uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 198 підписників, посідаючи 4 919 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 198 підписників.

За останніми даними від 30 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -109, а за останні 24 години на 1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.34%. Протягом перших 24 годин після публікації контент зазвичай збирає 5.67% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 647 переглядів. Протягом першої доби публікація в середньому набирає 578 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 01 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 198
Підписники
+124 години
-247 днів
-10930 днів
Архів дописів
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+7
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន៤៨នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាធាយ ស្រុកបាធាយ។

អភិបាលខេត្តកំពង់ចាមលើកឡើងថា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារៈសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាង ២.០០០នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំ
+9
អភិបាលខេត្តកំពង់ចាមលើកឡើងថា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារៈសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាង ២.០០០នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំដែន កម្ពុជា-ថៃ មានបញ្ហា (កំពង់ចាម)៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងខេត្តកំពង់ចាម មានបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង ៧,០០០ នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង ២,០០០ នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ៕

យុវសិស្ស អួង សម្បត្តិ ភៀសសឹកពីខេត្តឧត្តរមានជ័យ ទទួលបានការសិក្សានៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម “អ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺចង់ត្រឡប់ទៅរៀនវិញ និងចង់បានសន្តិភាពត្រឡប់មកវិញ”

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+6
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន៧៨នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ។

រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយសំភារៈសិក្សារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សភៀសសឹកចំនួន ១៧១នាក់ នៅស្រុកស្ទឹងត្រង់ នាព
+9
រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយសំភារៈសិក្សារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនសិស្សភៀសសឹកចំនួន ១៧១នាក់ នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយ អាណាព្យាបាលសិស្ស សិស្សានុសិស្សភៀសសឹកចំនួន ១៧១ នាក់ ព្រមទាំង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យកមកផ្តល់ជូនសម្ភារៈសិក្សា ដោយក្នុងសិស្សម្នាក់ៗ ទទួលបានកាតាប១ ប៊ិច ៥ដើម សៀវភៅ ៥ក្បាល និង ថវិកា មួយចំនួន ដើម្បីផ្តល់ជូនសិស្សភៀសសឹក ទុកសម្រាប់ការចូលសិក្សារៀនសូត្របណ្តោះអាសន្ន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+7
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន២២៩នាក់ នៅបរិវេណសាលាស្រុកកំពង់សៀម។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+9
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន៩៥នាក់ នៅបរិវេណវិទ្យាល័យស្រីសន្ធរ ស្រុកស្រីសន្ធរ។

ស្រុកចំការលើ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភុបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត
+7
ស្រុកចំការលើ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភុបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សំ ពិសិដ្ឋ អភិបាលនៃគណ:អភិបាលស្រុកចំការលើ បានចូលរួមជាអធិបតីក្នុងពិធីចែកសម្ភារ:សិក្សាដល់ក្មួយៗចៅៗ ជាកូនរបស់ជនភៀសសឹក និងគ្រួសារកងទ័ព ដែលបានមកស្នាក់នៅតាមបណ្តាលឃុំទាំង០៨ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណ:អភិបាលស្រុក មេឃុំទាំង៨ នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងក្មួយៗ ចៅៗ សរុបអ្នកចូលរួមចំនួន៥២៣នាក់ ស្រី២៣៤នាក់ ។ ទន្ទឹមនឹងនេះ ក្មួយៗ ចៅៗ ចំនួន១៩៧នាក់ក្នុងម្នាក់ៗទទួលបាន កាតាប ០១ ប៊ិច០៥ដើម និងសៀវភៅ០៥ក្បាល ។ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្យ ចន្ទមុនី ហ៊ុន ម៉ាណែត ។

អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្ក
អបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួប ២៧ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលរាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព ហើយ​ស្អប់ខ្ពើម​សង្គ្រាម។ មាននយោបាយឈ្នះឈ្នះ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន អរគុណសន្តិភាព៕

ឯកឧត្តម គីម វីរៈ នាំយកអាវរងាផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីចែកជូនវីរកងទ័ពជួរមុខ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ នៅវត្តកណ្តាលកោះ ស្រុកកោះសូទិន (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ នៅវត្តកណ្តាលកោះ ស្រុកកោះសូទិន (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ ស្ថិតនៅវត្តកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងកូនចៅ។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ឯកឧត្តមអភិបាលខេត្ត អញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខនបុព្វការរាជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្ដាន រួមនឹងដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី៕

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តកំពង់ចាម អញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម