uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 163 підписників, посідаючи 4 950 місце в категорії Політика та 557 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 163 підписників.

За останніми даними від 10 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.64%. Протягом перших 24 годин після публікації контент зазвичай збирає 5.49% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 675 переглядів. Протягом першої доби публікація в середньому набирає 558 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 11 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 163
Підписники
Немає даних24 години
-217 днів
-11030 днів
Архів дописів
អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ នៅស្រុកជើងព្រៃ

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយជូនជនភៀសសឹក ចំនួន ១០៣នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទៀនចំណាំព្រះវស្សា និងទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី (កំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្ស៊ី (ហៅវត្តខ្ពបតាងួន) ស្ថិតក្នុងស្រុកស្ទឹងត្រង់។ សម្រាប់គ្រឿងទេយ្យទាន របស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត ខាងលើ គឺក្នុង១វត្តៗ រួមមាន៖ ទៀនចំណាំព្រះវស្សា ក្បាច់ចំនួន ១គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ១០កេស ត្រីខចំនួន ១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន ១កេសធំ ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ ១ និងបច្ច័យ ១០០.០០០រៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ផងដែរ។ គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញអមដំណើរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលឯក ភាព សោភណ្ឌ ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃឈ្លានពាន (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃចុងសប្ដាហ៍នេះ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន ព្រឹន្ទបាលឯក ភាព សោភណ្ឌ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពានដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី។ បើកតាមការបញ្ជាក់របស់គ្រួសារសព នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង ៨:៤០នាទីយប់ ស្ថិតនៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សូមបញ្ជាក់ជូនថា សពវីរកងទ័ព ពលបាលឯក ភាព សោភ័ណ្ឌ អាយុ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រីទាំង ៤នាក់ ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក ភាព សោភណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ជឹង គឹមហ៊ាង ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ យុទ្ធជន ព្រឹន្ទបាលឯក ភាព សោភណ្ឌ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ហួត ហាក់ និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលឯក ភាព សោភណ្ឌ ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន ព្រឹន្ទបាលឯក ភាព សោភណ្ឌ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពានដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី។ បើកតាមការបញ្ជាក់របស់គ្រួសារសព នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង ៨:៤០នាទីយប់ ស្ថិតនៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សូមបញ្ជាក់ជូនថា សពវីរកងទ័ព ពលបាលឯក ភាព សោភ័ណ្ឌ អាយុ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រីទាំង ៤នាក់ ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក ភាព សោភណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ជឹង គឹមហ៊ាង ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ យុទ្ធជន ព្រឹន្ទបាលឯក ភាព សោភណ្ឌ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយជូនជនភៀសសឹក ចំនួន ១០៣នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាំយកអំណោយ ជូនជនភៀសសឹក ចំនួន៣០គ្រួសារ ស្មើនឹង ១០៣នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ នាឱកាសនោះអភិបាលខេត្ត ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថាការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។ សូមបញ្ជាក់ផងដែរថា អំណោយ ដែលឯកឧត្តម អ៊ុន ចាន់ដា នាំយកទៅជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកជើងព្រៃ រួមមាន ៖ អង្គរ ចំនួន ១៥០ គីឡូក្រាម មីខ្លាឃ្មុំ ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ ទឹកសុទ្ធ ១០កេស ត្រីងៀត ១០គីឡូក្រាម ដើម្បីយកទៅដោះស្រាយជីវភាពក្នុងរយះពេលខ្លី៕

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ នៅស្រុកជើងព្រៃ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។ ក្នុងឱកាសនោះអភិបាលខេត្ត ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។ សូមបញ្ជាក់ផងដែរថា អំណោយ ដែលឯកឧត្តម អ៊ុន ចាន់ដា នាំយកទៅជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកជើងព្រៃ រួមមាន ៖ អង្គរ ចំនួន ១៥០ គីឡូក្រាម មីខ្លាឃ្មុំ ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ ទឹកសុទ្ធ ១០កេស ត្រីងៀត ១០គីឡូក្រាម ដើម្បីយកទៅដោះស្រាយជីវភាពក្នុងរយះពេលខ្លី៕

អភិបាលខេត្តកំពង់ចាម​ ចុះសួរសុខទុក្ខ​ពលរដ្ឋ ពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន (កំពង់ចាម):​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ​ នាព្រឹកថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានពុលចំណីអាហារ ជាច្រើនរូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឲ្យបងប្អូនអ្នកជំងឺទាំងអស់ យកចិត្តទុក ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឲ្យបានគ្រប់គ្រាន់ ពិសារអាហារឲ្យបានទៀងទាត់ដើម្បីឲ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឲ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ជូនថវិកា មួយចំនួនដល់ក្រុម គ្រូពេទ្យ ជាការលើកទឹកចិត្ត។ បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា ករណីប្រជាពលរដ្ឋពុលនំបញ្ចុកនេះ មានប្រមាណជា ៥៩ នាក់ ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកុសទិន មានចំនួន ២១ នាក់ប៉ុណ្ណោះ ដោយសារក្រៅពីនោះ ត្រូវបានព្យាបាលនៅផ្ទះ ឬនៅតាមពេទ្យឯកជន។ លោកអភិបាលស្រុក​ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋដែលបានពោលនំបញ្ចុកជាច្រើននាក់បានធូរសះស្បើយអស់ហើយ នៅសេសសល់តិចតួច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ដោយករណីនេះមិនមានប្រជាពលរដ្ឋណាប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ គួររំលឹកផងដែរថា ករណីពុលនំបញ្ចុកនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋទិញនំបញ្ចុកពីអ្នកលក់តាមភូមិ ដែលពួកគេបានទិញពីអ្នកផលិតម្នាក់ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដេីម្បីទៅលក់បន្ត។ បើតាមការរៀបរាប់របស់អ្នកជំងឺ ថា ពួកគាត់បានទិញនំបញ្ចុកពីអ្នកលក់តាមភូមិនៅតំបន់ផ្សេងៗ ដូចជាភូមិវាល ទួលកំពត ទួលធាតុ ទួលក្តុល ផ្សារថ្មី ប៉ាក់ណាម និងដំណាក់ស្វាយ។ បន្ទាប់ពីទទួលទានបានប្រហែល ២ ម៉ោង ពួកគាត់ចាប់ផ្តើមមានអាការៈក្អួត រាគជាច្រើនលើក និងខ្សោយកម្លាំង ដែលជាសញ្ញាច្បាស់នៃការពុលអាហារ។ អាការៈទាំងនេះបានបង្ខំឱ្យអ្នកជំងឺជាច្រើនត្រូវស្វែងរកការព្យាបាលជាបន្ទាន់ផងដែរ៕

បងប្អូនពលករមកពីក្រៅប្រទេស​ ​ក្នុងពេលមានសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី​ ហ៊ុន​ ម៉
+9
បងប្អូនពលករមកពីក្រៅប្រទេស​ ​ក្នុងពេលមានសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួសុខទុក្ខ និង ផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនបងប្អូនពលករចំនួន​ ២៩៦គ្រួសារ​ ស្ថិតក្នុងស្រុកកំពង់សៀម​ ដែលទេីបវិលត្រលប់មកដល់ស្រុកកំណេីត៕

សមរភូមិក្រោយ ជួយសមរភូមិមុខ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ ជាការគិតគូរដល់សុខទុក្ខ និងសុខភាពរបស់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញកាតព្វក
+6
សមរភូមិក្រោយ ជួយសមរភូមិមុខ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ ជាការគិតគូរដល់សុខទុក្ខ និងសុខភាពរបស់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីសុវណ្ណភូមិ ពីខ្មាំងសត្រូវឈ្លានពានសៀម, នៅព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់នូវសម្ភារៈ​ បរិក្ខាពេទ្យ​ និងថ្នាំមូស​មួយចំនួន បញ្ជូនទៅឧបត្ថមដល់វីរៈកងទ័ពនៅសមរភូមិមុខ តាមរយៈ ឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នៅសាលាខេត្តកំពង់ចាម? ❤️️🇰🇭❤️️