uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 199 підписників, посідаючи 4 926 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 199 підписників.

За останніми даними від 29 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -114, а за останні 24 години на -6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.34%. Протягом перших 24 годин після публікації контент зазвичай збирає 5.88% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 647 переглядів. Протягом першої доби публікація в середньому набирає 600 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 30 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 199
Підписники
-624 години
-317 днів
-11430 днів
Архів дописів
អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌

នៅព្រឹក​ ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ចាន់​ រ៉ាន់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​
+7
នៅព្រឹក​ ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ចាន់​ រ៉ាន់​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចូលរួមជាគណអធិបតី​ក្នុងពិធី​បេីកកិច្ចប្រជុំ​បូកសរុប​ការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ ឆ្នាំ​២០២៥​ និងលេីកទិសដៅការងារឆ្នាំ២០២៦​ នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​។

កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី២៧ ខែមករា
+9
កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់  រ៉ាន់អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីអភិបាលក្រុង-ស្រុក មន្ត្រីរបស់មន្ទីរកសិកម្មផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ៣ ដើម្បីឱ្យមន្ត្រីអនុវត្ត៖ ការពង្រឹងសេវាបច្ចេកទេស៖ មន្ត្រីជំនាញត្រូវចុះទៅដល់ស្រែចម្ការ ដើម្បីបង្ហាញបច្ចេកទេសដាំដុះថ្មីៗ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជួយកាត់បន្ថយការចំណាយលើដើមទុនផលិត។ ការត្រៀមលក្ខណៈបង្ការសត្វល្អិត និងជំងឺ៖ ត្រូវតាមដានជាប្រចាំនូវស្ថានភាពដំណាំ និងសត្វចិញ្ចឹមរបស់កសិករ ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា ចៀសវាងការខូចខាតធ្ងន់ធ្ងរ។ សាមគ្គីភាព និងក្រមសីលធម៌ការងារ៖ ឯកឧត្តមបានសង្កត់ធ្ងន់លើការរក្សាសាមគ្គីភាពផ្ទៃក្នុង និងការបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពរុះរាយរាក់ទាក់ និងស្មោះត្រង់។ "មន្ត្រីកសិកម្ម គឺជាបង្អែកដ៏សំខាន់របស់កសិករ។ ដូច្នេះ យើងត្រូវតែធ្វើការដោយផ្អែកលើវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការបង្កើនចំណូលគ្រួសារកសិករ"។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំម
+8
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បើកសន្និបាតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងបិទសន្និបាតក្រោមអធិបតីភាព ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្
+6
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមនិងការប្រកាសពីការបើកផ្លូវនៅខាងក្រោយភូមិ និងការជួសជុលផ្លូវក្រាលគ្រោះក្រហមមួយខ្សែនេះប្រវែង៩០០ម៉ែត្រ ជូន បងប្អូន ប្រជាពលរដ្ឋ នៅភូមិបុស្សចេកព្រៃ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមដោយមានអ្នកចូលរួមចំនួន៦៧នាក់ ។

អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា (កំពង់ច
+9
អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ឲ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត ដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការ អភិវឌ្ឍន៍ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំ លើសពី ឯកឧត្តម សូមស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារី តាម ក្រុង ស្រុក ឲ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឲ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារ ហើយ ក៏ការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្ត ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួយមុខនោះទេ គឺបង្កើតឡើង ដើម្បីឲ្យសមាជិក ក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿង លុយ កាក់ ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែង ខិតខំ ជួយកិច្ចការ មនុស្សធម៌ឲ្យបានច្រើន។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិក នីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ ឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីនីតិវិធី និងបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មសម្ភារៈកសិកម្ម វគ្គបណ្ដុះបណ្ដាលនេះដែលប្រព្រឹត្តទៅសាលប្រជុំវិទ្យាស្ថានជាតិកសិកម្មខេត្ដកំពង់ចាម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនក
+4
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

មន្រ្ដីជលផលខេត្តកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលក្នុងភូមិសាស្ត្រស្រុកបាធាយ

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ ឯកឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះជួយស្រុកបាធាយ រួមជាមួយក្រុម
+6
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ ឯកឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះជួយស្រុកបាធាយ រួមជាមួយក្រុមការងារបានចុះជួបសួរសុខទុក្ខចែកអំណោយស្បៀងនិងថវិកា ជូនដល់ប្រជាពលរដ្ឋ តាមកខ្នងផ្ទះចំនួន ១០គ្រួសារ រស់នៅក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូល
+7
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦  ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការគម្រោង"ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា" ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីលោកជំទាវ អុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសា ធារណៈរដ្ឋតួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ាន ចិន្តា អនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងជាអនុរដ្ឋ លេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត លោកអភិបាលស្រុកចំការលើ កងកម្លាំងប្រដាប់អាវុធទាំងបី  លោក លោកស្រី ខាងអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងអង្គការTiKA មេឃុំ ក្រុមប្រឹក្សាឃុំជយោ មេភូមិ និងប្រជាកសិកក្នុងឃុំជយោ សរុបអ្នកចូលរួមចំនួន២៥០នាក់ ស្រី១៥៤នាក់ ។

កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាល ជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជល នៅភូមិស
+4
កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាល ជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយ ០៣ករណី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង ។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ ។ តាមការអះអាង ខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ ៕

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី ប៉ុ
+3
ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ លោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន នគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ។ ប្រភពពីសមត្ថកិច្ច ឲ្យដឹងដែរថា ក្រោយពីកម្លាំងអន្តរាគមន៍ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលរំចេក និងប្រជាការពារជាជំនួយធ្វើការពន្លត់ ដោយប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ០៥គ្រឿង និងប្រើទឹកអស់ចំនួន ១០ស៊ីទែន រួចមក អគ្គីភ័យខាងលើ ក៏បានរលត់ជាស្ថាពរ១០០% ទៅវិញ នៅវេលាម៉ោង ៨:១០នាទី ។ តាមការសន្និដ្ឋានបឋម ករណីអគ្គីភ័យ ខាងលើនេះ ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខូចខាតផ្ទះចំនួន ០២ខ្នង សង់អំពីឈើប្រក់ក្បឿង ៖ ម្ចាស់ផ្ទះទី១.ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ មានផ្ទះទំហំ ៧មx១២ម លុយដុល្លារចំនួន ៧.០០០ដុល្លារ រួមជាមួយសម្ភារៈមួយចំនួន ។ និងម្ចាស់ផ្ទះទី២.ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១៦ម លុយដុល្លារចំនួន ៣០.០០០ដុល្លារ រួមនឹងសម្ភារ:មួយចំនួនទៀត ៕