uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 156 підписників, посідаючи 4 991 місце в категорії Політика та 562 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 156 підписників.

За останніми даними від 12 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -107, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.68%. Протягом перших 24 годин після публікації контент зазвичай збирає 5.16% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 679 переглядів. Протягом першої доби публікація в середньому набирає 525 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 13 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 156
Підписники
Немає даних24 години
-187 днів
-10730 днів
Архів дописів
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ ពិនិត្យគម្រ
+9
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ ពិនិត្យគម្រោងចំណូល​ ចំណាលថវិកា​ សម្រាប់ការគ្រប់គ្រងរដ្ឋបាលខេត្តកំពង់ចាមឆ្នាំ២០២៦ ដោយមានការចូលរួមពីអភិបាលរងខេត្ត, នាយករដ្ឋបាល, មន្ទីរវិស័យជុំវិញខេត្ត, នាយក នាយរង និងមន្ត្រីនៃទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

​ស្រុកបាធាយ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត
+9
​ស្រុកបាធាយ៖ នៅថ្ងៃទី១១ ខែកក្កដា  ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ហេង  សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានចូលរួមជាអធិបតីក្នុងពិធីអបរំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្ត និងកម្មករនិយោជិត ក្នុងបរិវេណរោងចក្រ លី ឈាងខប់ ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះមានកម្ពស់ជិត១០ម៉ែត្រ ខណៈទឹកទន្លេនៅតែបន្តហក់ឡើងរៀងរាល់ថ្ងៃ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំព
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះមានកម្ពស់ជិត១០ម៉ែត្រ ខណៈទឹកទន្លេនៅតែបន្តហក់ឡើងរៀងរាល់ថ្ងៃ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៥៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៧ និងក្រុង១។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ Connect with សមាគមអតីតយុទ្ធជនកម្ពុជា-CVA 🌐Facebook 🌐Telegram 📱TikTok 🌐YouTube 🌐 Website

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅព្រ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

នៅរសៀលថ្ងៃព្រហស្បតិ៍្ត ទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិ
+9
នៅរសៀលថ្ងៃព្រហស្បតិ៍្ត ទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារពិនិត្យទៅលេីករណីវិវាទដីលំនៅដ្ឋាន ជាបណ្ដឹងរបស់ប្រជាពលរដ្ឋនៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។

ព្រឹកថ្ងៃទី០១០ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្
+9
ព្រឹកថ្ងៃទី០១០ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៥ ដោយមានការចូលរួម អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបា
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម ចំនួន ០៣ករណី កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

គ្រូបង្រៀន និងពលរដ្ឋនៅខេត្តកំពង់ចាម គាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរពីក្រុមជ្រុលនិយម

អបអរសាទរ ព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងបន្តិចទៀតនៅថ្ងៃនេះ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ៊ុម
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងបន្តិចទៀតនៅថ្ងៃនេះ នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងបន្តិចទៀតដល់កម្ពស់៩.៥៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៦៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ប្រជាពលរដ្ឋ​រស់នៅឃុំផ្តៅជុំ​ ស្រុកជេីងព្រៃ​ បង្ហាញការគាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​ដែលបង្កេីតច្បាប់ដកសញ្ជាតិខ្មែរ ពីក្រុមជ្រុលនិយមនៅក្រៅប្រទេស​ឃុបឃិតជាមួយបរទេស​ដេីម្បីបំផ្លាញសន្តិភាពជាតិ។

ព្រះមហាក្សត្រខ្មែរ បំផុសឲ្យប្រជារាស្រ្តនាំគ្នាថែរក្សាធនធានធម្មជាតិព្រៃឈើ (ខេត្តកំពង់ចាម): ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា បានប្រារព្ធឡើងនៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរស្រុកចំការលើ ដោយធ្វើឡើងអ្នកព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញអមព្រះរាជដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនមួយចំនួនទៀត។ ជាមួយនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: គណៈអភិបាលខេត្តព្រះសង្ឃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមនិងក្នុងនាមរូបលោកផ្ទាល់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច ប្រាសាទតាក្របីនិងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំ ខាងនយោបាយក្នុងកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា នាពេលកន្លងទៅក្នុងព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០០០ នៅរមណីយដ្ឋានទឹកឆា ឃុំបឹងណាយ ស្រុកព្រៃឈរក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ។រហូតមកដល់សព្វថ្ងៃដើមឈើទាំងនោះបានរីកធំធាត់ចោលម្លប់ត្រឈឹងត្រឈៃ។ស្ថិតក្នុងឱកាសដ៏ពិសេសវិសាលនាពេលនេះគឺលើកទី៩ នៃព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពស់បំផុតសម្ដេចយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធព្រះរាជពិធីរុក្ខិវា ៩កក្កដា ឆ្នាំ២០២៥ គឺជាព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ដែលទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាពិតជាចងចាំមិនភ្លេចនិងប្ដេជ្ញាបន្តរួមគ្នាស្ដារអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះ ឲ្យបានគង់វង្សតាមរយៈការជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតែមូលដ្ឋានស្ថាប័នរដ្ឋវិស័យឯកជន ព្រះសង្ឃនៅតាមវត្តអារាម ដើម្បីចូលរួមសកម្មភាពដាំដើមឈើឲ្យបានច្រើន។សម្រាប់ឧត្តមប្រយោជន៍ជាតិនិងចូលរួមការពារបរិស្ថានធនធានធម្មជាតិពិសេសការបង្កើតគម្របបៃតង។ សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់មានព្រះបន្ទូលថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះមហាវីរៈក្សត្រព្រះវររាជមាតាជាតិខ្មែរព្រះបរមរតនកោដ្ឋ បានផ្ដួចផ្ដើមរៀបចំពិធីរុក្ខទិវាជាចលនាជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីបំផុសនិងលើកទឹកចិត្តឲ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ឲ្យចូលរួមថែរក្សាការពារព្រៃឈើនិងដាំដើមឈើនៅទូទាំងប្រទេស។ វិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរនិងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្ដារនិងអភិរក្សធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្សនិងលើកស្ទួយនៅសម្បត្តិធម្មជាតិ ប្រកបដោយចីរភាពជាពិសេសរក្សាការពារព្រៃឈើ ដែលជាជម្រកដល់សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទរក្សាទឹកនិងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម - Статистика та аналітика Telegram каналу @kpcadmin