uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 172 підписників, посідаючи 4 863 місце в категорії Політика та 537 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 172 підписників.

За останніми даними від 07 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -119, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.68%. Протягом перших 24 годин після публікації контент зазвичай збирає 5.52% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 680 переглядів. Протягом першої доби публікація в середньому набирає 562 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 08 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 172
Підписники
-224 години
-237 днів
-11930 днів
Архів дописів
សាលាខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ
+9
សាលាខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងស្វែងរកការងារជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានរៀបចំផែនការ និងបង្កើនការផ្សព្វផ្សាយ ពីតម្រូវការ ការងារ ឱ្យបានទូលំទូលាយ ដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងគោលដៅផ្សេងៗទៀតដែលជាផលប្រយោជន៍ ដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមរយ:QR Code ឬHotline1297 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងធ្វើការសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាស ឱ្យជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងធ្វើតេស្តទទួលយកពលករចូលធ្វើការងារតាមជំនាញនីមួយៗ ។

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បា
+9
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ និងស្វែងរកការងារជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដោយមានសមាសភាពចូលរួមចំនួន២៤៦នាក់ ស្រី២៣នាក់ ក្នុងនោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានរៀបចំផែនការ និងបង្កើនការផ្សព្វផ្សាយ ពីតម្រូវការ ការងារ ឲ្យបានទូលំទូលាយ ដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងគោលដៅផ្សេងៗទៀតដែលជាផលប្រយោជន៍ ដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមរយ:QR Code ឬHotline1297 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងធ្វើការសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាស ឲ្យជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងធ្វើតេស្តទទួលយកពលករឲ្យចូលធ្វើការងារតាមជំនាញនីមួយៗ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលបន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន (កំពង់ចាម): ដោយសារព្រះរាជាណាចក្រកម្ពុជា បានទទួលរងពីសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនារតី បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកឦសាននៃប្រទេសកម្ពុជា ជាហេតុបណ្ដាលឲ្យទឹកទន្លេមេគង្គ បន្តហក់ឡើងយ៉ាងគំហ៊ុក គួរឲ្យព្រួយបារម្ភ។ ជាវិធានការ ក្នុងបង្ការទប់ស្កាត់ ពីផលប៉ះពាល់ដោយសារទឹកជំនន់ មកលើភូមិឋាន ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលិទ្ធភាព ក្នុងកាតអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ។ គួររលឹកថា នៅព្រឹកព្រលឹមស្រាងៗ​ ក្រុងកំពង់ចាម​ និងស្រុកដទៃ ក្នុងភូមិសាស្ត្រខេត្ត បានទទួលឥទ្ធិពលពីភ្លៀងមួយមេធំ បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ។ ឯកឧត្តម អភិបាលខេត្ត ក៏ទទូចស្នើដល់ពុកម៉ែ​ បងប្អូនដែលរស់នៅតាមដងទន្លេ​ ស្ទឹង​ បឹង​ ព្រែក​ សូមបង្កេីនការប្រុងប្រយ័ត្ន​ខ្ពស់ ដែលត្រូវមេីលថែកូនចៅ​ ក្មេងតូចៗកុំអោយលេងទឹក​ និងសូមទាក់ទាងមកអាជ្ញាធរ​ ឫសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ នេះ ទឹកទន្លេមេគង្គមានកំពស់ 14:40m ដោយកម្រិត​ទឹកត្រូវប្រុងប្រយ័ត្ន​ 15:20m ។ ទឹកលូនចូលព្រែកបានចំនួន41/41ព្រែក រួមមាន: 1-ស្រុកស្ទឹងត្រង់:5/5 2-ស្រុកកំពង់សៀម:11/11 3-ស្រុកកងមាស:13/13 4-ស្រុកកោះសូទិន:5/5 5-ស្រុកស្រីសន្ធរ:7/7៕

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតបណ្តាលឲ្យផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានរងផលប៉ះ
+3
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតបណ្តាលឲ្យផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានរងផលប៉ះពាល់ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាច្រើនថ្ងៃបានបណ្តាលឲ្យកំណាត់ផ្លូវ ក៏ដូចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានទទួលរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋក៏នាំគ្នាជជែកគ្នាថា ទឹកឆ្នាំ២០២៥នេះឡើងធំគ្រាន់បើ ដែលមិននឹកស្មានដល់។ ដោយឡែក បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១៣,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយនៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់

សហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចរាល់ សមាជិក សមាជិកា ប្រមាណជាង១០០នាក់ សម្រាប់ចូលរួម ព្រឹត្តិការណ៍អបអរទិវាដើរពិភពលោក ក្រោមប្រធានបទ៖ (ដើរដើម្បីសន្តិភាព) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកន
+4
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យមណ្ឌលសុខភាពដែលជាបេក្ខភាពប្រឡងប្រណាំងសេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល នៅមណ្ឌលសុខភាពសណ្ដែក ឃុំសណ្ដែក ស្រុកបាធាយ ដោយមានការរួមពីក្រុមការងារថ្នាក់ខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , ប្រធាន-តំណាងមន្ទីរ មន្ត្រីពាក់ព័ន្ធ និងលោកស្រី អភិបាលរងស្រុក , ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្ត្រីមណ្ឌលសុខភាពផងដែរ។

អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សនុសិស្ស បានប្រឡងជាប់ និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថា មានកត្តា៤ យ៉ាងដែលនាំឲ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖ *ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។ *ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។ *ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។ *ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព។ នាឱកាសនោះផងដែរ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍លើកទឹកចិត្ត ឲ្យសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា នៅមហាវិទ្យាល័យបន្ថែមទៀត ជាពិសេសគឺសិស្សនារី ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះសិស្សនារី បើទោះជាប្រលងជាប់និទ្ទេស មួយណាក៏ដោយ ប្រសិនបើបញ្ចប់ត្រឹមនេះ នោះក្មួយៗមិនអាចក្លាយខ្លួនទៅជាវីរៈនារីបានទេ ដូច្នេះក្មួយៗ ត្រូវតែតាំងចិត្តខិតខំតស៊ូសិក្សាបន្ថែមទៀត ដោយមានការគាំទ្រពីអាណាព្យាបាល ។ ចំពោះលទ្ធភាពដែលត្រូវសិក្សាបន្តនោះ សូមក្មួយៗ ត្រូវពិនិត្យឡើងវិញ នូវវិទ្យាស្ថាន TVET ជាច្រើនដែលបានផ្ដល់អាហារូបករណ៍ តាមរូបភាពនៃការបញ្ចុះតម្លៃ ៥០ភាគរយ ឬ ៧០ភាគរយ ឬ ១០០ភាគរយ សម្រាប់ក្មួយៗដែលមាននិទ្ទេសផ្សេងៗ ។ ដូច្នេះសូមក្មួយៗកុំបារម្ភថា គ្មានលុយបង់ថ្លៃសិក្សា ប្រសិនបើក្មួយៗទៅសិក្សាតាមអាហារូបករផ្សេងៗ ហើយនៅសល់ប៉ុន្មាន លោករដ្ឋមន្ត្រី និងជួយទាំងអស់ សម្រាប់សិស្សក្នុងស្រុកកំពង់សៀមនេះ៕

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកុះពង់ចាម
+3
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកុះពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអនុគណ:កម្មការ សន្តិសុខ សណ្តាប់ធ្នាប់ នៃព្រឹត្តិការណ៍<<ទិវាដើរពិភពលោក>> ក្រោមប្រធានបទ ដើរដើម្បីសន្តិភាព ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមចំនួន៦នាក់ ។ ចំពោះការ ផ្ញើម៉ូតូ ឬរថយន្ត រដ្ឋបាលក្រុងកំពង់ចាម រៀបចំចាត់ចែងទទួលខុសត្រូវ ដោយមិនត្រូវឲ្យមានការទទួលយកថវិកាពីអ្នកផ្ញើរម៉ូតូ ឬរថយន្តនោះទេ ។

នៅព្រឹកថ្ងៃ១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល
+9
នៅព្រឹកថ្ងៃ១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល នៅមណ្ឌលសុខភាពស្ពឺ ស្រុកចំការលើ ដោយមានការរួមពីក្រុមការងារថ្នាក់ខេត្ត លោកស្រី នាយិការងរដ្ឋបាល , ប្រធាន-តំណាងមន្ទីរ មន្ត្រីពាក់ព័ន្ធ និងលោកស្រី អភិបាលរងស្រុក , ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្ត្រីមណ្ឌលសុខភាពផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ  អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ  ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម