uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 165 підписників, посідаючи 4 942 місце в категорії Політика та 550 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 165 підписників.

За останніми даними від 09 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.77%. Протягом перших 24 годин після публікації контент зазвичай збирає 5.45% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 689 переглядів. Протягом першої доби публікація в середньому набирає 554 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 10 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 165
Підписники
Немає даних24 години
-237 днів
-11030 днів
Архів дописів
ទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨ កញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»

ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម និងជាព្រះចៅអធិការវត្តភ្នំ ជ័យគិរី ហៅវត្ត ភ្នំហាន់ជ័យ មានថេរដិការពាក់ព័ន្ធ ពិធីបោះបាយបិណ្ឌ

ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ខណៈលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន នៅក្នុងតំបន់បឹងធំ

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំដាំផ្កាជើងគោសម្រាប់លម្អតាមដងផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគី
+3
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំដាំផ្កាជើងគោសម្រាប់លម្អតាមដងផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម)

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំដាំផ្កាជើងគោសម្រាប់លម្អតាមដងផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគី
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំដាំផ្កាជើងគោសម្រាប់លម្អតាមដងផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម)

នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:
+9
នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពី « វិធីសាស្ត្រ នៃការដោះស្រាយវិវាទទំនាស់ក្រៅប្រព័ន្ធតុលាការ » វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅសាលាខេត្ដ ។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា ធ្វើនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតនៅក្នុង ស្រុកកងមាស ខេត្តកំពង់ចាម ។ ពិធីនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នជុំវិញ អាជ្ញាធរមូលដ្ឋាន តំណាងអង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំង តំណាងប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ខណៈលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន នៅក្នុងតំបន់បឹងធំ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់អាជ្ញា ធរពាក់ព័ន្ធ និងសហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមគ្នាជំរុញការអភិវឌ្ឍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍមច្ឆាជាតិ ក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។ ការថ្លែងបែបនេះក្នុងពិធីលែងកូនត្រី និងកូនបង្កង ជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥។ ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កូនត្រី និងកូន បង្កង ប្រមាណជិត១០ម៉ឺន​កូន ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីចាប់ត្រីជាដើម៕

នៅថ្ងៃដាក់បិណ្ឌទី១ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដែលមានកម្ពស់ប្រហាក់ប្រហែលនឹងកាលទឹកទន្លេឡើងជាលើកទី១ក្នុងឆ្នាំ២០២២៥នេះ

នៅថ្ងៃដាក់បិណ្ឌទី១ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដែលមានកម្ពស់ប្រហាក់ប្រហែលនឹងកាលទឹកទន្លេឡើងជាលើកទី១ក្នុងឆ្នាំ
+2
នៅថ្ងៃដាក់បិណ្ឌទី១ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដែលមានកម្ពស់ប្រហាក់ប្រហែលនឹងកាលទឹកទន្លេឡើងជាលើកទី១ក្នុងឆ្នាំ២០២២៥នេះ ស្របពេលដែលនៅថ្ងៃនេះជាថ្ងៃដាក់បិណ្ឌទី១បានមកដល់ នៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតដល់កម្ពស់ជាង១៣ម៉ែត្រ ដែលកម្ពស់ទឹកទន្លេនាពេលនេះគឺមានកម្ពស់ប្រហាក់ប្រហែលនឹងការឡើងលើកទី១ក្នុងឆ្នាំ២០២៥នេះ។ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៦៥ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងទាំង១០នៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងស្របពេលពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមនៅថ្ងៃស្អែក ស្របពេលដែលនៅថ្ងៃស្អែកដែលជាថ្ងៃដាក់បិណ្
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងស្របពេលពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមនៅថ្ងៃស្អែក ស្របពេលដែលនៅថ្ងៃស្អែកដែលជាថ្ងៃដាក់បិណ្ឌទី១នឹងមកដល់ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដែលកម្ពស់ទឹកនាពេលនេះគឺប្រហាក់ប្រហែលទៅនឹងការឡើងទឹកទន្លេជាលើកទី២ក្នុងឆ្នាំ២០២៥នេះ។ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.២៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៦២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៨នៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

មន្ត្រីជំនាញចុះសិក្សារៀបចំផែនការគូសប្លង់គម្រោងស្ថាបនាកំពុងផែទេសចរណ៍ក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+6
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក
+5
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្ទឹងត្រង់ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។