កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Відкрити в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Показати більше6 657
Підписники
+624 години
+107 днів
+3630 днів
Архів дописів
+2
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅសាលាស្រុកលេីកដែក ស្រុកលេីកដែក ខេត្តកណ្ដាល លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងដីធ្លី
===================
ខេត្តកណ្ដាល ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សុក ហៃ និងលោកស្រី ពេជ ចរិយា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងដីធ្លី ជូនប្រជាពលរដ្ឋរស់នៅស្រុកលេីកដែក ខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាស្រុក ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
+3
ក្រសួងមហាផ្ទៃ ប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចំនួន៤០០នាក់
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល សរុបចំនួន ៤០០នាក់។
+1
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ចេញនូវបណ្ណសម្គាល់យានជំនិះប្រភេទថ្មី។
បណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ។
+4
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្រ្តីកិច្ចសន្យាចំនួន០៣នាក់។
ការលំបាករបស់ជាតិ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាក និងការប្តេជ្ញាចិត្តរបស់ខ្មែរ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំ ការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិ ពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
Repost from សុីសុីថាមស៍
ទូតបារាំងនៅកម្ពុជា បន្តកំណត់ «តំបន់ក្រហម» នៃការឈ្លានពានរបស់យោធាថៃចម្ងាយ ៥០ គីឡូម៉ែត្រ ចូលដែនធិបតេយ្យកម្ពុជា
លម្អិត https://kh.cc-times.com/posts/26546
Repost from N/a
មូលនិធិ Eatame, Eat More, PPCC & Heng visal បានចូលរួមយ៉ាងធំធេងលើកសកម្មភាពមនុស្សធម៌សម្រាប់ជួយដល់ជនភៀសសឹក និងវីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដី ក្រោមស្មារតី "ខ្មែររួបរួម ខ្មែរខ្លាំង"
https://www.facebook.com/share/v/1ASgnufQFP/
បណ្តាញសង្គមផ្លូវការ
👉 TELEGRAM 👉 FACEBOOK
👉 YOUTUBE 👉 TIK TOK
👉 INSTAGRAM 👉 X (TWITTER)
+5
យើងត្រូវថែរក្សា អភិរក្សព្រះវិហារវត្តកណ្តាល (វត្តសំរឹទ្ធិជយារាម) នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 📖 ពីព្រោះមានម្លៃជាបេតិកភណ្ឌផ្នែកប្រវត្តិសាស្ត្រ-សាសនា-វប្បធម៌-សិល្បៈ… ដែលមានប្រយោជន៍ចំពោះជាតិ សម្រាប់ជាភស្តុតាង ព្រមទាំងសម្រាប់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្ររបស់សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ និងជាកេរមរតក ជាបុណ្យកុសលរបស់ដូនតាយើងផង។ល។ 📝 វិហារនេះមានគំនូរបុរាណអាយុកាលជាងមួយសតវត្ស ហើយមានអ្វីៗថែមហូរហែមក ព្រមទាំងនៅឆ្នាំ១៩៨១គេគូរគំនូរថែមលើជញ្ជាំងជាពុទ្ធប្រវត្តិទៀតផង 📚 ឥឡូវបែរជាលោកវាយខ្ទេចអស់ជញ្ជាំង 😞 និងបានខាងមន្ទីរវប្បធម៌-ធម្មការ-អាជ្ញាធរ... ចុះទៅទប់ស្កាត់ទាន់បានខ្លះ... 🥸 សូមលោកមេត្តាស្វែងយល់អំពីច្បាប់ទម្លាប់ និងមានមនសិការចំពោះសង្គមជាតិយើងទាំងអស់គ្នាផងចុះ 🙏
ប្រភព៖ Fb:ព្រាប ចន្ទម៉ារ៉ា
