uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 056 підписників, посідаючи 4 990 місце в категорії Політика та 571 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 056 підписників.

За останніми даними від 06 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -8, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.54%. Протягом перших 24 годин після публікації контент зазвичай збирає 5.57% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 658 переглядів. Протягом першої доби публікація в середньому набирає 560 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 07 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 056
Підписники
-824 години
-377 днів
-12030 днів
Архів дописів
កម្រង​ឯកសារ​ ព្រះរាជ​ជីវប្រវត្តិ​ និង​ព្រះ​រាជ​កិច្ច​កសាង​ជាតិ​ ដ៏​ឧត្តុង្គឧត្តម​ របស់​អង្គ​ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ សម្ដេច​ឪ​ សម្ដេច​តា​ សម្ដេច​តា​ទួត​ "ព្រះ​បរម​រតន​កោដ្ឋ​"​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ តុលា​ ១៩២២-២០១២ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៖

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
+9
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទូកថ្នាក់ខេត្ត ចុះពិនិត្យទីតាំងសំខាន់ៗ នៃកន្លែងប្រារព្ធពិធី សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាគណខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត (កំពង់ចាម)៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាលាគណខេត្ត ដែលនិមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្តកំពង់ចាម។ អំណោយទាំងនោះរួមមាន បាឡុងចំនួន ១៨០ ដើម្បីយកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការគោរព និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ចំពោះទឹកព្រះទ័យប្រកបដោយមនុស្សធម៌។ ឯកឧត្តមបានចាត់ទុកសកម្មភាពនេះថា ជាព្រះកាយវិការដ៏ប្រពៃ និងជាគំរូល្អសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយក្នុងការចូលរួមចែករំលែក និងជួយគ្នាក្នុងសង្គម។ ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងយកអំណោយទាំងនេះទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ចាម។ គួររំលឹកថា ជារៀងរាល់ឆ្នាំ សាលាគណខេត្តកំពង់ចាមតែងតែនាំយកអំណោយជាច្រើនមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការ និងសកម្មភាពនានា រួមមាន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចុះសួរសុខទុក្ខកងទ័ព ការរៀបចំពិធីបុណ្យធំៗក្នុងខេត្ត ការគ្រប់គ្រងគ្រោះមហន្តរាយ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពចាំបាច់ផ្សេងៗទៀត។

‎ក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរ ក្រុង/ស្រុក បង្កើនការអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

អាជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំសម្រុះសម្រួលករណីស្នើសុំបើកផ្លូវទៅកាន់ផ្នូរឪពុកម្តាយ នៅស្រុកកងមាស

ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បេីកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ (កំពង់ចាម) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយ នាយករងរដ្ឋបាល លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត មេធាវីប្រចាំសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ ដូចខាងក្រោម: ១. ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែកញ្ញា និងទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៦។ ៣. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ គឺខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែ ជូនមន្ត្រីនៃសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាល សម្រាប់ខែកញ្ញា ឆ្នាំ២០២៦។ ៥. បញ្ហាផ្សេងៗ។

លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកញ្ញា ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកញ្ញា ឆ្នាំ២០២៦

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖