Council for the Development of Cambodia
Відкрити в Telegram
3 847
Підписники
+724 години
+287 днів
+8030 днів
Архів дописів
+2
គម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៣៣លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា
Follow Us
Website (CIB) | Facebook| Telegram
+9
ពិធីបើកសិក្ខាសាលាស្តីពី «កម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា»
Opening Ceremony of the Seminar on “Smart Manufacturing, Digital Economy, and Digital Government in Cambodia”
For more information
Follow Us Website (CDC)
| Facebook| Telegram| Linkedin| X | YouTube
+9
កិច្ចប្រជុំពិនិត្យតាមដានលើវឌ្ឍនភាពការងារ ក្នុងការជំរុញកិច្ចសម្របសម្រួលលើបញ្ហាលិខិតស្នាមតាមយន្តការបច្ចេកវិទ្យាឌីជីថល សម្រាប់ការផ្ដល់សេវាធុរកិច្ចពាក់ព័ន្ធនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
Meeting to Review Progress on Promoting Document Coordination via Digital Technology Mechanisms for Providing Business Services Related to Qualified Investment Project (QIP)
For more information
Follow Us Website (CDC)
| Facebook| Telegram| Linkedin| X | YouTube
“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ៥ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ ក្នុងខេត្តស្វាយរៀង
៚៚៚
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។ គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ បានដំណេីរការដោយទទួលបានជោគជ័យ លេីទំហំផ្ទៃដី ៣១៥ ហិកតា ដែលបានបង្កេីតឡេីងតាំងពីឆ្នាំ២០០៤។
🌐 Follow Us
🧭 Website (CIB) | Facebook| Telegram

🌐 Follow Us🧭 Website (CIB) | 👨💻Facebook| 💳Telegram
+5
កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច
ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board - RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram
+3

ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិ GMS បានដឹកនាំកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងអ្នកជំនាញការជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណ៥០រូប ។ កិច្ចពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាព និងបច្ច័យនៃការអនុវត្តគោលនយោបាយសម្រាប់ឆ្នាំ២០២១-២០២៥ និងផ្តល់អនុសាសន៍គោលនយោបាយគន្លឹះ ដើម្បីកែលម្អ និងពន្លឿនការអនុវត្តសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ។
—————————————————
🌐 Follow Us
🧭 Website (CDCB) | 👨💻 Facebook
+3
ការអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦
_____
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា “ការបកស្រាយគោលនយោបាយឧស្សាហកម្មកម្ពុជា និងកិច្ចប្រជុំតភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-កម្ពុជា” ក្រោមប្រធានបទស្ដីពី “គោលនយោបាយវិនិយោគកម្ពុជា និងផែនការអភិវឌ្ឍច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន។
នាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។
ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិនអាចទទួលបានពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី “តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២” នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិនបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយ ក.អ.ក. បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram
+3
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ ដែលដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ, លើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា, ព្រមទាំងផ្លាស់ប្តូរព័ត៌មានជុំវិញកាលានុវត្តភាពធុរកិច្ចថ្មីៗ សំដៅទាក់ទាញវិនិយោគិនដែលមានសក្តានុពលឱ្យមកបណ្តាក់ទុននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, ការថែទាំវិនិយោគ, យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ ដើម្បីធានាឱ្យបាននូវការវិនិយោគប្រកបដោយគុណភាព, ចីរភាព, និងបរិយាបន្ន។
ជាការឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងអំណរគុណចំពោះកិច្ចពិគ្រោះយោបល់យ៉ាងលម្អិត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពាំនាំព័ត៌មានវិជ្ជមានពាក់ព័ន្ធនឹងកម្ពុជាទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចអន្តរជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram
កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦
៚៚៚
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦។
មានមតិក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ ដូច្នេះ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន, កំណើននៃទំហំពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើននៃការវិនិយោគចិននៅកម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រនិងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្មនិងវិនិយោគតាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីគម្រោងវិនិយោគ, ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងវិធានការពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងនាមជាស្ថាប័នទទួលបន្ទុកការវិនិយោគឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។ កម្ពុជាសូមអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram
+6
ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិ GMS បានជួបពិភាក្សាការងារជាមួយលោក Asadullah Sumbal អ្នកជំនាញការជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានទាំងពីរ ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ និងវឌ្ឍនភាពនៃការរៀបចំសន្និសីទរដ្ឋមន្ត្រី GMS លើកទី២៨ ដែលប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦ ។
————————————————-
🌐 Follow Us
🧭 Website (CDCB) | 👨💻 Facebook
+4
ជំនួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរបេសកកម្មការងាររបស់អ្នកជំនាញការជប៉ុននៅកម្ពុជា
(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរបេសកកម្មការងាររបស់អ្នកជំនាញការជប៉ុននៅកម្ពុជា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Takahashi Michiaki អ្នកជំនាញការជប៉ុន ព្រមទាំងក្រុមការងារ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាពេលព្រឹកក្នុងជំនួបជាមួយគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានលើកឡើងពីសក្តានុពលភូមិសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
នាពេលរសៀលក្នុងជំនួបជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនជប៉ុន និងអង្គការ JICA ដែលបានជួយជ្រោមជ្រែងអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់។ ឯកឧត្តមក៏បានជម្រាបជូនអំពីផែនការសាងសង់ចំណតផែទឹកជ្រៅ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្ដរជាតិខ្នាតធំ (Hub Port) ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ទន្ទឹមនឹងនេះ កំពង់ផែក៏កំពុងសហការជាមួយ JICA សិក្សាផែនការមេថ្មីរហូតដល់ឆ្នាំ២០៥០ ដើម្បីតភ្ជាប់ប្រព័ន្ធភស្តុភារកម្មពហុមធ្យោបាយ។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនអំពីសាវតានៃការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team-BCT) តាមស្មារតីនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសដាក់ចេញដោយសម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងអតីត នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់ សេវាគាំទ្រនិងសេវាថែទាំជូនវិនិយោគិនជប៉ុន ព្រមទាំងបានបញ្ជាក់អំពីការត្រៀមមកបំពេញបេសកកម្មការងាររបស់ អ្នកជំនាញការរយៈពេលវែងរបស់ទីភ្នាក់ងារ JICA នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៦នេះ។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. របស់ម៉ាឡេស៊ី
៚៚៚
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. ដែលដឹកនាំដោយ Dato Abdul Halim ប្រធានក្រុមហ៊ុន។ ក្រុមហ៊ុន RENTAS HOLDINGS SDN. BHD. គឺជាក្រុមហ៊ុនឯកជនដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ដែលមានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី និងមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ Dato Abdul Halim បានជម្រាបជូនពីការកត់សម្គាល់ឃើញនូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ ទន្ទឹមនេះ Dato Abdul Halim បានឱ្យដឹងថា គោលបំណងនៃការជួបពិភាក្សានាពេលនេះគឺដើម្បីទទួលបាននូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើការផលិតស្ករ, កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្មកែច្នៃស្វាយចន្ទី និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីឧស្សាហកម្មកែច្នៃស្វាយចន្ទីនេះ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
🌐 Follow Us
🧭 Website (CIB) | 👨💻Facebook| 💳Telegram