uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 525 підписників, посідаючи 4 879 місце в категорії Політика та 549 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 525 підписників.

За останніми даними від 07 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -120, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.27%. Протягом перших 24 годин після публікації контент зазвичай збирає 6.00% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 765 переглядів. Протягом першої доби публікація в середньому набирає 632 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 08 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 525
Підписники
-724 години
-427 днів
-12030 день
Архів дописів
ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសាខា អ.ន.ក.រ ឃុំទាំង១២ ក្នុងស្រុកបាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរមីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាស្រុកបាធាយ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក (ត្បូងឃ្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក (ត្បូងឃ្មុំ): តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តទៅនៅភូមិជាំម្លូរ ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។ ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ​ (ខេមបូឌា)​ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត​ និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ​ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ)​ ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

ាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះចៅអធិវត្តក្នុងស្រុក ផ្ដល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយអគ្គីភ័យ ៣គ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងព្រះមេគុណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះចៅអធិវត្តក្នុងស្រុក ផ្ដល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយអគ្គីភ័យ ៣គ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួង ពិភ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួង ពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន និងដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតនៅទីស្តីការក្រសួង។

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃចំណាត់ថ្នាក់សន្តិសុខប្រចាំឆមាសទី១ ប្រចាំឆ្នាំ២០២៦ កំពង់ចាម ៖ លោក ឧត្
+3
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃចំណាត់ថ្នាក់សន្តិសុខប្រចាំឆមាសទី១ ប្រចាំឆ្នាំ២០២៦ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំគណៈកម្មការ រៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃចំណាត់ថ្នាក់សន្តិសុខ ដល់ពិរុទ្ធជនផុតអាជ្ញាយុកាល និងទណ្ឌិតគ្រប់លក្ខខណ្ឌវាយតម្លៃចំណាត់ថ្នាក់សន្តិសុខប្រចាំឆមាសទ១១ ប្រចាំឆ្នាំ២០២៦ ដែលគ្រប់លក្ខខណ្ឌវាយតម្លៃចំណាត់ថ្នាក់សន្តិសុខ។ ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាភិបាលកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្
+4
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាភិបាលកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី សំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងឥស្លាម នឹងរួមជាមួយលោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តមស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ស្ថិតនៅក្នុងភូមិសំបួរមាស *ខ* ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី សំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងឥស្លាម នឹងរួមជាមួយលោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តមស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ស្ថិតនៅក្នុងភូមិសំបួរមាស *ខ* ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ច
+9
ស្រុកកងមាស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី សំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងឥស្លាម នឹងរួមជាមួយលោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តមស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ស្ថិតនៅក្នុងភូមិសំបួរមាស *ខ* ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ សពឧបាសក នួន ហុងលីម ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ត់ គឹមហុង នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយលោក ហ៊ត់ គឹមហុង ដែលបានបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ។ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឧបាសក នួន ហុងលីម បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម ============== https://web.facebook.com/share/v/1Ggy5ZMahQ/

អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម ចុះពិនិត្យ ការរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ
+8
អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម ចុះពិនិត្យ ការរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ និងប្រភព ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ (ពិសេសក្លែងឈ្មោះទុរេនបែកអន្លូង) អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លើការពង្រឹងប្រសិទ្ធភាព ទិន្នផល កសិផលក្នុងស្រុកឲ្យបានប្រសើរឡើង ក្នុងនោះ ផ្តោតសំខាន់ទៅលើដំណាំទុរេន ដែលកំពុងដល់រដូវប្រមូលផលជាបណ្តើរៗ ដោយជៀសវាងដាច់ខាតការនាំចូលទុរេន ពីប្រភពខាងក្រៅ ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ និងប្រភព ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ (ពិសេសក្លែងឈ្មោះទុរេនបែកអន្លូង)។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្ត÷ ១/- ចុះស្រង់ស្ថិតិម្ចាស់ចំការ ផ្ទៃដីដាំទុរេន និងបរិមាណទិន្នផលផ្លែទុរេនតាមចំការនីមួយៗ ។ ២/- ចុះស្រង់ស្ថិតិអ្នកលក់ផលិតផលផ្លែទុរេនទាំងអស់ក្នុងស្រុក ។ ៣/- កំណត់ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេន ត្រូវមានវិក័យប័ត្របញ្ជាក់ចំនួន និងប្រភពច្បាស់លាស់។ ៤/- បង្កើតក្រុមការងារដើម្បីតាមដានត្រួតពិនិត្យអ្នកដឹកជញ្ជូនទុរេនពីប្រភពខាងក្រៅចូលក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ដើម្បីធ្វើកិច្ចសន្យាអប់រំ ដោយបញ្ជាក់ពីប្រភពនៃទុរេននាំចូលច្បាស់លាស់និងបិទស្លាកសម្គាល់ ។ ៥/- ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេនត្រូវធ្វើកិច្ចសន្យា ស្ដីពីការបិទស្លាកសម្គាល់ប្រភពនៃផ្លែទុរេនរបស់ខ្លួនជៀសវាងការក្លែងបន្លំ ។ ៦/- សហគមន៍ធុរេនបែកអន្លូង ផ្ដល់កិច្ចសហការក្នុងការរាយការណ៏ ផ្ដល់ព័ត៌មានអំពីជនល្មើសដែលក្លែងបន្លំនាំចូល និងចែកចាយទុរេនដែលមានប្រភពពីខាងក្រៅ(ដាក់ឈ្មោះទុរេនបែកអន្លូង) នៅក្នុងទឹកដីស្រុកស្ទឹងត្រង់ ។ ៧/- ក្រុមការងារចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ នេះតទៅ៕