ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros
Відкрити в Telegram
-TikTok: https://www.tiktok.com/@pich_sros - FB Page: https://web.facebook.com/pichsrosofficial
Показати більше462
Підписники
Немає даних24 години
Немає даних7 днів
-330 днів
Архів дописів
+4
ខ្ញុំសូមអរគុណលោកស្រី កែវ ចន្ទសុផារ៉ា ដែលបានចូលរួមថវិកាចំនួន100$ ដើម្បីកសាងទីស្ថានស្រង់ព្រះក្នុងវត្តតាសុត ដែលផ្តួចផ្តើមកសាងដោយខ្ញុំបាទ ដោយព្រះអង្គវនវាសីបណ្ឌិតចន្ទមុនីបានអនុញ្ញាតហើយ សូមលោកស្រីទទួលបានបុណ្យកុសលដែលលោកស្រីបានចូលរួមធ្វើទីស្ថានស្រង់ព្រះនេះកុំបីខានឡើយ 🙏💐🪷
+2
ខ្ញុំសូមអរគុណប្អូន បុណ្ណារ៉ា ដែលបាន
ចូលរួមថវិកាចំនួន70000រៀលដើម្បី
កសាងទីស្ថានស្រង់ព្រះក្នុងវត្តតាសុត
ដែលផ្តួចផ្តើមកសាងដោយខ្ញុំបាទ ដោយ
ព្រះអង្គវនវាសីបណ្ឌិត ចន្ទមុនី បានអនុញ្ញាតហើយ សូមប្អូនទទួលបានបុណ្យកុសលដែលប្អូនបានចូលរួមធ្វើទីស្ថានស្រង់ព្រះនេះកុំបីខានឡើយ 🙏💐🪷
អនុមោទនាថ្ងៃសីល💐🪷 ខ្ញុំទទួលបានការអនុញ្ញាតពីព្រះអង្គវនវាសីបណ្ឌិត ចន្ទមុនី ដើម្បីធ្វើទីស្ថានស្រង់ព្រះក្នុងវត្តតាសុតហើយ🙏💐
ខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤
ខ្ញុំអ្នកបង្កើតវាដោយគំនិតខ្ញុំម្នាក់ឯង ហើយក៏
ទទួលអ្នកដែលចង់ចូលរួមធ្វើជាមួយខ្ញុំ បើទោះ
បីអ្នកលែងចង់ធ្វើជាមួយខ្ញុំក៏ខ្ញុំនៅតែធ្វើទៅមុខជានិច្ចដែរ ព្រោះអ្នកគ្រាន់តែជាភ្ញៀវរបស់ខ្ញុំប៉ុណ្ណោះ អ្នកអាចបោះបង់ផ្ទះខ្ញុំបានក៏ប៉ុន្តែខ្ញុំមិនអាចបោះបង់ផ្ទះខ្ញុំចោលបាននោះឡើយ គឺខ្ញុំនៅតែបន្តទៅមុខជានិច្ចជាមួយឆន្ទៈច្បាស់លាស់របស់ខ្ញុំជាមួយគណបក្សយុវជនកម្ពុជា 💪♥️🇰🇭
+2
ដោយសារនឹករលឹកព្រះអង្គវនវាសីបណ្ឌិត ចន្ទមុនីពេកខ្ញុំក៏មកវត្តតាសុតដោយមិនបាន ណាត់ព្រះអង្គនោះទេ ស្រាប់តែព្រះអង្គនិមន្តមកអាស្រមចាស់ ខ្ញុំក៏បានជួបព្រះអង្គតែម្តងទៅ ហើយខ្ញុំក៏បានទូលសុំព្រះអង្គកសាងនូវអ្វីមួយទុកជាអនុស្សាវរីយ៍ក្នុងព្រះពុទ្ធសាសនានៅវត្តតាសុត ព្រះអង្គក៏អនុញ្ញាតឱ្យធ្វើតាមចិត្តប្រាថ្នាផងដែរ។ 08/10/2024
+3
ឃ្លាតកាយពីស្រុកកំណើត២៨ឆ្នាំហើយថ្ងៃនេះមកគោរពព្រះពុទ្ធបដិមាក្នុងព្រះវិហារវត្តចកជាវត្តស្រុកកំណើតដើម្បីរលឹក ដឹងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
ថ្ងៃភ្ជុំបញ្ចប់ 🪷
ខ្ញុំទើបចាប់ផ្តើមសរសេរអំពីCLV-DTAបានមួយចំនួន
ហើយខ្ញុំក៏ទទួលបាននូវព័ត៌មានជាក់លាក់អបដោយ
ឯកសារ និងភស្តុតាងអំពី CLV-DTA ផងដែរ ប៉ុន្តែ
នៅពេលនេះ ម្ចាស់ផ្តួចផ្តើមគំនិតបង្កើតCLV-DTA
(សម្តេចតេជោ)បានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិ
ការCLV-DTAបាត់ទៅហើយ បើទោះបីជាយ៉ាងណា
ខ្ញុំនឹងបន្តសរសេរឱ្យចប់អំពីCLV-DTAនេះតាមភាព
ជាក់ស្តែង ដើម្បីទុកមើលកុំឱ្យភ្លើតាមគ្នា។ 👌📝📚
+5
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ
ឯកឧត្តមបណ្ឌិតពេជ្រ ស្រស់ ប្រធាន
ប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តម
ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បាន
ចូលចួប និងស្តាប់ការពន្យល់បន្ថែមអំពី
CLV-DTAពីឯកឧត្តម ឈាង វុន ដែល
ឯកឧត្តមកាលពីអតីតជាប្រធានគណៈ
កម្មាធិការឃ្លាំមើលការអភិវឌ្ឍន៍CLV នៃរដ្ឋសភា។ ខ្លឹមសារនៃកិច្ចជំនួបនេះនឹមាន
ក្នុងសៀវភៅCLV-DTAរបស់ខ្ញុំក្នុងពេល
ឆាប់ៗនេះ។
+1
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ប្រធាន
ប្រតិភូគណបក្សយុវជន នៃឧត្តមក្រុម
ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាន
ចូលរួមប្រជុំជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីជជែកលំអិត
ឣំពី CLV-DTA ហើយក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ បានតាំងសំនួរទៅរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទាក់ទងកិច្ចសហប្រតិបត្តិការCLV-DTA
ដើម្បីរដ្ឋមន្រ្តីបំភ្លឺផងដែរ។
ខាងក្រោមនេះជាសំនួររបស់ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់៖
១, តើវាមានភាពខុសគ្នាដូចម្តេចដែរ ចំពេាះការឣនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងនាមជាសមាជិកឣាស៊ាន
និងក្នុងនាមប្រទេសចុះកិច្ចសហប្រតិបត្តិការ CLV-DTA?
២, បើពុំមានកិច្ចសហប្រតិបត្តិការ CLV-DTA តើកម្ពុជាមានភាពលំបាកឣ្វីខ្លះក្នុងការឣភិវឌ្ឍន៍ខេត្តទាំងបួននេាះ?(ក្រចេះ, ស្ទឹងត្រែង, រនតៈគីរី, មណ្ឌលគីរី)
៣, តើហិញ្ញវត្ថុឣភិវឌ្ឍកិច្ចសហប្រតិបត្តិការ CLV-DTA នេះទទួលបានមកពីណា ? បើឣភិវឌ្ឍន៍ដាច់ដោយឡែក
ដោយប្រទេសរៀងៗខ្លួនដដែល ចាំបាច់ឣ្វីបង្កើតឲ្យមាន CLV-DTA?
៤,បើមានជនទី៤ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឣភិវឌ្ឍ ខេត្តណាមួយស្ថិតក្នុងកិច្ចសហប្រតិបត្តិការCLV-DTAតើហិរញ្ញវត្ថុជំនួយនេាះនឹងបែងចែកឲ្យទៅប្រទេសទាំង២ ផ្សេងទៀតក្នុងកិច្ចសហប្រតិបត្តិការCLV-DTAដែរឬទេ?
៥, បើប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដើរចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA តើប្រទេសពីរផ្សេងទៀតឈប់ធ្វើជំនួញឬឈប់រាប់ឣានគ្នាឬយ៉ាងណា?
៦, តើការស្រូបទាញសេដ្ឋកិច្ចពីកិច្ចសហប្រតិបត្តិការ CLV-DTA មានភាពខុសគ្នាយ៉ាងដូចម្តេចជាមួយច្បាប់ពាណិជ្ជកម្មឣន្តរជាតិហៅកាត់ថា WTO និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ឣាស៊ាន?
៧, តើកិច្ចសហប្រតិបត្តិការCLV-DTAឣាចនឹងក្លាយជាកិច្ចខ្ចីដីខ្មែរពីភាគីវៀតណាមដូចក្នុងប្រវត្តិសាស្រ្តខ្មែរដែរទេ?
៨, តើកិច្ចសហប្រតិបត្តិការ CLV-DTA នឹងមានកាលកំណត់បញ្ចប់ក្នុងស្ថានភាពណាមួយដែរឬទេ?
៩, តើក្រសួងពាណិជ្ជកម្មមានចំណុចចម្បងឣ្វី (Main Point)ដែលឣាចបញ្ចប់ក្តីបារម្មណ៍ឣំពីការបាត់បង់ដី៤ខេត្តរបស់ពលរដ្ឋមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិការ CLV-DTA? ។
ចម្លើយនឹងមានលំអិតក្នុងសៀវភៅCLVរបស់ខ្ញុំឆាប់ៗនេះ។
Repost from BTV News
[WATCH] លោកបណ្ឌិត ពេជ្រ ស្រស់៖«បក្សប្រឆាំងជ្រុលនិយមមួយក្តាប់តូចតែងតែបង្កើតព័ត៌មានក្លែងក្លាយទាក់ទងទៅហ្នឹងតំបន់ព្រំដែន ដើម្បីវាយប្រហាររាជរដ្ឋាភិបាល»។
Website | Facebook | Telegram | TikTok
Repost from BTV News
[WATCH] លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា៖ «ចរន្តសាមគ្គីភាពរបស់ប្រជាជនកម្ពុជានៅតែមានភាពផុសផុល តាមរយៈសម្ទុះចូលរួមជាមួយមូលនិធិអភិវឌ្ឍតាមព្រំដែន»។
Website | Facebook | Telegram | TikTok
Repost from BTV News
កិច្ចពិភាក្សាពិសេស
- ប្រធានបទ៖ បក្សនយោបាយ និងសង្គមស៊ីវិលគាំទ្រមូលនិធិអភិវឌ្ឍតាមព្រំដែន និងជំរុញពលរដ្ឋទៅទស្សនាដោយផ្ទាល់
- វាគ្មិន៖ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
- លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល
- អ្នកសម្របសម្រួល៖ លោក វ៉ន ដារ៉ា
Website | Facebook | Telegram | TikTok
+1
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនឹងមានជំនួបរវាងរដ្ឋមន្រ្តី
ក្រសួងពាណិជ្ជកម្មជាមួយសមាជិក
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ដើម្បីជជែកគ្នាជុំវិញកិច្ចការCLVតបតាមការអញ្ជើញរបស់ខ្ញុំបាទ។ កិច្ចការងាររបស់ជាតិគឺធ្វើការតាមផ្លូវរដ្ឋ
