cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

PlusKH

Більше
Камбоджа3 352Центральний Кхмер2 920Їжа і напої12 479
Рекламні дописи
673
Підписники
+124 години
-17 днів
-1130 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

ផ្ទុះការរិះគន់ ពិធីមង្គលការកូនប្រុសរបស់មហាសេដ្ឋីឥណ្ឌា ដែលសម្ញែងទ្រព្យសម្បត្តិច្រើនហួសហេតុ ឥណ្ឌា៖ មហាសេដ្ឋីឥណ្ឌា មូខេស អាំបេនី (Mukesh Ambani) បានរៀបចំពិធីមង្គលការរបស់កូនប្រុស នៅក្នុងទីក្រុងម៉ុមបៃ ត្រូវគេចាត់ទុកថាជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏ឱឡារិក ដែលមានរយៈពេលរហូតដល់ទៅ ៤ថ្ងៃ និងមានការតុបតែងយ៉ាងល្អប្រណិត ដើម្បីត្រៀមទទួលភ្ញៀវកិត្តិយស រួមមានក្រុមរដ្ឋមន្រ្តី និងតារាល្បីៗទាំងក្នុងស្រុកនិងអន្តរជាតិ ដោយរួមមានទាំងតារាហូលីវូដមួយចំនួនផងដែរ ខណៈទីក្រុងម៉ុមបៃ ត្រូវបានស្គាល់ថាជាទីក្រុងដែលមានសំណង់អនាធិបតេយ្យច្រើនជាងគេបំផុតនៅតំបន់អាស៊ី ។ សម្រាប់ពិធីមង្គលការដែលមានកូនកម្លោះឈ្មោះ អាណាន់ អាំបេនី (Anant Ambani) អាយុ ២៩ឆ្នាំ និងកូនក្រមុំឈ្មោះ រ៉ាឌីកា មឺឆាន់ (Radhika Merchant) គឺជាពិធីដ៏អធិកអធមពុំធ្លាប់មានក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងប្រៀបបានជាព្រឹត្តិការណ៍សាធារណៈមួយ ដោយសារតែមានវត្តមានឥស្សរជនសំខាន់ៗជាច្រើន ។ ទីតាំងបរិវេណជុំវិញពិធីមង្គលការទាំងមូល មានការតុបតែងលម្អជាមួយនឹងភ្លើងចម្រុះពណ៌ និងផ្កាពណ៌ក្រហមជាច្រើន ខណៈពិធីមួយនេះត្រូវបានរៀបចំឡើងនៅឯវិមានដ៏ស្កឹមស្កៃរបស់លោកមូខេស អាំបេនី ស្ថិតនៅក្នុងសង្កាត់ Antilia ដែលមានកម្ពស់រហូតដល់ ២៧ជាន់។ ទិដ្ឋភាពដែលមើលទៅហាក់ដូចជាស្ថិតនៅឋានសួគ៌នាពេលនេះ មានភាពផ្ទុយស្រឡះទៅនឹងទិដ្ឋភាពនៅតាមទីតាំងសំណង់អនាធិបតេយ្យជាច្រើនកន្លែងនៅក្នុងទីក្រុងម៉ុមបៃ ដែលជាជម្រករស់នៅរបស់ពលរដ្ឋឥណ្ឌាក្រីក្ររាប់លាននាក់ ។ ពលរដ្ឋឥណ្ឌាមួយចំនួន បានសម្តែងការរិះគន់នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការចំណាយទ្រព្យសម្បត្តិដ៏ច្រើនដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌារូបនេះ ដោយភាពឡូយឆាយទាំងនេះ បានបង្ហាញអំពីគម្លាតគ្នាយ៉ាងខ្លាំងរវាងពលរដ្ឋវណ្ណក្រីក្រ និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងសង្គមរបស់ឥណ្ឌាសព្វថ្ងៃ […] https://pluskh.com.kh/66965/
Показати все...

MasterChef Cambodia៖ ការប្រកួតវិញ្ញាសាជាក្រុមបន្ទាប់ ដឹកនាំដោយ វីល្លៀម និង នីតា សមរភូមិនៅខាងក្រៅកាន់តែក្ដៅ កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ កំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតដ៏គួរឱ្យរំភើបនៅក្នុងសប្ដាហ៍ទី៨ ដែលបេក្ខជនពីររូបដែលឈ្នះកាលពីសប្ដាហ៍មុន ពោលគឺ វីល្លៀម និង នីតា នឹងត្រូវទទួលភារកិច្ចដឹកនាំក្រុម ដើម្បីប្រកួតនៅខាងក្រៅផ្ទះបាយ MasterChef ជាលើកដំបូង ដែលធ្វើឡើងនៅ Grand Phnom Phnom Golf Club ។ តើប្រធានក្រុមនឹងមានវិធីសាស្ត្របែបណា ក្នុងការដឹកនាំកូនក្រុម ដើម្បីបែងចែកតួនាទីគ្នា ក្នុងការរៀបចំមុខម្ហូប និងការផ្ដល់សេវាកម្មជូនភ្ញៀវ? ការប្រកួតនេះ គឺប្រៀបដូចជាបេក្ខជនទាំងអស់កំពុងសហការគ្នាដើម្បីគ្រប់គ្រងភោជនីយដ្ឋានមួយដូច្នោះដែរ។ តើក្រុមណាដែលនឹងត្រូវប្រឈមនឹងវិញ្ញាសាសម្ពាធដ៏តានតឹង? លទ្ធផលនឹងត្រូវបង្ហាញនៅសប្ដាហ៍នេះ។ សូមរង់ចាំទស្សនាកម្មវិធី MasterChef Cambodia សប្ដាហ៍ទី៨ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕ https://pluskh.com.kh/66960/
Показати все...

RGX ជាថ្នាលជួញដូរទ្រព្យឌីជីថលដំបូងគេនៅកម្ពុជាដែលទទួលបានសិទ្ធិអនុញ្ញាតិក្រោមគម្រោងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ភ្នំពេញ៖ ជាការពិតណាស់ គ្រប់ក្រុមហ៊ុនដែលមានផលិតផលឬសេវាកម្មដែលមាននវានុវត្តន៍ ឬបច្ចេកវិទ្យាថ្មីៗ ហើយចង់ដាក់ចូលទៅក្នុងទីផ្សារ គឺតម្រូវឱ្យចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជាមុនសិន ក្រោមការត្រួតពិនិត្យនៃនិយតកម្មរបស់ និយ័តករមូលបត្រកម្ពុជា។ អ៊ីចឹងហើយ តើលោកអ្នកដឹងថាអ្វីទៅជាបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ឬទេ? បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាបរិស្ថានមួយសម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។ ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលគឺជាភាពពេញនិយមមួយអាចឱ្យយើងដើរទាន់សម័យកាលដោយសារបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់កាន់តែវិវឌ្ឍន៍ទៅរកភាពកាន់តែទំនើបខ្លាំងឡើង និងមកទល់ពេលបច្ចុប្បន្ន ការវិនិយោគលើថ្នាលជួញដូរទ្រព្យឌីជីថលក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន Royal Group Exchange (RGX) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបាននាំយកថ្នាលជួញដូរទ្រព្យឌីជីថលមកដល់កម្ពុជា ដែលគម្រោងមួយនេះទទួលបានការអនុញ្ញាតិ ក្រោមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech Regulatory Sandbox ក្រោមនិយតកម្មរបស់ និយ័តករមូលបត្រកម្ពុជា ដែលការចូលរួមបរិស្ថានសាកល្បងនេះគឺដើម្បីពិនិត្យលើប្រសិទ្ធភាពនៃផលិតផល សេវាកម្ម និងដំណើរការបច្ចេកវិទ្យារបស់ក្រុមហ៊ុន។ សព្វថ្ងៃថ្នាលជួញដូរ RGX មានមុខងារជួញដូរច្រើនប្រភេទដូចជា Spot, Future, និង P2P ដែលមានទ្រព្យឌីជីថលលើសពី១០០ ជាមួយនឹងថ្លៃប្រតិបត្តិការទាប។ គួរបញ្ជាក់ដែរថា មានតែវិនិយោគិនគុណវុឌ្ឍិប៉ុណ្ណោះដែលអាចចូលរួមការជួញដូរទ្រព្យឌីជីថលលើថ្នាលជួញដូររបស់ RGX ក្រោមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ […] https://pluskh.com.kh/66952/
Показати все...

កាន់តែអស្ចារ្យ! Premier League រដូវកាលថ្មី ការផ្សាយបន្តផ្ទាល់ផ្ដាច់មុខរបស់ CBS នៅកម្ពុជា មានច្រើនគូជាងមុន អ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជា នឹងរីករាយក្នុងទស្សនាបាល់ទាត់ក្របខណ្ឌ Premier League ដែលមានអ្នកទស្សនាច្រើនជាងគេលើពិភពលោក ដែលនឹងត្រលប់មកវិញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនេះ CBS សូមប្រកាសជាផ្លូវការថា CBS បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នូវក្របខណ្ឌ Premier League រដូវកាល២០២៤–២៥ នៅកម្ពុជា។ រដូវកាលនេះ នឹងបន្តផ្តល់នូវភាពរំជើបរំជួល ការប្រកួតប្រជែងដ៏ខ្លាំងក្លា និងពេលវេលាដែលមិនអាចបំភ្លេចបាន។ អ្នកគាំទ្រ Premier League នឹងទទួលបាននូវរូបភាពត្រជាក់ភ្នែក តាមរយៈកញ្ចក់ទូរទស្សន៍របស់ CBS (CTN, MyTV និង CNC) ជាពិសេស ទស្សនិកជននឹងបានទស្សនារហូតដល់ ៤ គូ ឬអាចលើសពីនេះក្នុងមួយសប្ដាហ៍ ដែលមានការកើនលើសពីការផ្សាយមុនដែលមានតែចំនួន ៣ គូប៉ុណ្ណោះ។ កុំខកខានការប្រកួតលីគកំពូលអង់គ្លេសនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះឱ្យសោះ! ព័ត៌មានលម្អិតផ្សេងៗ ក៏នឹងមានផ្សាយជូនប្រិយមិត្តឱ្យបានជ្រាបកាន់តែច្បាស់ នៅពេលក្រោយៗជាបន្តទៀតផងដែរ។ អំពីក្រុមហ៊ុន CBS ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត […] https://pluskh.com.kh/66947/
Показати все...

ពីរនាក់ហើយចង់ឱ្យតែ Lucky Man ប្រចាំកម្មវិធី MasterChef Cambodia ធ្លាក់ ប៉ុន្តែបានត្រឹមខកចិត្តព្រោះ វីល្លៀម តែងតែធ្វើបានល្អ កាលពីសប្ដាហ៍ទី៧ របស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សំអនបានព្យាយាមកម្ចាត់ វីល្លៀម ដោយផ្ដល់គ្រឿងផ្សំគោលដ៏លំបាក ជាត្រីសាបាក់ ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត។ ផ្ទុយពីការរំពឹងទុករបស់សំអន បេក្ខជនដែលមានរហស្សនាមថា Lucky Man បែរជាអរគុណដល់សំអន ព្រោះគ្រឿងផ្សំគោលនេះចំជំនាញរបស់គាត់។ ជាលទ្ធផល វីល្លៀម បានយកឈ្នះវិញ្ញាសាម្ហូបច្នៃប្រឌិត ហើយក្លាយជាម្ហូបដែលធ្វើបានល្អបំផុតផងដែរ។ ក្រោយមក សំអន បានបង្ហោះបែបលេងសើចដើម្បីសម្តែងការខកចិត្តនៅលើ Facebook ដូច្នេះថា៖ “វគ្គនេះកម្ចាត់ Lucky man មិនបានមានការខូចចិត្តជាខ្លាំង!”។ ខណៈ វីល្លឿម បានឆ្លើយតបបែបលេងសើចវិញថា៖ “សុំទោសប្អូនមិនអាចកម្ចាត់ខ្ញុំបានទេ តើប្អូនមិនស្គាល់ Lucky Man ទេ? ចឹងខ្ញុំនៅតែ Lucky Man” ។ នេះមិនមែនជាលើកទីមួយទេ ដែល វីល្លៀម ត្រូវបានបេក្ខជនដទៃដាក់វិញ្ញាសាលំបាកសម្រាប់គាត់ ដើម្បីជម្រុះគាត់ចេញពីកម្មវិធី។ កាលពីសប្ដាហ៍ទី៥ ពេជ្រ ក៏មានបំណងកម្ចាត់ វីល្លៀម ផងដែរ តែមិនបានសម្រេច។ […] https://pluskh.com.kh/66942/
Показати все...

Фото недоступнеДивитись в Telegram
មហាព្រឹត្តិការណ៍កីឡា Olympic រដូវក្តៅ 2024 នៅទីក្រុង Paris! CBS ទទួលសិទ្ធផ្សាយបន្តផ្ទាល់ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី 24 កក្កដា ដល់ ថ្ងៃទី 11 សីហា ឆ្នាំ2024 #CBS #CBSSports #CTN #MYTV #CNC #Olympic #CBSOlympic2024
Показати все...
វិធីស្លសម្លមរកតពីបេក្ខនារី លីនណា ដែលឈ្នះនៅក្នុងកម្មវិធី MasterChef Cambodia កាលពីសប្ដាហ៍ទី៦ កាលពីសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages លីនណា គឺជាបេក្ខជនដែលបានឈ្នះគេនៅលើវិញ្ញាសា សម្លមរកត ដែលមាននៅក្នុងសៀវភៅរបស់ Chef Nak ដែលបានឈ្នះពានរង្វាន់សៀវភៅចម្អិនម្ហូបល្អបំផុតនៅលើពិភពលោក។ ដោយថ្មីៗនេះ លីនណា ក៏បានបង្ហាញពីគ្រឿងផ្សំ និងវិធីចម្អិនសម្លមរតក ផងដែរ។ គ្រឿងផ្សំមាន៖ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច សំបកក្រូចសើម ខ្ទឹមស ខ្ទឹមក្រហម រំដេង គល់ជីវ៉ាន់ស៊ុយ ជីនាងវង សណ្ដែកហោឡាំងតាវ ម្ទេសប្លោកខ្ចី និង សាច់មាន់។ របៀបចម្អិន៖ ត្រូវកាត់សាច់មាន់ដុំៗតូច, បុកគ្រឿង៖ បុកគល់ស្លឹកគ្រៃ ខ្លឹមស ខ្ទឹមក្រហម សំបកក្រូចសើច គល់ជីវ៉ាន់ស៊ុយ រំដេង និងម្រេច បន្ទាប់មកដាក់ខ្ទះឱ្យក្ដៅ រួចចាក់ខ្ទិះដើមកូរឱ្យឈ្ងុយ រួចដាក់គ្រឿងបុកចូល បន្តកូរ រួចចាក់សាច់មាន់ រួចចាក់ខ្ទិះចុងចូលរំងាស់វា។ បន្ទាប់មកបន្ថែមអំបិល ទឹកត្រី ប៊ីចេង និងម្សៅស៊ុបបន្តិច មុន ដាក់ម្ទេសប្លោក […] https://pluskh.com.kh/66939/
Показати все...

ទោះមើលមិនសូវច្បាស់ក្រោយបាត់វ៉ែនតា តែ វីល្លៀមបានឈ្នះទាំងពីរវិញ្ញាសាក្នុងសប្ដាហ៍ទី៧ MasterChef Cambodia ជាមួយការតាំងចិត្តខ្ពស់ វីល្លៀម បានយកឈ្នះលើឧបសគ្គដ៏លំបាក បន្ទាប់ពីបាត់វ៉ែនតា ធ្វើឱ្យមើលមិនសូវច្បាស់ក្នុងពេលប្រកួត ប៉ុន្តែនៅតែធ្វើឱ្យខ្លួនឯងក្លាយជាបេក្ខជនម្នាក់គត់ ដែលឈ្នះទាំង២វិញ្ញាសា ក្នុងសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ បេក្ខជនដែលមកពីរាជធានីភ្នំពេញ មានវ័យ ៣៨ឆ្នាំ បានតស៊ូឈរចម្អិនម្ហូបទាំងដែលគ្មានវ៉ែនតាពាក់ ដែលខ្លួនមិនធ្លាប់ជួបកន្លងមក អំឡុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាម្ហូបច្នៃប្រឌិតលើកទី៣ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។ ក្នុងអំឡុងពេលការប្រកួតប្រអប់អាថ៌កំបាំងដែលតម្រូវឱ្យបេក្ខជនចម្អិនម្ហូប ដោយគ្រឿងផ្សំគោលសាច់ជ្រូកបីជាន់ និងសាច់មាន់ ក្នុងរយៈពេល ៤០នាទី វីល្លៀម បានឈ្នះជា Top 3 ជាមួយម្ហូបរបស់ខ្លួនឈ្មោះថា ខផ្លៅមាន់ និងសាច់ជ្រូកបីជាន់។ ជ័យជម្នះនេះ ក៏ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់វីល្លៀម ព្រោះវាជាជ័យជម្នះលើកដំបូងជាលក្ខណៈឯកត្តជន ក្នុងរដូវកាលទីនេះផងដែរ។ ក្រោយមក វីលៀម បានបន្តយកឈ្នះលើបេក្ខជនទាំង ២១ រូប ជាមួយនឹងម្ហូបឈ្មោះថា ស្រីសាបាក់ឆាជូអែម ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលមានរយៈពេល ៤៥ នាទី។ ជ័យជម្នះផ្ទួនៗ […] https://pluskh.com.kh/66935/
Показати все...

សំអន បញ្ចេញស្នាដៃយកឈ្នះប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី៧នៃកម្មវិធី MasterChef Cambodia សំអន បានក្លាយជាបេក្ខជនទី៣ (បន្ទាប់ពី វណ្ណី និង ពេជ្រ) ដែលទទួលបានអត្ថប្រយោជន៍ពិសេសនៅក្នុងផ្ទះបាយ MasterChef Cambodia ក្រោយបានឈ្នះការប្រកួតប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ ក្នុងរយៈពេល ៤០នាទី បេក្ខជនដែលជាគ្រូបង្រៀនមត្តេយ្យមកពីរាជធានីភ្នំពេញរូបនេះ បានបង្ហាញពីជំនាញធ្វើម្ហូបដែលមិនធ្លាប់បញ្ចេញនៅក្នុងផ្ទះបាយ MasterChef ពីមុនមក ធ្វើឱ្យមានការចាប់អារម្មណ៍ពីគណៈកម្មការ ពិសេសមុខម្ហូបរបស់គាត់គឺ សាច់ជ្រូកចិញ្ច្រាំញាត់ក្នុងសាច់មាន់ ដែលជាប់ជាម្ហូបល្អជាងគេ។ មុខម្ហូបរបស់សំអន មិនត្រឹមតែឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពិសេសចំនួន ៣ សម្រាប់វិញ្ញាសាបន្ទាប់ រួមមាន អំណាចក្នុងការជ្រើសរើសគ្រឿងផ្សំគោលៗសម្រាប់បេក្ខជនគ្រប់រូបក្នុងការប្រកួតបន្ទាប់ មានសុវត្ថិភាពពីការជម្រុះចេញពីកម្មវិធី និងអាចជួយសង្គ្រោះបេក្ខជនម្នាក់មិនចាំបាច់ប្រកួតនៅវិញ្ញាសាបន្ទាប់ ពោលគឺ ម៉ាលីន។ បន្ថែមពីលើភាពជោគជ័យរបស់ សំអន ក៏មាន ដាឡែត និង វីល្លៀម ដែលបានល្អផងដែរ ដោយទទួលបានតំណែងជាអ្នកឈ្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំងជាលើកទី៣ ក្នុងកម្មវិធី MasterChef Cambodia ។ តើបេក្ខជនដែលនិយាយរដឺនគួរឱ្យចង់ស្ដាប់រូបនេះ នៅមានអ្វីប្លែកដើម្បីចែកជូនទស្សនិកជនរបស់ CTN […] https://pluskh.com.kh/66929/
Показати все...

ជ័យលាភីលើកដំបូងរបស់នីតា បង្ហាញពីសក្តានុពលរបស់បេក្ខនារីដែលមានវ័យក្មេងជាងគេនៅក្នុងផ្ទះបាយ MasterChef Cambodia កាលពីសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages គឺជាពេលវេលាដ៏សំខាន់សម្រាប់បេក្ខនារី នីតា ដែលទទួលបានជ័យជម្នះជាលើកដំបូងរបស់នាង នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលតម្រូវឱ្យបេក្ខជនទាំងអស់ចម្អិនមុខម្ហូប ដោយប្រើប្រាស់គ្រឿងសមុទ្រដូចជាមឹកហ៊ុយសាយ ក្តាមថ្ម និងត្រីសាបាក់ ក្នុងរយៈពេល ៤៥ នាទីនោះ។ មុខម្ហូបដ៏អស្ចារ្យរបស់នីតា គឺត្រីសាបាក់បែបស្រុកស្រែ ជាម្ហូបមួយក្នុងចំណោមម្ហូប២ចាន ដែលទទួលបានជ័យជម្នះក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី៣ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលនេះ។ ភាពជោគជ័យនីតា ដែលជាបេក្ខជនវ័យក្មេងជាង នៅក្នុងផ្ទះបាយ MasterChef មានវ័យ ២០ឆ្នាំ គឺជាជ័យជម្នះលើកដំបូងរបស់នាង ក្នុងការប្រកួតលក្ខណៈជាឯកត្តជន។ ទន្ទឹមនឹងនីតា វីល្លៀមក៏បានបញ្ចេញស្នាដៃដ៏ល្អ នៅក្នុងវិញ្ញាសាច្នៃប្រឌិត ដោយម្ហូបត្រីសាបាក់ឆាជូអែម របស់គាត់ត្រូវបានប្រកាសថាជាម្ហូបល្អបំផុតនៃការប្រកួត។ ទោះជាយ៉ាងណា នីតា ដែលជានិស្សិតផ្នែកទេសចរណ៍មកពីរាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍ និងការសរសើរយ៉ាងច្រើនពីការរីកចម្រើន និងសក្តានុពលរបស់នាងនៅក្នុងផ្ទះបាយ MasterChef ។ សប្ដាហ៍ទី៧កន្លងទៅនេះ បានបញ្ចប់ជាមួយនឹងឈុតខ្លីសម្រាប់ការប្រកួតជាក្រុមនៅសប្ដាហ៍បន្ទាប់ ដែលនឹងធ្វើឡើងនៅខាងក្រៅផ្ទះបាយ MasterChef Cambodia ដែលជាការតេស្តសមត្ថភាពរបស់អ្នកឈ្នះកាលពីសប្ដាហ៍មុនក្នុងការដឹកនាំក្រុម។ MasterChef […] https://pluskh.com.kh/66921/
Показати все...

PosterBot
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.