uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

គណិតវិទ្យា ចែករំលែក

គណិតវិទ្យា ចែករំលែក

Відкрити в Telegram

មានលក់សៀវភៅត្រៀមប្រឡងគ្រូ និងមានទទួលវាយអត្ថបទគណិតវិទ្យានិងវិទ្យាសាស្រ្ត ដែលសរសេរតាមរយៈកម្មវិធី Math type និង latex បើសិនលោកគ្រូអ្នកគ្រូចាប់អារម្មណ៍អាច ទំនាក់ទំនង @voeusopheak0 @voeusopheakMathShere

Показати більше
1 529
Підписники
Немає даних24 години
+27 днів
+13530 днів
Архів дописів
ឯកសារ QCM ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបឋមសិក្សា កំពុងតែរៀបចំត្រៀមដាក់លក់ជា files pdf ក្នុងពេលឆាប់ៗនេះហើយ🔜📚🙏
+2
ឯកសារ QCM ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបឋមសិក្សា កំពុងតែរៀបចំត្រៀមដាក់លក់ជា files pdf ក្នុងពេលឆាប់ៗនេះហើយ🔜📚🙏

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ​🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ 📍 ទីកន្លែង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ​ ​#MoEYSNews #BacII #BacII2026 #GradeA 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok        🌐Telegram  🏫Sala MIL   🤖MILChatbot

នេះជាកាតាលីករដែលធ្វើឱ្យខ្ញុំមិនថាឈឺឬជា រវល់ ត្រូវតែឆ្លៀតពេលដើម្បីចែករំលែក☺️😌🙏
នេះជាកាតាលីករដែលធ្វើឱ្យខ្ញុំមិនថាឈឺឬជា រវល់ ត្រូវតែឆ្លៀតពេលដើម្បីចែករំលែក☺️😌🙏

គណៈកម្មការៀបចំការប្រឡងប្រជែង សូមជូនប្លង់បន្ទប់ និងប្លង់អគារ ការប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្ប
+4
គណៈកម្មការៀបចំការប្រឡងប្រជែង សូមជូនប្លង់បន្ទប់ និងប្លង់អគារ ការប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ⏱️បេក្ខជនទាំងអស់ត្រូវចូលរួមប្រឡងប្រជែងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ 📍មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it ✅ បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនមួយម៉ោង (ម៉ោង ១៣:០០នាទី) ដើម្បីពិនិត្យបញ្ជីឈ្មោះ និងទទួលព័ត៌មានផ្សេងៗ នៅកន្លែងផ្តល់ព័ត៌មាន មុនគណៈកម្មការត្រួតពិនិត្យបេក្ខជន និងចូលក្នុងបន្ទប់ប្រឡងឱ្យបានទាន់ពេលវេលា។ សូមតាមដានព័ត៌មានលម្អិតនានា តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ សម្រាប់បេក្ខជនទាំង ១១៥១នាក់ ដែលត្រូវចូលរួមការប្រឡងផ្ទៃក្នុង សម្
គណៈកម្មការៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ សម្រាប់បេក្ខជនទាំង ១១៥១នាក់ ដែលត្រូវចូលរួមការប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ⏱️បេក្ខជនទាំងអស់ត្រូវចូលរួមប្រឡងប្រជែងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ 📍មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it ដើម្បីទទួលព័ត៌មានអំពីប្លង់អគារ និងប្លង់មណ្ឌលប្រឡង គណៈកម្មការនឹងរៀបចំផ្សាយនាពេលខាងមុខនេះ។ សូមតាមដានព័ត៌មានលម្អិតនានា តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New

សំណួរ QCM ត្រៀមប្រឡងគ្រូផ្អែកលើកិច្ចព្រមព្រៀងបឋមសិក្សាឆ្នាំ២០២៦📚🧑‍🏫
+6
សំណួរ QCM ត្រៀមប្រឡងគ្រូផ្អែកលើកិច្ចព្រមព្រៀងបឋមសិក្សាឆ្នាំ២០២៦📚🧑‍🏫

ក្បួន និងបច្ចេកទេសក្នុងការឆ្លើយសំណួរចម្លើយខ្លីឱ្យបានត្រឹមត្រូវ និងចំគោលដៅ សម្រាប់ការប្រឡងដែលមានសំណួរចម្លើយខ្លី ឬសំណួរបើកចំហ បេក្ខជនត្រូវប្រើប្រាស់ចំណេះដឹង ការយល់ដឹង និងសមត្ថភាពវិភាគរបស់ខ្លួន ដើម្បីឆ្លើយឱ្យបានត្រឹមត្រូវតាមអ្វីដែលសំណួរចង់បាន។ ដើម្បីសរសេរចម្លើយឱ្យបានល្អ និងសន្សំសំចៃពេលវេលា គួរអនុវត្តតាមបច្ចេកទេសខាងក្រោម៖ ១. អានសំណួរឱ្យបានច្បាស់ និងយល់ពីគោលបំណង មុនចាប់ផ្តើមសរសេរ ត្រូវអានសំណួរឱ្យបានច្បាស់ និងកំណត់ថា តើសំណួរចង់ឱ្យយើងឆ្លើយអំពីអ្វី។ ឧទាហរណ៍៖ • តើអ្វីទៅជា…? ត្រូវផ្តល់និយមន័យ។ • ចូររៀបរាប់… ត្រូវបង្ហាញចំណុចសំខាន់ៗ។ • ចូរពន្យល់… ត្រូវបកស្រាយឱ្យបានច្បាស់។ • ចូរប្រៀបធៀប… ត្រូវបង្ហាញចំណុចដូចគ្នា និងខុសគ្នា។ • ចូរលើកមូលហេតុ… ត្រូវបញ្ជាក់ពីមូលហេតុសំខាន់ៗ។ ២. ឆ្លើយឱ្យចំចំណុចដែលសំណួរចង់បាន ត្រូវផ្តោតលើខ្លឹមសារសំខាន់ដែលសំណួរទាមទារ ជៀសវាងការសរសេរច្រើនតែខុសប្រធានបទ ឬមិនពាក់ព័ន្ធនឹងសំណួរ។ សូមចងចាំថា ចម្លើយល្អ គឺចម្លើយដែលត្រឹមត្រូវ ច្បាស់លាស់ និងចំគោលដៅ មិនមែនចម្លើយដែលសរសេរបានវែងជាងគេនោះទេ។ ៣. សរសេរឱ្យខ្លី ខ្លឹម និងមានលំដាប់លំដោយ ចម្លើយគួរមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយចាប់ផ្តើមពីគំនិតសំខាន់ រួចបន្ថែមការពន្យល់ ឬឧទាហរណ៍តាមភាពចាំបាច់។ ប្រសិនបើសំណួរទាមទារឱ្យរៀបរាប់ចំណុចច្រើន គួររៀបចំជាចំណុចៗ ដើម្បីឱ្យងាយអាន និងងាយយល់។ ៤. ប្រើប្រាស់ចំណេះដឹងឱ្យត្រឹមត្រូវ ត្រូវផ្អែកលើមេរៀន ឯកសារសិក្សា និងចំណេះដឹងដែលបានរៀន។ ប្រសិនបើសំណួរតម្រូវឱ្យប្រើការវិភាគ ឬគំនិតផ្ទាល់ខ្លួន ត្រូវបកស្រាយដោយមានហេតុផល និងស្របតាមខ្លឹមសារនៃមេរៀន។ ៥. គ្រប់គ្រងពេលវេលាក្នុងការសរសេរ កុំចំណាយពេលច្រើនពេកលើសំណួរតែមួយ។ ត្រូវបែងចែកពេលវេលាតាមចំនួនសំណួរ និងពិន្ទុដែលបានកំណត់។ ប្រសិនបើជួបសំណួរដែលពិបាក គួររំលងជាបណ្តោះអាសន្ន ហើយបន្តធ្វើសំណួរដែលអាចឆ្លើយបានសិន មុនត្រឡប់មកពិនិត្យសំណួរដែលនៅសល់។ ៦. ពិនិត្យចម្លើយមុនប្រគល់វិញ្ញាសា មុនប្រគល់វិញ្ញាសា ត្រូវពិនិត្យឡើងវិញថា៖ • បានឆ្លើយត្រូវតាមអ្វីដែលសំណួរទាមទារឬនៅ។ • ខ្លឹមសារត្រឹមត្រូវ និងមិនខុសប្រធានបទឬនៅ។ • មានចំណុចសំខាន់ណាដែលភ្លេចមិនទាន់សរសេរឬទេ។ • អក្សរអាចអានបានច្បាស់ និងមានលំដាប់លំដោយឬនៅ។ សេចក្តីសន្និដ្ឋាន គន្លឹះសំខាន់ក្នុងការឆ្លើយសំណួរចម្លើយខ្លី គឺអានសំណួរឱ្យយល់ ឆ្លើយឱ្យចំគោលដៅ សរសេរឱ្យខ្លីខ្លឹម ប្រើចំណេះដឹងឱ្យត្រឹមត្រូវ និងគ្រប់គ្រងពេលវេលាឱ្យបានល្អ។ សូមបងប្អូនបេក្ខជនទាំងអស់ខិតខំរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។ សូមជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខនេះ! 🙏🙏

ក្បួន និងបច្ចេកទេសក្នុងការប្រឡងសំណួរពហុជ្រើសរើស (QCM) ឱ្យបានលឿន និងមានប្រសិទ្ធភាព ជាទូទៅ វិញ្ញាសាប្រឡង QCM អាចមានរហូតដល់ ១០០ សំណួរ ដែលសំណួរនីមួយៗមានជម្រើសចម្លើយជាច្រើន។ ដូច្នេះ ដើម្បីឆ្លើយសំណួរឱ្យបានលឿន ទាន់ពេលវេលា និងបង្កើនឱកាសទទួលបានពិន្ទុល្អ បេក្ខជនគួរអនុវត្តតាមបច្ចេកទេសខាងក្រោម៖ ១. ធ្វើសំណួរដែលចេះមុន ចាប់ផ្តើមពីសំណួរទី១ រហូតដល់សំណួរចុងក្រោយ ដោយឆ្លើយសំណួរណាដែលយើងចេះ និងយល់ច្បាស់ជាមុនសិន។ ចំពោះសំណួរដែលពិបាក ឬមិនទាន់ប្រាកដចម្លើយ កុំចំណាយពេលយូរពេក ត្រូវរំលងជាបណ្តោះអាសន្ន ហើយបន្តទៅសំណួរបន្ទាប់។ ២. កត់សម្គាល់សំណួរដែលមិនទាន់ប្រាកដ នៅពេលរំលងសំណួរ គួរកត់លេខសំណួរ និងជម្រើសចម្លើយដែលយើងគិតថាអាចត្រឹមត្រូវនៅលើក្រដាសព្រាង ដើម្បីងាយស្រួលត្រឡប់មកពិនិត្យឡើងវិញ។ ត្រូវប្រើចំណេះដឹង និងហេតុផលរបស់ខ្លួន ដើម្បីជ្រើសរើសចម្លើយដែលមានលទ្ធភាពត្រឹមត្រូវខ្ពស់ជាងគេ។ ៣. ត្រឡប់មកធ្វើសំណួរដែលបានរំលង នៅពេលឆ្លើយសំណួរដែលចេះបានចប់ហើយ ត្រូវត្រឡប់មកពិនិត្យសំណួរដែលបានរំលងម្តងទៀត។ អានសំណួរឱ្យបានច្បាស់ ផ្តោតលើពាក្យគន្លឹះ និងវិភាគជម្រើសនីមួយៗដោយប្រុងប្រយ័ត្ន។ ប្រសិនបើនៅសល់ពេលច្រើន គួរវិភាគឡើងវិញ។ ប្រសិនបើនៅសល់ពេលតិច ត្រូវសម្រេចចិត្តឱ្យបានឆាប់រហ័ស ដោយផ្អែកលើចំណេះដឹង និងការវិភាគដែលបានធ្វើពីមុន។ ៤. គ្រប់គ្រងពេលវេលាឱ្យបានល្អ កុំចំណាយពេលច្រើនពេកលើសំណួរតែមួយ រហូតធ្វើឱ្យខ្វះពេលសម្រាប់សំណួរផ្សេងទៀត។ ត្រូវបែងចែកពេលវេលាឱ្យសមស្របតាមចំនួនសំណួរ និងរយៈពេលប្រឡង ព្រមទាំងទុកពេលសម្រាប់ពិនិត្យចម្លើយនៅចុងក្រោយ។ ៥. ពិនិត្យសន្លឹកចម្លើយមុនប្រគល់វិញ្ញាសា មុនប្រគល់វិញ្ញាសា ត្រូវពិនិត្យឱ្យបានច្បាស់ថា៖ • បានឆ្លើយសំណួរគ្រប់ចំនួនហើយឬនៅ។ • បានបំពេញចម្លើយត្រូវនឹងលេខសំណួរនីមួយៗឬនៅ។ • មានសំណួរណាដែលភ្លេចមិនទាន់បំពេញឬទេ។ • ការគូសចម្លើយក្នុងសន្លឹកចម្លើយត្រឹមត្រូវតាមការណែនាំឬនៅ។ សេចក្តីសន្និដ្ឋាន គន្លឹះសំខាន់ក្នុងការប្រឡង QCM គឺ៖ ធ្វើសំណួរដែលចេះមុន រំលងសំណួរដែលពិបាកជាបណ្តោះអាសន្ន កត់សម្គាល់ចម្លើយដែលមិនទាន់ប្រាកដ គ្រប់គ្រងពេលវេលា និងពិនិត្យសន្លឹកចម្លើយមុនប្រគល់វិញ្ញាសា។ សូមបងប្អូនបេក្ខជនទាំងអស់ត្រៀមខ្លួនឱ្យបានល្អ រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន។ សូមជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រឡង! 🙏

កម្រងសំណួរ-ចម្លើយ QCM ស្ដីពីលក្ខន្តិកៈគ្រូបង្រៀន 👨‍🏫 📱 @ChhengSarey

បេក្ខជនទាំងអស់ដែលបានដាក់ពាក្យចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (កម្រិតអនុវិ
+2
បេក្ខជនទាំងអស់ដែលបានដាក់ពាក្យចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ) ត្រូវចូលរួមប្រឡងប្រជែង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង៖ 📍សាលាភូមិន្ទរដ្ឋបាល (ERA) 📍វិទ្យាស្ថានជាតិអប់រំ (NIE) 📍សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) 📍សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) 👉 បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង គឺនៅម៉ោង ១២:០០នាទីថ្ងៃត្រង់។ ហាមដាច់ខាត ការយកចូលនូវឯកសារ សៀវភៅ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង។ គណៈកម្មការមិនមានការទទួលរក្សាទុកជូនឡើយ។ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ការប្រឡងផ្ទៃក្នុងផ្ទេរកន្លែងការងារមករាជាធានីភ្នំពេញ ជិតដល់ថ្ងៃប្រឡងហើយ តើលោកគ្រូអ្នកគ្រូមានឯកសារត្រៀមប្រឡងហើយឬនៅ? ទំនាក់ទំនងទ
+4
ការប្រឡងផ្ទៃក្នុងផ្ទេរកន្លែងការងារមករាជាធានីភ្នំពេញ ជិតដល់ថ្ងៃប្រឡងហើយ តើលោកគ្រូអ្នកគ្រូមានឯកសារត្រៀមប្រឡងហើយឬនៅ? ទំនាក់ទំនងទិញឯកសារត្រៀមប្រឡង files PDF : https://t.me/voeusopheak0

ឆ្ពោះទៅ ការប្រឡងផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ! គណៈកម្មការរៀបចំការប
ឆ្ពោះទៅ ការប្រឡងផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ! គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនព័ត៌មាន លក្ខខណ្ឌ និងកាលបរិច្ឆេទនៃការប្រឡងផ្ទៃក្នុង ដើម្បីផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនសរុប ៨៣១នាក់៖ (១)មត្តេយ្យសិក្សា ៣៨នាក់, (២)បឋមសិក្សា ៥០២នាក់, (៣)អនុវិទ្យាល័យ ២៧នាក់ និង (៤)វិទ្យាល័យ ២៦៤នាក់។ ⏱️ កាលបរិច្ឆេទសំខាន់ៗ៖ 👉 ឈប់ទទួលពាក្យស្នើសុំសិទ្ធិប្រឡងអនឡាញ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ https://go.gov.kh/era/mcstransfer2026 👉 ពិនិត្យឈ្មោះបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ https://go.gov.kh/era/mcstransfer2026 👉 ប្រឡងប្រជែង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល 👉 គ្រោងប្រកាសលទ្ធផល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ✅ បេក្ខជនមានសិទ្ធិដាក់ពាក្យ ជាគ្រូបង្រៀនកំពុងបង្រៀនគ្រប់កម្រិត ដែលមានអតីតភាពយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីតាំងស៊ប់ និងបង្រៀននៅកម្រិតណា អាចដាក់ពាក្យបានតែត្រឹមកម្រិតនោះប៉ុណ្ណោះ ដោយពុំចាំបាច់មានការបញ្ជាក់អនុញ្ញាតពីគណៈគ្រប់គ្រងសាលា ឬអាជ្ញាធរណាមួយឡើយ។ ក្រោយពេលប្រឡងជាប់ មិនអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារឡើងវិញឡើយ (ការដូរចេញស្មើនឹងបោះបង់ក្របខ័ណ្ឌ)។ 📞 ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ (ម៉ោងធ្វើការ)៖ 098 233 335, 061 268 999, 070 336 256, 010 416 573, 086 550 545, 068 807 926។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

លោកគ្រូអ្នកគ្រូបានត្រៀមរួចឬនៅ ជិតដល់ថ្ងៃប្រឡងហើយ
+2
លោកគ្រូអ្នកគ្រូបានត្រៀមរួចឬនៅ ជិតដល់ថ្ងៃប្រឡងហើយ

ឃើញថាមានលោកគ្រូអ្នកគ្រូចាប់អារម្មណ៍ច្រើន ឯកសារត្រៀមប្រឡងផ្ទៃក្នុងឆ្នាំ២០២៦📚🙏🧑‍🏫 ទំនាក់ទំនងទិញជា PDF : https://t.me/voeuso
+4
ឃើញថាមានលោកគ្រូអ្នកគ្រូចាប់អារម្មណ៍ច្រើន ឯកសារត្រៀមប្រឡងផ្ទៃក្នុងឆ្នាំ២០២៦📚🙏🧑‍🏫 ទំនាក់ទំនងទិញជា PDF : https://t.me/voeusopheak0

២ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្សា នឹងត្រូវបិទ។ សម
២ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្សា នឹងត្រូវបិទ។ សម្រាប់ដំណើរការជាបន្តបន្ទាប់ ទៅមុខទៀត សូមបេក្ខជន ពិនិត្យលើកាលវិភាគសំខាន់ៗនានា នៃការប្រឡងប្រជែងទាំងមូល។ ការទទួលពាក្យសុំសិទ្ធិប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន កម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ត្រឹមថ្ងៃទី០៧ តុលា វេលាម៉ោង ១៧:០០នាទីល្ងាចជាកំហិត៖https://go.gov.kh/era/mcsexam2026bmoeys001 និងអាចពិនិត្យតារាងឧបសម្ព័ន្ធលម្អិត៖ https://web.facebook.com/share/p/19XFpWpd8P/ ✅ បេក្ខជនត្រូវជ្រើសរើសប្រឡងតែមួយកម្រិតប៉ុណ្ណោះ (កម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ) ដោយមិនអាចប្រឡងទាំងពីរក្នុងពេលតែមួយបានឡើយ។ ⏱️បេក្ខជនដែលបានដាក់ពាក្យរួចរាល់ គួរឈ្វេងយល់ពីកាលបរិច្ឆេទសំខាន់ៗ៖ 👉 ពិនិត្យឈ្មោះបណ្តោះអាសន្ន ត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsexam2026bmoeys001 👉 ប្រឡងប្រជែង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មណ្ឌលប្រឡងរាជធានីភ្នំពេញ 👉 គ្រោងប្រកាសលទ្ធផល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ 👉 គ្រោងចុះឈ្មោះ និងចូលរៀនគរុកោសល្យ នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៦។ 📞 បេក្ខជនអាចសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងនីតិវិធីចុះឈ្មោះ តាមលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

[ការរៀបចំបែកចែកកន្លែងការងារ ជូនបេក្ខជនបម្រុងប្រភេទអាទិភាពទី២] គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមជូនដំណឹងដល់បេក្ខជនជាប់បម្រ
+4
[ការរៀបចំបែកចែកកន្លែងការងារ ជូនបេក្ខជនបម្រុងប្រភេទអាទិភាពទី២] គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមជូនដំណឹងដល់បេក្ខជនជាប់បម្រុងដែលមិនបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) ដែលបានបំពេញពាក្យស្នើសុំជ្រើសរើសកន្លែងការងារ ដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ និងសេចក្តីណែនាំ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុង (អាទិភាពទី២) នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ផ្លូវលេខ ៤៦៦ ខណ្ឌចំការមន រាជធានីភ្នំពេញ) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលប្រឡងជាប់បម្រុងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ សូមបេក្ខជនអានខ្លឹមសារលម្អិតដែលមានចែងក្នុងសេចក្តីជូនដំណឹងទ និងតារាងកាលវិភាគ រួមទាំងឯកសារឧបសម្ព័ន្ធ ដែលមានភ្ជាប់ជូន។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ថែមជូន QCM 518
ថែមជូន QCM 518