Coderistic
Закритий канал
ចែករំលែកចំណេះបច្ចេកវិទ្យា 💎❤️ Admin 👉 https://t.me/MengNavid https://t.me/+C7lEjaP4AuM0Yzc9
Показати більше1 936
Підписники
-124 години
-47 днів
-830 днів
Архів дописів
1 936
🧩 Feature ដ៏ល្អបំផុតរបស់ Django មួយគឺ Admin Interface
🤯 គ្រាន់តែបង្កើត model (db table) មួយភ្លាម យើងនឹងទទួលបាន CRUD Functionalities នៅលើ Admin Interface ភ្លាមតែម្ដង
📍 នេះគឺជាមេរៀនទី៧ នៃវគ្គ Django Crash Course របស់ខ្ញុំ
Buy this course 👉 Admin 🦩
1 936
Django Crash Course មួយនេះល្អសម្រាប់អ្នកដែលចង់ស្វែងយល់អំពី django
វីដេអូត្រឹមមួយម៉ោងជាងមែន ប៉ុន្តែបានពន្យល់នូវមូលដ្ឋានគ្រឹះរបស់ django យ៉ាងច្បាស់លាស់ និងលំអិត
Buy the course 👉 Admin 🦩
1 936
📹 Video មួយនេះបានបង្ហាញអំពី៖
🚀 របៀបបង្កើត Django Project
📂 ពន្យល់អំពី Folder structure និងតួនាទីរបស់ file នីមួយៗ
🖥 ពន្យល់អំពីការប្រើប្រាស់ Django Command
▶️ របៀប run django project
Django crash course will be released next week. 🦩
| Coderistic | 🧑🏻💻
1 936
🟢 ពីមុន ប្រើសិនបើសួរខ្ញុំថា Vue និង React គួររៀនមួយណា? ខ្ញុំប្រាកដជា recommend Vue
🔄 ប៉ុន្តែឥឡូវនេះ ប្រើសិនបើសួរខ្ញុំនូវសំណួរដដែល ខ្ញុំនឹង recommend react វិញ
💡 មូលហេតុគឺទាក់ទងនឹង LLM (Large Language Model). ប្រសិនបើអ្នកទាំងអស់គ្នាចូលទៅក្នុង AI ណាក៏ដោយ ហើយវាយ Prompt ដើម្បីអោយ AI បង្កើត UI អ្វីមួយអោយយើង
📄 ឧទាហរណ៍ Prompt: Build me a landing page portfolio
⚛️ នោះអ្នកទាំងអស់គ្នានឹងទទួលបាននូវ landing page មួយដោយសរសេរជាមួយ React ព្រោះដោយសារតែ LLM វានឹងជ្រើសយក framework ណាដែលមាន data train ច្រើនបំផុតមកប្រើ by default
| Coderistic | 🧑🏻💻
1 936
🌅 ព្រឹកមិញ ក្រុមហ៊ុន Anthropic បានបញ្ចេញ model ថ្មីគឺ New Claude 3.5 Sonnet
🚀 Model ថ្មីនេះទទួលបានពិន្ទុ Benchmark ផ្នែកខាងសរសេរកូដ ខ្ពស់ជាង model របស់ក្រុមហ៊ុនផ្សេងៗទាំងអស់ គឺខ្ពស់ជាង GPT-4o របស់ OpenAI និង Gemini របស់ google ទៀត
✨ អ្វីដែលប្លែកនោះគឺ Model នេះអាចបញ្ជា និងប្រើប្រាស់នូវកុំព្យូទ័ររបស់យើងបានទៀតផង
Try Claude | Coderistic 👨🏻💻
1 936
❤️ ព្រោះតែស្រឡាញ់ curly braces
🤣 មានអ្នកសរសេរ package ដើម្បីបម្លែង whitespace អោយទៅជា curly braces ទៀត
Package | Coderistic 🧑🏻💻
1 936
🤯 Developers កំពុងតែបំផ្លាញខួរក្បាលរបស់ខ្លួនឯងដោយសារទម្លាប់ទាំង 4 នេះ
👨💻 ទម្លាប់ទី១៖ ចំណាយពេលសរសេរកូដច្រើនលើសលប់ រហូតដល់ភ្លេចដេកពួន ឬដេកបានតិចម៉ោង។ ខួរក្បាល គឺប្រៀបដូចជាសាច់ដុំផ្សេងៗទៀតដែរ គឺវាត្រូវការពេលសម្រាកដើម្បីអាចលូតលាស់បានល្អ
🏋️♂️ ទម្លាប់ទី២៖ មិនធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណមិនត្រឹមជួយដល់សុខភាពរាងកាយ ក៏ប៉ុន្តែវាក៏ជួយដល់សុខភាពខួរក្បាលផងដែរ។ មានពាក្យមួយគេថា "ការអង្គុយ ក្លាយជារបស់មួយដែលញៀនដូចការជក់បារីដែរ" ។ ជាពិសេស Developers អង្គុយយូរម៉ោងរហូតដល់ញៀន
📚 ទម្លាប់ទី៣៖ រៀនតែអ្វីដែលពាក្យព័ន្ធនឹងការងារ រហូតដល់គ្មានពេលសម្រាប់សាកល្បងអ្វីថ្មីៗ ឧទាហរណ៍ដូចជា ការអានសៀវភៅ រៀនតន្ត្រី គំនូរ ឬការធ្វើជំនួញជាដើម។ ដូច្នេះគួរតែលៃលកពេលខ្លះដើម្បីស្វែងរករៀនអ្វីថ្មីក្រៅអំពីពិភពបច្ចេកវិទ្យាផង
👥 ទម្លាប់ទី៤៖ ព្យាយាមជៀសវាងអំពីការធ្វើទំនាក់ទំនងគ្នានៅក្នុងសង្គម។ ការងារជា developer ទាមទារអោយមានការស្ងប់ស្ងៀម និងផ្ដោតខ្លាំង ដើម្បីសរសេរកូដ រហូតដល់ developer មួយចំនួនធំលែងចេះទំនាក់ទំនងគ្នានៅក្នុងសង្គមជាក់ស្ដែង។ និយាយដោយខ្លីគឺមិនចេះនិយាយស្ដី។ ដូច្នេះយើងគួរតែព្យាយាមធ្វើទំនាក់ទំនងជាមួយមនុស្សអោយបានច្រើន
Source | Coderistic 🧑🏻💻
1 936
django គឺជា web framework របស់ Python ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗជាច្រើនដូចជា ៖
📹 YouTube: YouTube ត្រូវបានបង្កើតឡើងដំបូងដោយប្រើ PHP ប៉ុន្តែក្រោយផ្នែក Code មួយចំនួនធំរបស់ YouTube ត្រូវបានប្ដូរមកប្រើ Python (django) វិញទើបអាចទប់ទល់ទៅលើរឿង Performance បាន
📸 Instagram: version ដំបូងរបស់ Instagram គឺត្រូវបានប្រើប្រាស់ django ដើម្បីបង្កើត ហើយក៏នៅតែបន្ដប្រើប្រាស់ django មកទល់សព្វថ្ងៃដែរ
🎧 Spotify: បានជា Spotify សម្រេចថាប្រើប្រាស់ python និង django គឺដោយសារតែ ទី១ វាមានល្បឿនលឿន ទី២ អាច integrate machine learning បានដោយងាយស្រួល
📌 Pinterest: មានអ្នកចូលប្រើប្រាស់ប្រមាណជា 250 លាននាក់ ក្នុងមួយខែៗ ប៉ុន្តែ django នៅតែអាចទប់ទល់បាន
🌐 ហើយនឹងមាន website ជាច្រើនទៀតដែលកំពុងប្រើប្រាស់ django
Source | Codersitic 🧑🏻💻
1 936
CEO របស់ Meta ថា ៖
🔵 Facebook ត្រូវបានបង្កើតឡើងដំបូងដោយប្រើ PHP ប៉ុន្តែគាត់ថា ប្រសិនបើអោយគាត់ជ្រើសរើសភាសា Programming ម្ដងទៀត គាត់នឹងប្រើ Python ដើម្បីបង្កើត Facebook វិញ
👓 នៅក្នុងអនាគតដ៏ខ្លីខាងមុខ មនុស្សនឹងលែងសូវប្រើទូរស័ព្ទដៃ ដោយងាកមកប្រើ វ៉ែនតា ជំនួសវិញ
💻 ដូច្នេះ ភាសា Programming ណាដែលអាចធ្វើការជាមួយការបង្កើតកម្មវិធីផ្សេងៗ សម្រាប់វ៉ែនតាបានល្អជាង ភាសា Programming នោះនឹងក្លាយជាភាសាដែលពេញនិយមជាងគេបង្អស់
Source | Coderistic 🧑🏻💻
1 936
🥷🏻 ខ្ញុំប្រើ AI របស់ចិន ដើម្បីបង្កើតនូវតួអង្គអ្នកគុណនិយម
👕 បើយើងមើលទៅលើក្រណាត់អាវ យើងឃើញថា AI ចិនមួយនេះ ធ្វើបានល្អមែនទែន ដូច១០០% តែម្ដង
🧩 ចំពោះ AI មួយនេះយើងអាចបង្កើត Text-To-Image, Text-To-Video និង Image-To-Video
Kling AI | Coderistic 🧑🏻💻
1 936
👨🎨 dotUI គឺមានប្រមូលផ្ដុំនូវ UI component ជាច្រើនសម្រាប់ React
📂 dotUI គឺជា open-source project
🎨 Component ក្នុងនឹងភាគច្រើនបែប minimalist design ស្អាតៗខ្លាំងណាស់
dotUI | Coderistic 🧑🏻💻
1 936
🤖ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញវីដេអូប្រភេទនេះហើយ
📹 វីដេអូមួយនេះគឺខ្ញុំប្រើ AI ដើម្បី generate ដោយគ្រាន់តែសរសេរ prompt ថា 'What is python?'
⚒ AI នេះមានឈ្មោះថា VEED ដែលក្នុងនោះគឺមាន Tool AI ច្រើនទៀតដែលអាចអោយយើងប្រើបាន
VEED | Coderistic 👨🏻💻
1 936
🎧 ក្រុមហ៊ុន Timekettle បានបញ្ចេញនូវ កាស AI ដែលមានសមត្ថភាព បកប្រែភាសា - និយាយបណ្ដើរ បកប្រែបណ្ដើរ (real-time translation)
🌍 អាចបកប្រែរហូតទៅដល់ ៤០ ភាសា
🤖 ក្រៅពីមានសមត្ថភាពបកប្រែភាសា កាស AI នេះក៏មានសមត្ថភាពក្នុងការសង្ខេបនូវកិច្ចសន្ទនាបន្ទាប់ពីនិយាយគ្នាចប់ផងដែរ
🌟 អ្វីក៏អាចទៅរួចដែរ ✨
... | Coderistic 🧑🏻💻
1 936
🚅 មិនថា Front-end ឬ Back-end ទេ សុទ្ធតែចាប់ផ្ដើមពីចំណុចនេះទៅទាំងអស់
1- HTML 💀
2- CSS 👸🏻
3- JavaScript 🥷🏻
🏃♂️ ជំហ៊ានទី១ ដើម្បីក្លាយជា web developer អ្នកទាំងអស់គ្នាត្រូវរៀនបីភាសាខាងលើតាមលំដាប់លំដោយ
... | Coderistic 🧑🏻💻
1 936
🌐 ពិភព web development ពោរពេញទៅដោយភាពស្មុគស្មាញ
📚 Framework ចេញកាន់តែច្រើន ភាពស្មុគស្មាញកាន់តែខ្លាំង មិនដឹងប្រើមួយណាល្អ
🎉 ថ្ងៃនេះខ្ញុំសូមណែនាំ library របស់ javascript មួយគឺ HTMX ដែលផ្ដោតលើភាពសាមញ្ញជាចម្បង
💡 យើងអាច handle dynamic web logic នៅលើ html តែម្ដង មិនបាច់វែងឆ្ងាយច្រើនទេ
🔧 HTMX គឺអនុញ្ញាតអោយយើងប្រើ AJAX, WebSockets, CSS transitions និង Server-Sent Events ជាមួយ HTML ផ្ទាល់តែម្ដង
🎯 គោលបំណងនៃ HTMX គឺ អនុញ្ញាតអោយយើងបង្កើតនូវ dynamic web application ដោយមិនចាំបាច់ពឹងទៅលើ framework
HTMX v2.0 | Coderistic 🧑🏻💻
1 936
🚪 Hugo គឺជា open source static site generator (SSG) ដែលត្រូវបានប្រើប្រាស់ភាសា Go ដើម្បីបង្កើតឡើងមក
⚡️ ដោយសារ Hugo ត្រូវបានប្រើសម្រាប់ render static HTML page ដូច្នេះគឺវាមានល្បឿនលឿនខ្លាំងណាស់ (បើកភ្លាមចេញភ្លាម)
📖 Hugo ប្រើ file markdown សម្រាប់ផ្ទុកនូវ content ផ្សេងៗរបស់ website
🔖 Hugo គឺល្អបំផុតសម្រាប់អ្នកដែលចង់បង្កើត website ដែលមិនមាន server-side logic ឧទាហរណ៍ដូចជា personal blogs, documentation sites, ឬក៏ landing pages សម្រាប់តែបង្ហាញនូវផលិតអ្វីមួយជាដើម
🤖 សូម្បីវេបសាយ Fireship.io (my idol) ក៏ប្រើ Hugo នេះដែរ
Hugo | Coderistic 👨🏻💻
1 936
🦩 ក្រៅពីលក់ domain, GoDaddy ក៏មាន product ថ្មីផងដែរ
🤴 GoDaddy Website Builder អនុញ្ញាតអោយយើងបង្កើត website ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ
🤙 គ្រាន់តែជ្រើសរើសប្រភេទនៃ website ដែលយើងចង់បង្កើត ឧទាហរណ៍ cosmetics ឬ software company ជាដើម បន្ទាប់មក សរសេរ description នៃ website បន្ដិចទៅ រួច Ai នឹងបង្កើត website នោះអោយយើងហើយ
👨🎨 ក្រោយពី AI generate website ហើយៗ យើងក៏អាច customize បន្ថែមទៅលើ website នោះបានផងដែរ
🛬 Free plan with premium features 7 days
GoDaddy | Coderistic 🧑🏻💻
