CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 617
Підписники
+224 години
+657 днів
+7630 день
Архів дописів
1 618
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីព គឺជាតួអង្គមួយក្នុងការដោះស្រាយវិវាទការងារ ផ្ទុយទៅនឹងតួអង្គដែលជ្រកកោនក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល បង្កឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យមិនអាចដោះស្រាយចេញ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
ប្រវត្តិនៃការបង្កើតយុវជនគណបក្សប្រជាជនកម្ពុជា «សាមគ្គីភាពរបស់យុវជន និងភាពជាអ្នកដឹកនាំប្រកបដោយភាពកក់ក្តៅ នាំមកនូវសមិទ្ធផលជូនជាតិ និងប្រជាជន»
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-មេសា-២០២៥
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សន្និបាតរបស់យុវជនគណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាយុវជន និងយុវជនកម្ពុជាគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍នៃការអប់រំកូនចៅ «ប្រើប្រាស់ភាពជិតស្និទ្ធ មើលថែពួកគេពីតូចៗរហូតដល់ធំ និងកុំលំអៀងឲ្យសោះ ត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា»។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រុមហ៊ុនបរទេសមួយជម្រាបសម្តេចបវរធិបតី ថា ក្រុមហ៊ុនលោក បាន និងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងៗ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ១៨ ដែលមានទុនប្រមាណ៣៦១លានដុល្លារ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ លោកត្រាំ នៅតែបញ្ជាក់ថាលោកបាននិយាយគ្នាជាមួយលោកស៊ីជីនពីង ប៉ុន្តែបដិសេធមិនផ្ដល់ព័ត៌មានលម្អិតភ្លាមៗទេ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក គីម ជុងអ៊ុន សម្ពោធនាវាចម្បាំងថ្មី និងធំបំផុតរបស់កូរ៉េខាងជើង ទម្ងន់៥ ០០០តោន។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ និងលោក ហ្សេលេនស្គី ជួបមុខគ្នាផ្ទាល់ អំឡុងពេលចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្រ្វង់ស៉ីស។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ស្លាប់ ក្នុងការបំផ្ទុះរថយន្តមួយក្បែរក្រុងមូស្គូ។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ចក្រភពអង់គ្លេស សម្រេចថានឹងលប់ចោលផែនការ ក្នុងការដាក់ពង្រាយទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
+6
សម្តេចបវរធិបតី ហ៊ ម៉ាណែត អញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៦ មេសា ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
អបអសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៦១!
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
+9
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញមកឧទេ្ទសនាមឯកសារ "ការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦១៕
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-មេសា-២០២៥
១) ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ រាជរដ្ឋាភិបាល អំពាវនាវឱ្យចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងបរិយាកាសសោមនស្សរីករាយ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា និងថៃបានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃមកកាន់កម្ពុជាបានពង្រឹងបន្ថែមចំណងមិត្តភាពជាប្រពៃណីនៃប្រទេស និងប្រជាជន។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា និងថៃ ត្រូវតែពង្រីកទីផ្សារទំនិញចំពោះមុខសង្គ្រាមពាណិជ្ជកម្ម។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៦) អន្តរជាតិ៖ ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ថាទីក្រុងកៀវប្តេជ្ញាធ្វើការជាមួយអាមេរិក ដើម្បីសម្រេចឱ្យបានសន្តិភាព ក្រោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី ជាថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះឧបាយកលនយោបាយ របស់អាមេរិក លើការតាមដាន ប្រភពដើមនៃជំងឺ COVID-19។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំសាកលវិទ្យាល័យទូទាំងអាម៉េរិក តវ៉ាគោលនយោបាយអប់រំរបស់រដ្ឋបាល ត្រាំ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រមុខទូតបារាំងធ្វើដំណើរ១ជុំតំបន់ដើមបូព៌ាដើម្បីបញ្ចុះបញ្ចូលផែនការសន្តិភាពនៅហ្កាហ្សា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
+9
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦១៕
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៣-មេសា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ គួរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ និងក្របខណ្ឌតំបន់នានា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា អរគុណនាយករដ្ឋមន្រ្តីថៃដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ ឯកសារចំនួន ៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវនាយករដ្ឋមន្រ្តីថៃ ខណះខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ នូវគោលនយោបាយរបស់ថៃ មិនអនុញ្ញាត ឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីបង្កគ្រោះថ្នាក់ដល់កម្ពុជា។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី៖ វត្តមាននាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហការ រវាងប្រទេសទាំងពីរ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ស៉ី ជីនពីង៖ សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិន ជំរុញឱ្យអង់គ្លេស និងសហភាពអឺរ៉ុប ជួយការពារពាណិជ្ជកម្មពហុភាគី ប្រឈមមុខនឹងពន្ធគយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Zelensky បដិសេធមិនទទួលស្គាល់ថា Crimea ជាទឹកដីរបស់រុស្ស៊ី តាមការចង់បានរបស់អាមេរិកទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ គ្រោងធ្វើទស្សនកិច្ចនៅប្រទេសសំខាន់ៗចំនួនបីនៅមជ្ឈិមបូព៌ា។(ប្រភព៖ kampucheathmey daily ) ចុចអាន
១០) អន្តរជាតិ៖ មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍។ (ប្រភព៖ kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
+9
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ រួមមាន៖
១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ
២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន
៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)
៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត
៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ
៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ មេសា ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-មេសា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ៖ ពលរដ្ឋ ហាក់គ្មានខ្វល់ខ្វាយ ជុំវិញការដំឡើងពន្ធ របស់អាមេរិក ។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ បញ្ជាក់ថា ទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅកម្ពុជា បានពន្លឿនដល់គម្រោងព្រែកជីកហ្វូណនតេជោ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ៖ មានកត្តា៤យ៉ាងធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ គ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាមានសង្ឃឹមមានរថភ្លើងល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារពីកម្ពុជាទៅដល់ចិន ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៥) ភ្នំពេញ៖ ពីទឹកក្រូចមួយដបក៏នាំចូល បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩កន្លែង។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ឱ្យរួមគ្នាទប់ស្កាត់ការទន្ទ្រានដីអនាធិបតេយ្យនៅតំបន់ពាយ័ព្យ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ ហ្សេលេនស្គី៖ អ៊ុយក្រែន នឹងធ្វើកិច្ចពិភាក្សាសន្តិភាពជាមួយប្រទេសចំនួនបី ។ (ប្រភព៖ Kampucheathey daily) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ បារម្ភពីសេដ្ឋកិច្ចធ្លាក់ចុះ ដោយបង្ខំឱ្យធនាគារកណ្តាលបញ្ចុះអត្រាការប្រាក់ភ្លាមៗ ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ ចិនបញ្ជូនក្រុមការងារទៅមីយ៉ាន់ម៉ា ដើម្បីត្រួតពិនិត្យបទឈប់បាញ់ ដែលខ្លួនសម្របសម្រួល ។(ប្រភព៖ FRESH NEWS ) ចុចអាន
១០) អន្តរជាតិ៖ យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមានរបស់ថៃ ដោយទម្លាក់គ្រាប់បែករាប់សិបគ្រាប់ក្បែរព្រំដែន។ (ប្រភព៖ kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 618
+9
នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកអចិន្ត្រៃយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦១។
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
