CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 693
Підписники
+124 години
+77 днів
+6930 день
Архів дописів
1 693
+9
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈគណៈកម្មាធិការគណបក្សសង្កាត់បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
នាម៉ោង១៧:៣០នាទីល្ងាច ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព”
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព នាវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖
១)ឯកឧត្តម ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ ដល់សមាជិក សមាជិកាគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព និងពិធីទាំងមូល។
២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតទាំងអស់ ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។
៣) ឯកឧត្តម ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ដែលអាចដឹកនាំនាវាកម្ពុជារុងរឿងថ្កុំថ្កើងនាពេលអនាគត គឺដោយសារតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខ រួមទុក្ខ នៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។
៤) គណបក្សសង្កាត់ ព្រមទាំងសមាជិក សមាជិកទាំងអស់ត្រូវចេះឈឺចាប់ជាមួយជនជាតិថៃមួយចំនួន ដែលបានប្រព្រឹត្តទង្វើអសីលធម៌ អគុណធម៌ ប្រមាថដល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនដ៍ទៃទៀតដែលពុំអាចទទួលយកបាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងសូមឈប់ប្រើប្រាស់ប្រាក់បាតលើទឹកដីខ្មែរ ឈប់ប្រើប្រាស់ទំនិញថៃ ដោយងាកមកគាំទ្រផលិតក្នុងស្រុក គាំទ្រផលិតផលជាតិយើង ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាយើងកាន់តែរីកចម្រើន។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ។
៦) គណបក្សសង្កាត់ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកដោយស្នាមញញឹម បង្កើនមិត្តភាពល្អ ចំពោះគណបក្សផ្សេងដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយើង។
៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បន្តធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ប្តេជ្ញាបន្តយកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកល។
៨)ឯកឧត្តម ឃួង ស្រេង៖ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្ស ត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ រងហានិភ័យ ជនពិការ មានជម្ងឺរាំរ៉ៃ ស្រ្តី និងកុមារ ដើម្បីទទួលបាននូវសាវាគាំពារសង្គមពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
៩)សូមគណបក្សសង្កាត់ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-តុលា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា។ (ប្រភព៖CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាប្រាប់ភាគីថៃនៅមុខអាមេរិក និងម៉ាឡេស៊ីថា«កម្ពុជាមិនចង់បានរបស់គេ តែក៏មិនឱ្យបាត់បង់របស់ខ្លួនឯងទៅគេ»ដែរ។ (ប្រភព៖Kampucheathmey Daily) ចុចអាន
៤) ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ថៃ ទទួលស្គាល់ជាបន្តបន្ទាប់ថា ការប្រើប្រាស់សំឡេងរំខាន មកលើប្រជាជនខ្មែរ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ប្រធានសភាយករឿងដែលថៃបង្ករឿងនៅភូមិព្រៃចាន់ទៅថ្លែងនៅកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅប៉េកាំង។ (ប្រភព៖ Kampucheatmey Daily) ចុចអាន
៦) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអះអាងថា មនុស្សវ័យចំណាស់ត្រូវបានយកចិត្តទុកដាក់ខ្លាំង គឺមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ ទីបំផុត ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ឱ្យអ៉ីស្រាអែល ក្រោមកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ វិមានក្រឹមឡាំងបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួន សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងបន្ទោសអឺរ៉ុប និងគៀវ ចំពោះការស្ទាក់ស្ទើរ។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងយកថ្លៃសេវាចូលចតកំពង់ផែ សម្រាប់នាវាចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
នាម៉ោង១៧:៣០នាទីល្ងាចថ្ងៃចន្ទ ០៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-តុលា-២០២៥
១) ភ្នំពេញ៖ ការអត់ធ្មត់ ក្នុងយុទ្ធសាស្ត្រ មិនមែនជាការ ខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះ នៅពេលដែលពេលវេលាមកដល់!។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ ជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា។ (ប្រភព៖ CEN NEWS) ចុចអាន
៤) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិបន្ទាន់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សករណីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃមកលើប្រជាជនកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ UN Women កោតសរសើរ និងវាយតម្លៃខ្ពស់ការសម្រេចបានលទ្ធផលជាទីមោទនៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ (ប្រភព៖BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាកាផ្សព្វផ្សាយគម្រោង “ការពង្រឹងវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ”។ (ប្រភព៖ CEN NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំប្រទេសធំៗ នឹងទៅអេហ្ស៊ីប ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាពលើតំបន់កាហ្សា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំលោក ត្រាំ ឱ្យជួយបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS ) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ថា គ្មានផ្លូវរាប់អានអ៊ីស្រាអែលទេ ទោះមានការអំពាវនាវពីលោក ត្រាំ។ (ប្រភព៖Kampucheathmey daily ចុចអាន
១១) អន្តរជាតិ៖ ពូទីនគាំទ្រលោកត្រាំ ហើយថា ម្ចាស់ពានណូបែលសន្តិភាព«មិនបានធ្វើអ្វីដើម្បីសន្តិភាពទេ»។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សេចក្តីថ្លែងការណ៍ របស់ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-តុលា-២០២៥
១) ភ្នំពេញ៖ សម្ដេច ស ខេង លើកទឹកចិត្តដល់គ្រប់ភាគី បន្តដោះស្រាយការងារ និងបញ្ហាប្រឈមនានា របស់ពលរដ្ឋខ្មែរវិលត្រឡប់ពីថៃវិញ ឲ្យបានទាន់ពេលវេលា។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ មហាអំណាចចិន បន្ដរក្សាជំហរអព្យាក្រឹតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា៖ ការធ្វើកំណែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធដាររបស់កម្ពុជា កំពុងធ្វើឱ្យការបង់ពន្ធកាន់តែងាយស្រួល តម្លាភាព និងបង្កើនទំនុកចិត្តអ្នកវិនិយោគ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពី ការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា និងកុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែជម្រៅលើគ្រប់វិស័យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ត្រៀមប្តឹងក្រោយថៃចាក់សំឡេងខ្មោចខ្លាំងៗពេលយប់រំខានដំណេកពលរដ្ឋនៅព្រំដែន។ (ប្រភព៖Kampucheathmey daily) ចុចអាន
៧) ភ្នំពេញ៖ នាយកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ អំពាវនាវអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតលើប្រទេសថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោក Macron តែងតាំងលោក Lecornu ធ្វើជានាយករដ្ឋមន្រ្តីបារាំងដដែល ក្រោយទើបលាលែងប៉ុន្មានថ្ងៃមុន។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ សហភាពអឺរ៉ុប ទំនងជាមិនទទួលជោគជ័យឡើយ ក្នុងការអនុម័តកិច្ចព្រមព្រៀង លើទ្រព្យបង្កករបស់រុស្សី។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន។ (ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៦គ្រាប់ទៀត ក្បែរព្រំដែនថៃ។ (ប្រភព៖Kampucheathmey daily) ចុចអាន
១២) អន្តរជាតិ៖ ស្រ្តីទីមួយអាមេរិក Melania Trump ប្រកាសពីភាពរីកចម្រេីន ជុំវិញកិច្ចប្រឹងប្រែងនាំយកកុមារអ៊ុយក្រែន មកពីរុស្ស៉ីវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ«៧មករា» នៃវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ មន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាម មកពីសង្កាត់ច្រាំងចំរេះទី១ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ២០០នាក់ ប្រកបដោយភាពរីករាយ កក់ក្តៅ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់ជនអនាមិកជ្រុលនិយមនៅក្នុងប្រទេសថៃដែលបានប្រមាថមកលើមេដឹកនាំសន្តិភាព សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-តុលា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ៖ អ្វីដែលកម្ពុជាចង់បាន គឺរក្សាបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាព។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានសរសើរ សម្តេចតេជោ ថា ជាស្ថាបត្យកររបស់កម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ចុះពិនិត្យតំបន់ភូមិព្រៃចាន់ ក្រោយថៃរំលោ.ភបំពានព្រំដែន ពីរលើក។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៥) ភ្នំពេញ៖ នាវាកងទ័ពជើងទឹកចិន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿងចូលសំចតនៅកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ (ប្រភព៖ Kohsantepheap Daily ) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ កងទ័ពកម្ពុជាទាំង ១៨រូប ដែលថៃកំពុងឃុំខ្លួន ត្រូវទទួលបានការថែទាំស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ពូទីន ថា រុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះស៊ីវិលអាស៊ែបៃហ្សង់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ មេបញ្ជាការ ទ័ពអាកាសថៃ បញ្ជាក់ថា ការប្រយុទ្ធគ្នាជាលើកទីពីរ អាចកើតមានឡើង ហើយថា យោធាត្រូវត្រៀមខ្លួនរាល់ហើយ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ តៃវ៉ាន់ប្រកាសគម្រោងកសាងប្រព័ន្ធខែលការពារដែនអាកាសថ្មី ដើម្បីទុកទប់ទល់ចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ ណូបែលសន្តិភាពឆ្នាំ២០២៥ បានទៅលើមេដឹកនាំក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់អូឫស្សីទី៣ និងអូឫស្សីទី៤ ខណ្ឌ៧មករា នាវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។
២) គណបក្សសង្កាត់ ព្រមទាំងសមាជិក សមាជិកទាំងអស់ត្រូវចេះឈឺចាប់ជាមួយជនជាតិសៀមមួយចំនួន ដែលបានប្រព្រឹត្តទង្វើអសីលធម៌ អគុណធម៌ គ្មានភាពស៊ីវិល័យប្រមាថដល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនដ៍ទៃទៀតដែលពុំអាចទទួលយកបាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងសូមឈប់ប្រើប្រាស់ប្រាក់បាតលើទឹកដីខ្មែរ ឈប់ប្រើប្រាស់ទំនិញថៃ ដោយងាកមកគាំទ្រផលិតក្នុងស្រុក គាំទ្រផលិតផលជាតិយើង ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាយើងកាន់តែរីកចម្រើន។
៣) ឯកឧត្តម ឃួង ស្រេង៖ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ របៀបរាបរយ ចូលរួមជាមួយការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងកម្ពុជា-ថៃ។ តាមរយៈកាទូតរបស់កម្ពុជា អនុព័ន្ធយោធាមកបណ្តាប្រទេសមហាអំណាច និងយន្តការអាស៊ាន គឺបានឃ្លាំងមើលជាប្រចាំនូវការអនុវត្តបទឈប់បាញ់នេះ។
៤) គណបក្សសង្កាត់ និងគណរក្បក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ។
៦) គណបក្សសង្កាត់ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកដោយស្នាមញញឹម បង្កើនមិត្តភាពល្អ ចំពោះគណបក្សផ្សេងដែលស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
៧) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត។
៨) ធម្មតាគណបក្សយើងជាបេក្ខជនមួយ នៃគណបក្សនយោបាយនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ឆ្នាំ២០២៧ និងឆ្នា២០២៨ ដូច្នេះគណបក្សសង្កាត់ត្រូវបន្តធ្វើអំពើល្អ ផ្តល់សេវាល្អជូនប្រជាជនយើង និងប្តេជ្ញាយកជ័យជំនះជូនគណបក្សបន្តទៀត ដើម្បីគណបក្សទទួលបានឱកាសបន្តដឹកនាំ អភិវឌ្ឍន៍ប្រទេសតាមគោលដៅកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-តុលា-២០២៥
១) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ដ្រីកុំមិនវែលដូមីនីក ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, អាកាសចរណ៍ស៊ីវិល ស្នើដល់អ្នកធ្វើដំណើរចេញ-ចូល មេត្ដាយោគយល់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចប្រធានរដ្ឋសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋាន ប្រចាំUN ឲ្យតាមដាន ការគំរាមកំហែង របស់ថៃ លើពលរដ្ឋខ្មែរ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ រដ្ឋបាលរាជធានី គ្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដីពីអាកាសយាន្តដ្ឋានមរតកតេជោ មកភ្នំពេញ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ៧ ជាមួយទុន ១,៣ ពាន់លានដុល្លារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ សរសេរលិខិតទៅនាយករដ្ឋមន្ត្រីថៃ រឿងជម្លោះព្រំដែនកម្ពុជា និងថៃ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៩) អន្តរជាតិ៖ ថៃ ផ្លាស់ប្តូរមេទ័ពនៅភាគខាងត្បូង ព្រោះវឹកវរខ្លាំង ខណៈ៤ថ្ងៃ ផ្ទុះការវាយប្រហារនៅ៣ខេត្តផ្សេងគ្នា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ បេសកកម្មរក្សាសន្តិភាពរបស់ UN ចំនួន ៩ នៅជុំវិញពិភពលោក នឹងត្រូវកាត់បន្ថយ ដោយសារបញ្ហាថវិកា។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រធានាធិបតីទីម័រខាងកើត ជំរុញឱ្យអាស៊ានដើរតួនាទី ទប់ស្កាត់ជម្លោះក្នុងតំបន់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១២) អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បំផ្លាញបណ្តាញចម្រាញ់ប្រេងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី៣ និងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
នាម៉ោង១៧:៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ០២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-តុលា-២០២៥
១) ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា ថារដ្ឋាភិបាលថៃត្រូវ ចាត់វិធានការលើជនជាតិថៃ ដែលប្រមាថថ្នាក់ដឹកនាំកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅ ជាជាងទុកព្រះឆាយាល័ក្ខព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើង»។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោស្នើឲ្យរាជរដ្ឋាភិបាលកម្ចាត់ចោលរាល់មន្រ្តី និងឈ្មួញណានៅបន្តនាំទំនិញមកពីថៃខណៈកំ ពុងបិទព្រំដែន។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ កម្ពុជា-ថៃ បានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ មន្ដ្រីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេស ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពវាយប្រហារ និងគ្មានសីលធម៌របស់ក្រុមជ្រុលនិយមថៃ ដែលធ្វើមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ កម្ពុជា-ថៃ បានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) ភ្នំពេញ៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងចំនួនពីរ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ សង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន បង្កើតឱកាសនាំចេញសណ្តែកសៀងរបស់ប្រេស៊ីល ទៅកាន់ប្រទេសចិន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ថា លោកត្រាំ នឹងទទួលពានណូបែលសន្តិភាព បើអាចបញ្ឈប់ចិនឈ្លានពានតៃវ៉ាន់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតចិននៅបាងកក បញ្ជាក់ជាថ្មីថា ចិនគ្មានផលប្រយោជន៍ក្នុងជម្លោះកម្ពុជា-ថៃទេ។(ប្រភព៖ Kampucheathmey daily) ចុចអាន
១២) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីថៃថា ប្រសិនអាមេរិកអាចបញ្ចុះបញ្ចូលកម្ពុជាឱ្យអនុវត្តតាមការចង់បានរបស់ថៃ នោះថៃនឹងព្រមបន្តការចរចា។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
Repost from Samdech Hun Sen of Cambodia
ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។
នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។
ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។
ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។
ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។
ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
