CJDS_សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
Відкрити в Telegram
បណ្ដុះបណ្ដាល ចំណេះដឹង ជំនាញ ជូនអ្នកសារព័ត៌មាន ដេីម្បីអភិវឌ្ឍសង្គម
Показати більше837
Підписники
-224 години
-47 днів
-1730 день
Архів дописів
+8
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី បានអញ្ជើញចូលរួមពិធីជួបជុំលាគ្នា ដើម្បីជូនដំណើរ ឯកឧត្តម អ៊ុយអេណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ុយអេណូ ហ៊ីរ៉ូមី នៅសណ្ឋាគារ Raffles Hotel Le Royal។
ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ក្រសួងបរិស្ថានសម្រេចបានការចែកកូនឈើចម្រុះជូន ប្រជាពលរដ្ឋយកទៅដាំបានចំនួន ១,២ លានដើម (១លាន ២សែនដើម)។🌐
🌐https://t.me/speechheeangsophalleth
ពិព័រណ៍ «ពន្លកបៃតង» និងយុទ្ធនាការដាំដើមត្នោត ១លានដើម ឆ្នាំ២០២៦
🌐https://web.facebook.com/share/v/1C4dNtmQfa/
🌐https://t.me/speechheeangsophalleth
ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់សិស្សពូកែគណិតវិទ្យា និងដឹកនាំដាំកូនឈើ ៣០០ដើម នៅវិទ្យាល័យ ហេងសំរិន ចក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦...!
ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជើញចុះបំពេញបេសកកម្មពិនិត្យ និងតាមដានវឌ្ឍនភាពការងារបរិស្ថានក្នុងមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៦...!
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦...!
🌐https://t.me/speechheeangsophalleth
គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី២២ ជូនដល់សមាជិកបក្សជិត ២០០នាក់
ឯកឧត្ដម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦...!
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃយ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តម ង៉ូវ បូរីណា ដឹកនាំយុទ្ធនាការដាំកូនឈើ ២០០ដើម នៅវិទ្យាល័យបឹងប្រិយ៍ ក្នុងឱកាស «រដូវកាលបៃតង» ដើម្បីឆ្ពោះទៅរកកម្ពុជាអព្យាក្រឹតកាបូន នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦...! #រដូវកាលតៃតង #ដាំកូនឈេី #បៃតង #ចីរភាព #Moe #MOEtoday
ឯកឧត្ដម ង៉ូវ បូរីណា និងលោកជំទាវ ងិន លីណា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សឃុំ-ភូមិ នៅស្រុកអូររាំងឪ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦...!
+7
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមនិងណែនាំខ្លួនរបស់អ្នកនាង Pauline Lapaige - Sale Area Developer នៃក្រុមហ៊ុន Ecosteryl នាទីស្តីការក្រសួងបរិស្ថាន។
#eang #sophalleth #Moe #ក្រសួងបរិស្ថាន #ភ្នំខ្នងផ្សារ #បៃតង #ខ្មែរធ្វើបាន #ចីរភាព #សហគមន៍
🌐https://t.me/speechheeangsophalleth
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង បើកវេទិកាសាធារណៈ ដោះស្រាយកង្វល់ និងសំណូមពរជូនប្រជាពលរដ្ឋជាង ៣០០នាក់ នៅសង្កាត់សួង
កម្មវិធីទី២-នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ង៉ូវ បូរីណា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំង លោកជំទាវ ងិន លីណា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគងជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិក សមាជិកា គណបក្សនៅតាមបណ្តាឃុំ និងភូមិ ស្ថិតនៅនៅបរិវេណវត្តអូររាំងឪ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កម្មវិធីទី១ -នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ង៉ូវ បូរីណា ប្រធានយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ (ថ្នាក់ស្រុក) ដើម្បីទទួលបាន «ពានរង្វាន់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត»។
+9
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ថ្នាក់ស្រុក នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ង៉ូវ បូរីណា ប្រធានយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ (ថ្នាក់ស្រុក) ដើម្បីទទួលបាន «ពានរង្វាន់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត»។
ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ដោយពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារ យុវជនគណបក្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្ដម ង៉ូវ បូរីណា បានពាំនាំនូវការសាកសួរសុខទុក្ខ សេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ និងពរជ័យសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ដោយក្តីស្រឡាញ់បំផុត។
សូមជម្រាបជូនថា បេក្ខជនសិស្សានុសិស្សដែលបានចូលរួមប្រឡងមានចំនួនប្រមាណជាង ២០០នាក់ មកពីវិទ្យាល័យទាំងបីក្នុងមូលដ្ឋានស្រុកអូររាំងឪ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែម ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕
Repost from យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
ឯកឧត្ដម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីក្នុងបេីកយុទ្ធនាការដាំកូនឈើ និងកូនត្នោត ដើម្បីបង្កើនគម្របបៃតង និងថែរក្សាអត្តសញ្ញាណជាតិ
🌐 https://www.facebook.com/share/p/1Z8umJdkE4
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
