uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 228 підписників, посідаючи 4 906 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 228 підписників.

За останніми даними від 21 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -121, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.16%. Протягом перших 24 годин після публікації контент зазвичай збирає 5.27% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 630 переглядів. Протягом першої доби публікація в середньому набирає 539 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 22 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 228
Підписники
-924 години
-327 днів
-12130 днів
Архів дописів
ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី សំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងឥស្លាម នឹងរួមជាមួយលោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តមស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ស្ថិតនៅក្នុងភូមិសំបួរមាស *ខ* ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ច
+9
ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី សំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងឥស្លាម នឹងរួមជាមួយលោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តមស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ស្ថិតនៅក្នុងភូមិសំបួរមាស *ខ* ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយលោក ហ៊ត់ គឹមហុង ដែលបានបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ។ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឧបាសក នួន ហុងលីម បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម ============== https://web.facebook.com/share/v/1Ggy5ZMahQ/

អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម ចុះពិនិត្យ ការរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ
+8
អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម ចុះពិនិត្យ ការរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ និងប្រភព ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ (ពិសេសក្លែងឈ្មោះទុរេនបែកអន្លូង) អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លើការពង្រឹងប្រសិទ្ធភាព ទិន្នផល កសិផលក្នុងស្រុកឲ្យបានប្រសើរឡើង ក្នុងនោះ ផ្តោតសំខាន់ទៅលើដំណាំទុរេន ដែលកំពុងដល់រដូវប្រមូលផលជាបណ្តើរៗ ដោយជៀសវាងដាច់ខាតការនាំចូលទុរេន ពីប្រភពខាងក្រៅ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ និងប្រភព ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ (ពិសេសក្លែងឈ្មោះទុរេនបែកអន្លូង)។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្ត÷ ១/- ចុះស្រង់ស្ថិតិម្ចាស់ចំការ ផ្ទៃដីដាំទុរេន និងបរិមាណទិន្នផលផ្លែទុរេនតាមចំការនីមួយៗ ។ ២/- ចុះស្រង់ស្ថិតិអ្នកលក់ផលិតផលផ្លែទុរេនទាំងអស់ក្នុងស្រុក ។ ៣/- កំណត់ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេន ត្រូវមានវិក័យប័ត្របញ្ជាក់ចំនួន និងប្រភពច្បាស់លាស់។ ៤/- បង្កើតក្រុមការងារដើម្បីតាមដានត្រួតពិនិត្យអ្នកដឹកជញ្ជូនទុរេនពីប្រភពខាងក្រៅចូលក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ដើម្បីធ្វើកិច្ចសន្យាអប់រំ ដោយបញ្ជាក់ពីប្រភពនៃទុរេននាំចូលច្បាស់លាស់និងបិទស្លាកសម្គាល់ ។ ៥/- ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេនត្រូវធ្វើកិច្ចសន្យា ស្ដីពីការបិទស្លាកសម្គាល់ប្រភពនៃផ្លែទុរេនរបស់ខ្លួនជៀសវាងការក្លែងបន្លំ ។ ៦/- សហគមន៍ធុរេនបែកអន្លូង ផ្ដល់កិច្ចសហការក្នុងការរាយការណ៏ ផ្ដល់ព័ត៌មានអំពីជនល្មើសដែលក្លែងបន្លំនាំចូល និងចែកចាយទុរេនដែលមានប្រភពពីខាងក្រៅ(ដាក់ឈ្មោះទុរេនបែកអន្លូង) នៅក្នុងទឹកដីស្រុកស្ទឹងត្រង់ ។ ៧/- ក្រុមការងារចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះតទៅ៕     

មន្ត្រីជំនាញកសិកម្មខេត្តកំពង់ចាម ដុតបំផ្លាញសាច់បង្កកខូចគុណភាព ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ

គម្រោងស្ថាបនាផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបានជាង ៩៨%ហើយ

ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលការណ៍នៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធ
+9
ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលការណ៍នៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន ដារ៉ា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំងពីរ លោកប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម និងអង្គភាព បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលការណ៍នៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាព លោក នួន ណុយ នាយករងរដ្ឋបាល តំណាងលោកនាយករដ្ឋបាលសាលាខេត្តកំពង់ចាម នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដោយមានការចូលរួមពី នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបប្រមាណ ៤៥០នាក់ ស្មើនឹង ៣វគ្គ។ ក្នុងឱកាសនោះ លោក នួន ណុយ ថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយ នេះ បង្ហាញអំពីតួនាទីរបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ, ការិយាល័យច្រកចេញចូលតែមួយ យន្តការចេញចូលតែមួយ ដើម្បីឲ្យកាន់តែគៀកជិត រហ័សទាន់ចិត្ត និងប្រកាសឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធផ្តល់សេវាតាមអនឡាញ ដែលក្រសួងនឹងអនុញ្ញាតដាក់ប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅ។ លោកនាយករងរដ្ឋបាលក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលជានិច្ចកាលឯកឧត្តមទាំងទ្វេ តែងតែបានគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម។ ឆ្លៀតឱកាសនោះ លោក នួន ណុយ ក៏សូមស្នើដល់ដល់អស់លោកលោកស្រីទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ សូមបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

នៅរសៀល​ថ្ងៃទី​២៥​ខែឧសភា​ ឆ្នាំ​២០២៦​ វេលាម៉ោង២:០០នាទីមានករណីអគ្គីភ័យឆេះការាស់សាំងនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ភ្ល
+4
នៅរសៀល​ថ្ងៃទី​២៥​ខែឧសភា​ ឆ្នាំ​២០២៦​ វេលាម៉ោង២:០០នាទីមានករណីអគ្គីភ័យឆេះការាស់សាំងនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ភ្លាមៗដែរ​លោក​ បាន​ ស្រេង​ អភិបាល​ នៃគណៈ​អភិបាល​ស្រុក​ ដឹកនាំបញ្ជារកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ ចុះទៅទីតាំងកេីតហេតុ​។ ហើយនៅវេលាម៉ោង២,២០នាទី​ ដោយការសហការពី​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ និងឡានទឹក​របស់​សហគមន៍​ បានពន្លត់​ និងគ្រប់គ្រងស្ថានការណ៍​ទាន់ពេលវេលា​ ក្នុង​ហេតុការណ៍​នេះដែរ​ ពុំមានអ្នករងរបួសនោះ​ទេ និងមានការខូច​សម្ភារៈ​បន្ដិចបន្ដួច​។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម បន្ទាប់ពីទទួលបានដំណឹងភ្លា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេលខ្លី។   បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ បានធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន។   ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង ៦x១២ម៉ែត្រ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះបានរៀលដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ។ ម្ចាស់ផ្ទះទី២ ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។   ម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។ ករណីខាងលើនេះចំពោះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុងរួមមានថវិកានិងឯកសារមួយចំនួន។  ករណីនេះបណ្ដាលអោយរបួសម្ចាស់ផ្ទះ ១នាក់ របួសស្រាល៕  

គម្រោងស្ថាបនាផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចបានជាង ៩៨%ហើយ

វេលាម៉ោង៧:០០ នាទី ព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីសាលាខេ
+8
វេលាម៉ោង៧:០០ នាទី ព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុ

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម ការដែលបងប្អូនទទួ
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១.០០០ដុល្លារ) ឫលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៌បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។ ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។ កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រោវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។ ​ គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។ សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។​ ( សូមបងប្អូន​ ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ​ :​ ​ -​ 017 669 507​ នាយករដ្ឋបាលខេត្ត ​ -​ 012 497 559 ស្នងការនគរបាលខេត្ត​ ​ -​ 097 429 6789 មេបញ្ជាការកងរាជអាវុធហត្ថខេត្ត - 017 441 476 ប្រធានមន្ទីរទេសចរណ៍ខេត្ត។

សូមជូនម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម       ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១,០០០ដុល្លារ) ឬលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។ ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។       កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រោវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។ ​     គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។        សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។​ ( សូមបងប្អូន​ ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ​ :​ ​   -​ 017 669 507​ នាយករដ្ឋបាលខេត្ត ​   -​ 012 497 559 ស្នងការនគរបាលខេត្ត​ ​   -​ 097 429 6789 មេបញ្ជាការកងរាជអាវុធហត្ថខេត្ត    -  017 441 476 ប្រធានមន្ទីរទេសចរណ៍ខេត្ត