uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 182 підписників, посідаючи 4 925 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 182 підписників.

За останніми даними від 05 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -119, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.11%. Протягом перших 24 годин після публікації контент зазвичай збирає 5.46% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 724 переглядів. Протягом першої доби публікація в середньому набирає 556 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 06 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 182
Підписники
-724 години
-217 днів
-11930 днів
Архів дописів
មេឃុំអារក្សត្នោត បង្ហាញពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​

អភិបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព​ រងគ្រោះក្នុងឧបទ្ទវហេតុ​រថយន្តធ្លាក់ចូលទន្លេ មានហេតុការណ៍កេីតឡេីង
+2
អភិបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព​ រងគ្រោះក្នុងឧបទ្ទវហេតុ​រថយន្តធ្លាក់ចូលទន្លេ មានហេតុការណ៍កេីតឡេីង នៅថ្ងៃទី២៩/១០/២០២៥​ វេលាម៉ោង​ ១០:១១នាទី ដោយឡាន​ ១គ្រឿង​ ម៉ាក​សាំយ៉ុង​ បានបើកធ្លាក់ចូលទឹកទន្លេមេគង្គ​ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដែល​បានធ្វើដំណើរពីស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ឆ្លងកាត់ស្រុកស្រីសន្ធរ​ ក្នុងរថយន្តមានមនុស្ស០៥នាក់។ ​ ៙គិតមកដល់ត្រឹមម៉ោង១៧,០០នាទី​ ក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម​ បានរកឃើញរថយន្ត​ និងបានអូសយកមកច្រាំងទន្លេ។ ​ ហេតុការណ៍ខាងលេីបណ្តាលអោយមានមនុស្សរបួស​ ២នាក់​ ស្លាប់​ ២នាក់​ និងបាត់ខ្លួន​ ម្នាក់ (កំពុងរុករក)។ កក្តានាំអោយគ្រោះថ្នាក់គឺការធ្វេសប្រហែស​របស់អ្នកបេីកបរ។ ​ ឯកឧត្តម អភិបាលខេត្ត ស្នើដល់អ្នកបេីកបរ សូមគោរពច្បាប់ចរាចរណ៍​ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ព្រឹកថ្ងៃពុធទី ៣០ ខែតុលា ឆ្នាំ ២០២៥នេះ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចា
+7
ព្រឹកថ្ងៃពុធទី ៣០ ខែតុលា ឆ្នាំ ២០២៥នេះ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នីចន្ទធីតា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា ខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត - ឯកឧត្តម នាយកសាខា រួមនឹង ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខានិង សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តទាំង២ បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី សំអូន អ៊ីអ៊ី អាយុ ២៦ ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិស ប្រាសាទតាក្របីដែលមកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈនៅស្រុកស្ទឹងត្រង់ ដើម្បីទទួលសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០
+9
អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈនៅស្រុកស្ទឹងត្រង់ ដើម្បីទទួលសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៥ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ ចាម ដើម្បីបានទទួលសំណើ សំណូមពរ និងកង្វល់ពីប្រជាពលរដ្ឋ ១៥ករណី ដោយបានដោះស្រាយភ្លាមៗ និងនៅសេសសល់ អង្គវេទិកាបានទទួលយកទៅពិភាក្សាដោះស្រាយបន្ត តាមនីតិវិធីរដ្ឋបាល។

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ (កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា​ផងដែរ​។ ការថ្លែងបែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២៥​ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល​ ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ​ ។ ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជា សាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ ៕

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរាប់បាត្រ ក្
+9
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរាប់បាត្រ ក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង បញ្ចុះអដ្ឋិធាតុ ឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធ អ្នកស្រី សុទ្ធ ចាន់ណា ព្រមទាំង ឆ្លងចេតីយ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

ព្រះសង្ឃ និពលរដ្ឋ ក្នុងខេត្តកំពង់ចាម សម្តែងក្តីសប្បាយរីករាយ ខណៈ មានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះប
+1
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រាជា​ណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យ ​ខួបលើកទី២១ នៃការ​យាង​គ្រង​ព្រះបរមសិរីរាជសម្បត្តិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យទណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង បញ្ចុះអដ្ឋិធាតុ ឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធ អ្នកស្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យទណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង បញ្ចុះអដ្ឋិធាតុ ឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធ អ្នកស្រី សុទ្ធ ចាន់ណា ព្រមទាំង ឆ្លងចេតីយ៍ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យទណានុប្បទានគម្រប់ខួប ១០០ថ្ងៃ និង បញ្ចុះអដ្ឋិធាតុ ឧទ្ទិសកុសលជូនដួងវិញ្ញាក្ខន្ធ អ្នកស្រី សុទ្ធ ចាន់ណា ព្រមទាំង ឆ្លងចេតីយ៍ ស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ គួរបញ្ជាក់ថា អ្នកស្រី សុទ្ធ ចាន់ណា ត្រូវជាក្មួយស្រីរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកស្រី សុទ្ធ ចាន់ណា បានទទួលអនិច្ចកម្ម កាលពីថ្ងៃ អាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៥៥នាទីល្ងាច ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាន ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកមពង់ចាម បានអញ្
+9
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកមពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពវនារាម ទួលស្វាយជ្រុំ (ហៅវត្តចំការអណ្តូង ) ស្ថិតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៥២៤នាក់។ ក្នុងអង្គវេទិកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើចំនួន២ និងសំណូមពរចំនួន៧ សរុបចំនួន ៩ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់ចំនួន៧ និងផ្ទេរសមត្ថកិច្ចចំនួន១ អង្គវេទិកាទទួលយកទៅពិភាក្សាដោះស្រាយបន្តចំនួន១ តាមនីតិវិធីរបស់រដ្ឋបាល។

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលកំពង់ចាម
+5
នាព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យនិងកែតម្រូវសៀវភៅមរតកបេតិកភណ្ឌ ធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងក្រុមការងារមន្ត្រីជំនាញ នៃមន្ទីរ ។ កិច្ចប្រជុំមានគោគោលបំណង៖ ត្រួតពិនិត្យកែលម្អសៀវភៅ ដែលបានចងក្រង ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យវិស័យវប្បធម៌ត្រូវបានអភិវឌ្ឍន៍ និងអភិរក្សគាំពារតំបន់ប្រាសាទបុរាណ ទួល ស្រះ ព្រះវិហារ ផ្ទះ និងវត្តបុរាណព្រមទាំងតំបន់រមនីយដ្ឋានផ្សេងៗទូទាំងខេត្តផងដែរ ។

នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព
+9
នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសារអាហារ​សាមគ្គីជាមួយ​ឯកឧត្ដម​ Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងក្រុមការងារ​ Cambodia Vision ដេីម្បីពិភាក្សា​ការងារ​ និងរៀបចំផែនការព្យាបាលជំងឺ​ភ្នែក​ ត្រចៀក​ ដោយឥតគិតថ្លៃជូនប្រជាជន​ ប្រចាំឆ្នាំ​២០២៦​ ក្នងខេត្តកំពង់ចាម ដែលកម្មវិធីនេះធ្វើឡើង នៅ ភោជនីយដ្ឋាន ប្រេសុីដង រាជធានីភ្នំពេញ។

មន្ត្រីជំនាញជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្របឹងជ្រោយ