CPP_PP Official
Відкрити в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Показати більше1 691
Підписники
Немає даних24 години
Немає даних7 днів
+6630 день
Архів дописів
1 691
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ (សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលាប, សង្កាត់ព្រែកតាសេក, សង្កាត់បាខែង និងសង្កាត់កោះដាច់) នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សបក្សគ្រប់លំដាក់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្កាត់ទាំង៥ (សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលាប, សង្កាត់ព្រែកតាសេក, សង្កាត់បាខែង និងសង្កាត់កោះដាច់) ដោយសេចក្តីនឹករលឹក និងស្រលាញ់រាប់អាន។
២) មរកតរបស់សម្តេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស គឺបានរំដោះប្រជាតិពីរបបប្រល័យពូជសាសន៍ ចរាចរស្វែងរកសន្តិភាពជូនជាតិ ផ្សះផ្សារទទួលបាននូវឯកភាពជាតិ អភិវឌ្ឍប្រទេសទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកូនចៅ យុវជនកម្ពុជាជំនាន់ក្រោយ ហើយកំពុងដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្វាយរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នាំនាវាកម្ពុជាឆ្ពោះទៅកម្ពុជាឆ្នាំ២០៣០ នឹងកម្ពុជាឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
៣) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស ក្រុមបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់កន្លងមក។
៤) ឯកឧត្តម ឃួង ស្រេង៖ បានឯកភាពលើសំណើ របស់សង្កាត់ដែលបានស្នើសុំរួមមាន៖
- សង្កាត់ជ្រោយចង្វារ៖ ផ្តល់ម៉ាស៊ីនបូមទឹក សម្រាប់រំដោះទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់។
- សង្កាត់ព្រែកលាប៖ ផ្តល់ភ្លើងបំភ្លឺផ្លូវលំទន្លេមេគង្គ ចាប់ពីព្រំប្រទល់សង្កាត់ជ្រោយចង្វារ ដល់ស្ពានទី៦ នៃព្រំប្រទល់សង្កាត់បាក់ខែង។
- សង្កាត់ព្រែកតាសេក៖ ផ្តល់ភ្លើងបំភ្លឺផ្លូវ និងផ្លូវប៉េតុងប្រវែង៧៣៣ម៉ែត្រតាមបណ្តោយមាត់ទន្លេ នៃមូលដ្ឋានសង្កាត់។
- សង្កាត់បាខែង៖ ផ្តល់ភ្លើបំភ្លឺផ្លូវពីស្ពានទី៦ ដល់ស្ពានទី៨។
៥) សូមគណបក្សសង្កាត់ ខណ្ឌ យកចិត្តទុកដាក់ ចុះសួរសុខទុក្ខជាប្រចាំគ្រួសារកងទ័ពជួរមុខ ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សរបស់យើង ត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងដំណោះស្រាយតាមកាទូត មកប្រើប្រាស់ ដើុម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
៧) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមបណ្ាញផ្សព្វផ្សាយសង្គមនានាឱ្យគ្រប់គ្នា។
៨) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។
៩) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
១០) សមាជិក សមាជិកាគណបក្សសង្កាត់ សាខាបក្សភូមិ ត្រូវចូលរួមកំចាត់ លុបបំបាត់ឱ្យបានក្រុមឆរបោកតាមបច្ចេកវិទ្យា Online Scam នូវការណ៍ដល់សមត្តកិច្ច នូវមុខសញ្ញាសង្ស័យទាំងឡាយ។
១១) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន ហើយបន្តពង្រឹង ពង្រីកសមាជិកបក្ស យកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតតរៀងទៅ...៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលខិតខំធានាផ្តល់ជូនប្រជាពលរដ្ឋនូវ «សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត» លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន។(ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា។(ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិដីធ្លីជូនវីរៈកងទ័ព និងវីរនគរបាលនៅជួរមុខ។(ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយ ៨ចំណុច ពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី។(ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនកងទ័ពនៅជួរមុខ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលមិនមានគម្រោងកាត់ក្រសួងស្ថាប័ន ឬបង្រួមក្រសួងដូចការលើកឡើងតាមបណ្តាញសង្គមទេ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ វិស័យប្រេងកាតអាមេរិកទាមទាររក្សាភាពប្រក្រតីនៅច្រកសមុទ្រ Hormuz និងស្នើពង្រឹងស្តុកប្រេងបម្រុង។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៩) អន្តរជាតិ៖ អាម៉េរិក និងអារ៉ាប៊ីសាអូឌីត បើកការវាយប្រហាររួមគ្នាលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ព្រឹទ្ធសភាអាមេរិកនៃបក្សទាំង២ បើកផ្លូវឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី ខណៈ លោក ត្រាំ ស្វាគមន៍ហ្សេលេនស្គី កក់ក្តៅជាងមុន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមានបិទច្រកសមុទ្រហ័រមូសចំពោះនាវាណាដែលហ៊ានទទួលលុយបង្កកដែលរៀបចំដោយអាម៉េរិក។(ប្រភព៖ CNC TV ) ចុចអាន
១២) អន្តរជាតិ៖ រុស្ស៊ីចេញដីកាចាប់ខ្លួន CEO របស់ Telegram លោក Pavel Durov ពីបទ «គាំទ្រសកម្មភាពភេរវកម្ម»។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ៖ ទោះកម្ពុជា ជួបបញ្ហាព្រំដែនតែមិនបានប៉ះពាល់ដល់ការ វិនិយោគរបស់ក្រុមហ៊ុនបរទេស។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋមន្រ្តីមហាផ្ទៃ អញ្ជេីញបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លេីកទី៧។(ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់លើសមិទ្ធផលគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងត្រៀមរៀបចំគោលនយោបាយដំណាក់កាលទី២។(ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន។(ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ុយក្រែនបញ្ជូនដ្រូនជាង៣៩០គ្រឿងវា.យប្រ.ហារតំបន់មូស្គូ មុនជំនួបកំពូលរវាងលោកហ្សេឡេនស្គី និងលោកត្រាំ។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៧) អន្តរជាតិ៖ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ចោទប្រកាន់ក្រុមប្រដាប់អាវុធអ៉ីរ៉ាក់ស្និទ្ធអ៉ីរ៉ង់ ពីបទបញ្ជូនដ្រូនវា.យប្រ.ហារហេដ្ឋារចនាសម្ព័ន្ធប្រេង។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៨) អន្តរជាតិ៖ មូលហេតុ៤ ដែលរបបមីយ៉ាន់ម៉ា បង្កើនការវាយប្រហារតាមអាកាស លើជនស៊ីវិលខ្លាំងជាងមុន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ចិន-រុស្ស៊ី ចាប់ដៃគ្នាលើគម្រោងថាមពលនុយក្លេអ៊ែរ និងផ្លូវនាវាចរណ៍ថ្មី ចំពេលផ្លូវនាវាចរណ៍នៅមជ្ឈិមបូព៌ា កំពុងជួបវិបត្តិ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមាន អាមេរិក ថា វិធានការបិទខ្ទប់ផ្លូវទឹក គឺស្មើនឹង «ការពង្រីកសង្រ្គាម» ក្នុងតំបន់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-កក្កដា-២០២៦
១) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាព្យាយាមកាត់បន្ថយភាពស្មុគស្មាញ ជូនដល់អ្នកវិនិយោគឲ្យកាន់តែងាយស្រួល និងមិនឈឺក្បាល។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ ៧ខែ នៃកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជូនដើម្បីបញ្ចៀសការប៉ះទង្គិចជាថ្មី។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ លោកស្រី គីម យូជុង ចាត់ទុកអាស៊ានជា «ឧបករណ៍បំពងសំឡេងស៊ីឈ្នួលរបស់អាមេរិក» ជុំវិញសំណើរំសាយអាវុធនុយក្លេអ៊ែរ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ ក្រោយកាន់អំណាចផ្លូវការ យោធាមីយ៉ាន់មី ត្រូវមើលឃើញថា បង្កើនការវាយប្រហារកាន់តែខ្លាំងលើជនស៊ីវិល។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ចិន ប្រកាសគាំទ្រប្រេស៊ីលប្រឆាំងការលូកដៃពីខាងក្រៅ មុនការបោះឆ្នោតប្រធានាធិបតី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ លោកហ្សេឡេនស្គីអះអាងថា រុស្ស៊ីបានសុំកូរ៉េខាងជើងបញ្ជូនទាហានមកជួយ៣ម៉ឺននាក់ថែមទៀត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រមុខ UN ជំរុញឲ្យអន្តរជាតិជួយប្រទេសស៊ីរី ដោយលុបចោលទណ្ឌកម្មទាំងអស់ជាបន្ទាន់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-កក្កដា-២០២៦
១) ភ្នំពេញ៖ លោក ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ មួយឆ្នាំក្រោយសង្គ្រាមព្រំដែនជុំទីមួយដែលផ្ទុះឡើងនៅថ្ងៃ ទី២៤ កក្កដាបញ្ចប់ទៅ ប្រជាជនកម្ពុជាយ៉ាងហោចណាស់ ២ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញទេ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត។ (ប្រភព៖ BTV NEWS) ចុចអាន
៥) អន្តរជាតិ៖ អ៊ីរ៉ង់ចោទអ៊ុយក្រែនថា បានវាយប្រហារនាវាពាណិជ្ជកម្មរបស់ខ្លួននៅសមុទ្រកាស្ពៀន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ អ៊ុយក្រែន៖ រុស្ស៊ីត្រៀមទទួលកងទ័ពកូរ៉េខាងជើង ៣ម៉ឺននាក់បន្ថែមទៀត។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ អាមេរិក ថ្កោលទោសអំពើហិង្សានៅ West Bank ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ អាមេរិក និងជប៉ុន ចូលរួមជាមួយហ្វីលីពីន ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ចិនបន្ថែមអង្គភាព EU ចំនួន ១៤ ទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មពាក់ព័ន្ធនឹងរុស្ស៊ីក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីចំនួន២៩០៣នាក់ ក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ។
រាជធានីភ្នំពេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 🌱🏡
📍បុរីប៉េងហួតបឹងស្នោរ
#ការរៀបចំក្រុង #នគរបនីយកម្ម #ដងហើមសេដ្ឋកិច្ចកម្ពុជា
#ករសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌច្បារអំពៅ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំណត់ត្រឹមចុងកញ្ញាឆ្នាំ២០២៦ តម្រូវឱ្យក្រសួងស្ថាប័នដែលមានសេវាសាធារណៈពាក់ព័ន្ធ SME ត្រូវថ្ពក់ចូលថ្នាល CAM-DX ឱ្យរួចរាល់ និងប្រគល់ភារកិច្ចឱ្យលោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច រៀបចំធ្វើការងារនេះ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីប៉ុន្តែពាក់ព័ន្ធអាស៊ានដោយផ្ទាល់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាអរគុណឡាវចំពោះការរួមចំណែកជាអ្នកសង្កេតការណ៍លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៤) អន្តរជាតិ៖ លោក ដូណាល់ ត្រាំថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) អន្តរជាតិ៖ គ្រាប់មីស៊ីលរបស់អាមេរិកបានវាយប្រហារលើគោលដៅនានានៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងកាលៈទេសៈដែលផ្លូវឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងនៅមិនច្បាស់លាស់។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ វ៉េណេស៊ុយអេឡា ប្រកាសដកខ្លួនចេញពីតុលាការ ICC ដោយចោទប្រកាន់ថា មានភាពលំអៀង។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ ត្រាំ បង្ហើបម្តងទៀត ចង់ឈរឈ្មោះប្រធានាធិបតីអាមេរិក អាណត្តិថ្មី។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សា តែតេហេរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ហ៊ូទីវាយប្រហារលើអារ៉ាប៊ីសាអូឌីត ប៉ុន្មានម៉ោងក្រោយគំរាមសងសឹក។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
កិច្ចប្រជុំការងារឃោសនាអប់រំប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-កក្កដា-២០២៦
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសបន្ថែម ដល់លោក កឹម សុខា ដែលបើកផ្លូវ ឱ្យចេញទៅក្រៅប្រទេសបាន។(ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកសំណេរលោកស្រី អេនជេលីណា ជូលី តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។(ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ ខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន, សម្តេចមហាបវរធិបតី បង្ហាញការដឹងគុណ និងអរគុណដល់កងកម្លាំង និងក្រើនរំលឹកពលរដ្ឋប្រែក្លាយការឈឺចាប់ ទៅជាការពង្រឹងខ្លួន។(ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី ក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។(ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ បាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចធិបតី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រៀមបំរុងស្បៀងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។(ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ UN៖ ការមិនអើពើនឹងច្បាប់អន្តរជាតិ កំពុងរុញឱ្យជម្លោះកើតឡើងថ្មីៗជាបន្តបន្ទាប់ នាំមកនូវផលលំបាកធ្ងន់ធ្ងរ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ ក្រោយអ៊ីស្រាអែលប្រកាសផ្អាកសេវាហិរញ្ញវត្ថុដល់ធនាគារប៉ាឡេស្ទីន អាមេរិក ប្រកាសដាក់ទណ្ឌកម្មអង្គការដែលលួចផ្តល់ជំនួយហិរញ្ញវត្ថុដល់ ក្រុមហាម៉ាស។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ចិន និងហ្វីលីពីន ជួបចរចាកម្រិតរដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់បញ្ជូនក្រុមមេបញ្ជាការ នៃកងឆ្មាំបដិវត្តន៍ឥស្លាម ទីប្រឹក្សាយោធា កាំជ្រួចមីស៊ីល និងដ្រូន ចូលទៅក្នុងប្រទេសយេម៉ែន ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រក្រហម។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អង់គ្លេសថា បានត្រៀមខ្លួនរួចហើយ ក្នុងការការពារប្រទេស បន្ទាប់ពីត្រូវអ៊ីរ៉ង់ គំរាមវាយប្រហារ។(ប្រភព៖ DAP NEWS) ចុចអាន
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងលោក Andrews ជួបជជែកគ្នារឿងជនភៀសសឹក សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។(ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់ ។(ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃ ឈូសឆាយធ្វើផ្លូវថ្មី និងរាយបន្លាលួសចូលជ្រៅក្នុងទឹកដីកម្ពុជា។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ។(ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ (ប្រភព៖BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក CENTCOM អះអាងថា បានសម្រួលនាវាដឹកជញ្ជូនប្រេង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី គំរាមថានឹងនៅតែបន្តវាយប្រហារ កប៉ាល់ណាក៏ដោយឲ្យតែដឹកអាវុធទៅអ៊ុយក្រែន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសយល់ព្រមឲ្យអាមេរិកប្រើមូលដ្ឋានទ័ពសម្រាប់ប្រតិបត្តិការយោធាលើអ៊ីរ៉ង់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិក ដែលជាសមាជិក សមាជិកាគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រាជធានីភ្នំពេញ ចំនួនសរុប២០០នាក់ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅបន្ទប់ប្រជុំ ៧មករា នៃវិមាន៧មករា នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងលោក Andrews ជួបជជែកគ្នារឿងជនភៀសសឹក សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។(ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់ ។(ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃ ឈូសឆាយធ្វើផ្លូវថ្មី និងរាយបន្លាលួសចូលជ្រៅក្នុងទឹកដីកម្ពុជា។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៦) អន្តរជាតិ៖ លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ។(ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ (ប្រភព៖BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក CENTCOM អះអាងថា បានសម្រួលនាវាដឹកជញ្ជូនប្រេង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី គំរាមថានឹងនៅតែបន្តវាយប្រហារ កប៉ាល់ណាក៏ដោយឲ្យតែដឹកអាវុធទៅអ៊ុយក្រែន។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសយល់ព្រមឲ្យអាមេរិកប្រើមូលដ្ឋានទ័ពសម្រាប់ប្រតិបត្តិការយោធាលើអ៊ីរ៉ង់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
