uk
Feedback
CPP_PP Official

CPP_PP Official

Відкрити в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Показати більше
1 615
Підписники
+324 години
+557 днів
+6030 день
Архів дописів
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១៦-តុលា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើអន្ដរជាតិអន្ដរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះរបស់ភាគីថៃ និងជំរុញឲ្យគោរពនូវបទឈប់បាញ់, កម្ពុជាព្យាយាមអត់ធ្មត់ និងប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការពឹងប្រទេសជិតខាងណា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ, ថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ បញ្ចប់ទៅដោយជោគជ័យ ហើយអាស៊ាន​ប្តេជ្ញាជួយគ្នាត្រៀមឆ្លើយតបគ្រោះមហន្តរាយកើតឡើង។ (ប្រភព៖ BTV NEWS )      ចុចអាន ៤) ភ្នំពេញ៖ សម្ដេចធិបតីចែករំលែកអាទិភាពគន្លឹះចំនួន៥ដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ (ប្រភព៖ BTV NEWS)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា វៀតណាម ឡាវ សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ភាព​សាមគ្គី​រវាង​ប្រទេស​ទាំង​បី ។ (ប្រភព៖ Kampucheathmey Dialy)      ចុចអាន ៦) ភ្នំពេញ៖ ជប៉ុន ចិន UN និងដៃគូអភិវឌ្ឍប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ នឹងទៅកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា សម្រាប់កិច្ចប្រជុំ APEC ជាទីដែលលោកអាចនឹងជួបទ្វេភាគី ជាមួយលោក ស៉ី ជីនពីង។ (ប្រភព៖ FRESH NEWS)      ចុចអាន      ៨) អន្តរជាតិ៖ ឥណ្ឌូណេស៊ីនឹងទិញយន្តហោះចម្បាំងពីចិន៤២គ្រឿង ដែលជាការទិញដំបូងមិនមែនពីបស្ចិមលោក។ (ប្រភព៖  THMEY THMEY NEWS)    ចុចអាន ៩) អន្តរជាតិ៖ សុន្ទរកថា គន្លឹះរបស់ប្រធានរដ្ឋចិន លោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំសកល ស្តីពីស្ត្រីទទួលបានការវាយតម្លៃ យ៉ាងខ្ពស់ពីឥស្សរជនចិន និងបរទេស។ (ប្រភព៖ DAP  NEWS )      ចុចអាន ១០) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹង លើការផ្តល់ជូនការងារ តាមអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា។ (ប្រភព៖ DAP NEWS)       ចុចអាន ១១) អន្តរជាតិ៖ អាមេរិកខ្ទាតចេញពីប្រទេសកំពូលទាំង១០ ដែលលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ ដោយជាលើកទីមួយក្នុងរយៈពេល២០ឆ្នាំ។ (ប្រភព៖ FRESH NEWS)       ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

Голосове повідомлення00:01

សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ អ្នក​ន
+1
សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធិរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Surasan Kongsiri អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិថៃ ដែល​បាន​ថ្លែង​​នៅ​ថ្ងៃ​នេះ​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃទី២០ តុលា ខាង​មុខ​នេះ។​ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១៥-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ «ព្រះបរមរតនកោដ្ឋ» ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ៖ ខ្ញុំអរគុណថៃ ដែលបិទព្រំដែន និងបានធ្វើឱ្យទំនិញផលិតនៅកម្ពុជា មានការរីកចម្រើន ។ (ប្រភព៖ BTV NEWS)     ចុចអាន ៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលថា សម្តេចដាក់សម្ពាធ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ត្រឹមថ្ងៃទី២០ ខែតុលា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជារៀបចំប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣, ទេសរដ្ឋមន្ត្រី គន់ គីម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ចេញមុខការពារសមាជិកព្រឹទ្ធសភាថៃ ដែលជំទាស់នឹងការចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងជោគជ័យ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៧) អន្តរជាតិ៖ លោក Trump អះអាងថាមេដឹកនាំអ៊ុយក្រែន នឹងស្នើសុំមីស៊ីលចំងាយឆ្ងាយ Tomohawk ម្តងទៀតនៅសប្តាហ៍នេះ។ (ប្រភព៖ DAP NEWS)      ចុចអាន      ៨) អន្តរជាតិ៖ លោក ត្រាំ គំរាមចាត់វិធានការពន្ធប្រឆាំងអេស៉្បាញ ដោយសារមិនព្រមបង្កើនកញ្ចប់ថវិកាយោធា ស្របតាមគោលដៅ NATO។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៩) អន្តរជាតិ៖ ទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ទាញសញ្ញាអាសន្ន អំពីគ្រោះថ្នាក់ផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអូតង់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ១០) អន្តរជាតិ៖ ត្រាំ គំរាមឈប់ទិញប្រេងឆាពីចិន ក្នុងបរិបទតានតឹងថ្មីនៃសង្រ្គាមពាណិជ្ជកម្ម។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ១១) អន្តរជាតិ៖ អាមេរិកថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើចិន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងប៉េកាំង។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ ចិនអះអាងថា បានត្រៀមខ្លួនជានិច្ចដើម្បី “ប្រយុទ្ធរហូតដល់ទីបញ្ចប់” នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈគណៈកម្មាធិការគណបក្សសង្កាត់​បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ កាលពីល្ងាច​ម៉ោង​១៧:៣០នាទី ​ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១៤-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ប្រាប់រដ្ឋមន្រ្តីអភិវឌ្ឍន៍ម៉ាឡេស៊ី ពីទង្វើអមនុស្សធម៌របស់ថៃ ចាក់សំឡេងខ្មោច រំខានពលរដ្ឋខ្មែរ។ (ប្រភព៖  DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ម៉ាឡេស៊ីថា កម្ពុជាមិនចង់ឲ្យសម្ព័ន្ធមិត្ដណាមួយរបស់កម្ពុជា ថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុត គឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព ។ (ប្រភព៖CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានទេនូវ​តួនាទី​របស់​ជប៉ុន។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន ៤) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៥) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវ​ ដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្ត បទឈប់បាញ់ ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ៦) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ត្រូវបានបន្តពង្រឹង​បន្ថែមទៀត តាមរយៈ​ចំណងដ៏​ជិតស្និទ្ធរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់។ (ប្រភព៖ BTV  NEWS)      ចុចអាន   ៧) ភ្នំពេញ៖ ក្រោយពីកម្ពុជាដាក់ញត្តិបន្ទាន់ទៅ UN ករណីថៃបំពងសំឡេងខ្លាំងរំខានដំណេកពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យមានប្រតិកម្មពីទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ គឺជាបុគ្គលទី៣។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន      ៨) អន្តរជាតិ៖ ចិន ត្រៀមខ្លួនតស៊ូដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ អាម៉េរិកប្រកាសគាំទ្រហ្វីលីពីន ក្រោយការប៉ះទង្គិចរវាងកប៉ាល់ចិននិងហ្វីលីពីន។ (ប្រភព៖ THMEY THMEY  NEWS )      ចុចអាន ១០) អន្តរជាតិ៖ មេដឹកនាំបក្ស ប្រឆាំងរបស់ថៃ ដាក់សម្ពាធ លើនាយករដ្ឋមន្ដ្រី និងលោក Sihasak ផ្តល់ចម្លើយលើការនាំយកឧបករណ៍សំឡេងចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង ដែលបំពានច្បាប់អន្តរជាតិ។ (ប្រភព៖ DAP  NEWS)      ចុចអាន ១១) អន្តរជាតិ៖ លោក ត្រាំ សាទរថ្ងៃដ៏មហាអស្ចារ្យសម្រាប់មជ្ឈិមបូព៌ា ខណៈរូបលោក និងមេដឹកនាំក្នុងតំបន់ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ហ្កាហ្សា។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ លោក ហ្សេលេនស្គី ព្រមានថា រុស្ស៉ីកំពុងឆ្លៀតឱកាស ចំពេលដែលពិភពលោក បន្ថយការយកចិត្តទុកដាក់ចំពោះសង្រ្គាមនៅអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈគណៈកម្មាធិការគណបក្សសង្កាត់​បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​
+9
ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈគណៈកម្មាធិការគណបក្សសង្កាត់​បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នា​ម៉ោង​១៧:៣០នាទី​ល្ងាច ​ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព” ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព នាវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ១)ឯកឧត្តម ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ ដល់សមាជិក សមាជិកាគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព និងពិធីទាំងមូល។ ២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតទាំងអស់ ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។ ៣) ឯកឧត្តម ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ដែលអាចដឹកនាំនាវាកម្ពុជារុងរឿងថ្កុំថ្កើងនាពេលអនាគត គឺដោយសារតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខ រួមទុក្ខ នៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។ ៤) គណបក្សសង្កាត់ ព្រមទាំងសមាជិក សមាជិកទាំងអស់ត្រូវចេះឈឺចាប់ជាមួយជនជាតិថៃមួយចំនួន ដែលបានប្រព្រឹត្តទង្វើអសីលធម៌ អគុណធម៌ ប្រមាថដល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនដ៍ទៃទៀតដែលពុំអាចទទួលយកបាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងសូមឈប់ប្រើប្រាស់ប្រាក់បាតលើទឹកដីខ្មែរ ឈប់ប្រើប្រាស់ទំនិញថៃ ដោយងាកមកគាំទ្រផលិតក្នុងស្រុក គាំទ្រផលិតផលជាតិយើង ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាយើងកាន់តែរីកចម្រើន។ ៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ។ ៦) គណបក្សសង្កាត់ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកដោយស្នាមញញឹម បង្កើនមិត្តភាពល្អ ចំពោះគណបក្សផ្សេងដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយើង។ ៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បន្តធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ប្តេជ្ញាបន្តយកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកល។ ៨)ឯកឧត្តម ឃួង ស្រេង៖ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្ស ត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ រងហានិភ័យ ជនពិការ មានជម្ងឺរាំរ៉ៃ ស្រ្តី និងកុមារ ដើម្បីទទួលបាននូវសាវាគាំពារសង្គមពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ៩)សូមគណបក្សសង្កាត់ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១៣-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ (ប្រភព៖  FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា។ (ប្រភព៖CNC HOT  NEWS)      ចុចអាន ៣) ភ្នំពេញ៖ ប្រ​មុខការទូតកម្ពុជាប្រាប់ភាគីថៃនៅមុខអាមេរិក និងម៉ាឡេស៊ីថា«កម្ពុជាមិនចង់បាន​របស់គេ តែក៏មិនឱ្យបាត់បង់របស់ខ្លួនឯងទៅគេ»ដែរ។ (ប្រភព៖Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ថៃ ទទួលស្គាល់ជាបន្តបន្ទាប់ថា ការប្រើប្រាស់សំឡេងរំខាន មកលើប្រជាជនខ្មែរ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ ប្រធាន​សភា​យក​រឿង​ដែល​ថៃ​បង្ក​រឿង​នៅ​ភូមិ​ព្រៃ​ចាន់​ទៅ​ថ្លែង​នៅ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ពិភពលោក​នៅ​ប៉េកាំង​។ (ប្រភព៖ Kampucheatmey Daily)      ចុចអាន ៦) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអះអាងថា មនុស្សវ័យចំណាស់ត្រូវបានយកចិត្តទុកដាក់ខ្លាំង គឺមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ទីបំផុត ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ឱ្យអ៉ីស្រាអែល ក្រោមកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក។ (ប្រភព៖ FRESH  NEWS)      ចុចអាន      ៨) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង។ (ប្រភព៖ FRESH NEWS)    ចុចអាន ៩) អន្តរជាតិ៖ វិមានក្រឹមឡាំងបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួន សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងបន្ទោសអឺរ៉ុប និងគៀវ ចំពោះការស្ទាក់ស្ទើរ។ (ប្រភព៖ DAP NEWS )      ចុចអាន ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងយកថ្លៃសេវាចូលចតកំពង់ផែ សម្រាប់នាវាចិន។ (ប្រភព៖ FRESH NEWS)       ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+6

photo content
+9

ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​សង្កាត់​មនោរម្យ​ និងសង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ
+9
ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​សង្កាត់​មនោរម្យ​ និងសង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕ នា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ ០៦រោច​ ខែ​អស្សុជ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី១៣​ ខែតុលា​ ឆ្នាំ២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១២-តុលា-២០២៥   ១) ភ្នំពេញ៖ ការអត់ធ្មត់ ក្នុងយុទ្ធសាស្ត្រ​ មិនមែនជាការ ខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះ​ នៅពេលដែលពេលវេលាមកដល់!។ (ប្រភព៖  DAP NEWS)     ចុចអាន ២) ភ្នំពេញ៖ ជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។ (ប្រភព៖ CEN NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា។ (ប្រភព៖ CEN NEWS)      ចុចអាន ៤) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិបន្ទាន់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សករណីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃមកលើប្រជាជនកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ UN Women កោតសរសើរ និងវាយតម្លៃខ្ពស់ការសម្រេចបានលទ្ធផលជាទីមោទនៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ (ប្រភព៖BTV NEWS)      ចុចអាន ៦) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”​​។ (ប្រភព៖ CEN NEWS)      ចុចអាន     ៧) អន្តរជាតិ៖ មេដឹកនាំប្រទេសធំៗ នឹងទៅអេហ្ស៊ីប ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាពលើតំបន់កាហ្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន      ៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន។ (ប្រភព៖ FRESH NEWS )    ចុចអាន ៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំលោក ត្រាំ ឱ្យជួយបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន ១០) អន្តរជាតិ៖ អ៊ីរ៉ង់ថា គ្មាន​ផ្លូវ​រាប់​អាន​អ៊ីស្រាអែល​ទេ ទោះ​មាន​ការ​អំពាវនាវ​ពី​លោក ត្រាំ។ (ប្រភព៖Kampucheathmey daily  ចុចអាន ១១) អន្តរជាតិ៖ ពូទីនគាំទ្រលោកត្រាំ ហើយ​ថា ម្ចាស់ពាន​​ណូបែល​សន្តិភាព«មិនបានធ្វើអ្វីដើម្បីសន្តិភាពទេ»។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សេចក្តីថ្លែងការណ៍ របស់ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖  ១១-តុលា-២០២៥   ១) ភ្នំពេញ៖ សម្ដេច ស ខេង លើកទឹកចិត្តដល់គ្រប់ភាគី បន្តដោះស្រាយការងារ និងបញ្ហាប្រឈមនានា របស់ពលរដ្ឋខ្មែរវិលត្រឡប់ពីថៃវិញ ឲ្យបានទាន់ពេលវេលា។ (ប្រភព៖  DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ មហាអំណាចចិន​ បន្ដរក្សាជំហរអព្យាក្រឹតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា៖ ការធ្វើកំណែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធដាររបស់កម្ពុជា កំពុងធ្វើឱ្យការបង់ពន្ធកាន់តែងាយស្រួល តម្លាភាព និងបង្កើនទំនុកចិត្តអ្នកវិនិយោគ។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​​អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពី ការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ​។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែជម្រៅលើគ្រប់វិស័យ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ត្រៀមប្តឹងក្រោយថៃចាក់សំឡេងខ្មោចខ្លាំងៗពេលយប់រំខានដំណេកពលរដ្ឋនៅព្រំដែន។ (ប្រភព៖Kampucheathmey daily)      ចុចអាន ៧) ភ្នំពេញ៖ នាយក​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ អំពាវនាវអន្តរជាតិ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង​ទណ្ឌកម្មផ្សេងទៀត​លើ​ប្រទេស​ថៃ​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៨) អន្តរជាតិ៖ លោក Macron តែងតាំងលោក Lecornu ធ្វើជានាយករដ្ឋមន្រ្តីបារាំងដដែល ក្រោយទើបលាលែងប៉ុន្មានថ្ងៃមុន។ (ប្រភព៖ FRESH NEWS)      ចុចអាន      ៩) អន្តរជាតិ៖ សហភាពអឺរ៉ុប ទំនងជាមិនទទួលជោគជ័យឡើយ ក្នុងការអនុម័តកិច្ចព្រមព្រៀង លើទ្រព្យបង្កករបស់រុស្សី។ (ប្រភព៖ DAP NEWS )      ចុចអាន ១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន។ (ប្រភព៖ FRESH NEWS )      ចុចអាន ១១) អន្តរជាតិ៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៦គ្រាប់ទៀត ក្បែរព្រំដែនថៃ។ (ប្រភព៖Kampucheathmey daily)      ចុចអាន ១២) អន្តរជាតិ៖ ​ស្រ្តីទីមួយអាមេរិក Melania Trump ប្រកាសពីភាពរីកចម្រេីន ជុំវិញកិច្ចប្រឹងប្រែងនាំយកកុមារអ៊ុយក្រែន មកពីរុស្ស៉ីវិញ។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ«៧មករា» នៃវ
+9
នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ«៧មករា» នៃវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ មន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាម មកពីសង្កាត់ច្រាំងចំរេះទី១ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ២០០នាក់ ប្រកបដោយភាពរីករាយ កក់ក្តៅ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ញត្តិថ្កោលទោសរបស់ រដ្ឋបាលរាជធានីភ្នំពេញ និង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ Connect with Samdech Hun Sen : 🌐
+1
ញត្តិថ្កោលទោសរបស់ រដ្ឋបាលរាជធានីភ្នំពេញ និង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់ជនអនាមិកជ្រុលនិយមនៅក្នុងប្រទេសថៃដែលបា
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់ជនអនាមិកជ្រុលនិយមនៅក្នុងប្រទេសថៃដែលបានប្រមាថមកលើមេដឹកនាំសន្តិភាព សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១០-តុលា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ៖ អ្វីដែលកម្ពុជាចង់បាន គឺរក្សាបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាព។ (ប្រភព៖  DAP NEWS)     ចុចអាន ២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានសរសើរ សម្តេចតេជោ ថា ជាស្ថាបត្យកររបស់កម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ​​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល IOT ចុះ​ពិនិត្យ​តំបន់​ភូមិ​ព្រៃ​ចាន់ ក្រោយ​ថៃ​រំលោ.ភ​បំពាន​ព្រំដែន ពីរ​​លើក។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន ៥) ភ្នំពេញ៖ នាវា​កងទ័ពជើងទឹក​ចិន​២​គ្រឿង និង​នាវា​កងទ័ពជើងទឹក​អូស្ត្រាលី១​គ្រឿងចូល​សំចត​នៅ​កម្ពុជាពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា។ (ប្រភព៖ Kohsantepheap Daily )      ចុចអាន ៦) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ។ (ប្រភព៖  DAP NEWS)      ចុចអាន ៧) ភ្នំពេញ៖ កងទ័ពកម្ពុជាទាំង ១៨រូប ដែលថៃកំពុងឃុំខ្លួន ត្រូវទទួលបានការថែទាំស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៨) អន្តរជាតិ៖ លោក ពូទីន ថា រុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះស៊ីវិលអាស៊ែបៃហ្សង់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន      ៩) អន្តរជាតិ៖ មេបញ្ជាការ ទ័ពអាកាសថៃ បញ្ជាក់ថា ការប្រយុទ្ធគ្នាជាលើកទីពីរ អាចកើតមានឡើង ហើយថា យោធាត្រូវត្រៀមខ្លួនរាល់ហើយ។ (ប្រភព៖ DAP NEWS)    ចុចអាន ១០) អន្តរជាតិ៖ តៃវ៉ាន់ប្រកាសគម្រោងកសាងប្រព័ន្ធខែលការពារដែនអាកាសថ្មី ដើម្បីទុកទប់ទល់ចិន។ (ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ ណូបែលសន្តិភាពឆ្នាំ២០២៥ បានទៅលើមេដឹកនាំក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok