uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 029 підписників, посідаючи 5 010 місце в категорії Політика та 576 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 029 підписників.

За останніми даними від 12 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -125, а за останні 24 години на -6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.67%. Протягом перших 24 годин після публікації контент зазвичай збирає 5.93% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 669 переглядів. Протягом першої доби публікація в середньому набирає 595 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 13 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 029
Підписники
-624 години
-347 днів
-12530 днів
Архів дописів
អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ  

រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញឲ្យមន្ត្រីកសិកម្មឃុំខិតខំអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អ ដើម្បីជួយកសិករ

ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទី មន្ត្រីសាលាខ
+9
ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទី មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៦ លោក ម៉ាហូឌី ប្រធានមន្ទីររៀបចំដែនដីនគរូបនិយកម្មសំណង់ និងសុរិយោដីខេត្ត និងជាប្រធា
+9
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៦ លោក ម៉ាហូឌី ប្រធានមន្ទីររៀបចំដែនដីនគរូបនិយកម្មសំណង់ និងសុរិយោដីខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សង្កាត់បឹងកុក និងលោក ខ្ចង អូន ចៅសង្កាត់បឹងកុក និងក្រុមការងារ បានដឹកនាំក្រុមការងារ យកគ្រឿងឧបភោគបរិភោគ, និងទៀនចំណាំព្រះវស្សា សូឡាចំនួនបីឈុតរួមជាមួយបង្គោល និងបច្ច័យចំនួន ១,៨៦០,០០០រៀល ប្រគេន ដល់ព្រះសង្ឃ គង់នៅវត្ត សុទស្សនារាម (ជ្រោយថ្ម) និងវត្តជោតនារាម(បឹងកុក) និងធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបឹងកុកចំនួន ១២៥ អង្គ ។ សរុបចំណាយអស់ចំនួន ៧,៥៨៤,០០០រៀល

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ វិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ (កំពង់ចាម​) អភិបាលនៃគណៈអភិប
+9
អភិបាលខេត្តកំពង់ចាម​ អះអាងថា​ វិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ (កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានភូមិសាស្ត្រ និងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្ម ជាពិសេស ដំណាំកសិ-ឧស្សាហកម្ម និងដំណាំរួមផ្សំ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខេត្តមានប្រជាពលរដ្ឋ ប្រកបមុខរបរ ក្នុងវិស័យកសិកម្មជាចម្បងប្រមាណ ៦២,១% ហើយវិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ។ ថ្លែងបែបនេះ​ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នារសៀលថ្ងៃទី​១៦​ សីហា​ ២០២៦​ នៅសាលាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣២ ដុល្លារ។ ខេត្តកំពង់ចាម មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ចំនួន ៤២.៧៣០ហិចតា ស្រូវវស្សា ១០៥.៨០០ហិចតា ផ្ទៃដីដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម រដូវប្រាំង ១០.១៦៨ហិចតា រដូវវស្សា ៤៩.៧០០ហិចតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ)​ ៩១.១៤៧ហិចតា និងដំណាំកៅស៊ូ ចំនួន ២៩.៥៦៤ហិចតា។ ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ពង្រាយមន្ត្រី កសិកម្ម នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ខេត្តកំពង់ចាម ទទួលបាមន្ត្រីកសិកម្មឃុំ- សង្កាត់ ចំនួន ១០៤នាក់/លេី១០៩ឃុំ-សង្កាត់។ ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​ ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ "មានហូប​​ មានប្រេី​ មានបាន និងមាន​រហូត"​ ដែលធានា​បានទាំងស្រុងនូវសន្តិសុខ​ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី​ និងភារកិច្ច​ជួយដល់ប្រជា​កសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។ ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ​ ផ្តល់ជាជំនួយបច្ចេកទេស​​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន​ សំដៅរួមចំណែកប្រែក្លាយកម្ពុជា​ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ស្រុកចំការលើ ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជា
+9
ស្រុកចំការលើ ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងលោក សំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ នឹងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ។ កិច្ចប្រជុំបានរៀបចំធ្វើឡើងស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ខេត្តកំពង់ចាម។

យុវជន និងប្រជាពលរដ្ឋជាង ៦០០នាក់ ក្នុងក្រុងកំពង់ចាម ប្រកាសស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ដែលប្រចាំការនៅសមរភូមិមុខ ដោ
+9
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ដែលប្រចាំការនៅសមរភូមិមុខ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ប្រចាំការនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ស្ថិតឱកាសក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជំនួសមុខឱ្យកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងក្រៃលែងបំផុតចំពោះទឹកចិត្តវីរនគរបាល និងវីរកងទ័ពគ្រប់រូប ដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពសៀម។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី បានប្រគល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់វីរនគរបាលប្រចាំទិសក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសរុបជាថវិការួមមានដូចជា: ថវិកាចំនួន ១០លានរៀន មី ១៥០កេស, ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច៥កេស, កាហ្វេ ១៥កញ្ចប់, ពងទា ២.៦៥០គ្រាប់, ប្រហុក ២៥គីឡូ, ទឹកសុីអុីវ ១៩យួរ, ទឹកត្រី ១៧យួរ, ត្រីងៀត ៩០គីឡូ, ត្រីខ ១៥ឡូ, សៀង ៥ យួរ, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, សាច់ក្រក ៣០គីឡូ, ប្រហុកខ្ទិះ ១០គីឡូ, ងាំង៉ូវ ១០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, សណ្ដានក្រៀម ៥គីឡូ និងសាប៊ូ ១០កញ្ចប់ ។ ទន្ទឹមនឹងនេះមិនត្រឹមតែជាការផ្តល់ជំនួយថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង "សមរភូមិក្រោយ និងសមរភូមិមុខ" ឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរ:យោធិនជួរមុខ សម្រាល កូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការផលិតផលជាតិ (MadeInCambodia) នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដែលពិធីនេះមានការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករក្នុងស្រុក តំណាងមកពីវិស័យឯកជនជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា បានថ្លែងការស្វាគមន៍និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានផ្តល់ជាទីតាំង និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់គ្នាផងដែរ។ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូតូច និងមធ្យម សិប្បករ-ផលិតករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ផលិតផលជាតិ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការផលិតផលជាតិ (MadeInCambodia) នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដែលពិធីនេះមានការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករក្នុងស្រុក តំណាងមកពីវិស័យឯកជនជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា បានថ្លែងការស្វាគមន៍និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានផ្តល់ជាទីតាំង និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់គ្នាផងដែរ។ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូតូច និងមធ្យម សិប្បករ-ផលិតករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ផលិតផលជាតិ។