uk
Feedback
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

Відкрити в Telegram

Official Chanel CBA

Показати більше
1 829
Підписники
+224 години
+27 днів
-330 день
Архів дописів
+4
ចំណាប់អារម្មណ៍របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមគាំទ្រនៃការ សាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ។

ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងបុគ្គលិកបើកបរទាំងអស់ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី សូមគាំទ
+9
ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក និងបុគ្គលិកបើកបរទាំងអស់ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី សូមគាំទ្រនៃការ សាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ។

សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់
សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) មានបញ្ហាបច្ចេកទេស​ បានធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការរថយន្តក្រុង តាមទូរស័ព្ទដៃ ( Mobile App ) មានការរអាក់រអួលរយ:ពេលខ្លី។   ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

ព្រឹកថ្ងៃ សុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ
+9
ព្រឹកថ្ងៃ សុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឃួង  ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យ ណែនាំ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរដោយមិនបង់ប្រាក់ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា តាមរយៈរថយន្តក្រុងសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ  កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មកទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

សូមបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ អញ្ជើញទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងទៅស្រុកកំណើត ជិះដោយមិនបង់ប្រាក់ ប្រកបដោយ សុវត្ថិភាព ផាសុកភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរា
+6
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ អរគុណសន្តិភាព!

សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់
សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) មានបញ្ហាបច្ចេកទេស​ បានធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការរថយន្តក្រុង តាមទូរស័ព្ទដៃ ( Mobile App ) មានការរអាក់រអួលរយ:ពេលខ្លី។ ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារ នៅរដ្ឋាករស្វយ័តដឹងជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំ
+2
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារ នៅរដ្ឋាករស្វយ័តដឹងជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។ https://drive.google.com/file/d/1cVS97m-EVHNn_AV544zs8StFtiMcXiWP/view?usp=sharing

+2
ចំណាប់អារម្មណ៍របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដែលគាំទ្របទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។

សេចក្តីជូនដំណឹង អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រក
+5
សេចក្តីជូនដំណឹង អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូនដល់និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមអភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ដ.ស) បានរៀបចំតម្រាយខ្សែរត់ចំនួន ២ខ្សែ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងតំបន់បុរីប៉េងហួតបឹងស្នោ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ។

សេចក្ដីជូនដំណឹង ស្ដីពីតម្រាយខ្សែរត់រថយន្តក្រុង របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។
+7
សេចក្ដីជូនដំណឹង ស្ដីពីតម្រាយខ្សែរត់រថយន្តក្រុង របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។

សកម្មភាព ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងសិស្សានុសិស្សបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ សម្រាប់គោលដៅខ្សែទ
+9
សកម្មភាព ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងសិស្សានុសិស្សបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ សម្រាប់គោលដៅខ្សែទី២ ដែលមានទិសដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង បត់ស្ដាំតាមផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ឆ្លងស្ពានអាកាសក្បាលថ្នល់ តាមផ្លូវជាតិលេខ២ ដល់ស្ថានីយរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់ន្ថយការចំណាយ -កាត់បន្ថយការបំពុលបរិស្ថាន -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។ #phnompenhcity #citybus

សេចក្តីជូនដំណឹង! រ.ដ.ស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសាររៀបចំប
សេចក្តីជូនដំណឹង! រ.ដ.ស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសាររៀបចំប្រព័ន្ធបញ្ជាភ្លេីង MTS ទៅATS​ ធ្វេីអោយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) មិនដំណេីរការបាន​ និងកម្មវិធីតាមដានប្រតិបត្តិការរថយន្តក្រុង តាមទូរស័ព្ទដៃ ( Mobile App ) មិនដំណេីរការរយ:ពេល២​ថ្ងែ​ ចាប់ពីថ្ងែទី​ ១៣​ រហូតដល់ថ្ងែទី១៤ ខែមករា ឆ្នាំ២០២៤។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។