uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 177 підписників, посідаючи 4 923 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 177 підписників.

За останніми даними від 06 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.82%. Протягом перших 24 годин після публікації контент зазвичай збирає 5.47% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 694 переглядів. Протягом першої доби публікація в середньому набирає 557 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 07 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 177
Підписники
-524 години
-207 днів
-12230 днів
Архів дописів
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុ៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ

អភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥ (កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបាននៅត្រឹមចុងឆ្នាំ២០២៥ ឲ្យបានរួចរាល់ទាំងស្រុង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បែបនេះ ក្នុងកម្មវិធី បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដោយក្នុងពិធីនេះ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាង ឯកឧត្តម សាយ សំ អាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនោះដីធ្លី ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏ បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។ ឯកឧត្តម ក៏បានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួសរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាក់ស្រុក ដូច្នេះ ទើបបណ្តាលឲ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឲ្យបានដិតដល់ ចំពោះ ម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន បូរី ត្រូវត្រួតពិនិត្យ បច្ចេកទេសគ្រឹះសំណង់ ការសង់អាគារ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង ការសាងសង់អាគារហើយ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋពេលស្នាក់នៅ។ លើសពីទៅទៀត ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំ ដល់មន្ទីរដែនដីនគរូបនីយកម្ម រៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដោះស្រាយផ្តល់ ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែក កាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕

អភិបាលខេត្តកំពង់ចាម អះអាងថា សួនតេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរ វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា សួន តេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរសំណង់វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា សួនតេជោ សន្តិភាព គឺជាការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដោយមានការពង្រីកផ្លូវ និងការកសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យក្នុងទន្លេអុំនេះមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែលយើងអាចនឹងជិះទូកលេងកម្សាន្តបាន ពោលគឺសមិទ្ធផលថ្មីនេះ នឹងចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ២០២៦ខាងមុខនេះ ហើយគ្រោងដាក់សម្ពោធរួមជាមួយនឹង ការពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ស្គន់-កំពង់ចាម ទៀតផង ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីររៀបចំដែនដី រដ្ឋបាលក្រុង ស្រុក ត្រូវសហ ការជាមួយរដ្ឋបាលខេត្ត ដែលមានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ ដោយត្រូវកសាងផែនទីដីរដ្ឋ ចុះ បោះបង្គោល លើកប៉ាណូ នៅទីតាំងដី និងមានវិធានការការពារ ទប់ស្កាត់ការចូលទន្ទ្រាន ពោលគឺ ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយចាត់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ ការសាងសង់ រំលោភលើដីសាធារណៈរបស់រដ្ឋ ការសាងសង់ គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុ ញ្ញាត និងការសាងសង់សំណង់មិនរៀបរយ ដើម្បី ចៀសវាងការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិ ភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ៕

ព្រះសង្ឃនិងពលរដ្ឋអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញថៃឱ្យដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារសាលិខិតរំលែកទុក្ខ ជូនគ្រួសារសព ឯកឧត្តម ខៀវ ណាវី
+1
ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារសាលិខិតរំលែកទុក្ខ ជូនគ្រួសារសព ឯកឧត្តម ខៀវ ណាវី

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញដឹកនា
+9
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក និងលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត, ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង-ស្រុក ទាំង១០, តំណាងអង្គការដៃគូពាក់ព័ន្ធផងដែរ។

កម្ពុជាត្រូវការសន្តិភាព❤️🇰🇭❤️ Cambodia need Peace. 🎥 ជូន រតនាវង្ស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ #វិមានសន្តិភាព_រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

ពលរដ្ឋសង្កាត់បឹងកុក ក្រុងកំពង់ចាម ទទួលបានផ្លូវបេតុងថ្មីមួយខ្សែទៀតប្រើប្រាស់ក្នុងមូលដ្ឋាន

មន្ត្រីរាជការនិងពលរដ្ឋបន្តបញ្ចេញសារជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា និងប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់

មន្ត្រីរាជការនិងពលរដ្ឋបន្តបញ្ចេញសារជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា និងប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បីប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ រំលឹកអំពីសមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គគ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។ គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រី
+9
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមការងារបច្ចេកទេស ចុះធ្វើការរៀបចំចងក្រងឯកសារ និងវិធានគន្លឹះ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ គោលដៅគេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន និងតំបន់ជុំវិញ នៃភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។