uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 182 підписників, посідаючи 4 925 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 182 підписників.

За останніми даними від 05 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -119, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.11%. Протягом перших 24 годин після публікації контент зазвичай збирає 5.46% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 724 переглядів. Протягом першої доби публікація в середньому набирає 556 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 06 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 182
Підписники
-724 години
-217 днів
-11930 днів
Архів дописів
កិច្ចប្រជុំរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន នាព្រឹកថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២៥ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ។ ពិធីនេះធ្វើនៅសាលប្រជុំ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ស្នងការរង នៃស្នងការនគរបាលខេត្ត ,លោក មេបញ្ជារការរងកងរាជអាវុធហត្ថខេត្ត និងលោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន គោលបំណងដើម្បី ធានាដល់ការអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពលខ្ពស់ប្រកបដោយចីរភាព ក្នុងការបង្កើន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពទាក់ទាញ់គោលដៅ ទេសចរណ៍ដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ៍ និងចូលរួមគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព ។ លោក គន់ សុភា អភិបាលរងបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំខាងនេះសូមក្រុមងារវិស័យទេសចរណ៍គ្រប់គ្នាដែរ ពាក់ព័ន្ធសូមយកចិត្តទុកដាក់ ចូលរួមបញ្ចេញមតិយោបល់ ដើម្បីក្រុមការងារទទួលយកទៅសិក្សាបន្ថែម ក្នុងការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ រមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ដើម្បីបន្តលើក កម្ពស់វិស័ យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និង ធម្មជាតិ ដោយបន្ថែម ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមាន ឱ្យបានច្រើនកន្លែងរួមនឹងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជា ការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍៕

សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/564645645-2/ ..................... ទទួលបានព័ត៌មានថ្មី
សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/564645645-2/ ..................... ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងរដ្ឋបាលខេត្តកំពង់ចាម សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖ តេលេក្រាមរដ្ឋបាលខេត្តកំពង់ចាម ហ្វ៊េសប៊ុករដ្ឋបាលខេត្តកំពង់ចាម

តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/216547679679-2/ ..................... ទទួលបានព័ត៌
តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/216547679679-2/ ..................... ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងរដ្ឋបាលខេត្តកំពង់ចាម សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖ តេលេក្រាមរដ្ឋបាលខេត្តកំពង់ចាម ហ្វ៊េសប៊ុករដ្ឋបាលខេត្តកំពង់ចាម

ទំនើបកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអន្តោប្រវេសន៍នៅអាកាសយាន​ដ្ឋានអន្តរជាតិតេជោ https://youtu.be/uldfTtnfx4U?si=kEU4OHW9zkR6bBBD ................................ ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖ @moi_news

ពលរដ្ឋក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ សប្បាយរីករាយ ខណៈទទួលបានផ្លូវល្អស្អាត

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ក្នុងក្រុងកំពង់ចាម (កំពង់ចាម): ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ក្នុងក្រុងកំពង់ចាម (កំពង់ចាម): ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រង, នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន អអញ្ជេីញចុះពិនិត្យ សិក្សាលទ្ធភាព ក្នុងការរជួសជុលកែលម្អសួនច្បារ និងបំពាក់ប្រព័ន្ធបាញ់ទឹកទំនើប និងការតម្លើងអំពូលបំភ្លឺនៅលើសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្ស និងសួនច្បារ តាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើ គឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង ទ្វេឡើង និងមានសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត ប្រកបដោយផាសុកភាព និងសាកសមជាក្រុង ដែលទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា "ទីក្រុងស្អាត រំដួល ៣ទង"៕

ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធ
+9
ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ នារសៀលថ្ងៃទី១០ខែវិច្ជិការឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ដោយយោងតាម លិខិតលេខ២៧២ នមធ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានមុខងារ និង ធនធាន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឆ្នើមក្នុងឆ្នាំ២០២០៥ ដើម្បីលើកទឹកចិត្ត ដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការទទួល និងសម្រុះសមដោះស្រាយបណ្ដឹង និងការផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងមហាផ្ទៃនឹងធ្វើការពិនិត្យវាយតម្លៃ និងជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋ ចំនួន៣គោលដៅ និងអង្គភាពច្រកចេញចូលតែមួយចំនួន៣គោលដៅ ដែលបានបំពេញការងារល្អជាងគេ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តកំពង់ចាម និងចូលរួមប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥នេះ។ ឯកឧត្តមបាន ជំរុញលើកទឹកចិត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការ ផ្តល់សេវារដ្ឋបាលអោយប្រល្អប្រសើរនិងត្រូវស្វែង យល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃអង្គភាពច្រកចេញចូលតែមួយ ឧបសម្ព័ន្ធ នីមួយៗ ឱ្យបាន ច្បាស់លាស់ ដើម្បីពិភាក្សានិងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីទទួលបានជ័យលាភី ជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥៕

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធា
+9
នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយលោកជំទាវ អៀម វណ្ណី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ( គ ក ស ក) ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅដល់ភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន យុវតីកំព្រាឪពុកឈ្មោះ សារ៉ាន់ ធារ៉ា អាយុ ១៦ឆ្នាំ ដែលមានម្តាយជាស្ត្រីមេម៉ាយទុរគត មានកូនប្រុសស្រី ៥នាក់ ក្នុងបន្ទុក គឺ កូនស្រី ១នាក់ មានគ្រួសារបានបែកទៅនៅភ្នំពេញ - កូនប្រុសស្រី ២នាក់ទៀត ឈប់រៀន ដើរធ្វើកម្មករស៊ីឈ្នួលគេក្នុងភូមិ និងកូនស្រី ២នាក់ទៀត រួមទាំង យុវតី សារ៉ាន់ ធារ៉ា ផងដែរ ដែល កំពុង រៀនថ្នាក់ទី ៥ និង ថ្នាក់ទី ២ នៃសាលាបឋមសិក្សាមហាលាភ ។

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+8
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាម បែបវិមជ្ឈការ និង វិសហមជ្ឈការ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាម បែបវិមជ្ឈការ និង វិសហមជ្ឈការ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

យុវតីកំព្រាឪពុក ងាយរងគ្រោះ ១គ្រួសារ  ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ទទួលបានអំណោយមនុស្សធម៌របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ។ ------------ សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយលោកជំទាវ អៀម វណ្ណី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត (  គ ក ស ក) ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅដល់ភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន យុវតីកំព្រាឪពុកឈ្មោះ សារ៉ាន់ ធារ៉ា អាយុ ១៦ឆ្នាំ ដែលមានម្តាយជាស្ត្រីមេម៉ាយទុរគត មានកូនប្រុសស្រី ៥នាក់ ក្នុងបន្ទុក គឺ កូនស្រី ១នាក់ មានគ្រួសារបានបែកទៅនៅភ្នំពេញ - កូនប្រុសស្រី ២នាក់ទៀត ឈប់រៀន ដើរធ្វើកម្មករស៊ីឈ្នួលគេក្នុងភូមិ និងកូនស្រី ២នាក់ទៀត រួមទាំង យុវតី សារ៉ាន់ ធារ៉ា  ផងដែរ ដែល កំពុង រៀនថ្នាក់ទី ៥ និង ថ្នាក់ទី ២ នៃសាលាបឋមសិក្សាមហាលាភ ។         គួររំលឹកថា  ស្ត្រីមេម៉ាយទុរគតរូបនេះ ជាគ្រួសារដែលងាយរងគ្រោះ ហើយខ្វះខាតជីវភាពយ៉ាងខ្លាំង ។ គ្រួសារនេះ រស់នៅពឹងផ្អែកលើការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:បណ្ណសមធ៌ម ក្រ ១ ហើយស្ត្រីជាម្តាយ ក៏មិនមានដើមទុន  និងមុខរបរច្បាស់លាស់ទេ។ រាល់ថ្ងៃ គាត់ ដើរស៊ីឈ្នួលដកស្ទូង ច្រូតកាត់ ឬ រកក្តាមខ្យង គ្រាន់បានកម្រៃគួបផ្សំគ្នាចិញ្ចឹមកូន ហើយ យុវតី សារ៉ាន់ ធារ៉ា ក្រោយពេលឪពុក បានធ្វើមរណកាលទៅ ក៏បានបង្ខំចិត្តរៀនផង និងស៊ីឈ្នួលឡើងបេះស្លាផង តាំងពីអាយុ ៧ឆ្នាំរហូតមក  ដែលក្នុង ១ថ្ងៃរកប្រាក់ចំណូលបាន ១០,០០០រៀល ឬ ១៥,០០០រៀល  គ្រាន់បានថវិកាជួយផ្គត់ផ្គង់ ទិញសម្ភារសិក្សាខ្លួនឯងផងនិងប្អូនស្រីពៅ ផង  ។         ពិនិត្យពីស្ថានភាព និង តម្រូវការជាក់ស្តែងរបស់គ្រួសារនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា បានសម្រេចផ្តល់អំណោយមនុស្សធម៌សម្រាប់ផ្គត់ផ្គង់ ជីវភាពជូនគ្រួសារទុរគត នេះ  រួមមាន  ៖       - អង្ករ  ១០០ គ.ក. - មី ២ កេស       - ទឹកត្រី  ២យួរ, - ទឹកស៊ីអ៊ីវ២យួរ       - ត្រីខ ២ យួរ- ប្រេងឆា ៤ដប - សាប៊ូម្សៅ  ៤កញ្ចប់- សាប៊ូកក់សក់ ២៤កញ្ចប់តូច - ថ្នាំ និងច្រាស់ដុសធ្មេញ ៦សម្រាប់ -កន្ទេល ២ -  ឃីត ២សម្រាប់ និង ថវិកា ១,០០០,០០០ រៀល ។          ក្នុងឱកាសនោះ  លោកជំទាវ ក៏បានឩបត្ថម្ភថវិកា ចំនួន ១០០,០០០រៀល  ជួនយុវតីមានពិការភាព ១នាក់ ឈ្មោះ ឡៃ ហ៊ាង អាយុ ២៥ឆ្នាំ  ផងដែរ   ។

អភិបាលរងខេត្តកំពង់ចាមថ្លែងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៥ ខេត្តកំពង់ចាមបានផ្ដល់សេវា ជូនប្រជាពលរដ្ឋបានប្រមាណជាង ៣៦ម៉ឺនសេវា លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ថ្លែងថា គិតត្រឹមរយៈពេល១០ខែ(មករា ដល់ខែតុលា) ឆ្នាំ២០២៥ខេត្តកំពង់ចាមបានផ្ដល់សេវា ជូនប្រជាពលរដ្ឋបានចំនួន ៣៦១.៥៨៧សេវា ក្នុងនោះ ៖ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានផ្ដល់សេវាសរុបចំនួន ៥៧.៨៤៥សេវា , ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋក្រុង ស្រុក បានផ្ដល់សេវាសរុបចំនួន ១៨៣,៥៣៥ សេវា, យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តបានផ្ដល់សេវាបានចំនួន១២០,២០៧សេវា។ ថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងពិភាក្សាស្តីពី ការរៀបចំប្រព័ន្ធផ្តល់ សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នាថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ អុិលប៊ីអិន ក្រុងកំពង់ចាម ។ ពិធីនេះក៏មានអញ្ជើញចូលរួមពី­ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋាន មុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក លោកស្រីតំណាងអង្គការ GIZ និងគម្រោង ISD , ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ជាច្រើនរូប ។ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានថ្លែងថា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិ និងស្របទៅតាមសក្តានុពលរបស់ខេត្តកំពង់ចាម ជាពិសេសដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលមានឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តកំពង់ចាមបច្ចុប្បន្ន បាននឹងកំពុងអនុវត្តការផ្តល់សេវារដ្ឋបាល តាមរយៈយន្តការ ច្រកចេញចូលតែមួយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម។ លោកអភិបាលរងខេត្តបានបន្តថា ជាមួយនឹងការវិវឌ្ឍឥតឈប់ឈរ និងការរីកចម្រើននៃយុគសម័យឌីជីថល ឬឧស្សាហកម្ម៤.០ រដ្ឋបាលខេត្តកំពង់ចាម បានផ្ដួចផ្ដើមបង្កើតនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងកិច្ចការងាររដ្ឋបាល ជាពិសេសការផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ។ មកទល់ពេលនេះឃុំ-សង្កាត់ទាំង១០៩ទូទាំងខេត្តកំពង់ចាម បាននឹងកំពុងទទួលផលលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយសម្រួលដល់ការបំពេញការងារផ្ដល់សេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ការផ្ដល់តម្លាភាពរវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាដែលជាប្រជាពលរដ្ឋ ការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ និងជាពិសេសការធ្វើទំនើបកម្មការងាររបស់មន្ត្រីរាជការនាពេលបច្ចុប្បន្នមិនចាញ់វិស័យឯកជននានាឡើយ៕

រដ្ឋបាលខេត្តកំពង់ចាម​ រំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​

នាថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នាថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម អញ្ជើញចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ និងពិភាក្សាស្តីពី ការរៀបចំប្រព័ន្ធផ្តល់ សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ដែលប្រព្រឹត្តទៅនៅនៅសណ្ឋាគារ អុិលប៊ីអិន ក្រុងកំពង់ចាម ។ សិក្ខាសាលានេះដោយមានការអញ្ជើញចូលរួមពី­ លោក អ៊ឹង កែវរតនៈ ឫប្រធាននាយកដ្ឋាន មុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក លោកស្រីតំណាងអង្គការ GIZ និងគម្រោង ISD , លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងលោក ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ជាច្រើនរូបផងដែរ ។