ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
Відкрити в Telegram
6 283
Підписники
+324 години
+1167 днів
+28130 день
Архів дописів
០៩៦_លក្ខណៈពិសេសរបស់បណ្តឹងរដ្ឋប្បវេណីក្នុងរឿងក្តីព្រហ្មទណ្ឌ.pdf6.10 KB
រៀនយូរហើយប្រយ័ត្នអត់ដឹងថ្ងៃប្រសូត្រក្រមទាំងបួននេះ...🥲🥰
Telegram: https://t.me/ungsophat
------------------------
នាំមកជូនដោយ ៖ #អ៊ុងសុផាតungsophat
#ក្រមព្រហ្មទណ្ឌ #ក្រមនីតិវិធីព្រហ្មទណ្ឌ
សូមអរព្រះគុណ និងអរគុណ🙏♥️
ភាពខុសគ្នារវាង ច្បាប់សារធាតុ VS ច្បាប់នីតិវិធី ❤️
Telegram: https://t.me/ungsophat
------------------------
នាំមកជូនដោយ ៖ #អ៊ុងសុផាតungsophat
#ក្រមព្រហ្មទណ្ឌ #ក្រមនីតិវិធីព្រហ្មទណ្ឌ
សូមអរព្រះគុណ និងអរគុណ🙏♥️
ឯកសណ្ឋានមួយចំនួន....
Telegram: https://t.me/ungsophat
------------------------
សូមអរព្រះគុណ និងអរគុណ🙏♥️
រចនាសម្ពន្ធស្ថាប័នអយ្យការ
==================
(មាត្រា ២៧ ដល់មាត្រា ៥០ / មាត្រា ៤៦៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)
ការៀបចំអង្គការអយ្យការ (មាត្រា២ ដល់មាត្រា ៥០)
👉អង្គការអយ្យការ : អ្នកតំណាងសង្គម
👉អ្នកតំណាងឲ្យផលប្រយោជន៏ទូទៅ
👊ម្ចាស់បណ្តឹងអាជ្ញា / ភាគីនៅក្នុងរឿងព្រហ្មទណ្ឌ
- មាត្រា ២៧ : ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យតុលាការអនុវត្តច្បាប់ ព្រមទាំងធានារ៉ាប់រងការអនុវត្តសេចក្តីសម្រេចខាងបទព្រហ្មទណ្ឌ និងយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ដីកាបង្គាប់ឱ្យចាប់ខ្លូន។ ក្នុងនាមជាតំណាងឱ្យសង្គម ជាម្ចាស់នៃបណ្តឹងអាជ្ញា អយ្យការត្រូវតែមានតំណាង ជានិច្ចនៅគ្រប់សវនាការរឿងព្រហ្មទណ្ឌ ដើម្បីទាមទារឱ្យមានការអនុវត្តច្បាប់ដោយតុលាការ។
- ការរៀបចំអង្អការអយ្យការនៅអមសាលាជម្រះក្តី : មហាអយ្យការអមតុលាការកំពូល (មាត្រា ៣១- មាត្រា ៣២)
👉 អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល និងព្រះរាជអាជ្ញាអមតុលាការកំពូល
👉មហាអយ្យការអមសាលាឧទ្ធរណ៏ (មាត្រា ៣៣ ដល់មាត្រា ៣៥)- អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៏ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៏ និងព្រះរាជអាជ្ញាអមសាលា ឧទ្ធរណ៏
👉អយ្យការអមសាលាដំបូង(មាត្រា ៣៦ ដល់មាត្រា ៣៩)-ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង
ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌
============
បេសកកម្មស្ថាប័នអយ្យការ
============
(មាត្រា ២៧ ដល់មាត្រា ៥០ នៃក្រមនីតិវិធី
មាត្រា ២៧ : ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យតុលាការអនុវត្តច្បាប់ ព្រមទាំងធានារ៉ាប់រងការអនុវត្តសេចក្តីសម្រេចខាងបទព្រហ្មទណ្ឌ និងយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ដីកាបង្គាប់ឱ្យចាប់ខ្លូន។ ក្នុងនាមជាតំណាងឱ្យសង្គម ជាម្ចាស់នៃបណ្តឹងអាជ្ញា អយ្យការត្រូវតែមានតំណាង ជានិច្ចនៅគ្រប់សវនាការរឿងព្រហ្មទណ្ឌ ដើម្បីទាមទារឱ្យមានការអនុវត្តច្បាប់ដោយតុលាការ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
=======================
អ្វីទៅជាបណ្ដឹងអាជ្ញា ? អ្វីទៅជាបណ្ដឹងរដ្ឋប្បវេណី ?
👉បណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋប្បវេណីគឺជាបណ្ដឹងពីរផេ្សងគ្នា ។
បណ្ដឹងអាជ្ញា មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្ដន្ទាទោសជននេះតាមច្បាប់កំណត់។
👉បណ្ដឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឱ្យបានជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះឱ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្ដធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌
ការបញ្ជូនទៅជំនុំជម្រះផ្ទាល់
==================
នាពេលដែលព្រះរាជអាជ្ញា យល់ឃើញថា សំណុំរឿងដែលខ្លួនទទួលបាន មិនមានភាពចាំបាច់ក្នុងការស្រាវជ្រាវបន្ថែមទេ ព្រះរាជអាជ្ញាត្រូវធ្វើការបញ្ជូនរឿងក្តីទៅតុលាការជំនុំតែម្តងតាមរយៈដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់។ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ អាចចេញបានតម្រូវឲ្យបំពេញលក្ខខណ្ឌដូចខាងក្រោម
អត្ថិភាពនៃអង្គហេតុជាបទល្មើស
👉មាត្រា ៤៦.ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់
ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ គឺជាបញ្ជាឱ្យជនជាប់ចោទចូលទៅបង្ហាញខ្លួននៅ
មុខតុលាការជាន់ដំបូង ។ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់រួមមាន :
-អត្ដសញ្ញាណនៃជនជាប់ចោទ
-សេចក្ដីសងេ្ខបនៃអង្គហេតុ
-ឈ្មោះបទល្មើស
-អត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស ។
ដីកានេះត្រូវចង្អុលប្រាប់ពីតុលាការ ព្រមទាំងទីកន្លែង កាលបរិចេ្ឆទ និងម៉ោងពេលនៃ
សវនាការ ។
ដីកានេះត្រូវបញ្ជាក់ថា ជនជាប់ចោទអាចពឹងមេធាវីឱ្យអមខ្លួនបាន ។
👉មាត្រា ៤៩.ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ក្នុងករណីបទលហុ
ប្រសិនបើរឿងនោះជាបទលហុ ព្រះរាជអាជ្ញាត្រូវកោះជនជាប់ចោទឱ្យចូលខ្លួនទៅមុខ
តុលាការជំនុំជម្រះដោយផ្ទាល់ ដូចបានចែងនៅក្នុងមាត្រា ៤៦ (ដីកាកោះហៅបញ្ជូនទៅជំនុំ
ជម្រះផ្ទាល់) នៃក្រមនេះ ។
ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌
=====================================
✍️•នីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម
=========================
ក្រៅពីនីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះផ្ទាល់ នីតិវិធីនៃការចោទប្រកាន់របស់ព្រះរាជអាជ្ញាមួយទៀតដែលមានលក្ខណៈលឿនជាង និងដើម្បីជួយជម្រុញដល់ដំណើររឿងក្តីឱ្យបានឆាប់រហ័ស កុំឱ្យមានការកកស្ទះសំណុំរឿង។
ការបញ្ចូនសំណុំរឿងក្តីនេះត្រូវធ្វើតាមរយៈ “កំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម” ដោយត្រូវបំពេញលក្ខខណ្ឌដូចជា
ទី១ បទមជ្ឈិមជាក់ស្តែង
ទី២ បទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិចមួយឆ្នាំ និងជាអតិបរមាប្រាំឆ្នាំនៃទោសដែលច្បាប់សារធាតុបានកំណត់
ទី៣.ជនជាប់ចោទជានីតិជន និង
ទី៤.រឿងក្តីមានលក្ខណៈគ្រប់គ្រាន់ធួនល្មមជំនុំជម្រះបាន។ បន្ទាប់ពីលក្ខខណ្ឌទាំងបួននេះបានបំពេញរួចហើយនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម អាចអនុវត្តបានលុះត្រាតែមានវត្តមានរបស់ជនល្មើស (រឿងមានខ្លួន)។
មូលហេតុនេះហើយបានជា ក្រមនីតិវិធីព្រហ្មទណ្ឌប្រើពាក្យថា “កំណត់ហេតុ” មានន័យថាកាលណាជនល្មើសមានវត្តមានក្នុងនីតិវិធីព្រះរាជអាជ្ញានឹងបញ្ជូនទៅជំនុំជម្រះនៅមុខចៅក្រមជំនុំជម្រះហើយ គឺ មិនចាំបាច់អ្វីក្នុងការប្រើប្រាស់ដីកាដែលជាកម្មវត្ថុនៃការជូនដំណឹងទៀតទេ។
ដូច្នេះ ព្រះរាជអាជ្ញាអាចធ្វើនីតិវិធីនេះដោយបញ្ជូនជនជាប់ចោទជាមួយនឹងសំណុំរឿងទៅចៅក្រមជំនុំជម្រះតាមរយៈកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ដើម្បីធ្វើការជំនុំជម្រះនៅថ្ងៃដែលបង្ហាញខ្លួនភា្លមនេះតែម្តង។ ប៉ុន្តែប្រសិនបើជនជាប់ចោទត្រូវការរយៈពេលដើម្បីរៀបចំការពារខ្លួនការជនុំជម្រះ (សវនាការ) សំណុំរឿងនេះនឹងត្រូវលើកទៅពេលសវនាការជំនុំជម្រះលើកក្រោយ តែចៅក្រមជំនុំជម្រះនឹងសម្រេចជំនុំជម្រះមុនអង្គសេចក្តីពាក់ព័ន្ធនឹងការឃុំខ្លួនជាមុនសិន ហើយសវនាការជំនុំជម្រះ
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
===============================
✍️•ការបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ 👩⚖️
👉មាត្រា ៤៤.ការបើកការស៊ើបសួរ
ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរ ។
ការស៊ើបសួរត្រូវបានបើក តាមដីកាបញ្ជូនរឿងឱ្យស៊ើបសួរដែលត្រូវប្ដឹងទៅចៅក្រមស៊ើបសួរ ។
ការស៊ើបសួរ អាចបើកប្រឆាំងលើ បុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះ
ឬប្រឆាំងទៅលើអញ្ញាតជន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួររួមមាន :
-សេចក្ដីសងេ្ខបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស និង
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន ។
ដីកាបញ្ជូនរឿងឱ្យស៊ើបសួរត្រូវចុះកាលបរិចេ្ឆទ និងចុះហត្ថលេខា ។
ទម្រង់ការនេះមានលក្ខណៈដាច់ខាតត្រូវតែគោរព បើពុំដូចេ្នះទេ ដីកាបញ្ជូនរឿងឱ្យ
ស៊ើបសួរនេះ ត្រូវទុកជាមោឃៈ ។
👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន
រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។
កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី
ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
✍️•ចៅក្រមស៊ើបសួរ ចូលអន្តរាគមន៍ក្នុងព្រំដែនមួយកំណត់
===================================
ព្រំដែនចៅក្រមស៊ើបសួរមានពីរ៖
👉១.កាលប្រវត្តិនៃនីតិវិធីស៊ើបសួរពីរដំណាក់កាលមួយ និងបញ្ចប់ក្នុងដំណាក់កាលនៃកាស៊ើបសួរមួយ។
👉២.វិសាលភាពនៃការស៊ើបសួរ គីជានីតិវិធីមួយដែលចៅក្រមស៊ើបសួរ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដីកាចោទប្រកាន់របស់ព្រះរាជអាជ្ញា។
បើកការស៊ើបសួរ
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
👉មាត្រា ១២៤.ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
ការស៊ើបសួរ ត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសនិ្នដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី ២ នៃមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយគ្មានដីកាសន្និដ្ឋានបញ្ជូន
រឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។
កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី
ចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
✍️.ការស្វែងរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុករបស់ចៅក្រមស៊ើបសួរ 👩⚖️
គោលបំណងធំបំផុតនៃនីតិវិធីព្រហ្មទណ្ឌ គឺធានាប្រសិទ្ធភាពនៃការបង្ក្រាប់ផង និងធានានូវសិទ្ធិសេរីភាពរបស់បុគ្គលដែលពាក់ព័ន្ធផង ដូច្នេះហើយបានជាគោលលការណ៍នេះក៏បានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញផងដែរ បុគ្គលដែលត្រូវបានចោទប្រកាន់ ត្រូវតែមានលទ្ធភាពការពារខ្លួនហើយត្រូវផ្ដន្ទាទោសបានលុះត្រាតែពិរុទ្ធភាព និងការទទួលខុសត្រូវរបស់គាត់ត្រូវបានបង្ហាញច្បាស់តាមផ្លូវច្បាប់ប៉ុណ្ណោះ។
ដោយបង្កើតនូវគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងដល់វិធានការណ៍ស្វែងរកភស្ដុតាង ភស្ដុតាងដែលបានមកដោយការបង្ខិតបង្ខំ ដោយការខុសច្បាប់ ដោយការបន្លំ គឺភស្ដុតាងនេះមិនអាចយកជាកា ដើម្បីដាក់ពិរុទ្ធភាពទៅលើជនជាប់ចោទបានទេ នេះក៏ជាគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
===============================
✍️•វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ 👩⚖️
===========================
👉វិធានការនិរន្តរាយរបស់ចៅក្រមស៊ើបសួរ សំដៅលើវិធានការទប់ស្កាត់ដើម្បីជៀងវាងផលប៉ះពាល់ ឬធានាដល់ដំណើរការនៃនីតិវិធីឱ្យសម្រេចបានគោលដៅស្វែងរកការពិតដោយរលួនទៅបានល្អប្រសើរ។
ក.វិធានការធានាឱ្យមានវត្តមានជនត្រូវចោទនៅមុខចៅក្រមស៊ើបសួរ
ខ.វិធានការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ និង
គ.វិធានការរក្សាជនត្រូវចោទឱ្យស្ថិតនៅក្រោមការចាត់ចែងរបស់តុលាការ។ដើម្បីឱ្យមានភាពងាយយល់អំពីខ្លឹមសារនៃប្រភេទវិធានការទាំងនេះ យើងនឹងធ្វើការបកស្រាយប្រភេទនៃដីកាដែលប្រើប្រាស់ទៅតាមវិធានការនីមួយៗ។
👉វិធានការធានាឱ្យមានវត្តមាននៅមុខចៅក្រមស៊ើបសួរកាលណាបុគ្គលណាម្នាក់ពុំឆ្លើយតបទៅនឹងការកោះហៅរបស់ចៅក្រមស៊ើបសួរទេ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចបង្ខំឱ្យជននោះមានវត្តមាននៅចំពោះមុខអំណាចបង្ខំជននោះនីតិវិធីព្រហ្មទណ្ឌប្រគល់ ក្នុងក្របខណ្ឌនៃការស៊ើបសួរ ដើម្បីស្វែងរកការពិត វិធានការបង្ខំដើម្បីធានាឱ្យមានវត្តមានរបស់ជនត្រូវចោទ ឬបុគ្គលណាដែលមានតម្រុយពិរុទ្ធភាព ចៅក្រមស៊ើបសួរអាចចេញ
✅.️ដីកាបង្គាប់ឱ្យចូលខ្លួន
✅.️ដីកាបង្គាប់ឱ្យនាំខ្លួន
✅️.ដីកាបង្គាប់ឱ្យចាប់ខ្លួន
✅️.និងដីកាបង្គាប់ឱ្យឃុំខ្លួន។
ឯកឧត្តម ផូវ សំភី
===========
✍️ រយៈពេលនៃការ ឃុំខ្លួនបណ្តោះអាសន្ន ប្រែប្រួលទៅតាម បទល្មើស ឬ តាមបុគ្គល
👉មាត្រា ២០៨.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋ
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារ ការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និង ច្បាស់លាស់ ។
ចៅក្រមស៊ើបសួរអាចសមេ្រចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ ២ (ពីរ) ដងគត់ ។
👉មាត្រា ២០៩.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទមជ្ឈិម
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៤ (បួន) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួន បណ្ដោះអាសន្នបានតែម្ដងគត់ មិនឱ្យលើសពី ២ (ពីរ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់ ។
ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នខាងលើនេះ មិនត្រូវលើសពីពាក់កណ្ដាលនៃអប្បបរមា នៃទោសដែលច្បាប់បានកំណត់ទ្បើយ។
👉មាត្រា ២១៣.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋទាក់ទងនឹងអនីតិជន មានអាយុ ចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ
ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ និងត្រូវ ចោទប្រកាន់ពីបទឧក្រិដ្ឋ ថិរវេលាឃុំខ្លួនបណ្ដោះអាសន្នមានដូចតទៅ :
១- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណា អនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។
២- ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណា អនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
=====================================
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
