CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 693
Підписники
Немає даних24 години
+77 днів
+6830 день
Архів дописів
1 693
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។ សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរ ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។ ដូច្នេះចំនួននេះ បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនៅក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ដែលពូនជ្រុំបន្តពីសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបន្តមកដល់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាលំដាប់។ ឯកឧត្តម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ គោលដៅធំរវាងកម្ពុជា និងវៀតណាមគឺគ្រោងសម្រេចឲ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលខាងមុខ ពោលគឺនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សម្ដេចក្នុងខួប៨០ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ។ ឯកឧត្តមក៏បានចាត់ទុកវត្តមានរបស់សម្ដេចតេជោនាពេលនោះថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម ហើយឯកឧត្តមបានប្ដេជ្ញាធ្វើយ៉ាងណាពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា
« កូនសោរសន្តិភាព »
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់វៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ថៃ ប្រឌិតព័ត៌មានរឿងកិច្ចប្រជុំប្រទេសសមាជិកអនុញ្ញាអូតាវ៉ា ដើម្បីប្រឆាំងកម្ពុជា នៅថ្ងៃទី១៥ ខែសីហាស្អែក, ខណៈនោះជាការប្រជុំក្រៅផ្លូវការ ដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកកប៉ុណ្ណោះ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និងចិន បានជួបគ្នានៅខេត្តយូណាន ប្រទេសចិន ខណៈដែលកម្ពុជា និងថៃ នៅតែបន្តភាពតានតឹងរឿងព្រំដែន។ (ប្រភព៖ kohsantepheap daily) ចុចអាន
៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ៧ប្រទេស ចុះពិនិត្យតាមព្រំដែនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពបំពានរបស់ទាហានថៃ ដែលពង្រាយកង់ឡាន និងបន្លាលួសព័ទ្ធផ្ទះពលរដ្ឋកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុម ចូលរួមជាមួយ AOT មកពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃ ខណៈអាមេរិក ក៏គាំទ្រ ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ ប៉ូឡូញចុះកិច្ចព្រមព្រៀងជិត៤ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោកXi Jinping៖” ចំពោះជនឈ្លានពានកុលបុត្រ កុលធីតាចិន តស៊ូ យ៉ាងអង់អាចក្លាហាន បានបង្ក្រាបចោរ ឈ្លានពានយោធានិយមជប៉ុន យ៉ាងបាក់ស្បាត ”។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន៖ ចិន គាំទ្រកម្ពុជានិងថៃ ក្នុងកិច្ចការផ្សះផ្សាគ្នាឡើងវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ពូទីន បង្ហើបពីលទ្ធភាព នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជា«១៨រូប»ដែលបានចាប់ខ្លួនដោយខុសច្បាប់ រហូតមកដល់ពេលនេះមានរយៈពេល«១៥ថ្ងៃ»ហើយ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ពលរដ្ឋរស់នៅជិតច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានជម្លៀសចេញពីលំនៅដ្ឋានទៅរកទីសុវត្ថិភាពទាំងយប់ផងដែរ ក្រោយទទួលបានព័ត៌មានពីផែនការទាហានឈ្លានពានថៃ គ្រោងបេីកការវាយប្រហារមកលើកម្ពុជាសារជាថ្មី នៅយប់ថ្ងៃទី១៣ ឫនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ជនក្បត់ជាតិក្នុងប្រវត្តិសាស្រ្តពិភពលោកមួយទៀត ទំនងបានទៅលើ សម រង្ស៉ី !។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រសួងការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីប្រទេសថៃឱ្យបានល្អបំផុត ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្សីបើកការវាយប្រហារ ចុងក្រោយមួយនៅភាគកណ្តាល អ៊ុយក្រែន សម្លាប់បានទាហាន ស៊ីឈ្នួលបរទេសជាច្រើននាក់។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ យោធាចិនថាខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក ចេញពីតំបន់ថ្មប៉ប្រះទឹក ដែលមានវិវាទជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី ថ្លែងអំណរគុណដល់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការគាំទ្រ ទីក្រុងមូស្គូក្នុងជម្លោះអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ ស៊ុយអែតនឹងបាត់បង់«ឋានៈ»ជាប្រទេសលើកស្ទួយសនិ្តភាព សិទ្ធិមនុស្ស និងគួរឲ្យគោរព បើបន្តលក់ Gripen ឲ្យថៃ សម្រាប់ទង្វើឈ្លានពាន។ (ប្រភព៖Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អ៊ីរ៉ង់ អះអាងថា ការចូលរួមរបស់អាមេរិក ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មិនអាចស្ដារទំនុកចិត្ដឡើងវិញឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) និងអគ្គលេខាធិការ(UN)ជម្រាបជូនអំពីហានិភ័យដែលកំពុងតែកើនឡើងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីទាហានខ្លួនជាន់មីន នៅតំបន់ប្រាសាទតាមាន់ធំ, កម្ពុជារក្សាជំហរមិនប្រើមីនថ្មីដាច់ខាត។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មកស្គាល់ប្រទេសអឺរ៉ុបចំនួន១០ ដែលគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ មុនលំហាត់យោធាអាមេរិក-កូរ៉េខាងត្បូង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ EU សង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវតែអាចជ្រើសរើសជោគវាសនាខ្លួនឯង ខណៈលោក ត្រាំ និងលោក ពូទីន ត្រៀមជួបមុខគ្នា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិក បន្ថែមរយៈពេល ៩០ថ្ងៃក្នុងការពន្យារពន្ធគយពេញលេញលើទំនិញពីប្រទេសចិន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អឺរ៉ុបគ្មានកម្លាំង និងលទ្ធភាព អាចបន្តជួយគាំទ្រ អ៊ុយក្រែនទៀតទេ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិន ប៉ះទង្គិចពាក្យសម្តីគ្នា លើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ។ (ប្រភព៖CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្ដេចធិបតី៖ ការសម្ងាត់កងទ័ព! ពេលសង្គ្រាម ភាគីម្ខាងតែងតែបំប៉ោងព័ត៌មានចំនួនស្លាប់-របួសរបស់ភាគីម្ខាងទៀត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-សីហា-២០២៥
១) ភ្នំពេញ៖ កម្ពុជាបានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) និងអគ្គលេខាធិការ(UN)ជម្រាបជូនអំពីហានិភ័យដែលកំពុងតែកើនឡើងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីទាហានខ្លួនជាន់មីន នៅតំបន់ប្រាសាទតាមាន់ធំ, កម្ពុជារក្សាជំហរមិនប្រើមីនថ្មីដាច់ខាត។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មកស្គាល់ប្រទេសអឺរ៉ុបចំនួន១០ ដែលគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អះអាងថា សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ មុនលំហាត់យោធាអាមេរិក-កូរ៉េខាងត្បូង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ EU សង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវតែអាចជ្រើសរើសជោគវាសនាខ្លួនឯង ខណៈលោក ត្រាំ និងលោក ពូទីន ត្រៀមជួបមុខគ្នា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិក បន្ថែមរយៈពេល ៩០ថ្ងៃក្នុងការពន្យារពន្ធគយពេញលេញលើទំនិញពីប្រទេសចិន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អឺរ៉ុបគ្មានកម្លាំង និងលទ្ធភាព អាចបន្តជួយគាំទ្រ អ៊ុយក្រែនទៀតទេ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងចិន ប៉ះទង្គិចពាក្យសម្តីគ្នា លើបញ្ហាព្រែកជីក Panama នៅអង្គការសហប្រជាជាតិ។ (ប្រភព៖CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសង្ឃឹមថាកិច្ចប្រជុំ(RBC)នាពេលខាងមុខនឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀតដល់កិច្ចព្រមព្រៀងបទឈប់បាញ់ហើយព្រំដែនមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយកិត្យានុភាពជាតិ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-សីហា-២០២៥
១) ភ្នំពេញ៖ តបសម្តីលោក សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញខែលការពារចំនួន៤ ដើម្បីទប់ជាមួយមហិច្ឆតាស្រែកឃ្លានឈ្លានពានកម្ពុជា ពីសំណាក់មេទ័ពភូមិភាគ២របស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ មេបញ្ជាការយោធភូមិភាគទី២ថៃ ប្រកាសផែនការដោយបើកចំហរឈ្លានពានកាន់កាប់ប្រាសាទតាក្របី មុនចូលនិវត្តន៍។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជានិងអន្តរជាតិនឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនគោរពច្បាប់អន្តរជា តិដោយដោះលែងទាហាន១៨នាក់មកឱ្យកម្ពុជាវិញ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ អាមេរិក ប្រកាសតម្លើងពន្ធលើការនាំចូលមាស, ស្វីសគឺជាមជ្ឈមណ្ឌលចម្រាញ់មាស ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកនាំចេញដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែល រាប់ពាន់នាក់ធ្វើការតវ៉ាប្រឆាំង ដ៏ធំមួយប្រឆាំងនឹងផែនការ កាន់កាប់ដោយយោធាអ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រមុខណាតូចាត់ទុក រុស្ស៊ីជាការគំរាមកំហែងដ៏ធំរបស់សម្ព័ន្ធមិត្តលោកខាងលិច។ (ប្រភព៖THMEY THMEY NEWS ) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនំាវៀតណាម-កូរ៉េខាងត្បូងប្តេជ្ញារឹតចំណងជាយុទ្ធសាស្រ្តលើវិស័យពាណិជ្ជកម្ម ខណៈការប្រកួតប្រជែងបញ្ហាធុរកិច្ចសកលលោកកំពុងតែកើនឡើង។ (ប្រភព៖CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាល្លឺម៉ង់ ប្ដេជ្ញាចិត្ដបន្ដហាមឃាត់ ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែល ទោះបីជាមានការរិះគន់ពីលោក ណេតាន់យ៉ាហ៊ូ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចតេជោ ហ៊ុន សែន៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន
រហូតដល់ប្រាសាទបូរាណ រាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ
ជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។
តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ។
សម្តេចតេជោសុខចិត្តប្រើផេកផ្លូវការរបស់សម្តេច ដែលមានមនុស្សតាម១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-សីហា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រើពាក្យ «Don’t Thai to me» ឆ្លើយតបជាមួយជនជាតិថៃមួយចំនួន ដែលចូលមក comments រាល់ការបង្ហោះនៅតាម Facebook របស់សម្ដេច ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ មេទ័ពកម្ពុជាថ្លែងប្រាប់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាជាច្រើនប្រទេស អំពីភាគីថៃបាញ់គ្រាប់ឃ្លីជាង១០០គ្រាប់កាលពីយប់មិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ៖ ក្បួនធម្មយាត្រាសន្តិភាពរបស់គណៈសង្ឃនាយកកម្ពុជា បង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ត្រូវការសន្តិភាព។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា និងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដោះលែងយោធាកម្ពុជា ទាំង ១៨រូប។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន ចង់ឱ្យអាមេរិក បន្ធូរការរឹតត្បិតលើការនាំចេញបន្ទះឈីប AI ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែលប្រមូលផ្ដុំគ្នាប្រឆាំងផែនការកាន់កាប់ទីក្រុងកាហ្សារបស់រដ្ឋាភិបាលខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ អឺរ៉ុបបង្ហាញជំហរប្រកៀកស្មានឹងអ៊ុយក្រែន នៅមុនត្រាំនិងពូទីនដែលគ្រោងជួបគ្នាលើកដំបូង។ (ប្រភព៖Kampucheathmey Dialy ) ចុចអាន
៩) អន្តរជាតិ៖ លោក Donald Trump អះអាងថា ជម្លោះអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទី៣។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មេដឹកនាំអឺរ៉ុប សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការការពារផលប្រយោជន៍អ៊ុយក្រែន មុនជំនួបលោក ត្រាំ-លោក ពូទីន ។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព អភិវឌ្ឍន៍ និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ។
ថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ក្រសួងការបរទេសកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មី ហើយការចោទប្រកាន់នេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ
......................
ប្រសាសន៍របស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃ លើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ»។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមព្រំដែនកម្ពុជា-ថៃ ផ្ទេរពីប្រើប្រាស់អាវុធ មកប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងកូនដុំដែក បើមិនទប់ស្កាត់វានឹងបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ដោយអនុវត្តអត្រាពន្ធ០%គ្រប់មុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ លោក ជុំ សុន្ទរី ថាការបន្តចោទប្រកាន់កម្ពុជា ដោយឥតមូលដ្ឋានរបស់ថៃ ជាការរារាំងដល់កិច្ចខិតខំស្តារសន្តិភាព។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃ ដែលត្រៀមប្តឹងកម្ពុជាទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ – ICC ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ លោក Putin ឆ្លើយតបទៅនឹងលទ្ធភាពក្នុងការធ្វើជំនួបដោយផ្ទាល់ជាមួយនឹងលោក Zelensky។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាអាមេរិកឱ្យរង្វាន់៥០លានដុល្លារ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៨) អន្តរជាតិ៖ លោក Putin លើកឡើងអំពីទីតាំងដែលអាចក្លាយ ជាអ្នករៀបចំជំនួបផ្ទាល់ជាមួយនឹងលោក Trump។ (ប្រភព៖DAP NEWS ) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំបាននិយាយថា លោកនឹងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ នេះបញ្ចាក់អោយឃើញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូអាចរៀបចំកិច្ចប្រជុំកំពូលនាពេលឆាប់ៗនេះ។ (ប្រភព៖ ភ្នំពេញប៉ុស្តឹ NEWS) ចុចអាន
១០) អន្តរជាតិ៖ មីយ៉ានម៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោន ដើម្បីកសាងទំនាក់ទំនងជាមួយអាម៉េរិកឡើងវិញ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បុគ្គលសំខាន់ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីការប្រើប្រាស់អាវុធមកជាជំពាមកៅស៊ូបាញ់កូនឃ្លី និងដុំដែក បើមិនទប់ស្កាត់នឹងឈានដល់ការបំផ្លាញនូវកិច្ចព្រមព្រៀងឈប់បាញ់
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
Repost from Samdech Hun Sen of Cambodia
+6
តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។
រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។
In truth, I did not wish to speak about this issue. However, remaining silent may lead the Thai leadership to remain unaware, and the international community to misunderstand the situation. The Cambodia–Thailand border conflict has shifted from a war using weapons to one involving slingshots loaded with ball bearings and metal pellets.
At first glance, this may seem like a trivial or even humorous matter. But upon deeper examination, it is a serious issue.
If we do not intervene, it will escalate from slingshots to the use of all kinds of weapons, ultimately destroying the ceasefire agreement painstakingly reached by the Cambodian and Thai leaderships, with active mediation by the Prime Minister of Malaysia and participation from China and the United States.
As for Cambodia, if such actions are taking place, I urge the Royal Government to issue immediate orders to military forces to halt their use.
I also hope the Thai leadership will issue similar orders to their military to cease the use of weapons, as reflected in the attached images.
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
1 693
សន្និសីទសារព័ត៌មានដោយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
រសៀលថ្ងៃព្រហស្បតិ៍ ទី៧ សីហា ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងរឿងផ្តល់ដ្រូនដល់កម្ពុជានិងថៃ ហើយស្នើកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ តំបន់អានសេះកំពុងស្ថិតក្រោមការឃ្លាំមើលរបស់កងកំលាំងកម្ពុជាយ៉ាងម៉ត់ចត់បន្ទាប់ពីដកបន្លាលួសចេញ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៣) ភ្នំពេញ៖ ព្រែកជីកហ្វូណន-តេជោ៖ ទ្វារទឹកប្រវត្តិសាស្ត្រ បង្កើតអនាគតសេដ្ឋកិច្ចឯករាជ្យរបស់កម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឲ្យយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ការទទួលពលករដែលត្រឡប់ពីថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ស្នើឱ្យមានយុទ្ធនាការជាសកលប្រឆាំងនឹងការប្រើ «គ្រាប់បែកចង្កោម» របស់យោធាថៃ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) ភ្នំពេញ៖ អាទិភាពកម្ពុជា គឺព្រំដែនសន្តិភាព និងការពារអធិបតេយ្យភាព៖ ការព្យាយាមចង់បង្វែរស្ថានការណ៍មិនអាចទទួលជោគជ័យបានឡើយ។ (ប្រភព៖ FRESH NEWS ) ចុចអាន
៧) អន្តរជាតិ៖ លោកត្រាំ ហាក់បន្ទន់ឥរិយាបថលើការគំរាមកំហែងចំពោះបណ្ដាប្រទេសដែលទិញប្រេងពីរុស្ស៊ី។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៨) អន្តរជាតិ៖ ឱសានវាទរបស់លោក ត្រាំ ខិតជិតមកដល់, បេសកជនអាមេរិកជួបលោក ពូទីន អស់រយៈពេល ៣ម៉ោង នៅវិមានក្រឹមឡាំង។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ កំពុងពិចារណាសំណើនុយក្លេអ៊ែរណាមួយ ដែលធានាសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ គ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាសន្តិភាព រវាងអាស៊ៃបៃហ្សង់-អាមេនី, នេះបើតាមមន្រ្តីអាមេរិកម្នាក់ ។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ត្រាំ បង្ហើបថា អនុប្រធានាធិបតីអាមេរិក លោក JD Vance ទំនងនឹងក្លាយជាអ្នកបន្តវេនពីលោក នៅឆ្នាំ២០២៨។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ លោក ហ្សេលេនស្គី ថាមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយលោក ត្រាំ មុនឱសានវាទបទឈប់បាញ់ផុតកំណត់។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
