trump បង្ហាញទំនុកចិត្តកាន់តែខ្លាំងពីការបញ្ចប់សង្គ្រាមអ៊ុយក្រែនអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស តែគ្មានការសន្យាសន្តិសុខ ។ (ប្រភព៖ BTV NEWS) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជួយផ្ចុងផ្តើមរៀបចំកិច្ចប្រជុំកំពូលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រលើទឹកដីកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ៖ ការជំរុញសុខដុមនីយកម្ម សាសនា គឺជា DNA គណបក្ស ប្រជាជនកម្ពុជា ខណៈជាការធានាភាពសុខសាន្ត និងសុខដុមរមនាសង្គមជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតា នយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាពប្រវត្តិសាស្ត្រ។(ប្រភព៖ CNC HOT NEWS)។ ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ក៉ំប្រាប់ភ្ញៀវខុសប្រវត្តិសាស្រ្ត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចបវរធិបតី ប្រកាសថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា មិនចាំបាច់ល្អឥតខ្ចោះនោះទេ តែសូមផ្សាយចំណុចល្អ និងផលវិជ្ជមានឱ្យបានច្រើន។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ត្រាំ បញ្ជាក់ថា ហ្សេលេនស្គី នឹងមកសេតវិមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ កោះតៃវ៉ាន់ថ្កោលទោសចិន ពីបទហ្វឹកហាត់បាញ់គ្រាប់ពិតនៅក្នុងតំបន់ឈូងសមុទ្ររបស់ខ្លួន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ ជំនួបរវាងលោក ម៉ាក្រុង និងលោក ត្រាំ បង្ហាញពីការបែកបាក់ លេីបញ្ហាអ៊ុយក្រែន រវាងអឺរ៉ុប និងអាមេរិក ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ លោក Trump សម្រេចប្រកាសតម្លើងពន្ធ ២៥ភាគរយ លើគ្រប់មុខទំនិញទាំងអស់ ដែលនាំចូលពីអឺរ៉ុប។ (ប្រភព៖ DAP NEWS) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
គ្រូកិច្ចសន្យា ពិសេសនៅមូលដ្ឋាន ដែលបម្រើការងារយូរឆ្នាំ គឺត្រូវពិនិត្យមើលគុណវុឌ្ឍិ និងគុណភាព ដោយគិតគូរបញ្ជូនទៅបណ្តុះបណ្តាលបន្ថែម ដើម្បីអាចទទួលបានក្របខណ្ឌតែម្តង
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ សម្ដេចធិបតីឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរក្នុងវិស័យអប់រំរបស់រដ្ឋ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ឱ្យអភិបាលខេត្តទាំងអស់ ផ្តល់សិទ្ធិទៅមន្ទីរជំនាញ ក្នុងការជ្រើសរើសនាយកសាលា កុំចង់ប៉ះពាល់លើកិច្ចការងារនេះ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចដំឡើងកុងត្រាដល់គ្រូជាប់កិច្ចសន្យាពី ១ឆ្នាំ ទៅ២ឆ្នាំ ដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន។(ប្រភព៖ FRESH NEWS)។ ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ស្នើឱ្យពិនិត្យឱ្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជផ្អែមនៅតាមសាលា ដោយសារក្មេងៗកើតទឹកនោមផ្អែមច្រើននៅមន្ទីរពេទ្យ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឲ្យក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ពិនិត្យលទ្ធភាពកំណត់ពេលជាក់លាក់សម្រាប់ផ្ដល់ក្របខ័ណ្ឌដល់គ្រូបឋមជាប់កិច្ចសន្យា។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ស្អែកនេះ អង្គការអន្តរជាតិឥស្លាមដ៏ធំមួយ នឹងរៀបចំកិច្ចប្រជុំកំពូលឥស្លាម ស្តីពីឥស្លាម និងពុទ្ធសាសនានៅកម្ពុជាជាលើកដំបូង។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ពូទីន ថាអឺរ៉ុបមានសិទ្ធិចូលរួមចរចារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ ថៃបារម្ភអសន្តិសុខ បើជនបរទេសជិត៧០០០នាក់ជាប់នៅមីយ៉ាន់ម៉ាមិនត្រូវធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់ទេ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថា លោកនឹងផ្តល់ កាតមាសតម្លៃ ៥លានដុល្លារ សម្រាប់ផ្លូវទៅកាន់ភាព ជាពលរដ្ឋអាមេរិក ដោយជំនួសទិដ្ឋាការវិនិយោគិន ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ ថាលោក ពូទីន បានប្រព្រឹត្តចំពោះលោកដោយ ការគោរពដ៏ខ្ពង់ខ្ពស់ ហើយរុស្ស៊ី មានបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
បើខ្លាចបាត់ប្រទេស យើងត្រូវពង្រឹងខ្លួនឯង ពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងជាតិរបស់យើងទាំងអស់គ្នា
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
មន្តស្នេហ៍កម្ពុជា | Charming Cambodia
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ផ្លូូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង #ផែនការប្រើប្រាស់ដី #ប្លង់គោលប្រើប្រាស់ដី #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
ស្ថានភាពកម្ពុជា ឮ១០០០ដង មិនស្មើឃើញមួយដងឡើយ, កម្ពុជាមិនដូចការផ្សាយនៅតាមអនឡាញឡើយ
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបច្ចុប្បន្នការប្រើប្រាស់ឌីជីថល មិនមែនប្រើសំរាប់តែវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឬជំនាញទេ គឺគ្រប់វិស័យ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្វែកចំពោះវីដេអូបរទេសដែលក្មេងៗ រត់គេចគ្រាប់ប្លោង, តម្លៃសន្ដិភាព កាន់តែស្ដែងច្បាស់នៅពេលបាត់បង់។(ប្រភព៖ FRESH NEWS)។ ចុចអាន
៤) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកទស្សនទាន អំពីរបៀបរបបបំពេញការងារ និងឆ្លើយតបអ្វីជាតម្រូវការរបស់ថ្នាក់ដឹកនាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចបវរធិបតី ជិះម៉ូតូដោយផ្ទាល់ដើម្បីពិនិត្យ និងផ្តល់គោលការណ៍ធ្វើផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី នៅខេត្តសៀមរាប។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើខ្លាចបាត់បង់ប្រទេស កូនខ្មែរត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង មានម្ចាស់ការ និងការពារអ្វីដែលមាន, គ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ!។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អង្គការសហប្រជាជាតិបែកបាក់គ្នាក្នុងការរកដំណោះស្រាយសន្តិភាពអ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Putin ៖ ប្រទេសរុស្សី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយ នឹងអាមេរិក លើរ៉ែកម្រ របស់អ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំថា ក្រុមហ៊ុនរបស់អាមេរិក អាចនឹងត្រឡប់ទៅធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ីវិញ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតភ្លាមៗ នៅឈូងសមុទ្រតុងកឹង បន្ទាប់ពីវៀតណាម ប្រកាសទាមទារទឹកដីខ្លួន។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
មានអ្នកហ៊ានដាក់ទុនវិនិយោគលើវិស័យនានានៅកម្ពុជា គឺដោយសារតែកត្តាសន្តិភាព
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យចូលរួមផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ឱ្យបានទូលំទូលាយ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ទិវាជាតិយល់ដឹងពីមីន! សម្ដេចបវធិបតី ហ៊ុន ម៉ាណែត៖ ៣២ឆ្នាំមកនេះ ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។(ប្រភព៖ CEN NEWS)។ ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ទីក្រុងប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ អាមេរិកទទូចឱ្យប្រទេសនានា កុំបោះឆ្នោតគាំទ្រសេចក្តីសម្រេច UN ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលស្នើឡើងដោយអឺរ៉ុប និងទីក្រុងកៀវ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំជាច្រើននាក់ មកពីអឺរ៉ុប និងនាយករដ្ឋមន្រ្តីកាណាដា ធ្វើទស្សនកិច្ចនៅរដ្ឋធានីគៀវ របស់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ សហគមន៍ធុរកិច្ចចិន ប្រឆាំងនឹងការពង្រីកគំនិត សន្តិសុខជាតិ របស់អាមេរិក ដែលរារាំងដល់ការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ចំខួប៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ប្រទេសជាច្រើនដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
១០) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានមិនឱ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីថ្មី ឈរជើងនៅតំបន់ភាគខាងត្បូង។
(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
Repost from Samdech Hun Sen of Cambodia
+2
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្ដម ឃួង ស្រេង
បានជួបំណេះសំណាលជាមួយ
អតីតថ្នាក់ដឹកនាំ មកពី គណបក្សហ៊្វុនសុិនបុិច គណបក្សកសិករ គណបក្សខ្មែរអភិរក្ស គណបក្សមហាសាមគ្គីជាតិខ្មែរ
និងគណបក្សសម រង្សុី
សរុបចំនួន ២៨រូប
ដែលបានគោរពស្នើសុំសម្ដេចតេជោ
ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៣-កុម្ភៈ-២០២៥
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តវៀតណាមប្ដេជ្ញាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការគ្នា ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា, បក្សកម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមម្ពុជា, លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផានដន នាយករដ្ឋមន្ត្រីឡាវ បានជួបពិភាក្សាការងារជាមួយគ្នាជាថ្មីទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ដែលមានព្រំដែនជាប់គ្នា។ (ប្រភព៖ FRESH NEWS ) ចុចអាន
៤) ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិច្រើនកុះករបន្តដើរលេងកម្សាន្តតាមដងផ្លូវថ្មើរជើង (Walk Street)។(ប្រភព៖ BTV NEWS)។ ចុចអាន
៥) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន លើកទី២ នៅប្រទេសវៀតណាម។(ប្រភព៖ CEN NEWS)។ ចុចអាន
៦) អន្តរជាតិ៖ អ្នកតំណាងរុស្ស៉ី និងអាមេរិក គ្រោងជួបគ្នាជាថ្មីដើម្បីជជែកពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Trump ៖ ប្រទេសកាណាដាអាចរក្សាទុកភ្លេងជាតិបាន នៅពេលក្លាយជារដ្ឋទី៥១ របស់អាមេរិក ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក ឈានជិតដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែនហើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី បើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើអ៊ុយក្រែន, លោក Zelenskiy អំពាវនាវឱ្យមានឯកភាពសម្ព័ន្ធមិត្ត ។ (ប្រភព៖ FRESH NEWS ) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ ទទួលបានបច្ចេកវិទ្យាក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ បើទោះជាមានទណ្ឌកម។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
VIDEO : សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ !
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានផ្ទៃក្រឡាសរុបចំនួន ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចែកចេញជា១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ មានប្រជាជនចំនួន ២,៣៥២,៨៥១នាក់ (យោងតាមទិន្នន័យជំរឿនឆ្នាំ២០២៤ របស់ក្រសួងផែនការ)៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
សូមជម្រាបជូន អ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ឡើយ អាស្រ័យហេតុនេះ សូមអ៊ុំ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកជនខិលខូច ។
សូមបញ្ជាក់ផងដែរថា គ្រប់បណ្ដាញសង្គមផ្លូវការរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី សុទ្ធតែមានការបញ្ជាក់ (Verified) ពីរក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ។ បន្ថែមពីនេះទៀត បណ្ដាញសង្គមតេឡេក្រាម (Telegram) សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានតែ Channel Telegram តែមួយគត់ គឺឈ្មោះ Samdech Thipadei Hun Manet, Prime Minister of Cambodia ដែលមានតំណភ្ជាប់(Link)៖ https://t.me/Dr_Hunmanetofcambodia
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
