uk
Feedback
@Mindset

@Mindset

Відкрити в Telegram

សៀវភៅអេឡិចត្រូនិកfreeៗ និងគំនិតល្អៗមាននៅទីនេះ

Показати більше
469
Підписники
Немає даних24 години
+17 днів
+1030 день
Архів дописів
⚠️ ក្រសួងប្រៃសណីយ៍ ជូនដំណឹងបន្ទាន់ អំពីហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម។ #MPTC JOIN CHANNEL 📱
+4
⚠️ ក្រសួងប្រៃសណីយ៍ ជូនដំណឹងបន្ទាន់ អំពីហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម។ #MPTC JOIN CHANNEL 📱

អ្នកមិនចាំបាច់កើតមកជាមនុស្សដែល «មានទេពកោសល្យ ឬពូកែជាងគេ» នោះទេ... អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើជាមនុស្សម្នាក់ដែល «មិនដែ
អ្នកមិនចាំបាច់កើតមកជាមនុស្សដែល «មានទេពកោសល្យ ឬពូកែជាងគេ» នោះទេ... អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើជាមនុស្សម្នាក់ដែល «មិនដែលប្រគល់ជោគវាសនាឱ្យភាពចុះចាញ់»! ព្រោះនៅក្នុងជីវិតពិត៖ • ទេពកោសល្យ បើគ្មានវិន័យ និងការហ្វឹកហាត់... វាគ្រាន់តែជាពន្លឺភ្លើងផ្លេកបន្ទោរប៉ុណ្ណោះ។ • ភាពស្មោះត្រង់នឹងការប្រឹងប្រែង រៀងរាល់ថ្ងៃ ទោះក្នុងជំហានតូចៗ... គឺជាអណ្តាតភ្លើងដែលឆេះជានិរន្តរ៍។ មនុស្សដែលមានទេពកោសល្យ អាចដើរបានលឿននៅចំនុចចាប់ផ្តើម... ប៉ុន្តែមនុស្សដែលមាន «ភាពអត់ធ្មត់ និងវិន័យខ្ពស់» គឺជាអ្នកដែលដើរទៅដល់ខ្សែចយយ៉ាងពិតប្រាកដ។ អ្នកមិនចាំបាច់ជាមនុស្សដែលពូកែជាងគេនោះទេ... គ្រាន់តែធ្វើជាមនុស្សដែល «មិនចេះចុះចាញ់»! ព្រោះថា «វិន័យ និងភាពអត់ធ្មត់» រៀងរាល់ថ្ងៃ តែងតែយកឈ្នះលើទេពកោសល្យដែលខ្វះការតស៊ូជានិច្ច។ ដើរយឺតមិនមែនជាបញ្ហា... អ្វីដែលសំខាន់គឺហាមឈប់! ⚡🖤 អ្នកមិនចាំបាច់ជាមនុស្សដែល «មានទេពកោសល្យខ្លាំងជាងគេ» នោះទេ... អ្នកគ្រាន់តែធ្វើជាមនុស្សម្នាក់ដែល «មិនដែលឈប់ព្យាយាម»។ ព្រោះថា «ភាពទៀងទាត់ និងការអត់ធ្មត់» តែងតែយកឈ្នះលើទេពកោសល្យដែលខ្វះវិន័យជានិច្ច! ⚡🔥 👉 អគុណសម្រាប់កាអានអត្ថបទមួយនេះ ជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅអត្ថបទក្រោយ

មនុស្សដែលគ្មានសត្រូវគឺជាមនុស្សដែលគ្មានសមត្ថភាព
មនុស្សដែលគ្មានតម្លៃ គ្មានព្រំដែន គ្មានភាពក្លាហាន និងគ្មានគោលការណ៍ជីវិត អាចត្រូវបានគេទទួលស្គាល់យ៉ាងងាយស្រួលពីមនុស្សគ្រប់គ្នា ព្រោះតែរូបគេមិនដែលហ៊ានតវ៉ា ឬប្រឈមមុខនឹងអ្វីទាំងអស់។ ប៉ុន្តែនៅខណៈពេលដែលអ្នកក្លាយជាមនុស្សពិតប្រាកដ មានវិន័យ ស្មោះត្រង់ និងម៉ឺងម៉ាត់ចំពោះជំនឿជាក់របស់ខ្លួន មនុស្សមួយចំនួននឹងចាប់ផ្តើមមិនចូលចិត្តអ្នក។ មិនមែនមកពីអ្នកខុសនោះទេ ប៉ុន្តែដោយសារតែវត្តមានរបស់អ្នក បានទៅបើក កកាយនូវចំណុចខ្វះខាតអ្វីមួយដែលលាក់កំបាំងនៅក្នុងខ្លួនពួកគេ។ មនុស្សម្នាក់ដែលមានតម្លៃ និងសមត្ថភាព នឹងបង្កើតឱ្យមានភាពទប់ទល់ពីអ្នកដទៃដោយធម្មជាតិ។ កម្រិតស្តង់ដាររបស់អ្នក ធ្វើឱ្យមនុស្សខ្ជិលច្រអូសទាស់ភ្នែក។ ភាពស្មោះត្រង់របស់អ្នក ធ្វើឱ្យមនុស្សភូតភរទាស់ចិត្ត។ ភាពជឿជាក់របស់អ្នក ធ្វើឱ្យមនុស្សដែលទន់ខ្សោយខាងផ្លូវចិត្តមានអារម្មណ៍មិនសុវត្ថិភាព។ ហើយភាពស្ងប់ស្ងាត់របស់អ្នក ធ្វើឱ្យមនុស្សដែលស្រេកឃ្លានការចាប់អារម្មណ៍មានអារម្មណ៍ថាទាស់ទ្រូង។ អ្នកមិនអាចក្លាយជាមនុស្សរឹងមាំ ហើយរំពឹងឱ្យមនុស្សគ្រប់គ្នាមកស្រឡាញ់អ្នកបានឡើយ។ អ្នកមិនអាចនិយាយពាក្យពិត ហើយរំពឹងឱ្យគ្រប់ក្រុមមនុស្សទទួលយកអ្នកបានឡើយ។ អ្នកមិនអាចការពារភាពស្ងប់សុខរបស់អ្នក ហើយនៅតែធ្វើឱ្យមនុស្សដែលទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់អ្នកពេញចិត្តបានឡើយ។ ដូច្នេះ កុំភ័យខ្លាចក្នុងការមានសត្រូវអី។ ប៉ុន្តែចូរភ័យខ្លាចក្នុងការធ្វើជានិស្ស័យមនុស្សដែលគ្មានអត្តសញ្ញាណ និងគ្មានគុណធម៌វិញ។ ព្រោះជួនកាល ការរារាំង ឬការប្រឆាំង គឺជាភស្តុតាងបញ្ជាក់ថា អ្នកលែងជាមនុស្សដែលរស់នៅដោយគ្មានទិសដៅទៀតហើយ។

🌱មនុស្សដែលខ្លាំងពិត មិនចាំបាច់បង្ហាញសមត្ថភាពគ្រប់ពេលទេ ការស្ងៀមស្ងាត់ខ្លះ គឺជាការពារខ្លួនឯង និងជាការរក្សាតម្លៃផ្ទាល់ខ្លួន។ �
🌱មនុស្សដែលខ្លាំងពិត មិនចាំបាច់បង្ហាញសមត្ថភាពគ្រប់ពេលទេ ការស្ងៀមស្ងាត់ខ្លះ គឺជាការពារខ្លួនឯង និងជាការរក្សាតម្លៃផ្ទាល់ខ្លួន។ 🌱មិនមែនគ្រប់អ្វីដែលយើងដឹង ត្រូវនិយាយចេញទេ ពេលខ្លះ ការនិយាយច្រើនអាចនាំបញ្ហា។ 🌱មនុស្សឆ្លាត ចេះបង្ហាញត្រឹមពេលចាំបាច់ ហើយស្ងៀមនៅពេលមិនចាំបាច់។ 🌱 ការលាក់ខ្លះ មិនមែនខ្លាចទេ ប៉ុន្តែជាការគ្រប់គ្រងអំណាច និងអារម្មណ៍របស់ខ្លួន។ ✨កុំប្រញាប់បង្ហាញទាំងអស់ដែលអ្នកមាន ពេលត្រឹមត្រូវ វានឹងមានតម្លៃខ្លាំងជាងការបង្ហាញគ្រប់ពេល។ 🎯 រៀនលួចចិត្ដអំនួតខ្លួន រៀនលះបង់ចិត្ដក្អេងក្អាងខ្លួន រៀនបោះបង់ចិត្ដមានះ ភាពឈ្នះពិតមិនមែនត្រូវបង្ហាញឲ្យគេបានឃើញងាយៗ ព្រោះក្រោយពេលបែកធ្លាយការខំប្រឹងរបស់អ្នកក៏បានត្រឹមដូច ស្ករត្រូវស្រម៉ោចស៊ីដោយទទេ។

មេរៀនទាំង 6 ក្នុងការរៀបចំពេលវេលាដើម្បីសម្រេចការងារ
1. រៀបចំការងារឱ្យបានល្អ នៅពេលដែលអ្នកប្រកាន់ខ្ជាប់នូវភាពមានរបៀប ចេះរៀបចំចាត់ចែងការងារបានល្អ វានឹងជួយបង្កើននូវភាពច្បាស់លាស់នៅក្នុងការងាររបស់អ្នក។ ការរៀបចំទៅទីនេះសំដៅបានទាំងដំណើរការការងារក៏ដូចជាការរៀបចំបរិយាកាសជុំវិញខ្លួន របស់របរដើម្បីបំពេញការងារឱ្យមានរបៀប។ ឧទាហរណ៍ដូចជាការរៀបចំទុកដាក់នូវសម្ភារៈដែលមាននៅលើតុធ្វើការ រៀបចំមិនឱ្យមានភាពរាយប៉ាយរញ៉េរញ៉ៃ ថែមទាំងបង្កើននៅសោភ័ណភាពសម្រាប់អ្នកបានដូចគ្នា។ 2. ផ្ដល់នូវអាទិភាពដល់រឿងដែលចាំបាច់ ការដែលចេះវាយតម្លៃទៅលើការងារដែលមានអាទិភាព និងសំខាន់ គឺជារឿងមិនអាចខ្វះបានឡើយហើយក៏ជាគន្លឹះក្នុងការធ្វើជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់ដែរ។ ការផ្ដល់អាទិភាពនេះ គឺអាចជឿឱ្យអ្នកធ្វើការងារដែលចាំបាច់ឱ្យបានរួចរាល់ជាមុន សឹមទៅបំពេញការងារដែលមានកម្រិតអាទិភាពបន្តបន្ទាប់ទៅតាមលំដាប់លំដោយ។ ការធ្វើបែបនេះនឹងមិននាំឱ្យអ្នកខកខានការងារ ឬក៏ខាត់បង់ផលប្រយោជន៍ណាមួយនៅក្នុងការបំពេញការងាររបស់អ្នកនោះទេ។ 3. កំណត់គោលដៅ គ្មានរឿងអ្វីដែលអាចសម្រេចបានដោយគ្មានការដាក់ចេញនូវគោលដៅនោះទេ។ ការកំណត់នូវគោលដៅអាចជួយឱ្យអ្នកបានយល់ច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយនឹងព្យាយាមធ្វើយ៉ាងណាអាចសម្រេចបាននូវគោលដៅដែលអ្នកបានដាក់ចេញមួយនេះ។ 4. បង្កើនទំនាក់ទំនង អភិវឌ្ឍន៍នូវជំនាញទំនាក់ទំនងឱ្យបានរឹងមាំក៏ជាផ្នែកមួយដែលអាចជួយឱ្យអ្នកបំពេញការងារ និងគ្រប់គ្រងពេលវេលាបានល្អដូចគ្នា។ ប្រសិនបើអ្នកមិនបានបង្កើតទំនាក់ទំនងដែលល្អជាមួយនឹងមិត្តរួមការងារ ឬក៏ថ្នាក់ដឹកនាំនោះទេ អ្នកក៏មិនអាចធ្វើការងារជាក្រុមបានល្អដែរ ហើយលទ្ធផលការងារក៏នឹងមិនអាចសម្រេចបានទៅតាមអ្វីដែលអ្នកចង់បានដូចគ្នា។ 5. ត្រូវចេះផ្ទេរការងារ ពិតណាស់ថាក្នុងការធ្វើការងារជាក្រុម គឺមានការចូលរួមពីសមាជិកនានាដែលមានជំនាញខុសៗគ្នា។ ប្រសិនបើអ្នកមិនចង់ឱ្យការងារទាំងអស់ត្រូវធ្លាក់មកលើអ្នកតែម្នាក់ឯងទេនោះ គឺអ្នកត្រូវចេះចែករំលែក ឬក៏ផ្ទេរការងារទៅឱ្យសមាជិកក្រុមដទៃទៀតដែលអ្នកគិតថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដែលអាចបំពេញការងារមួយនេះ។ មិនថាអ្នកជាមនុស្សពូកែប៉ុនណានោះទេ ទោះជាអ្នកអាចធ្វើការងារទាំងអស់នេះតែម្នាក់ឯងក៏ដោយ ក៏ប៉ុន្តែការធ្វើបែបនេះអាចនឹងជួយសម្រាលបន្ទុកការងារពីអ្នក ហើយអ្នកក៏អាចអនុញ្ញាតឱ្យក្រុមការងារបាទរៀនសូត្រពីការងារបន្ថែមទៀតដែរ។ 6. ចេះគ្រប់គ្រងស្ត្រេស និងចេះដោះស្រាយបញ្ហា ទាំងពីរនេះ គឺសំខាន់បំផុត ដើម្បីឱ្យអ្នកអាចគ្រប់គ្រងពេលវេលាក្នុងការបំពេញការងារទៅបានល្អទៅតាមការកំណត់នៃគម្រោងនីមួយៗ។ គ្មានគម្រោងការងារណាដែលគ្មានបញ្ហាកើតឡើងនោះទេ ហើយបញ្ហាដែលកើតមានឡើងសុទ្ធតែផ្ដល់ជាភាពស្មុគស្មាញមកដល់អ្នកនឹងក្រុមការងារ។ ក៏ប៉ុន្តែនៅពេលដែលអ្នកចេះនូវជំនាញដោះស្រាយបញ្ហាបែបឆាប់រហ័សក៏ដូចជាចេះគ្រប់គ្រងនៅភាពស្មុគស្មាញទាំងនោះបានវាក៏នឹងអាចជួយឱ្យអ្នកមានភាពបត់បែនក្នុងការបំពេញការងារទៅបានយ៉ាងល្អ និងបានទាន់ពេលវេលាផងដែរ ។

មនុស្សភាគច្រើនតែងតែរង់ចាំ «អ្នកជួយ» ឬរង់ចាំឱកាសល្អពីអ្នកដទៃ។ ប៉ុន្តែការរង់ចាំ គឺជានិមិត្តរូបនៃការប្រគល់ជោគវាសនារបស់យើងឱ្យទៅគេ
មនុស្សភាគច្រើនតែងតែរង់ចាំ «អ្នកជួយ» ឬរង់ចាំឱកាសល្អពីអ្នកដទៃ។ ប៉ុន្តែការរង់ចាំ គឺជានិមិត្តរូបនៃការប្រគល់ជោគវាសនារបស់យើងឱ្យទៅគេជាអ្នកសម្រេច។ 🔑 ហេតុអ្វីបានជាត្រូវបង្កើតផ្លូវខ្លួនឯង? សេរីភាពពេញលេញ៖ នៅពេលអ្នកកាប់ឆ្ការផ្លូវដោយដៃឯង អ្នកមានសិទ្ធិជ្រើសរើសទិសដៅ និងគោលដៅជីវិតដោយគ្មាននរណាម្នាក់មកកំណត់ឡើយ។ ភាពធន់ និងសមត្ថភាពពិត៖ គ្រប់ឧបសគ្គ និងបន្លានៅលើផ្លូវ គឺជាគ្រូបង្រៀនដ៏ល្អបំផុតដែលបង្កើត «អាវក្រោះ» នៃបទពិសោធន៍ឱ្យអ្នក។ ៤ ជំហានចាប់ផ្តើមផ្លាស់ប្តូរជីវិត៖ ១. ឈប់រង់ចាំ៖ បើគ្មានអ្នកបើកទ្វារឱ្យទេ ចូររៀនសង់ទ្វារដោយខ្លួនឯង។ ២. ធ្វើជាម្ចាស់លើការរៀនសូត្រ៖ ស្វ័យសិក្សា និងអភិវឌ្ឍសមត្ថភាពជានិច្ច ដោយមិនបាច់ចាំគេមកបង្រៀន។ ៣. បង្កើតតម្លៃជាមុន៖ បង្ហាញស្នាដៃ និងសមិទ្ធផលតូចៗ ដើម្បីបញ្ជាក់ពីសមត្ថភាពពិត។ ៤. ទទួលខុសត្រូវ ១០០%៖ ឈប់បន្ទោសព្រហ្មលិខិត ឬកាលៈទេសៈ ហើយម្ចាស់ការលើរាល់ការសម្រេចចិត្ត។ «សត្វស្លាបមិនដែលខ្លាចមែកឈើបាក់ឡើយ ព្រោះទំនុកចិត្តរបស់វាមិនមែននៅលើមែកឈើទេ... គឺនៅលើស្លាបរបស់វាផ្ទាល់!» កុំចាំទាល់តែមានអ្នកមកដឹកដៃ ទើបហ៊ានដើរ... ចូរធ្វើជាអ្នកបើកផ្លូវ ហើយបង្កើតមាគ៌ាថ្មីមួយដែលជារបស់អ្នកផ្ទាល់!

- សាំង = ៤ ៥៥០ រៀល (ឡើងថ្លៃ ២៥០រៀល) - ម៉ាស៊ូត = ៥ ២៥០រៀល (ឡើងថ្លៃ ៣០០រៀល)
- សាំង = ៤ ៥៥០ រៀល (ឡើងថ្លៃ ២៥០រៀល) - ម៉ាស៊ូត = ៥ ២៥០រៀល (ឡើងថ្លៃ ៣០០រៀល)

ពាក្យស្លោកមួយឃ្លានេះបានរំលឹកយើងថា បញ្ហាភាគច្រើនក្នុងជីវិត មិនមែនកើតចេញពីការខ្វះសមត្ថភាព ឬខ្វះទេពកោសល្យនោះទេ ប៉ុន្តែវាកើតចេញពីការខ្វះការគ្រប់គ្រងខ្លួនឯង ខ្វះភាពអត់ធ្មត់ និងខ្វះវិន័យ។
មនុស្សជាច្រើនដឹងយ៉ាងច្បាស់ថា ខ្លួនគួរធ្វើអ្វីខ្លះ ប៉ុន្តែពួកគេបែរជាមិនព្រមធ្វើវាទៅវិញ។ ពួកគេដឹងថា ខ្លួនគួរតែក្រោកពីគេងឱ្យបានលឿនជាងមុន ខិតខំធ្វើការឱ្យខ្លាំងជាងមុន សន្សំសំចៃថវិកា ហ្វឹកហាត់ថែរក្សារាងកាយ គ្រប់គ្រងអារម្មណ៍ ឈប់ខ្ជះខ្ជាយពេលវេលា និងបោះបង់ទម្លាប់អាក្រក់ៗចោល។ ប៉ុន្តែ ចំណេះដឹងទាំងអស់នោះគ្មានន័យអ្វីឡើយ ប្រសិនបើគ្មានវិន័យ។ វិន័យ គឺជាស្ពានចងភ្ជាប់រវាង ជីវិតដែលអ្នកកំពុងមាន និងជីវិតដែលអ្នកប្រាថ្នាចង់បាន។ វាបង្រៀនអ្នកឱ្យបន្តធ្វើសកម្មភាព ទោះបីជាអារម្មណ៍ពុះកញ្ជ្រោល បានរលត់បាត់ទៅហើយក៏ដោយ។ វាបង្រៀនអ្នកឱ្យចេះស្ងៀមស្ងាត់ នៅពេលដែលកំហឹងចង់បញ្ចេញសំឡេង។ ហើយវាបង្រៀនអ្នកឱ្យជ្រើសរើសយក "ភាពរីកចម្រើន" ជំនួសឱ្យ "ភាពសុខស្រួល"។ មនុស្សដែលមានវិន័យខ្ពស់ មិនដែលអង្គុយរង់ចាំទាល់តែមានអារម្មណ៍ល្អ ទើបចាប់ផ្តើមធ្វើការនោះទេ។ គេតែងតែធ្វើអ្វីដែលត្រូវតែធ្វើ ទោះបីជាការងារនោះលំបាក គួរឱ្យធុញទ្រាន់ ឈឺចាប់ ឬឯកកាយ៉ាងណាក៏ដោយ។ នោះហើយជាមូលហេតុដែលវិន័យអាចដោះស្រាយបញ្ហាបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ វាផ្តល់នូវរបៀបរៀបរយដល់ចិត្តគំនិត ផ្តល់កម្លាំងថាមពលដល់រាងកាយ ផ្តល់ទិសដៅដល់ជីវិត និងផ្តល់តម្លៃគោរពដល់បុគ្គលិកលក្ខណៈរបស់អ្នក។ ដូច្នេះ ឈប់ស្វែងរកចម្លើយដែលងាយស្រួលទៀតទៅ! ចូរបណ្តុះវិន័យចាប់ពីពេលនេះតទៅ។ ព្រោះជីវិតដែលអ្នកប្រាថ្នាចង់បានភាគច្រើន គឺលាក់ខ្លួននៅពីក្រោយ "ទម្លាប់ដែលអ្នកតែងតែគេចវេះ" នោះឯង។

photo content

គោលការណ៍ "រ ទាំង ៦" នៃការគ្រប់គ្រងបុគ្គលិក អាចពន្យល់បានដូចខាងក្រោម៖ 1. រើស – ជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព សមស្របនឹងតួនាទី និងវប្បធម៌របស់ក្រុមហ៊ុន។ 2. រៀន – បណ្តុះបណ្តាល និងអភិវឌ្ឍចំណេះដឹង ជំនាញ និងអាកប្បកិរិយារបស់បុគ្គលិកជាបន្តបន្ទាប់។ 3. រៀប – រៀបចំការងារ តួនាទី ភារកិច្ច និងប្រព័ន្ធការងារឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព។ 4. រុសរើ – តាមដាន វាយតម្លៃ និងផ្តល់មតិកែលម្អ ដើម្បីជំរុញឱ្យបុគ្គលិកកែតម្រូវ និងអភិវឌ្ឍការងាររបស់ខ្លួនជានិច្ច។ 5. រឹងមាំ – បង្កើតវិន័យ ស្មារតីទទួលខុសត្រូវ និងក្រុមការងារដែលមានសាមគ្គីភាព និងភាពអត់ធ្មត់ក្នុងការងារ។ 6. រីកចម្រើន – ផ្តល់ឱកាសឱ្យបុគ្គលិករីកចម្រើនក្នុងអាជីព តាមរយៈការតម្លើងតួនាទី ការលើកទឹកចិត្ត និងការអភិវឌ្ឍជំនាញ ដើម្បីឱ្យទាំងបុគ្គលិក និងក្រុមហ៊ុនរីកចម្រើនជាមួយគ្នា។ សរុប៖ > រើសឱ្យត្រូវ → រៀនឱ្យចេះ → រៀបឱ្យល្អ → រុសរើឱ្យប្រសើរ → រឹងមាំជាក្រុម → រីកចម្រើនជាមួយអង្គភាព។ នេះជាគោលគំនិតងាយចងចាំសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំក្រុម។

💋 និយាយរឿងដែលមិនគួរនិយាយ នាំគ្រោះដល់ខ្លួន _ និយាយរឿងមិនពិត ធ្វើឲ្យតម្លៃខ្លួនអ្នកនិយាយចុះទាប ឬ ជាក្លាយមនុស្សឆ្កួត ព្រោះនិយាយរ
💋 និយាយរឿងដែលមិនគួរនិយាយ នាំគ្រោះដល់ខ្លួន _ និយាយរឿងមិនពិត ធ្វើឲ្យតម្លៃខ្លួនអ្នកនិយាយចុះទាប ឬ ជាក្លាយមនុស្សឆ្កួត ព្រោះនិយាយរឿងដែលខ្លួនមិនដឹង តែធ្វើដូចដឹង ហើយបើអ្នកស្តាប់ ទទួលស្តាប់ហើយជឿងប់ងល់ មនុស្សប្រភេទនោះដោយមិនចេះគិតថ្លឹងថ្លែងមើលហេតុផលទៀតនោះ កាន់តែឆ្លួតហៅមិនលឺ!!! 🚫 សូមប្រយ័ត្នរាល់ការគិតរបស់ខ្លួន និង សម្តីដែលនិយាយចេញមក ព្រោះជួនកាលនិយាយរឿងមិនពិតវាអាច បំផ្លាញអ្នកដ៏ទៃ ជួនកាលវា ក៏បក មកបំផ្លាញខ្លួនអ្នកនិយាយវិញដូចគ្នា។ សូម្បីតែពេលខ្លះជារឿងពិត ដែលយើងបានដឹងដូចម្រាមដៃក៏ដោយ ក៏ត្រូវមើលកាលះទេសះ ថាវាចាំបាច់ក្នុងនិយាយឬទេ? និយាយទៅបានប្រយោជន៍ដល់ខួរក្បាលទេ ?…..និយាយខុសកាលក៏ផ្តល់ទុក្ខទោសដល់ខ្លួន ហើយបំផ្លាញខ្លួនឯងខ្លាំងជាងការ ដែលចង់បំផ្លាញអ្នកដ៏ទៃ ដោយពាក្យមុសា លាបពណ៌ទៅទៀត។

នៅក្នុងសង្គមបច្ចុប្បន្ន ដែលមានភាពមមាញឹក និងការប្រកួតប្រជែងខ្លាំងក្លា មនុស្សភាគច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងត្រូវតែរត់ឱ្យលឿន ដើម្បីដេញតាមឱ្យទាន់ឱកាស ភាពជោគជ័យ ឬការរំពឹងទុករបស់សង្គម។ យើងតែងតែគិតថា ការឈប់សម្រាកគឺជាភាពខ្ជិលច្រអូស ហើយការដើរយឺតៗគឺជាការបរាជ័យ។ ប៉ុន្តែតាមការពិតទៅ ជីវិតមិនមែនមានតែការរត់ប្រណាំងនោះទេ ខ្លះក៏ត្រូវការពេលវេលាដើរយឺតៗ ឬឈប់សម្រាកខ្លះដែរ ដើម្បីឱ្យជីវិតកាន់តែមានអត្ថន័យ។ ការរត់ប្រណាំងក្នុងជីវិតអាចនាំមកនូវសមិទ្ធផលខ្លះៗ ប៉ុន្តែវាក៏អាចធ្វើឱ្យយើងបាត់បង់ឱកាសក្នុងការមើលឃើញសម្រស់នៃពិភពលោកជុំវិញខ្លួន។ ការដើរយឺតៗ ឬការដកឃ្លាឈប់សម្រាក មិនមែនមានន័យថាការចុះចាញ់នោះទេ តែវាជាការបង្កើនថាមពល សម្រាប់ដំណើរដ៏វែងឆ្ងាយ។ - ការស្វែងរកតុល្យភាព៖ នៅពេលយើងដើរយឺតៗ យើងមានឱកាសពិនិត្យមើលពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួនឯងបានច្បាស់ជាងមុន។ ការឈប់សម្រាកខ្លះ ផ្តល់ឱកាសឱ្យខួរក្បាលបានសម្រាកពីភាពតានតឹង ដែលជួយឱ្យយើងមានគំនិតច្នៃប្រឌិតថ្មីៗ។ - ការថែរក្សាសុខភាពផ្លូវចិត្ត៖ ការបង្ខំខ្លួនឯងឱ្យរត់ប្រណាំងជានិច្ច អាចនាំឱ្យមានការអស់កម្លាំងខ្លាំង និងបញ្ហាសុខភាព។ ការផ្តល់តម្លៃឱ្យពេលវេលាផ្ទាល់ខ្លួន ដូចជាការនៅជាមួយគ្រួសារ ការធ្វើចំណង់ចំណូលចិត្ត ឬគ្រាន់តែអង្គុយស្ងៀមៗ គឺជាថ្នាំព្យាបាលផ្លូវចិត្តដ៏មានប្រសិទ្ធភាព។ - ការយល់ដឹងពីគោលដៅពិតប្រាកដ៖ ពេលខ្លះ យើងរត់ខ្លាំងពេក រហូតភ្លេចថាខ្លួនឯងកំពុងរត់ទៅរកអ្វី។ ការឈប់សម្រាកជួយឱ្យយើង "ពិនិត្យមើលត្រីវិស័យនៃជីវិត" ដើម្បីធានាថា យើងកំពុងដើរលើផ្លូវដែលយើងពិតជាចង់ទៅ មិនមែនគ្រាន់តែរត់តាមចរន្តនៃសង្គមនោះទេ។ សរុបមក ជីវិតគឺជាដំណើរដ៏វែងអន្លាយមួយ ដែលមិនមែនកាត់សេចក្តីត្រឹមតែអ្នកណាដល់ទីមុននោះទេ។ ការសម្របខ្លួន រវាងការខិតខំប្រឹងប្រែងរត់ប្រណាំង និងការដើរយឺតៗ ឬឈប់សម្រាកនៅពេលចាំបាច់ គឺជាសិល្បៈនៃការរស់នៅប្រកបដោយភាពឆ្លាតវៃ។ សូមកុំភ្លេចថា គុណភាពនៃជីវិតមិនមែនវាស់វែងដោយល្បឿននោះទេ ប៉ុន្តែវាវាស់វែងដោយភាពរីករាយ និងក្តីសុខដែលយើងរកឃើញក្នុងដំណើរនៃការរស់នៅនោះឯង។

«ផ្លាស់ប្តូរគំនិត គឺផ្លាស់ប្តូរជោគវាសនា» «បើអ្នកអាចផ្លាស់ប្តូរគំនិតរបស់អ្នកបាន អ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន» «គំនិត គឺជ
«ផ្លាស់ប្តូរគំនិត គឺផ្លាស់ប្តូរជោគវាសនា» «បើអ្នកអាចផ្លាស់ប្តូរគំនិតរបស់អ្នកបាន អ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន» «គំនិត គឺជាត្រីវិស័យនៃវាសនា» គ្រប់សកម្មភាពទាំងអស់របស់មនុស្ស សុទ្ធតែចាប់ផ្តើមចេញពីដុំគំនិតតូចមួយ។ ប្រសិនបើអ្នកចង់ប្តូរលទ្ធផលនៃជីវិត អ្នកត្រូវប្តូរឫសគល់របស់វា ពោលគឺ "ការគិត" របស់អ្នកជាមុនសិន។ ១-* ឈប់ធ្វើជាជនរងគ្រោះនៃកាលៈទេសៈ៖ យើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ខាងក្រៅ ឬសកម្មភាពរបស់អ្នកដទៃបានទេ ប៉ុន្តែយើងមានសិទ្ធិដាច់ខាតក្នុងការគ្រប់គ្រង "ប្រតិកម្ម និងការគិត" របស់យើងចំពោះរឿងទាំងនោះ។ ២-* ផ្លាស់ប្តូរការគិត ផ្លាស់ប្តូរវាសនា៖ នៅពេលគំនិតផ្លាស់ប្តូរ វានឹងនាំទៅរកការផ្លាស់ប្តូរជម្រើស ផ្លាស់ប្តូរសកម្មភាព ហើយចុងក្រោយ វានឹងបង្កើតជាលទ្ធផលថ្មីនៃជីវិត។ ((គំនិតដដែលៗ នាំឱ្យធ្វើសកម្មភាពដដែលៗ សកម្មភាពដដែលៗ នាំឱ្យបានលទ្ធផលដដែលៗ )) ។ បើមានគំនិតល្អៗបន្តអភិវឌ្ឍន៍បន្ថែម បើគំនិតនៅមានកំណត់ ត្រូវផ្លាស់ប្តូរចេញតាមកាលៈទេសៈ។ ៣-* គតិអប់រំខ្លី៖ ជីវិតមិនមែនត្រូវបានកំណត់ដោយអ្វីដែលកើតឡើងចំពោះអ្នកនោះទេ ប៉ុន្តែវាត្រូវបានកំណត់ដោយ របៀបដែលអ្នកគិត ចំពោះអ្វីដែលកើតឡើងនោះ។ ផ្លាស់ប្តូរវិធីគិត ជីវិតរបស់អ្នកនឹងប្តូរតាមនោះដែរ។

🇪🇸 Luis de la Fuente មិនធ្លាប់ធ្វើជាគ្រូបង្វឹកក្លិបនៅលីគកំពូលសូម្បីតែម្តង ផ្ទុយទៅវិញ គាត់បានលះបង់អាជីពជាគ្រូបង្វឹកទាំងស្រុង
🇪🇸 Luis de la Fuente មិនធ្លាប់ធ្វើជាគ្រូបង្វឹកក្លិបនៅលីគកំពូលសូម្បីតែម្តង ផ្ទុយទៅវិញ គាត់បានលះបង់អាជីពជាគ្រូបង្វឹកទាំងស្រុង ដើម្បីអភិវឌ្ឍក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់ពីកម្រិតយុវជន រហូតដល់ក្រុមធំ✨ 🏆 UEFA U19 European Championship 🏆 UEFA U21 European Championship 🥈 មេដាយប្រាក់អូឡាំពិក Tokyo 2020 🏆 UEFA Nations League 2023 🏆 UEFA Euro 2024 🏆 FIFA World Cup 2026 ប៉ុន្តែអ្វីដែលធ្វើឱ្យរឿងនេះពិសេសជាងគេ គឺកីឡាករជាច្រើនដែលបានលើកពាន World Cup ជាមួយគាត់ គឺជាកីឡាករដែលគាត់ធ្លាប់បណ្តុះបណ្តាលតាំងពីក្រុមយុវជនរបស់អេស្ប៉ាញ❤️ គាត់មិនបានសាងសង់ជោគជ័យក្នុងរយៈពេលខ្លីទេ ប៉ុន្តែបានកសាងវាដោយការអត់ធ្មត់ ការអភិវឌ្ឍ និងការជឿជាក់លើយុវជន នេះហើយជាអត្ថន័យពិតនៃ "Trust in Process" ដែលនាំទៅរកភាពជោគជ័យដ៏អស្ចារ្យ👏

អានហេីយស្រាលចិត្ត...ធូរទ្រូង៖
-រៀនញញឹមសម្រាកតាមសម្រួលកុំបង្ខំ(舞为 Effortless) មិនមែនគ្រប់យ៉ាងសុទ្ធតែអាចបង្ខំចង់បានតាមចិត្តចង់នោះទេ។ ទឹកទន្លេរហូរតាមដំណើរធម្មជាតិរបស់វា ទីបំផុតគង់នឹងចាក់ទៅដល់មហាសមុទ្រ។ មានកន្លែងខ្លះអាចទៅមុខបាន មានកន្លែងខ្លះតម្រូវឱ្យឈប់និងបត់បែន។ -ធ្វើខ្លួនឱ្យដូចទឹក(上善若水)។ ធម្មជាតិទឹក វាហូរទៅតាមកម្លាំងដែលវាមាន។ អ្វីដែលរាំងស្ទះ ទឹកតែងហូរចាក់ចុះបត់បែនគេចចេញកាលវាដឹងថាកម្លាំងវាទម្លុះមិនបាន។ ទន់ភ្លន់បត់បែនមិនមែនទន់ខ្សោយទេ ប៉ុន្តែជាការស្គាល់កម្លាំងនិងធម្មជាតិខ្លួនឯង និងដឹងពីវិធីសាស្រ្តផ្សេងនិងកន្លែងដែលខ្លួនអាចទៅដល់។ -គ្រប់យ៉ាងតែងប្រែប្រួល(舞常 អនិច្ចំ) មិនថារដូវកាល រឿងរ៉ាវសមបំណងក្ដីមិនសមបំណងក្ដី កាលៈទេសៈ ផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ល្អ អារម្មណ៍មិនល្អនោះទេ គឺសុទ្ធតែប្រែប្រួលនិងផ្លាស់ប្ដូរជានិច្ច។ បច្ចុប្បន្ននេះ គ្រប់ខណៈ ពេលនេះ ឥលូវនេះ គឺសុទ្ធតែកំពុងកើតឡើងនិងប្រែប្រួលទៅវិញជាប្រក្រតី។ -ឱ្យវាទៅតាមដំណើររបស់វា(随缘 go with the flow)។ យេីងមិនអាចគ្រប់គ្រងលទ្ធផលបាននោះទេ។ រឿងខ្លះត្រូវមក ត្រូវខ្លះត្រូវចាកចេញទៅវិញ។ បន្ធូរការជាប់ជំពាក់ ស្រាយចំណងចេញ និងដោះលែងវាឱ្យតាមដំណើរដែលវាគួរទៅ និងតាមដំណើររឿងដែលគួរកើតមានឡើង។ -ចេះស្គាល់ប្រមាណ ចេះស្គាល់ពាក្យថាគ្រប់ (知足 knowing enough )។ ដេញចាប់រហូតដល់ គ្មានទីបញ្ចប់ទេ។ ដេញចាប់រហូត គ្មានកន្លែងត្រូវសម្រាកនោះទេ។ សន្តិភាព សេចក្ដីសុខ សុភមង្គល ពេលនេះ ឥលូវនេះ ទីនេះ កន្លែងនេះ ជាមួយការពេញចិត្ត ភាពស្កប់ស្កល់ រីករាយជាមួយអ្វីដែលខ្លួនមាន និងសន្តិភាពជាមួយសេចក្ដីស្ងប់ដែលកើតឡើងពីការអប់រំចិត្តរបស់យើងជាប្រក្រតីនិងមិនដាក់ចុះនូវធុរ:។

វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2026 🏆 ❤️ អេស៉្បាញ 🇪🇸 1 - 0 🇦🇷 អាហ្សង់ទីន 🩵
វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2026 🏆 ❤️ អេស៉្បាញ 🇪🇸 1 - 0 🇦🇷 អាហ្សង់ទីន 🩵

វាគឺជាការពិតដ៏ជូរចត់មួយដែលយើងមិនអាចប្រកែកបាន៖ «ពិភពលោកនេះ មិនមែនបង្កើតមកសម្រាប់មនុស្សទន់ជ្រាយ ឬមនុស្សដែលដេកចាំព្រេងវាសនានោះទេ ប៉ុន្តែវាជារបស់អ្នកខ្លាំង»។ ពាក្យថា "អ្នកខ្លាំង" នៅក្នុងសង្គមសម័យថ្មី មិនមែនសំដៅលើអ្នកដែលមានកម្លាំងបាយ ឬសាច់ដុំធំៗនោះទេ ប៉ុន្តែវាសំដៅលើ អ្នកដែលមានចំណេះដឹងខ្ពស់ មានសមត្ថភាពពិតប្រាកដ និងមានអំណាចហិរញ្ញវត្ថុ នៅក្នុងដៃ។ ផ្លូវតែមួយគត់ ខំរៀន សាងសមត្ថភាព និងរកលុយ តើធ្វើដូចម្តេចទើបអាចក្លាយជា "អ្នកខ្លាំង" ដែលពិភពលោកត្រូវការ? គ្មានផ្លូវកាត់ណាដែលរឹងមាំជាងផ្លូវទាំងនេះឡើយ៖ • ឈប់លេស ហើយចាប់ផ្តើមរៀន៖ ការរៀនសូត្រមិនមែនត្រឹមតែយកសញ្ញាបត្រមួយសន្លឹកនោះទេ គឺរៀនដើម្បីឱ្យដឹងពិតប្រាកដ រៀនជំនាញដែលទីផ្សារខ្វះមិនបាន និងអភិវឌ្ឍខ្លួនឯងរាល់ថ្ងៃ។ • បង្កើតសមត្ថភាពឱ្យលើសពីមនុស្សធម្មតា៖ បើអ្នកធ្វើការងារស្មើៗគេ អ្នកនឹងទទួលបានលទ្ធផលស្មើៗគេ។ ចូរធ្វើខ្លួនឱ្យក្លាយជា "មនុស្សដែលគេមិនអាចជំនួសបាន" (Irreplaceable) នៅក្នុងស្ថាប័ន ឬវិស័យរបស់អ្នក។ • បង្កើតគោលដៅក្លាយជាអ្នកមាន៖ ការចង់មានចង់បានមិនមែនជារឿងខុសឆ្គង ឬជាភាពលោភលន់នោះទេ តែវាជាការទទួលខុសត្រូវលើជីវិតខ្លួនឯង និងគ្រួសារ។ លុយផ្តល់នូវជម្រើស ផ្តល់នូវសុវត្ថិភាព និងផ្តល់នូវឥទ្ធិពលវិជ្ជមានដល់សង្គម។
សារដាស់តឿនចិត្ត កុំត្អូញត្អែរថាពិភពលោកនេះអយុត្តិធម៌ ប្រសិនបើខ្លួនឯងនៅតែដេកយឺត ងើបយឺត និងមិនព្រមអភិវឌ្ឍសមត្ថភាព។ ឱកាសល្អៗ និងទ្រព្យសម្បត្តិមហាសាល តែងតែរត់រកមនុស្សដែលត្រៀមខ្លួនរួចជាស្រេច។ចូរផ្លាស់ប្តូរការគិតរៀនសូត្រ បង្កើនជំនាញ និងស្វែងរកវិធីរកលុយដោយភាពឆ្លាតវៃពីថ្ងៃនេះទៅ។ បង្ហាញទៅកាន់ពិភពលោកថា ខ្ញុំក៏ជា "អ្នកខ្លាំង" ម្នាក់ដែលអាចក្តោបក្តាប់ជោគវាសនាខ្លួនឯងបានដែរ ។

កម្លាំងពិតប្រាកដរមែងស្ងប់ស្ងាត់ 🤫។ មនុស្សដែលរឹងមាំបំផុត មិនមែនតែងតែជាមនុស្សដែលនិយាយខ្លាំងៗជាងគេនៅក្នុងបន្ទប់នោះឡើយ 💪។ ពួកគេផ្ទុកនូវការឈឺចាប់ សម្ពាធ ភារកិច្ចទទួលខុសត្រូវ និងសេចក្តីខកចិត្ត ប៉ុន្តែពួកគេនៅតែបន្តបោះជំហានទៅមុខ 🚶‍♂️។ ពួកគេមិនប្រកាសប្រាប់រាល់ការតស៊ូរបស់ខ្លួនឡើយ 🤐។ ពួកគេមិនអង្វរសុំក្តីអាណិតអាសូរពីនរណាឡើយ 🙅‍♂️។ ពួកគេយល់ច្បាស់ថាជីវិតគឺពិបាក ហើយការរអ៊ូរទាំក៏មិនអាចធ្វើឱ្យព្យុះភ្លៀងរលាយបាត់ទៅវិញដែរ 🌧️។ ចិត្តដែលរឹងមាំ មិនមែនមានន័យថាមនុស្សម្នាក់នោះមិនស្គាល់ការឈឺចាប់នោះទេ ❤️‍🩹។ វាមានន័យថា ពួកគេបដិសេធមិនព្រមបណ្តោយឱ្យការឈឺចាប់មកគ្រប់គ្រងលើអត្តចរិត និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ 🛡️។ ពួកគេរងទុក្ខលំបាក ប៉ុន្តែពួកគេរៀនសូត្រពីវា 📚។ ពួកគេដួល ប៉ុន្តែពួកគេក្រោកឈរឡើងវិញ 🦅។ ពួកគេបាត់បង់ ប៉ុន្តែពួកគេមិនបាត់បង់ខ្លួនឯងឡើយ 🔒។ ចិត្តដែលទន់ជ្រាយមានលក្ខណៈខុសប្លែកពីនេះ 💔។ ពួកគេរអ៊ូរទាំតាំងពីសមរភូមិមិនទាន់បានចាប់ផ្តើមទៅទៀត 🗣️។ ពួកគេរកលេស ស្វែងរកកំហុសអ្នកដទៃ ហើយបំប្លែងភាពមិនស្រណុកសុខស្រួលតូចតាច ឱ្យទៅជាសោកនាដកម្មដ៏ធំធេង 🎭។ ជំនួសឱ្យការលូតលាស់ឆ្លងកាត់ការលំបាក ពួកគេបែរជារត់គេចពីវាទៅវិញ 🏃‍♂️💨។ ជីវិតតែងតែគោរពចំពោះភាពស៊ូទ្រាំ 🌱។ ការឈឺចាប់នឹងក្លាយទៅជាប្រាជ្ញា នៅពេលដែលអ្នកប្រឈមមុខនឹងវាដោយក្តីអត់ធ្មត់ 🧘‍♂️។ ការតស៊ូនឹងក្លាយទៅជាកម្លាំងពលំ នៅពេលដែលអ្នកផ្ទុកវានៅលើស្មាប្រកបដោយសេចក្តីថ្លៃថ្នូរ 💎។ ដូច្នេះ ចូរព្រមទទួលរងទុក្ខចុះបើវាជាការចាំបាច់ ប៉ុន្តែកុំបណ្តោយឱ្យសេចក្តីទុក្ខទាំងនោះធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានចិត្តគំនិតជូរចត់ និងគុំកួនឡើយ 🚫😠។ រក្សាភាពស្ងប់ស្ងាត់ 🧘។ រក្សាវិន័យ 📏។ និងរក្សាភាពរឹងមាំ 💪។ ពិភពលោកប្រហែលជាមិនដែលបានឃើញសមរភូមិដ៏ស្ងប់ស្ងាត់របស់អ្នកនោះទេ 🌍🤫 ប៉ុន្តែអត្តចរិតរបស់អ្នកនឹងបង្ហាញពីជ័យជម្នះជាក់ជាមិនខាន 🏆✨។

«តើអ្វីជាកម្លាំងជំរុញចិត្ត ឆ្ពោះទៅរកភាពរីកចម្រើនរាល់ថ្ងៃ» (អានទើបចេះ) កម្លាំងជំរុញចិត្ត៖ គឺជាថាមពលផ្លូវចិត្ត និងជាកម្លាំងចលករ
«តើអ្វីជាកម្លាំងជំរុញចិត្ត ឆ្ពោះទៅរកភាពរីកចម្រើនរាល់ថ្ងៃ» (អានទើបចេះ) កម្លាំងជំរុញចិត្ត៖ គឺជាថាមពលផ្លូវចិត្ត និងជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលធ្វើឱ្យយើងមានឆន្ទៈចង់ផ្លាស់ប្តូរ អភិវឌ្ឍសមត្ថភាព និងជម្នះរាល់ឧបសគ្គដើម្បីក្លាយជាខ្លួនយើងក្នុងកំណែទម្រង់ដ៏ល្អបំផុត (Best Version) ជាប្រចាំថ្ងៃ។ ដើម្បីរក្សា និងបង្កើតកម្លាំងជំរុញចិត្តនេះឱ្យរស់រវើក គឺវាអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន ២ ប្រភពធំៗ ដូចក្នុង common...

នៅពេលដែលពោះឃ្លានខ្លាំង មនុស្សយើងសូម្បីតែម្ហូបដែលខ្លួនមិនចូលចិត្តក៏ព្រមញ៉ាំដែរ។ នៅពេលដែលចិត្តឯកាខ្លាំង មនុស្សយើងសូម្បីតែមនុស្សដែលខ្លួនមិនស្រឡាញ់ក៏ព្រមរក្សាទុកដែរ។
បុរាណាចារ្យហៅរឿងនេះថា «ឃ្លានមិនរើសចំណី ទាល់ច្រកមិនរើសផ្លូវ»។ វាជាការពិតមួយដែលកម្រមាននរណានិយាយចំៗ ប៉ុន្តែវាពិតត្រឹមត្រូវរហូតដល់ថ្នាក់ធ្វើឱ្យអួលណែនចិត្ត។ នៅពេលដែលយើងខ្វះខាត យើងងាយនឹងទម្លាក់ស្តង់ដាររបស់ខ្លួនឯងចុះណាស់។ ខ្វះលុយ យើងព្រមទទួលធ្វើសូម្បីតែការងារដែលធ្វើឱ្យខ្លួនឯងហត់នឿយនិងរងការឈឺចាប់។ ខ្វះសេចក្តីស្រឡាញ់ យើងព្រមតោងទាមសូម្បីតែមនុស្សដែលប្រព្រឹត្តមិនល្អដាក់យើង គ្រាន់តែមកពីយើងខ្លាចភាពឯកការ។ ហើយបន្ទាប់មក យើងក៏លួងចិត្តខ្លួនឯងថា នោះគឺជា «ការទទួលយក» ឬជា «តថភាពជាក់ស្តែង»។ ប៉ុន្តែតាមពិតទៅ វាគឺមកពីយើងកំពុងបណ្តោយឱ្យភាពខ្វះខាតនៅក្នុងចិត្ត ជាអ្នកធ្វើការសម្រេចចិត្តជំនួសយើងតែប៉ុណ្ណោះ។ មនុស្សដែលមានភាពរឹងមាំនិងម្ចាស់ការលើខ្លួនឯង តែងតែរៀនសូត្រពីរបៀបទ្រាំទ្រនឹងភាពឯកការនោះ។ ចេះទ្រាំទ្រនឹងភាពឃ្លានដោយមិនប្រញាប់ប្រញាល់ក្របួចយករបស់ដំបូងដែលបានជួប។ ចេះទ្រាំទ្រនឹងភាពឯកាដោយមិនប្រញាប់ជឿជាក់បំពានលើមនុស្សដែលខុស។ ពីព្រោះថា ការសុខចិត្តរង់ចាំបន្ថែមបន្តិចទៀត វាប្រសើរជាងការប្រញាប់ប្រញាល់ទៅតោងទាមរបស់មួយ រួចហើយត្រូវមកអង្គុយស្តាយក្រោយអស់មួយជីវិត។ ពេលឃ្លាន កុំប្រញាប់ប្រញាល់ក្នុងហូប។ ពេលឯកា កុំប្រញាប់សម្រេចចិត្ត។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl